15/12/2025
Today, we proudly celebrate 18 years of dedication and service by the Self-Help Community Center (SHCC), now renamed Life Guide Organization (LGO).
For 18 years, we have worked with compassion and commitment to support children, youth, and communities, believing that education, guidance, and care can create a better future.
On this special occasion, as our country faces difficult times, we also stand in solidarity by providing food and essential supplies to displaced families and frontline heroes.
Thank you to all students, staff, donors, and partners who have walked this journey with us.
Let us continue working together to create meaningful change. 🙏
អបអរសាទរ ខួប ១៨ ឆ្នាំ នៃការធ្វើការងារសង្គម
អង្គការមជ្ឍមណ្ឌលសហគមន៍ជួយខ្លួនឯង (SHCC)
ឥឡូវនេះ ប្តូរឈ្មោះទៅជា “អង្គការមគ្គទេសន៍ជីវិត” (Life Guide Organization)
ថ្ងៃនេះ គឺជាឱកាសដ៏មានន័យ និងមានតម្លៃយ៉ាងខ្លាំង សម្រាប់យើងទាំងអស់គ្នា ក្នុងការចងចាំ និងអបអរសាទរ ខួប ១៨ ឆ្នាំ នៃការធ្វើការងារសង្គម ដើម្បីបម្រើសហគមន៍ ជាពិសេសកុមារ និងយុវជន។
រយៈពេល ១៨ ឆ្នាំកន្លងមកនេះ គឺពោរពេញទៅដោយការលះបង់ ការខិតខំប្រឹងប្រែង និងការអត់ធ្មត់ របស់សិស្ស យុវជន បុគ្គលិកជាតិ និងអន្តរជាតិ ព្រមទាំងម្ចាស់ជំនួយជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមដើរតាមដំណើរនេះជាមួយគ្នា ដើម្បីនាំមកនូវការផ្លាស់ប្តូរវិជ្ជមាន និងក្តីសង្ឃឹមថ្មីៗ សម្រាប់សហគមន៍របស់យើង។
ការធ្វើការងារសង្គម មិនមែនជាការងារងាយស្រួលទេ ប៉ុន្តែវាជាការងារដែលពោរពេញដោយតម្លៃមនុស្សធម៌ សេចក្តីស្រឡាញ់ ការចែករំលែក និងក្តីសង្ឃឹម។ ខួប ១៨ ឆ្នាំនេះ គឺជាភស្តុតាងនៃកម្លាំងចិត្ត និងជំនឿរបស់យើងថា ការផ្តល់អប់រំ ការណែនាំ និងការគាំទ្រយ៉ាងសមស្រប អាចបង្កើតអនាគតល្អប្រសើរសម្រាប់ជំនាន់ក្រោយបានពិតប្រាកដ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ខណៈដែលប្រទេសរបស់យើងកំពុងជួបប្រទះស្ថានភាពលំបាក និងជម្លោះតាមព្រំដែន យើងក៏បានរៀបចំសកម្មភាពមនុស្សធម៌ ដោយផ្តល់អាហារ ស្បៀង និងសម្ភារៈប្រើប្រាស់ចាំបាច់ ដើម្បីជួយគាំទ្រ ជនភៀសខ្លួន និងបងប្អូនវីរជនជួរមុខ ដែលកំពុងការពារអធិបតេយ្យភាព និងសុវត្ថិភាពរបស់ជាតិ។
ក្នុងនាមជាអង្គការ យើងសូមអញ្ជើញអតីតសិស្ស យុវជន បុគ្គលិក និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួមជាមួយគ្នា ក្នុងស្មារតីសាមគ្គីភាព ក្តីស្រឡាញ់ និងការចែករំលែក ដើម្បីបន្តធ្វើល្អសម្រាប់សង្គម និងបន្តបង្កើតការផ្លាស់ប្តូរដ៏មានន័យទៅកាន់ថ្ងៃអនាគត។
សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះមនុស្សគ្រប់រូប ដែលបានគាំទ្រ និងជឿជាក់លើដំណើរនៃអង្គការរបស់យើងជាង ១៨ ឆ្នាំមកនេះ។ 🙏