ចំណេះដឹងសុខភាពមាតា និង កុមារ/Mother and Child Health

  • Home
  • Cambodia
  • Siem Reap
  • ចំណេះដឹងសុខភាពមាតា និង កុមារ/Mother and Child Health

ចំណេះដឹងសុខភាពមាតា និង កុមារ/Mother and Child Health ចែករំលែកចំណេះដឹងសុខភាព ពិសេសចំពោះម

 #តារាងវាយតម្លៃពីភាពកង្វះអាហាររូបត្ថម្ភលើកុមារក្រោម៥ឆ្នាំ
23/02/2023

#តារាងវាយតម្លៃពីភាពកង្វះអាហាររូបត្ថម្ភលើកុមារក្រោម៥ឆ្នាំ

Hand-Foot-and-Mouth Disease គឺជាជំងឺពងបែកមួយប្រភេទដែលកើតលើបាតដៃ បាតជើង និងនៅក្នុងមាត់ ហើយអាចវិវត្តនៅលើដងខ្លួនកុមារតែម្តង...
23/02/2023

Hand-Foot-and-Mouth Disease គឺជាជំងឺពងបែកមួយប្រភេទដែលកើតលើបាតដៃ បាតជើង និងនៅក្នុងមាត់ ហើយអាចវិវត្តនៅលើដងខ្លួនកុមារតែម្តង ដែលច្រើនជួបញឹកញាប់លើកុមារអាយុក្រោម5ឆ្នាំ។

#មូលហេតុនិងការចម្លង៖
👉ជំងឺនេះបង្កឡើងដោយវីរុស2ប្រភេទ៖
- Coxsackievirus ដែលកើតមានញឹកញាប់ហើយមានលក្ខណះស្រាល
- Enterovirus 71(EV-71) មានអត្រាកើតតិចតួច ប៉ុន្តែអាចវិវត្តធ្ងន់ធ្ងរនិងប៉ះពាល់អាយុជីវិតកុមារបាន
👉ជំងឺនេះឆ្លងតាមរយះការក្អកកណ្តាស់ រឺតាមការប៉ះផ្ទាល់ជាមួយនឹងដំបៅ,ទឹករងៃ,លាមកក្មេងជាដើម។

#សញ្ញារួមមាន៖ ក្តៅខ្លួន, អស់កម្លាំង, ចំនីអាហារថយចុះ, ឈឺក, កន្ទួលក្រហមរឺពងទឹកលើស្បែក,បាតដៃ,បាតជើង និងនៅក្នុងប្រអប់មាត់

*** ជំងឺនេះក៏អាចវិវត្តទៅជារលាកខួរក្បាល(Encephalitis), រលាកស្រោមខួរក្បាល(Aseptic meningitis), និងអាចឲកុមារស្លាប់ផងដែរដោយសារតែ EV-71។

#ការធ្វើរោគវិនិច្ឆ័យ៖ ជំងឺនេះអាចធ្វើរោគវិនិច្ឆ័យគ្លីនិកដោយគ្រូពេទ្យជំនាញ និងអាចយកសំណាកខ្ទុះ,ទឹករងៃនៅបំពង់ករឺស្បែកទៅពិនិត្យបាន។

#ការព្យាបាល៖ មិនមានការព្យាបាលជាក់លាក់នៅឡើយទេអំពីជំងឺនេះ គឺគេព្យាបាលលើរោគសញ្ញាដែលកុមារមានដោយបន្ថយកំដៅរាងកាយ(Fever relief), បន្ថយការឈឺចាប់(Pain relief), ការប្រើថ្នាំលាបសម្លាប់មេរោគលើស្បែកដំបៅ, កាត់បន្ថយការបាត់បង់ជាតិទឹកលើកុមារ។

#វិធានការការពារ៖ ដោយសារតែជំងឺពងបែកងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតដោយការក្អក កណ្តាស់ រឺការប៉ះផ្ទាល់ ដូច្នេះឧស្សាហ៍លាងសម្អាតដៃកុមារ, ចៀសវាងការប៉ះផ្ទាល់ជាមួយអ្នកជំងឺ, គប្បីឲកុមារមានជំងឺនេះសម្រាកព្យាបាលនៅផ្ទះរឺមន្ទីរពេទ្យ ដើម្បីចៀសវាងការចម្លងពីកុមារម្នាក់ទៅម្នាក់ទៀត។

