Angkor Hospital for Children

Angkor Hospital for Children Angkor Hospital for Children (AHC) is a leading children's healthcare organisation based in Siem Reap, Cambodia.
(1)

Since 1999, we've provided quality compassionate health care to millions of children, with around 300 to 400 children visiting AHC every day.

27/02/2026

“ #កម្មវិធី៣នាទីពីសុខភាព” ភាគទី៥
✨ ប្រធានបទ៖ ការថែទាំកុមារនៅផ្នែកជម្ញឺមហារីក
បកស្រាយដោយ៖ អ្នកគ្រូពេទ្យ ហេង ផានឿន ជាប្រធានក្រុមគិលានុដ្ឋាកនៅផ្នែកជម្ញឺមហារីក នៃមន្ទីរពេទ្យកុមារអង្គរ 💚

#មន្ទីរពេទ្យកុមារអង្គរ #បីនាទីពីសុខភាព

💚មន្ទីរពេទ្យកុមារអង្គរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ- លោកអគ្គមហាឧបាសក ឈួរ ថាវ និងអគ្គមហាឧបាសិកា លឹម មួយ ព្រម...
27/02/2026

💚មន្ទីរពេទ្យកុមារអង្គរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ
- លោកអគ្គមហាឧបាសក ឈួរ ថាវ និងអគ្គមហាឧបាសិកា លឹម មួយ ព្រមទាំងបុត្រ និងចៅ ដែលបានបរិច្ចាគថវិកាចំនួន ៤ ២១០ ដុល្លារអាម៉េរិក
- លោក ឈួរ សុខ ធី ដែលបានបរិច្ចាគថវិការចំនួន ១ ១៦៨ ដុល្លារអាម៉េរិក
- កុមារី ឈួ ស្រីមាស និង កុមារី ឈួ ស្រីពេជ្រ ដែលបានបរិច្ចាគ ថវិការចំនួន ១ ១៦៨ ដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យកុមារអង្គរសម្រាប់ឆ្នាំ ២០២៦ ដើម្បីគាំទ្រសេវាពិនិត្យព្យាបាល និងថែទាំសុខភាពកុមារប្រកបដោយក្តីមេត្តាករុណា និងគុណភាពខ្ពស់សម្រាប់កុមារនៅកម្ពុជា ។

សូមបញ្ជាក់ផងដែរថាអគ្គមហាឧបាសក ឈួរ ថាវ និងអគ្គមហាឧបាសិកា លឹម មួយ ព្រមទាំងបុត្រ និងចៅក៏បានរៀបចំកញ្ចប់ថវិកាអាំងប៉ាវចំនួន ២០ ០០០ រៀល ដែលមានចំនួន ២២កញ្ចប់ជូនទៅអាណាព្យាបាលរបស់អ្នកជំងឺដែលកំពុងខ្វះខាត និងកំពុងសំរាកព្យាបាលក្នុងមន្ទីពេទ្យផងដែរ។

🙏 សូមប្រសិទ្ធិពរជ័យដល់ អគ្គមហាឧបាសក ឈួរ ថាវ និងអគ្គមហាឧបាសិកា លឹម មួយ ព្រមទាំងបុត្រ និងចៅ ទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច ហើយសូមឱ្យជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#ជំនួយសប្បុរសធម៌មន្ទីរពេទ្យកុមារអង្គរ

25/02/2026

ខ្ញុំសង្ឃឹមថាបងប្អូននឹងជួយបន្តិចបន្តួចតាមលទ្ធភាពណា 🙏🙏
ខ្ញុំនឹងដាក់ KHQR របស់មន្ទីរពេទ្យផ្ទាល់នៅក្នុងខមមិនខាងក្រោម ហើយក៏អរគុណបងប្អូនទាំងអស់គ្នាជំនួសក្មេងៗដែលមកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរនេះផ្ទាល់ផង 🙏🙏

 #ជំនួយសប្បុរសធម៌មន្ទីរពេទ្យកុមារអង្គរ 💚 មន្ទីរពេទ្យកុមារអង្គរ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក សៀន វិសាលរ...
25/02/2026

