ឱសថស្ថាន សិរីសួស្តី2

ឱសថស្ថាន សិរីសួស្តី2 Pain killer, sleeping aid products, mosquito repellents, sun protection products, sunburn after sun cream and many other necessary products....

20/02/2022

🌺 ចែករំលែកចំណេះដឹងបន្ថែមដែលទាក់ទងឧបករណ៍តេស្ត
រហ័សនៃជម្ងឺ Covid 19។

🚑 ក្រុមគ្រូពេទ្យបានធ្វើការពន្យល់អំពីការធ្វើតេស្តរហ័សសម្រាប់រកមេរោគកូវីតដោយមានការយល់ច្រឡំថាតេស្តនេះទោះបីជាអ្នកជម្ងឺផ្តាសាយធម្មតាក៏លទ្ឋផលវិជ្ជមានដែរ។

👉 សូមបង្ហាញឡើងវិញអំពីការធ្វើតេស្តរហ័សសម្រាប់រកមេរោគកូវីត ដោយសារបងប្អូនយើងមួយចំនួនមិនទាន់យល់ច្បាស់អំពីសារៈសំខាន់របស់វា ដោយមានការច្រឡំថាតេស្តនេះទោះបីជាអ្នកជម្ងឺផ្តាសាយធម្មតាក៏អាចមើលឃើញលទ្ឋផលវិជ្ជមាន
ដែរ ។
👉 ការយល់បែបនេះគឺជាការយល់ច្រឡំខុសទាំងស្រុងហើយ ព្រោះជម្ងឺផ្តាសាយ វាបង្កដោយវីរីសប្រភេទផ្សេងៗដូចជា rhinovirus , adenovirus , influenza ជាដើម ចំណែកជម្ងឺកូវីត 19 បង្កដោយវីរីសកូរូណា ( coronavirus ) ។

🚥 ការស្វែងយល់អំពី Rapid Antigen test COVID-19 ( តេស្តរហ័សមើលមេរោគកូវីត 19 ) ៖

១. ជាប្រភេទតេស្តមើលមេរោគកូវីត ( Antigen) រហ័សពោលគឺលទ្ឋផល ត្រូវការរយះពេលតែ ១៥នាទី ( ប្រសិទ្ឋភាពតេស្តនេះប្រហាក់ប្រហែល ៩៥ % ) ។

២. ងាយស្រួលធ្វើ អាចធ្វើដោយខ្លួនឯង ដោយត្បាល់រន្ធច្រមុះ ( nasopharyngeal or nasal swab specimens )ជម្រៅ ២ សង់ទីម៉ែត ដោយបង្វិល ៥ ជុំ ។

៣. ប្រសិទ្ឋភាពខ្ពស់ ( sensitivity)ប៉ុន្តែទាបជាងមើលសំណាក PCR test ( RT- PCR test ) ។
ប្រសិទ្ឋភាពចាប់រកមេរោគឃើញច្បាស់ល្អ ភាគច្រើននៅពេលមានរោគសញ្ញា ( ក្អក ផ្តាសាយ ឈឺបំពង់ក ក្តៅខ្លួន... ) ពោលគឺចាប់ចន្លោះថ្ងៃទី ៥ ទៅថ្ងៃទី៩ ក្រោយពីឆ្លង ( ដំណាក់មេរោគមានច្រើននៅក្នុងសំណាក ) ។

៤. តេស្តនេះគេប្រើប្រាស់ក្នុងការផ្ទុះរាលដាលក្នុងសហគមន៌ជាប្រភេទប្រមូលផ្តុំ ( outbreak settings ) ដើម្បីស្រាវជ្រាវ បែងចែក ញែកអ្នកដែលវិជ្ជមានអោយបានឆាប់ ប៉ុន្តែទោះជាអ្នកវិជ្ជមានឫ អវិជ្ជមានក៏ដោយក៏ត្រូវមើលសំណាក PCR test បន្ថែមបញ្ជាក់ទៀត ប្រសិនបើមានករណីសង្ស័យ ឫមានរោគសញ្ញា ឫ ស្ថិតក្នុងតំបន់ប្រឈមខ្ពស់ ( Serial screening in congregate settings ) ។

៥. ចំណុចខ្សោយរបស់តេស្តនេះគឺ ៖
- ចាប់មេរោគមិនឃើញមុនពេលអ្នកជម្ងឺស្តែងចេញរោគសញ្ញា ( asymptomatic phase ) ពោលមុនថ្ងៃទី ៣ នៃការឆ្លង។
- តេស្ត៍នេះនិងអវិជ្ជមាននៅពេលមេរោគក្នុងសំណាកចុះទាប ( low virus ) ចាប់ពីថ្ងៃទី ១១ តទៅ ហើយតំណាក់កាលនេះកម្រិតនៃការឆ្លងក៏ថមថយចុះផងដែរ ជាតំណាក់កាលលែងមានការគំរាមកំហែងនៃការឆ្លងទៀតហេីយ ( no longer threat ) ។

៦. ចំណុចខ្សោយនៃលទ្ឋផលរបស់ PCR test គឺនៅតែមើលឃើញវិជ្ជមានដដែលទោះជាអ្នកជម្ងឺស្ថិតក្នុងដំណាក់ជាសះស្បើយក៏ដោយ ( ខ្មោចមេរោគ dead virus) មានរយៈពេលរាប់សប្តាហ៏ទៅរាប់ខែ ។

💐 ប្រភព និងរូបភាព ៖ វេជ្ជបណ្ឌិត ហៃ ឡៃសុន :
ប្រធានមន្ទីរ ពេទ្យខេត្តកោះកុង

ផលិតផលកំរ មានមិនច្រើនទេ បងប្អូនដែលត្រូវការសំរាប់ប្រើប្រាស់ក្នុងគ្រួសារ លឿនៗ ......💊💊អាចរកបាននៅឱសថស្ថាន សិរីសួស្តីទាំង2ទី...
05/02/2022

ផលិតផលកំរ មានមិនច្រើនទេ បងប្អូនដែលត្រូវការសំរាប់ប្រើប្រាស់ក្នុងគ្រួសារ លឿនៗ ......
💊💊អាចរកបាននៅឱសថស្ថាន សិរីសួស្តីទាំង2ទីទាំង💊💊

Address

Sok San Road
Siem Reap
17252

Telephone

010797718

Website

Alerts

Be the first to know and let us send you an email when ឱសថស្ថាន សិរីសួស្តី2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ឱសថស្ថាន សិរីសួស្តី2:

Share


Other Pharmacies / Drugstores in Siem Reap

Show All