ប្រភព Facebook

មួយ​រយៈ​ចុង​ក្រោយ​នេះឃើញថា មានការធ្លាក់ភ្លៀងខ្លាំង ម៉ាក់ប៉ាគួរពិនិត្យឱ្យបានហ្មត់ចត់ មុននឹងពាក់ស្បែកជើងអោយកូន។
07/06/2022

មួយ​រយៈ​ចុង​ក្រោយ​នេះឃើញថា មានការធ្លាក់ភ្លៀងខ្លាំង ម៉ាក់ប៉ាគួរពិនិត្យឱ្យបានហ្មត់ចត់ មុននឹងពាក់ស្បែកជើងអោយកូន។

ជំងឺក្តៅខ្លួនប្រកាច់(Febrile Seizure)១/អ្វីទៅជាជំងឺក្តៅខ្លួនប្រកាច់?ជំងឺក្តៅខ្លួនប្រកាច់ជា កាប្រកាច់នៅពេលដែលកំដ្តៅក្នុងខ...
04/06/2022

ជំងឺក្តៅខ្លួនប្រកាច់(Febrile Seizure)
១/អ្វីទៅជាជំងឺក្តៅខ្លួនប្រកាច់?
ជំងឺក្តៅខ្លួនប្រកាច់ជា កាប្រកាច់នៅពេលដែលកំដ្តៅក្នុងខ្លួនលើសពី៣៨អង្សាឡើងទៅ ។
២/តើកុមារមានអាយុបុន្ម៉ានងាយប្រឈមនិង ជំងឺក្តៅខ្លួនប្រកាច់?
កុមារដែលងាយប្រឈមនិងជំងឺនេះអាចមានអាយុចន្លោះពី ៦ខែទៅ៦ឆ្នាំ និង កើតមានឡើងញឺកញាប់ជាងគេនៅអាយុ ១២ទៅ១៨ខែ ។
៣/តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ?កំដៅក្នុងខ្លួនលើសពី៣៨អង្សាខ្លួនញ័រ ប្រកាច់គ្រាប់ភ្នែកស្លើឡើងលើក្បាលងើយទៅលើ ក្តាប់ដៃរមួលចូលក្នុង
៤/តើមូលហេតុអ្វីខ្លះដែលបង្ករអោយកើតមានជំងឺនេះ?មូលហេតុដែលបង្ករអោយមានក្តៅខ្លួនភាគច្រើនមកពី ជំងឺបង្ករដោយវីរុសជំងឺបង្ករដោយពួកបាក់តេរីក្តៅខ្លួនក្រោយពីចាក់វាក់សាំង
៥/តើកុមារណាខ្លះដែលប្រឈមនិងក្តៅខ្លួនប្រកាច់?កុមារមានប្រវត្តិក្រុមគ្រួសារធ្លាប់ក្តៅខ្លួនប្រកាច់កុមារមានអាយុក្រោម១ឆ្នាំកុមារធ្លាប់ក្តៅប្រកាច់ពីមុនមក
៦/កុមារធ្លាប់ក្តៅខ្លួនប្រកាច់ម្តងហើយ តើគាត់អាចក្តៅប្រកាច់ម្តងទៀតទេ?កុមារមានអាយុតិចជាង១ឆ្នាំ ៥០%អាចប្រកាច់ម្តងទៀតកុមារមានអាយុច្រើនលើពីមួយឆ្នាំ ២០%អាចប្រកាច់ម្តងទៀត
៧/តើអ្វីគួរ និងមិនគួរធ្វើនៅពេលកុមារកំពុងប្រកាច់?
គួរធ្វើយកកុមារទៅកន្លែងមានសុវត្ថិភាពយករបស់មានគ្រោះថ្នាក់ចេញអោយឆ្ងាយពីកុមារពេលកំពុងប្រកាច់ផ្អៀងកុមារទៅឆ្វេងដើម្បីបង្ការការឈ្លក់មើលនាឡិការាប់នាទីកំលុងពេលប្រកាច់តូ្រវជូតខ្លួនកុមារនិងទឺកក្តៅអ៊ុនៗ បន្ទាប់មកបញ្ចូនកុមារទៅមន្ទីរពេទ្យ
មិនគួរធ្វើមិនគួរព្យាយាមដាក់ដៃឬ របស់អ្វីក្នុងមាត់កុមារទេមិនគួរចាប់កុមារពេលកំពុងប្រកាច់មិនគួរបញ្ច្រកអ្វីទាំងអស់ដល់កុមារពេលកំពុងប្រកាច់

