គ្លីនិក សុី អិល សុី

គ្លីនិក សុី អិល សុី Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from គ្លីនិក សុី អិល សុី, Hospital, Siem Reap.

20/12/2024
20/12/2024
24/10/2024

ជម្ងឺស្រឡទែន (English : Mumps, français : Oreillons ) ស្រឡទែនគឺជាជម្ងឺឆ្ងងដែលបង្ករដោយវីរុសក្រុម Paramyxovirus ដោយមានរោគសញ្ញាពិសេសគឺការហើមប៉ោងក្រពេញទឹកមាត់គុម្ភត្រចៀក និងក្រពេញទឹកមាត់ផ្សេងទៀត។ ក្រៅពីនេះស្រឡទែនក៏អាចបង្ករឲ្យមានការរលាកក្រពេញបន្តពូជ(រលាកពងស្វាស រលាកអូវែ ) រលាកលំពែង រលាកស្រោមខួរ និងសរីរាង្គផ្សេងទៀត ។ ជម្ងឺស្រឡទែនភាគច្រើនកើតមាននៅលើកូនក្មេង(អាយុ៣ឆ្នាំដល់១៤ឆ្នាំ) និង វ័យជំទង់ក្រោមអាយុ២០ឆ្នាំ។មនុស្សចាស់និងក្មេងអាយុក្រោម២ឆ្នាំកម្រ ជួបប្រទះ ។ ស្រឡាទែនច្រើនកើតលើមនុស្សប្រុសច្រើនជាងមនុស្សស្រី។ស្រឡាទែនកើតលើមនុស្សពេញវ័យគឺមានសភាពអាក្រក់ហើយអាចផ្តល់ផលវិបាកច្រើន។ ក្រោយកើតស្រឡទែនសារពាង្គកាយបង្កើតនូវប្រព័ន្ធស៉ាំរឹងមាំយូរអង្វែង មានន័យថាស្រឡទែនកើតឡើងតែម្តងក្នុងមួយជីវិតមនុស្សម្នាក់ មិនកើតស្រឡទែនជាលើកទី២ទេ។

មូលហេតុ ប្រភពជម្ងឺ និង ការឆ្ងងជម្ងឺ

ស្រឡទែនបង្ករដោយវីរុសក្រុម Paramyxovirus ។ ប្រភពជម្ងឺគឺអ្នកជម្ងឺស្រឡទែន ដែលធ្វើឲ្យឆ្ងងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈ ផ្លូវដង្ហើម ដូចជាការនិយាយទល់មុខគ្នាឬការហឺតចូលនូវទឺកមាត់ កំហាក់តូចៗល្អិតតាមផ្លូវដង្ហើម ។

ការបង្ករជម្ងឺ

វីវុសស្រឡទែនចូលទៅក្នងខ្លួនមនុស្សតាមផ្លូវដង្ហើម ដុះដាលនៅក្នុងស្រទាប់ភ្នាសមាត់ ច្រមុះ បំពង់ក ក្រពេញទឹករងៃ (ឡីមផូស៊ីត)រួចជ្រៀតចូលក្នុងឈាម ។ នៅក្នុងឈាមវីរុសបង្ករឲ្យមានការរលាកសរីរាង្គដូចជា ក្រពេញទឹកមាត់ ក្រពេញលំពែង ក្រពេញបន្តពូជ ស្រោមខួរ ជាដើមក្រោយមកវីរុសត្រុវបញ្ចេ្ចញចោលតាមរយៈទឹកមាត់ ។

