23/04/2026
#នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) បានប្រារព្វទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៦
ប្រធានបទស្តីអំពី៖ : Management of Upper and lower limbs fracture in Jayavarman VII Hospital
>>>>>>>>>>>>>>>>>>>>>>>>>>>>>
#ការអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៦ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) ទាក់ទងទៅនឹងប្រធានបទអំពី Management of Upper and lower limbs fracture in Jayavarman VII Hospital
ដែលបានធ្វើបទបង្ហាញដោយលោក វេជ្ជបណ្ឌិត ស៊ន រិទ្ធច័ន្ទវិច្ឆិកា លោកជាវេជ្ជបណ្ឌិត ដែលបម្រើការនៅផ្នែកវះកាត់ឆ្អឹងនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។
#ក្នុងរយៈពេល១ឆ្នាំ (២០២៤) មានកុមារចំនួន១២២៥៤ករណី បានចូលសម្រាកផ្នែកវះកាត់ ក្នុងនោះមាន
កុមារគ្រោះថ្នាក់បាក់ដៃ និងជើង ចំនួន២៣១៦ករណី ស្មើនឹងប្រមាណ ១៨.៩% ។ #ការបណ្តុះបណ្តាលនេះដើម្បីធ្វើការអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត (CPD) និងសិក្សាស្រាវជ្រាវករណីថ្មីៗ ក្នុងការថែទាំព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធិភាព សុវត្ថិភាព ដល់អ្នកជំងឺ។
ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តនេះ ក្រោមការណែនាំរបស់លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានអញ្ជើញ លោកប្រធាន ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប លោក-លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា ជាមន្ត្រីរាជការ-បុគ្កលិក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងលោក-លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត មន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព ចូលរួមដោយផ្ទាល់នៅសាលសន្និសីទសរុបចំនួន៦០០នាក់។
#រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង
#សូមអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស
#សូមអរគុណដល់សប្បុរសជនគ្រប់លំដាប់ថ្នាក់ ដែលបាននិងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា
treatments are free for all without discrimination
to CKF&KFS
to all donators of big and small donations who always support KBH