ហេតុអ្វីបានជាកុមារមានកូនកណ្តុរ? 🐁 ✍️ កូនកណ្តុរ (Lymph node): - មានទំហំតូចប្រហែល១ ទៅ ២៥ មីលីមែត្រ រាងមូល និង រាងដូច      ...
21/05/2022

ហេតុអ្វីបានជាកុមារមានកូនកណ្តុរ? 🐁

✍️ កូនកណ្តុរ (Lymph node):
- មានទំហំតូចប្រហែល១ ទៅ ២៥ មីលីមែត្រ រាងមូល និង រាងដូច
គ្រាប់សណ្តែកនៃកោសិកា ត្រូវបានគ្របដោយស្រោមនៃ
នជាលិកា តភ្ជាប់ៗគ្នា។
- វាជាផ្នែកមួយនៃប្រពន្ធការពាររបស់ខ្លួនយើង
- ក្នុងកូនកណ្តុរមានគ្រាប់ឈាមស ឡាំផូសីត និង ម៉ាក្រូផាសដែលមាន តួនាទីសំខាន់ក្នុងការ សំលាប់មេរោគ និង ចំរោះសារធាតុពុលផ្សេងៗក្នុងប្រព័ន្ធទឹករងៃ

✍️ ទីតាំងកូនកណ្តុរ:
- កូនកណ្តុរ មានចំនួនរាប់រយ ហើយមានទីតាំងស្ថិតនៅលើពេញរាងកាយរបស់យើង
- ជាធម្មតាវាទំហំពេញកូនដៃ ក្រលេញក្រលាច់ មិនឈឺ
- អាចមានទំហំធំ រឺ តូចជាងនេះអាស្រ័យលើបុគ្គលម្នាក់ៗតែមិនគួរមានទំហំលើសពី ២សម ទេ

✍️✍️ មូលហេតុ កូនកណ្តុររីកធំ:
- ការបង្ករោគដោយវីរុស ផ្តាសាយ រលាកបំពង់ក ស្អូច គ្រុនឈិ គ្រុនឈាម អេដស៍.......
- បង្ករោគដោយបាក់តេរី ដំបៅអំបែក បូស រលាកកោសិកា គ្រុនពោះវៀន របេងកូនកណ្តុរ.....
- មហារីកកូនកណ្តុរ ។ល។

*** កូនកណ្តុរ នឹងរីកធំជាងមុននៅពេលកុមារក្តៅខ្លួន ដោយមានការបង្ករោគផ្សេងៗ ហើយវានឹងស្រកទៅវិញនៅពេលបាត់ក្តៅ។ ប៉ុន្តែវាអាចនៅតូច អាចស្ទាបប៉ះ

🗣🗣 កូនកណ្តុរត្រូវបារម្មណ៍
(រលាកកូនកណ្តុរ របេងកូនណ្តុរ មហារីកកូនកណ្តុរ....):
- កូនកណ្តុរហើម ក្រហម ឈឺ
- កូនកណ្តុរមានទំហំធំទៅៗ
- កូនកណ្តុរទំហំធំជាង ២សម អត់ក្រលេចក្រឡាច់
- ស្រកគីឡូ ក្តៅខ្លួន និង បែកញើសយប់
- កូនកណ្តុរមានទីតាំងនៅលើឆ្អឹងដងកាំបិត

By Dr. Sam Lyvannak
Ped hemato-oncology fellow

ការថែទាំសុខភាពមាត់ធ្មេញលើទារក និង កុមារ១. #ដំណុះធ្មេញ- ធ្មេញព្រៃ (ធ្មេញទឹកដោះ) មានចំនួន ២០ធ្មេញ។ ធ្មេញព្រៃចាប់ដុះចេញ ពេល...
08/05/2022