រោគសញ្ញា

- ក្តៅខ្លួន
- ឈឺក្បាល
- ជុំវិញគុម្ភត្រចៀក ហើមប៉ោងឈឺខ្លាំងជាពិសេសពេលហាមាត់ ពេល
ទំពាអាហារជាដើម អាចហើមប៉ោងមួយចំហៀងឬទាំងសងខាង
ឬអាចហើមប៉ោងក្រពេញទឺកមាត់ក្រោមអណ្តាតនិងក្រោម
ថ្គាមមកជាមួយ
- រលាកក្រហមមាត់ត្រង់រន្ធ Stenon
- អាចមានហើមកូនកណ្តុរក្រមថ្គាម
- អាចមានការឡើងហើមពងស្វាស ធំជាងធម្មតា៣ទៅ៤ដង ស្បែកពងស្វាសឡើងក្រហម ហើម អាចមួយចំហៀងឬ ទាំងសងខាង
- អាចមានរោគសញ្ញាបន្ទាប់បន្សំផ្សេងទឿត ដូចជា ឈឺសន្លាក់ បាត់ចំណង់ខ្លានអាហារ ក្អួតចង្កោរ ប្រសិនបើមានបង្កររោកនៅប្រព័ន្ធ៕

ផលវិបាករបស់ជម្ងឺស្រឡទែន

- រលាកពងស្វាស (15%- 30%)(ចំពោះមនុស្សប្រុស) អាចបណ្តាលឲ្យអារនៅពេលមានការស្វិតពងស្វាសព្រោះពងស្វាសមិនអាចផលិតមេជីវិតឈ្មោលបានទៀត
- រលាកកន្សោមពង រលាកដោះ (ចំពោះមនុស្សស្រី )
- រលាកលំពែង (3%-5%)
- រលាកស្រោមខួរ (10% - 16% )

ការព្យាបាល

ការព្យាបាលគឺផ្តោតលើការព្យាបាលរោគសញ្ញា និង
ផលវិបាករបស់ស្រឡទែនដូចជា
- បញ្ចុះកំដៅ និង បំបាត់ការឈឺចាប់ដោយប្រើ ប៉ារ៉ាសេតាម៉ុល
- ញ្ញាំអាហារទន់ស្រួលទំពារ និងងាយរលាយ ជៀងវាសអាហរមានជាតិជូរ
- អនាម័យមាត់ធ្មេញ
- សម្រាក និង នៅឲ្យឆ្លាយពីសមាជិកគ្រួសារក្នុងកំឡុងពេល
១០ថ្ងៃយ៉ាងតិច
- លេបបន្ថែម វិតាមីនសេ ១-២ ក្រ ក្នុងមួយថ្ងៃ

ករណីមានរលាកក្រពេញរួមផ្សំ

១) រលាកពងស្វាស

- សម្រាក និងកាត់បន្ថយការធ្វើដំណើរ
- ស្លៀកខោទ្រនាប់ដើម្បីឲ្យពងស្វាសនៅស្ងោម
- កាត់បន្ថយការស្ទាបអង្អែលច្រើន
- ស្អំត្រជាក់ពងស្វាស
- ប្រឆាំងរលាកដោយប្រើ Prednisolon ៦០ម.គ្រ/ ថ្ងៃ
លេបរយៈពេល 3 ទៅ 5ថ្ងៃ
- នៅពេលពងស្វាសលែងហើមអាចលេប វីតាមីនE ក្នុងរយៈពេលពី១ ទៅ២ខែដើម្បីជួយឲ្យសមត្ថភាពការផលិតមេជីវិតឈ្មោលល្អប្រសើរ

២)រលាកលំពែង និង រលាកស្រោមខួរគឺព្យាបាលតាមករណីជាក់ស្តែង។

ការបង្ការជម្ងឺស្រឡទែន

- ដាក់អ្នកជម្ងឺដោយឡែកពីគេតិចបំផុត២សប្តាហ៍
- អ្នកទំនាក់ទំនងដោយផ្ទាលជាមួយអ្នកជម្ងឺត្រូវពាក់ម៉ាស
- ចាក់វ៉ាក់សាំងការពារជម្ងឺស្រឡទែន។

សរុបមក ជម្ងឺស្រឡទែនជាជម្ងឺបង្ករដោយវីរុសវាអាចជាសះស្បើយដោយខ្លួនឯងក្រោយរយៈពេលមួយសប្តាហ៍ដោយមិនបាចព្យាបាលបើវាមិនមានផលវិបាកផ្សេងៗដូចជាការរលាកពងស្វាសជាដើម។ ផលវិបាករលាកពងស្វាសជាផលវិបាកគួរឲ្យបារម្មណ៍បំផុតចំពោះមនុស្សពេញវ័យនិងមនុស្សពេញវ័យដែលមានប្រវត្តិកើតស្រឡទែនពេលនៅក្មេងហើយធ្វើឲ្យពងស្វាសស្វិតមិនអាចផលិតមេជីវិតឈ្មោលបានធ្វើឲ្យបុរសនោះមិនមានលទ្ធមានកូនបាន។