#ជំនួយសប្បុរសធម៌មន្ទីរពេទ្យកុមារអង្គរ
💚 មន្ទីរពេទ្យកុមារអង្គរ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក សៀន វិសាលរតនៈ និងក្រុមបាល់ទាត់ឌីអាយជីអេហ្វស៊ី​ DIG Futsal Club ដែលបានបរិច្ចាគថវិកាចំនួន ៤​ ៤៧៥​ ដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងឆ្នាំ២០២​៦​ ដើម្បីគាំទ្រសេវាពិនិត្យព្យាបាល និងថែទាំ សុខភាពកុមារកម្ពុជាប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា​សម្រាប់​កុមារ​នៅ​កម្ពុជា​​។

​✨សូម​ជម្រាប​ផងដែរថា​ លោក​ វិសាលរតនៈ​ ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៣​ ៦០០​ ដុល្លារអាម៉េរិក ដើម្បីឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈកម្មវិធី “មិត្តអ្នកឧបត្ថម្ភគាំទ្រ មន្ទីរពេទ្យកុមារអង្គរ” ក្នុងឆ្នាំ២០២៥ផងដែរ។
មន្ទីរពេទ្យកុមារអង្គរ ពិតជា​មានសេចក្តីដឹងគុណនិងអរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ទឹកចិត្តដ៏សប្បុរសរបស់លោកនិងក្រុមការងារជាអណែក។

🙏 សូមប្រសិទ្ធិពរជ័យដល់ លោក​ វិសាលរតនៈ និងក្រុមបាល់ទាត់ឌីអាយជីអេហ្វស៊ី​ ទាំងអស់​ទទួលបាន​ជោកជ័យគ្រប់ការប្រកួត​និងភារកិច្ចទាំងអស់​ ហេីយសូមឱ្យជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#មន្ទីរពេទ្យកុមារអង្គរ
#ជួយមន្ទីរពេទ្យកុមារអង្គរគឺជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា

✨អបអរពិធីខួប ២៧ឆ្នាំ នៃមន្ទីរពេទ្យកុមារអង្គរ✨💚 នៅថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃ...
23/02/2026

✨អបអរពិធីខួប ២៧ឆ្នាំ នៃមន្ទីរពេទ្យកុមារអង្គរ✨
💚 នៅថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរពេទ្យកុមារអង្គរបានរៀបចំ “ពិធីប្រគល់ប័ណ្ណសរសើរបុគ្គលិកឆ្នើម និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់បុគ្គលិកនៃមន្ទីរពេទ្យកុមារអង្គរ ប្រចាំឆ្នាំ២០២៥” ក្នុងគោលបំណងសម្ដែងការទទួលស្គាល់ស្នាដៃឆ្នើមរបស់បុគ្គលិកក្នុងការបំពេញការងារ និងការសិក្សាក្នុងឆ្នាំ២០២៥ រួមទាំងបុគ្គលិកមានភក្ដីភាពដែលបានបម្រើការងាររយៈពេល ២០ឆ្នាំ និង ១០ឆ្នាំ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ ក្រោមអធិបតីភាព
- លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប និងជាតំណាង ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប
- លោកវេជ្ជបណ្ឌិត សិហ្គិណារិ ឃីន នាយកមន្ទីរពេទ្យ Fukuoka Shin-Mizumaki ជាតំណាង លោកសាស្រ្តាចារ្យ ម៉ាស៊ូមិ ខាំម៉ាជិ នាយកប្រតិបត្ដិនៃ សម្ព័ន្ធក្រុមហ៊ុន វេជ្ជសាស្ដ្រ ខាំម៉ាជិ ប្រទេសជប៉ុន ជាដៃគូស្ថាបនិក និងម្ចាស់ជំនួយមូលនិធិបុគ្គលិកឆ្នើម នៃមន្ទីរពេទ្យកុមារអង្គរ
- និង សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារអង្គរ បុគ្គលិក និងម្ចាស់ជំនួយនានាផងដែរ
💚 ឆ្លៀតក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើន ក៏បានសម្តែងនូវការដឹងគុណដល់ស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាល ម្ចាស់ជំនួយតូចធំ សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ព្រមទាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងធំធេងអស់រយៈពេល ២៧ឆ្នាំមកនេះ ក្នុងការធ្វើឲ្យបេសកកម្ម ពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារកម្ពុជាប្រកបដោយគុណភាពខ្ពស់ សេចក្តីមេត្តាករុណា និងសូមអំពាវនាវឲ្យចូលរួមជាបន្តទៀត ដើម្បីឲ្យកុមារនៅកម្ពុជាគ្រប់រូបទទួលបាននូវសុខុមាលភាពកាន់តែប្រសើរ។