ការថែទាំសុខភាពមាត់ធ្មេញលើទារក និង កុមារ
១. #ដំណុះធ្មេញ
- ធ្មេញព្រៃ (ធ្មេញទឹកដោះ) មានចំនួន ២០ធ្មេញ។ ធ្មេញព្រៃចាប់
ដុះចេញ ពេលកុមារមានអាយុ៦ខែដល់ ៣ឆ្នាំ។ ធ្មេញព្រៃត្រូវបានជំនួសដោយធ្មេញស្រុក នៅពេលកុមារអាយុប្រមាណ ៦ឆ្នាំ ហើយជ្រុះអស់នៅពេលដែលកុមារមានអាយុប្រមាណ ១២ឆ្នាំ។
- ធ្មេញស្រុក មានចំនួន ៣២ធ្មេញ។ ចាប់ផ្តើមដុះឡើងក្នុងកំឡុងអាយុ ៦ឆ្នាំ។ ធ្មេញថ្គាមធំទី ១ជាធ្មេញដែលដុះចេញមុនគេបង្អស់។

២. #សារះសំខាន់នៃធ្មេញ
សារះសំខាន់នៃធ្មេញរូមមាន៖
- សុខភាពទូទៅល្អ
- និយាយបានច្បាស់
- មានសម្ផស្សស្រស់ស្អាត
- បរិភោគបានស្រួល និងមានរសជាតិ
- ក្លិនមាត់ល្អ
• ប្រសិនបើធ្មេញទឹកដោះ ពុកនោះនាំអោយមានការបង្ករោគនិងឈឺចាប់ ហើយពេលខ្លះរហូតដល់មានកខ្ទុះ និង ហើមមុខ។ ធ្មេញព្រៃល្អ នាំផ្លូវអោយធ្មេញស្រុកដុះចេញមកបានល្អ បើធ្មេញព្រៃខូចនាំផ្លូវអោយធ្មេញស្រុកដុះចេញមកមិនបានល្អ។

៣. #ផលប៉ះពាល់ដែលបង្កឡើងដោយរោគពុកធ្មេញ
- នៅកម្ពុជា កុមារភាគច្រើនពិសេសក្នុងកំលុងអាយុ ៣៦ឆ្នាំមានធ្មេញព្រៃពុកជាច្រើន បើមិនបានទទួលការព្យាបាលទាន់ពេលវេលា នឹងនាំអោយមានការបង្ករោគនិងឈឺចាប់ ហើយនឹងនាំអោយមានការប៉ះពាល់ដល់ដំណុះធ្មេញស្រុកផងដែរ។
- រោគពុកធ្មេញអាចការពារបាន ប្រសិនបើលិកអ្នកប្រតិបត្តិត្រឹមត្រូវតាំងពីដំបូង។

៤. #ការបំបៅកូនដោយដបបំបៅ និង រោគពុកធ្មេញ
- កុមារភាគច្រើននៅកម្ពុជា មានរោគពុកធ្មេញ (ដង្កូវស៊ីធ្មេញ) ដោយសារប្រើដបបំបៅ ដែលមានដាក់បន្ថែមសារធាតុផ្អែម (ស្ករ)។ ការដាក់បន្ថែមសារធាតុផ្អែមនៅក្នុងដបបំបៅ នឹងធ្វើអោយរោគពុកធ្មេញកើតមាន និង វិវត្តន៍យ៉ាងឆាប់រហ័សថែមទៀត។ ជាតិផ្អែមដែលមាននៅក្នុងដបបំបៅទាំងនោះ នឹងបំប្លែង ដោយបាក់តេរីដែលនៅក្នុងមាត់អោយទៅជាជាតិអាស៊ីត។ ជាតិអាស៊ីតនេះកាត់ធ្មេញធ្វើអោយទៅជាប្រហោង ធ្វើអោយធ្មេញព្រៃទាំងនោះពុកខូច។
- ប្រសិនបើបៀមដបបំបៅជាប់រហូតនៅពេលគេង ផលប៉ះពាល់នោះកាន់តែធ្ងន់ធ្ងរថែមទៀត ជាពិសេសធ្មេញមុខខាងលើជាធ្មេញដែលរងរោគពុកធ្មេញនេះមុនគេ ហើយធ្មេញដទៃទៀតនឹងពុកជាបន្តបន្ទាប់។