🚫ការប្រើវិធីបុរាណដូចជាការគូសរូបលើកន្លែងហើមប៉ោងជាដើមគឺគ្រាន់តែអបិយជំនឿបើមិនគូសក៏វាអាចជាដោយខ្លួនឯងដែរ ។

❤️សង្ខេប ❤️

#ជំងឺស្រឡទែន
គឺជាជំងឺឆ្លងមេរោគដែលជះឥទ្ធិពលជាចម្បងទៅលើក្រពេញទឹកមាត់ ជាពិសេសក្រពេញ parotid ដែលមានទីតាំងនៅជិតត្រចៀក។

#រោគសញ្ញា
- ហើម និងឈឺចាប់ក្នុងក្រពេញទឹកមាត់ (parotitis)
- ក្តៅខ្លួន
- ឈឺក្បាល
- ឈឺសាច់ដុំ
- អស់កម្លាំង
- បាត់បង់ចំណង់អាហារ

#ការឆ្លង
- ជំងឺស្រឡទែនឆ្លងតាមរយៈដំណក់ទឹកផ្លូវដង្ហើមពីការក្អក កណ្តាស់ ឬនិយាយ។
- វាក៏អាចឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងទឹកមាត់ ឬវត្ថុដែលមានមេរោគ។

#ផលវិបាក
- រលាកពងស្វាស (រលាកពងស្វាស) ចំពោះបុរស
- Oophoritis (ការរលាកនៃអូវែរ) និង mastitis (ការរលាកនៃជាលិកាសុដន់) ចំពោះស្ត្រី។
- រលាកខួរក្បាល (Encephalitis)
- រលាកស្រោមខួរ (រលាកភ្នាសដែលគ្របលើខួរក្បាល និងខួរឆ្អឹងខ្នង)
- បាត់បង់ការស្តាប់

#ការការពារ
- វ៉ាក់សាំង MMR (កញ្ជ្រឹល ស្រឡទែន និងស្អូច) គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្ការជំងឺស្រឡទែន។
- ការអនុវត្តអនាម័យល្អ ដូចជាការលាងដៃជាប្រចាំ និងជៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានមេរោគ ក៏អាចជួយកាត់បន្ថយការរីករាលដាលផងដែរ។

#ការព្យាបាល
- មិនមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺស្រឡទែនទេ។
- ការគ្រប់គ្រងផ្តោតលើការបន្ថយរោគសញ្ញា៖ សម្រាក ផ្តល់ជាតិទឹក ថ្នាំបំបាត់ការឈឺចាប់ (ដូចជា ibuprofen ឬ acetaminophen) និងអនុវត្តការស្អំទឹកក ឬក្ទឹកក្តៅអ៊ុនៗទៅលើក្រពេញដែលហើម។

↓នេះTelegram ជំងឺ,សុខភាព និង រៀនពេទ្យ 👇💊 join
https://t.me/+wcUoWka1mKJiMmE1

14/10/2024
13/10/2024
13/10/2024

ខាងក្រោមនេះជាលេខទូរស័ព្ទ Hotline របស់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម៖
Tel: 097 539 78 10
096 636 78 45

សូមអរគុណ

Telegram: https://t.me/sihanoukhospitalcenterofhope
Google Map: https://maps.app.goo.gl/19GUhQaKedLw7GsR6

#មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម

09/10/2024

មន្ទីរពេទ្យ ហ្លួង ម៉ែ បើកដំណើរការពីថ្ងៃចន្ទ ដល់អាទិត្យ និងពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច

Address

Siem Reap

Telephone

+855978923994

Website

Alerts

Be the first to know and let us send you an email when គ្លីនិក សុី អិល សុី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category