#មន្ទីពេទ្យកុមារអង្គរ #ខួបទី២៧

✨អបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ខួបលើកទី១៥! ✨💚 មន្ទីរពេទ្យកុមារអង្គរ សូមចូលរួមអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ...
21/02/2026

✨អបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ខួបលើកទី១៥! ✨

💚 មន្ទីរពេទ្យកុមារអង្គរ សូមចូលរួមអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលតែងតែធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ដើម្បីជម្រុញការថែទាំ សុខភាពមាតាទារក។ សម្រាប់ឆ្នាំ២០២៦នេះ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលប្រព្រឹត្តិទៅក្រោមប្រធានបទពី “រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយនិងទារក មានសុខភាពល្អ”។

🙏 ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យកុមារអង្គរបានផ្ដល់ការពិនិត្យព្យាបាល និងថែទាំ ដល់ទារកចំនួន ៤១៥នាក់ ក្នុងមន្ទីរពេទ្យ និងបានកំពុងដំណើរការ “កម្មវិធីសង្គ្រោះទារក” នៅក្នុងស្រុកអង្គរជុំ នៃខេត្តសៀមរាប ក្នុងគោលបំណងកាត់បន្ថយអត្រាមរណភាពទារក និងមាតា និងលើកកម្ពស់ គុណភាពនៃការព្យាបាល និងថែទាំសុខភាពទារកទើបកើត។

#មន្ទីពេទ្យកុមារអង្គរ

20/02/2026

🎬 “កម្មវិធី៣នាទីពីសុខភាព” ភាគទី៤
🎯ប្រធានបទ៖ ជម្ងឺបាយភ្នែកកុមារពីកំណើត
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈិត ឡាំងហេង (វេជ្ជបណ្ឌិតឯកទេសផ្នែកចក្ខុរោគ)

#ជំងឺបាយភ្នែក #បីនាទីពីសុខភាព

20/02/2026

លោក ស៊ុយ គួង ស្ថាបនិក ហ្វេមកាហ្វេ និងជាអតីតបុគ្គលិកមន្ទីរពេទ្យកុមារអង្គរ បានចែករំលែកនូវបេសកកម្មរបស់លោក​ មិនត្រឹមតែជាការវិលត្រឡប់មកបំពេញតាមការសន្យាប៉ុណ្ណោះទេ​ ប៉ុន្តែក៏ជាសារមួយសម្រាប់ម្ចាស់អាជីវកម្មដ៏ទៃទៀតឲ្យងាកមកចាប់អារម្មណ៍លើសម្មកភាពសប្បុរសធម៌ក្នុងសង្គម និងជាពិសេសជួយដល់មន្ទីរពេទ្យ កុមារអង្គរ។រាល់ការចូលរួមរបស់យើងម្នាក់ៗ គឺជាការផ្ដល់ក្ដីសង្ឃឹមនឹងស្នាមញញឹមកដ៏ធំធេងទៅដល់កុមារកម្ពុជា។
💚🇰🇭
--------------------------------------------------
--------------------------------------------------
EVERYONE SHOULD BELIEVE IN SOMETHING; I BELIEVE IN FAME CAFE.
OUR VALUES: COMPETITIVE PRICE, BEST SERVICE, HIGH QUALITY.
ទាក់ទងព័ត៌មានបន្ថែម៖
⏰ម៉ោងបើកៈ 6:00 AM-7:00 PM
📞លេខទូរស័ព្ទៈ 015 445 924 / 078 737 380
Instagram Fame Café:
https://www.instagram.com/famecafe2015?igsh=MW5jcjE1aTc3MzN6MA==
📱TikTok Fame Café:
https://www.tiktok.com/?is_from_webapp=1&sender_device=pc
📥 Telegram Group
https://t.me/famecoffee