៥. #ប្រៀបធៀបការបំបៅកូនដោយដោះម្តាយនិងការបំបៅដោយដប
- ការបំបៅកូនដោយទឹកដោះម្តាយប្រសើរជាងការបំបោដោយដប ព្រោះកុមារដែលបៅដោះម្តាយ មានធ្មេញពុកតិច ថែមទាំងមានសុខភាពទូទៅល្អជាងក្មេងដែលបៅដោយប្រើដបបំបៅ។ ទោះជាយ៉ាងណាក៏ដោយ ក្មេងអាយុលើសពី១ឆ្នាំ មិនគួឬអោយបៅនៅពេលយប់ទេ។

៦. #ចំណីអាហារដែលបង្កររោគពុកធ្មេញ
- រោគពុកធ្មេញកើតមានឡើងដោយសារចំណីអាហារដែលមានសារធាតុផ្អែមស្អិត។ អ្នកញាំចំណីឬភេសជ្ជះផ្អែមកាន់តែញឹក ធ្មេញនឹងងាយរងការបំផ្លាញដោយអាស៊ីតកាន់តែធ្ងន់ធ្ងរ។ ដូចនេះមិនត្រូវអោយកូនរបស់អ្នកញាំអាហារ ឬភេសជ្ជះផ្អែមជាញឹកញាប់ឡើយ។
- អ្នកអាចអោយកូនញាំចំណីផ្អែម ក្រោយពេលអាហារសំខាន់បីពេល ជៀសវាងការញាំមិនកំណត់ពេល (ញាំច្រើនដង ចន្លោះពេលបរិភោគអាហារ)។
- នៅពេលកូនអ្នកស្រេក អ្នកគួរជំរុញកូនអោយញាំទឹកឆ្អិន ប្រសើរជាងញាំភេសជ្ជះផ្អែម។

៧. #អាហារដែលធ្វើអោយមានសុខភាពល្អ
-អាហារដែលផ្តល់ផលល្អដល់ធ្មេញ គឺអាហារធម្មជាតិដែលមានបន្ថែមជាតិផ្អែម ដូចជា ផ្លែឈើស្រស់ ទឹកដោះគោ ត្រី សាច់ ស៊ុត... ជាដើម។ អាហារទាំងនេះ សម្បូរទៅដោយវីតាមីន និង មានជាតិផ្អែមផងដែរ។

៨. #ការដុសម្អាតធ្មេញ
- អ្នកគួរតែសម្អាតធ្មេញរបស់កូននៅពេលធ្មេញចាប់ផ្តើមដុះចេញក្នុងមាត់។ អ្នកអាចសម្អាតធ្មេញអោយកូន ក្រោមអាយុ១ឆ្នាំ ត្រូវប្រើក្រណាត់ឬស្បៃស្អាតជ្រល់ទឹកជូទលើធ្មេញកូនអ្នក។ ពេលកូនមានអាយុលើស ១ឆ្នាំ អ្នកត្រូវប្រើច្រាសដុសធ្មេញតូចសរសៃទន់ ដាក់ជាមួយថ្នាំដុសធ្មេញដែលមានសារធាតុភ្លុយអរមួយស្រទាប់ស្តើង ឬមានទំហំប៉ុនគ្រាប់សណ្តែកបាយ។ សារធាតុភ្លុយអរ ជួយធ្វើអោយកាចាធ្មេញរឹងមាំទប់ទល់នឹងជាតិអាស៊ីដ ដែលបង្កឡើងដោយបាក់តេរីក្នុងមាត់។
- អ្នកគួរតែជួយដុសធ្មេញអោយកូនអ្នក យ៉ាងតិច២ដងក្នុងមួយថ្ងៃ ជាពិសេសមុនពេលចូលគេង រហូតដល់ពេលកូនអ្នកធ្វើដោយខ្លួនឯងបាន (ប្រមាណអាយុ ៥ ៦ឆ្នាំ)។
- អ្នកគួរតែពិនិត្យក្នុងមាត់របស់កូន អោយបានញឹកញាប់ ដើម្បីរកបញ្ហាដូចជា៖
- ចំណុចពណ៏ស ត្នោតឬខ្មៅ លើធ្មេញដែលអាចបង្ហាញពីសញ្ញានៃរោគពុកធ្មេញ
- អញ្ចាញធ្មេញឡើងក្រហម ហើម និង ហូរឈាមដែលអាចបង្ហាញពីអញ្ចាញមានបញ្ហា
- ដំបៅ ឬ អាប់សែ ក្នុងមាត់
- បើសិនអ្នកសម្គាល់ឃើញថាមានបញ្ហាខាងលើ សូមឆាប់ទៅពិគ្រោះយោបល់ពី ពេទ្យធ្មេញ

*** ឳពុកម្តាយអាចជាគម្រូដ៏ល្អរបស់កូន
នាយកដ្ធានការពាសុខភាព ២០១០

នេះគឺជារូបភាពនៃសួតរបស់ក្មេងតូចម្នាក់ដែលបានស្លាប់ដោយសារការស្ទះដង្ហើម (ស្លាក់គ្រាប់សណ្តែកដី)។ គ្រាប់សណ្តែកដី និងគ្រាប់ធញ្ញ...
13/03/2022

នេះគឺជារូបភាពនៃសួតរបស់ក្មេងតូចម្នាក់ដែលបានស្លាប់ដោយសារការស្ទះដង្ហើម (ស្លាក់គ្រាប់សណ្តែកដី)។ គ្រាប់សណ្តែកដី និងគ្រាប់ធញ្ញជាតិដទៃទៀតមានទំហំប៉ុនផ្លូវដង្ហើម (ទងសួត) របស់ក្មេងដែលមានអាយុចន្លោះ ៤ ទៅ ៥ ឆ្នាំ។ ហានិភ័យនៃការស្លាប់ដោយសារការថប់ដង្ហើមខ្ពស់ណាស់ ប៉ុន្តែយើងអាចជៀសវាងបាន សូមកុំផ្តល់ជូនដល់កុមារតូចៗ ជាពិសេសកុមារមិនទាន់ចេះទំពាដូចជា៖ ផ្លែឈើមានសំបក មានគ្រាប់ គ្រាប់ធញ្ញជាតិ ស្ករគ្រាប់ វត្ថុលេងតូចៗ ដែលក្មេងអាចបៀមក្នុងមាត់បាន និងត្រូវសង្កេតមើលប្រសិនបើឃើញក្មេងយករបស់អ្វីបៀមចូលមាត់ ត្រូវយកចេញភ្លាម ទាំងនេះជាវិធានការល្អបំផុតក្នុងការការពារការស្លាក់ផ្លូវដង្ហើមបាន៕

ទឹកម្ទេសតើ ច្រឡំស្មានឈាម 🥵 🦟 🦟 Yeah, it’s chili sauces 😆
21/11/2021

ទឹកម្ទេសតើ ច្រឡំស្មានឈាម 🥵 🦟 🦟
Yeah, it’s chili sauces 😆

 #ផលប៉ះពាល់នៃប្រេងកូឡាឬប្រេងខ្យល់ចំពោះកុមារវិទ្យាស្ថានសុខាភិបាលជាតិមួយនៅក្នងប្រទេសអាមេរិក (the Annual Report of the Amer...
06/08/2021

#ផលប៉ះពាល់នៃប្រេងកូឡាឬប្រេងខ្យល់ចំពោះកុមារ

វិទ្យាស្ថានសុខាភិបាលជាតិមួយនៅក្នងប្រទេសអាមេរិក (the Annual Report of the American Association of Poison Control Centers’ National Poison Data System) បានប្រាប់បង្ហាញពីផលប៉ះពាល់ដ៏មានគ្រោះថ្នាក់មួយនៅក្នុងការប្រើប្រេង ខ្យល់ និងប្រេងកូឡា ផ្សេងៗដែលយើងតែងតែប្រើប្រាស់វាសម្រាប់ធ្វើការលាបរិតទៅលើរាងកាយ តែបងប្អូនមិនដែលបានដឹងទេថា វាអាបង្កររោគជាច្រើនហើយមានផលប៉ះពាល់ទៅដល់អាយុជីវិត របស់ទារក ។

Camphor ត្រូវបានស្គាល់ថាជាសារធាតុពុលមានក្នុងប្រងកូឡានិងហាមមិនអោយមានការប្រើប្រាស់លើកុមារ ពីព្រោះវាបណ្តាលអោយមានការពុលលើកុមារស្តែងចេញជារោគសញ្ញាពីកំរិតមធ្យម ទៅធ្ងន់ធ្ងររួមមាន សន្លប់ ប្រកាច់ និងក្អួតជាដើម។