19/02/2026

✌️ តស់មកទស្សនាពីសកម្មភាពខ្លីៗរបស់ក្រុមការងារផ្នែកសុខភាពសហគមន៍របស់មន្ទីរពេទ្យកុមារអង្គរ បានចុះចែកអំណោយចំនួន ៤ ៣៥០ប្រអប់ដល់សិស្សានុសិស្សនៅតាមតំបន់សហគមន៍ដាច់ស្រយោលនៅក្នុងខេត្តសៀមរាប!

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Box of Hope ដែលបានផ្តល់អំណោយដ៏ស្រស់ស្អាតទាំងនេះមកដល់កុមារនៅកម្ពុជា! 💚💚

#មន្ទីពេទ្យកុមារអង្គរ

17/02/2026

💚តើពុកម៉ែបងប្អូនណាខ្លះបានធ្លាប់លឺពីកម្មវិធី “មិត្តអ្នកគាំទ្រមន្ទីរពេទ្យកុមារអង្គរ”! តើកម្មវិធីនោះជាកម្មវិធីអ្វី?

👉 សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ដើម្បីស្វែងយល់បន្ថែមពីកម្មវិធី “មិត្តអ្នកគាំទ្រមន្ទីរពេទ្យកុមារអង្គរ” ឲ្យកាន់តែច្បាស់!!

✨ សម្រាប់សប្បុរសជនដែលចាប់អារម្មណ៍ចុះឈ្មោះក្នុងកម្មវិធី “មិត្តអ្នកគាំទ្រមន្ទីរពេទ្យកុមារអង្គរ” អាចអនុវត្តតាមវិធីសាស្រ្តក្នុងវីដេអូ ឬខមិនលេខទូរស័ព្ទខាងក្រោម ក្រុមការងាររបស់មន្ទីរពេទ្យនឹងធ្វើការទំនាក់ទំនងទៅផ្ទាល់!
______
🌟 ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លេខទូរស័ព្ទ៖ ០១២ ៧២៥ ៧៤៥
អ៊ីម៉ែល៖ visitorcentre@angkorhospital.org
ឬផ្ញើសារមកកាន់ពួកយើងផ្ទាល់!

#ជួយមន្ទីរពេទ្យកុមារអង្គរ

16/02/2026

💚 រាល់ការបរិច្ចាគថវិកាគ្រប់កាក់គ្រប់សេនរបស់ #សប្បុរសជន សុទ្ធតែមានការបង្កប់នូវអត្ថន័យ និងក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះកុមារនៅកម្ពុជាគ្រប់ៗរូប! តាមរយៈកម្មវិធី Donor Spotlight របស់យើងនឹងបើកបង្ហាញនូវសាច់រឿងដែលមានតម្លៃ និងស្ងើចសរសើររបស់សប្បុរសជន និងដៃគូដ៏សប្បុរសរបស់មន្ទីរពេទ្យកុមារអង្គរ ដែលតែងតែរួមចំណែកផ្ដល់ការជួយសង្គ្រោះជីវិតកុមារកម្ពុជា។

✨ សូមជួបជាមួយលោកពូ ហួត ម៉េងហុង ដែលជាសប្បុរសជនម្នាក់ក្នុងកម្មវិធី “មិត្តអ្នកគាំទ្រមន្ទីរពេទ្យកុមារអង្គរ”។ លោកពូ បានស្គាល់ និងដឹងពីភាពខ្វះខាតរបស់មន្ទីរពេទ្យបន្ទាប់ពីយកកូនមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ដោយទឹកចិត្តសប្បុរសរធម៌ លោកពូបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដល់មន្ទីរពេទ្យជារៀងរាលខែ ដើម្បីរួមចំណែកជួយដល់កុមារដទៃទៀតផងដែរ។