សូមបញ្ចាក់ថា បច្ចុប្បន្ននេះប្រេងកូឡា និងប្រេងខ្យល់សម្រាប់លាបរិតទាំងនោះត្រូវបានគេហាមឃាត់ យ៉ាងដាច់ខាតមិនឲ្យប្រើប្រាស់ទៅលើក្មេងដែលមានអាយុក្រោម២ ឆ្នាំទេដោយសារតែមជ្ឈមណ្ឌលគ្រប់គ្រងជាតិពុលអាមេរិកនៅក្នុងឆ្នាំ ២០១៣ បានបង្ហាញថាមានកុមារអាយុក្រោម ៥ឆ្នាំដែលពេលបានទទួលរងផលប៉ះពាល់ពីសារធាតុពុលទាំងនោះ មានរហូតដល់ ១១៥២១ ករណី។

ដូច្នេះសូមបងប្អូនមេត្តាបង្កើនការប្រុងប្រយ័ត្ន ឲ្យបានគ្រប់គ្នាចំពោះកូនៗរបស់លោកអ្នក ហើយព្យាយាមអនុវត្តវិធីផ្សេងៗដើម្បីកាត់បន្ថយការកើតជំងឺ និងការស្លាប់របស់កុមារផងដែរ។
ប្រេងកូឡា និង ប្រេងខ្យល់ ដែល ផ្ទុក នូវ សមាសធាតុ Terpenic ដូចជា ជាតិ Camphor, Menthol និង Eucalyptus គឺមាន ផ្ទុក ជាតិពុល ខ្ពស់ ។ របាយការណ៍ ជាច្រើន អំពី ផលប៉ះពាល់ នេះ ការប្រើប្រាស់ ប្រេង ចំពោះ ទារក ទើប កើត និង ក្មេង តូចៗ ទើបតែ ចេញផ្សាយ ថ្មីៗ នេះ ទេ ។

មានការសិក្សាស្រាវជ្រាវមួយអំពី ការថែទាំ ទារក ទើប កើត ក្នុង តំបន់ ជនបទ ប្រទេស កម្ពុជា ផលិតផល ទាំងនេះ ត្រូវបាន រកឃើញថា យកទៅ ប្រើ លើ ស្បែក ទារក ទើបនឹង កើត និង ក្មេង នៅ ប្រទេស នេះ ហើយ គ្រប់ ផ្ទះ ទាំងអស់ គឺ សុទ្ធ តែមាន ប្រេងកូឡា និង ប្រេងខ្យល់ ។

ឪពុកម្ដាយ និង អ្នក ថែទាំ ទារក ទាំងអស់ ក្នុងប្រទេស កម្ពុជា គួរស្វែងយល់ បន្ថែម លើ ហានិភ័យ នៃ សារធាតុ Camphor និង ជាតិ Menthol ក្នុង ផលិតផល ដើម្បី បង្ការ ក្មេង តូចៗ និង ទារក ទើបនឹង កើត ពី គ្រោះថ្នាក់ ៕

https://academic.oup.com/tropej/article/63/1/65/2525450?login=true

 #សូមមានការប្រុងប្រយ័ត្នចំពោះប្រដាប់លេងរបស់កូនៗរបស់អ្នកប្រភពៈ បរទេស
01/08/2021

#សូមមានការប្រុងប្រយ័ត្នចំពោះប្រដាប់លេងរបស់កូនៗរបស់អ្នក

ប្រភពៈ បរទេស

 #កុំអោយគេថាអូនធាត់ 🏋️
11/06/2021

#កុំអោយគេថាអូនធាត់ 🏋️

🗣 ចំណេះដឹងបន្តិចបន្តួចទាក់ទងនឹងពេលវេលានៃការទទួលអាហារឲ្យបានត្រឹមត្រូវ។
06/06/2021

🗣 ចំណេះដឹងបន្តិចបន្តួចទាក់ទងនឹងពេលវេលានៃការទទួលអាហារឲ្យបានត្រឹមត្រូវ។

Address

ផ្លូវ ៦A ជិតផ្សារស្វាយធំ
Siem Reap

Telephone

+85569339732

Website

Alerts

Be the first to know and let us send you an email when ចំណេះដឹងសុខភាពមាតា និង កុមារ/Mother and Child Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ចំណេះដឹងសុខភាពមាតា និង កុមារ/Mother and Child Health:

Share