🙏 ជូនចំពោះសប្បុរសជនទាំងអស់ រាល់ថវិកាបរិច្ចាគរបស់ម៉ែពុកបងប្អូន ពិតជាមានតម្លៃណាស់ចំពោះមន្ទីពេទ្យកុមារអង្គរក្នុងការជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។ ✨

#ជួយមន្ទីរពេទ្យកុមារអង្គរ

💚✨ មន្ទីរពេទ្យកុមារអង្គរ បានរៀបចំកម្មវិធី "សប្បុរសជនជួបជាមួយស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ" កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ...
14/02/2026

💚✨ មន្ទីរពេទ្យកុមារអង្គរ បានរៀបចំកម្មវិធី "សប្បុរសជនជួបជាមួយស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ" កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ខាគារ ហ្វ៊ែរហ្វៀល បាយម៉ារៀត (Fairfield by Marriott Phnom Penh) ភ្នំពេញ ក្នុងគោលបំណងដើម្បីបង្កើតឱកាសឱ្យសប្បុរសជន អ្នកគាំទ្រ មន្ទីរពេទ្យកុមារអង្គរ បានជួបសំណេះសំណាល ជាមួយស្ថាបនិក និងក្រុមការងារមន្ទីរពេទ្យកុមារអង្គរ ដើម្បីស្វែងយល់អំពីសកម្មភាពបម្រើសេវាកម្មផ្នែកសុខភាពកុមារ ប្រកបដោយគុណភាព និងក្តីមេត្តាករុណាដែល មន្ទីរពេទ្យកុមារអង្គរ បានបំពេញអស់រយៈពេល ២៧ ឆ្នាំកន្លងទៅនេះ និងគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលព្យាបាលជម្ងឺភ្នែកកុមារសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។

កម្មវិធីបានប្រព្រឹត្តិទៅក្នុងបរិយាកាសរីករាយយ៉ាងក្រៃលែង ដោយមានអ្នកចូលរួមប្រមាណ ១៣០នាក់ ដែលក្នុងនោះមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ទាង អេង ទៀ សីហា ឧត្តមភរិយារបស់ ឯកឧត្តមឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ លោក ខេនរ៉ូ អ៊ីស៊ុ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាសប្បុរសជន និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមបុគ្គលិករបស់មន្ទីរពេទ្យកុមារអង្គរផងដែរ។

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សប្បុរសជនដែលមានវត្តមាន និងថវិកាសប្បុរសធម៌ របស់សប្បុរសជន នៅក្នុងកម្មវិធីដ៏ពិសេសពិសាលនេះ។ ថវិកាដែលទទួលបាន នឹងអាចបន្តជួយទ្រទ្រង់ដល់ដំណើរការពិនិត្យព្យាបាលកុមារបានរាប់រយអ្នកក្នុងថ្ងៃៗ។ សូមគោរពជូនពរ សប្បុរសជនទាំងអស់ ឱ្យទទួលបាននូវសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់កិច្ចការ និងគ្រប់ពេលវេលា។
សម្រាប់រូបភាពទាំងស្រុងជាច្រើននៅក្នុងថ្ងៃកម្មវិធី សូមចូលយកនៅទីនេះ៖ https://tinyurl.com/56m6a788
#មន្ទីរពេទ្យកុមារអង្គរ

Address

Vithey Preah Sangreach Tep Vong & Um Chhay Street
Siem Reap
1710

Alerts

Be the first to know and let us send you an email when Angkor Hospital for Children posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Angkor Hospital for Children:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

What is AHC?

Angkor Hospital for Children (AHC) is a non-profit paediatric healthcare organisation with a mission of improving healthcare for all Cambodian children. AHC has delivered compassionate, holistic care to children from across the country for 20 years. Today, AHC has established itself as a centre of excellence through provision of high-quality, specialist services not found elsewhere in Cambodia; a commitment to education and capacity-building that extends beyond its walls; and its embodiment of exemplary governance and accountability. Through data, research, and policy-setting, AHC is making a wider impact by strengthening healthcare systems and influencing child health locally, regionally and internationally.