Siem Reap Provincial Referral Hospital-មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

  • Home
  • Cambodia
  • Siem Reap
  • Siem Reap Provincial Referral Hospital-មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

Siem Reap Provincial Referral Hospital-មន្ទីរពេទ្យបង្អែកខេត្តសៀមរាប Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Siem Reap Provincial Referral Hospital-មន្ទីរពេទ្យបង្អែកខេត្តសៀមរាប, 2thnou Street, Mondul1 Village, Sangkat Svay Dangkum, Siem Reap City Siem Reap Province, Siem Reap.

សារលិខិតជូនពរ  ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនចំពោះ ឯកឧត្តម ប្រាក់ សោភ័...
11/04/2026

សារលិខិតជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦

សូមគោរពជូនចំពោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ សូមគោរពជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ
កម្លាំងមាំមួន និងប្រាជ្ញាឈ្លាសវៃ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍខេត្តសៀមរាប និង មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន ជឿនលឿនទៅមុខជានិរន្ត។

សារលិខិតជូនពរ  ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនចំពោះ ឯកឧត្តម លី សំរិទ្ធ ...
11/04/2026

សារលិខិតជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦

សូមគោរពជូនចំពោះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោកជំទាវ ស៊ន់ សុខធីតា
សូមគោរពជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោកជំទាវ ស៊ន់ សុខធីតា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន និងប្រាជ្ញាឈ្លាសវៃ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍខេត្តសៀមរាប និង មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន ជឿនលឿនទៅមុខជានិរន្ត។

សារលិខិតជូនពរ  ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមគោរពជូនចំពោះ ឯកឧត្តមសាស្រ្តាចារ្...
11/04/2026

សារលិខិតជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦

សូមគោរពជូនចំពោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល

សូមគោរពជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន និងប្រាជ្ញាឈ្លាសវៃ
ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿនទៅមុខជានិរន្ត។

07/04/2026

អបអរសាទរ ខួបលើកទី៧៨ ទិវាសុខភាពពិភពលោក
៧ មេសា ១៩៤៨ - ៧ មេសា ២០២៦

23/03/2026
ពិនិត្យព្យាបាលការវះកាត់ដោយជូនអ្នកជំងឺមាត់ឆែប/ក្រអូមមាត់ឆែប និងជនពិការមុខមាត់ផ្សេងៗ ឥតគិតថ្លៃ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦...
20/03/2026

ពិនិត្យព្យាបាលការវះកាត់ដោយជូនអ្នកជំងឺមាត់ឆែប/ក្រអូមមាត់ឆែប និងជនពិការមុខមាត់ផ្សេងៗ ឥតគិតថ្លៃ

នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យបង្អែកខេត្ត បានរៀបចំការពិនិត្យព្យាបាលការវះកាត់ដោយជូនអ្នកជំងឺមាត់ឆែប/ក្រអូមមាត់ឆែប និងជនពិការមុខមាត់ផ្សេងៗ ឥតគិតថ្លៃ ក្រោមវត្តមានលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ ប្រធានកិត្តិយសមាគមសកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប។

លោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខអ៊ំពូមីង បងប្អូនប្រជា ពលរដ្ឋ ក្មួយៗ ចៅៗ រងគ្រោះដោយសារបញ្ហាសុខភាពមាត់ឆែប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកជំទាវ បន្ទាប់ពីបានទទួលព័ត៌មានពីអង្គការស្នាមញញឹមកម្ពុជា និងមានកិច្ចសហប្រតិបត្តិការរវាងអង្គការស្នាមញញឹមកម្ពុជា ក្រោមការសម្របសម្រួលអ្នកចាត់ការទូទៅរបស់អគ្គកុងស៊ុលចិនប្រចាំតំបន់សៀមរាប និងការគាំទ្រពីក្រសួងសុខាភិបាល រដ្ឋបាលខេត្តសៀមរាប និងមន្ទីរសុខាភិបាលខេត្តបានរៀបចំកម្មវិធីពិនិត្យព្យាបាលការវះកាត់ដោយ ឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប/ក្រអូម មាត់ឆែប និងជនពិការមុខមាត់ផ្សេងៗដោយក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្តជូនបងប្អូននៅថ្ងៃនេះផងដែរ។ លោកជំទាវ បន្តថាចាប់តាំងពីឆ្នាំ២០០៦ មកអង្គការស្នាមញញឹមកម្ពុជា បានចុះ បេសកកម្មដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តឯកទេស ផ្នែកវះកាត់មាត់ឆែប និងក្រអូមមាត់ឆែប នៅខេត្តសៀមរាប ចំនួន១៣លើក រួចមកហើយ ក្នុងនោះបានពិនិត្យសរុបចំនួន ៦៦៤នាក់ និងវះកាត់សរុបចំនួន ៥៤៤នាក់ ហើយថ្ងៃនេះ គឺជាបេសកម្មលើកទី១៣ ។

លោកជំទាវ បានកោកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងស្នាដៃ របស់មន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូ អ្នកគ្រូ មន្ត្រីបុគ្គលិកទាំងអស់ និងសូមថ្លែងអំណរគុណដល់អង្គការស្នាមញញឹមកម្ពុជា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានលះបង់ពេលវេលាផ្ទាល់ខ្លួន ស្មារតី កម្លាំងកាយចិត្ត ព្រមទាំងថវិកា ការរៀបចំកម្មវិធីពិនិត្យព្យាបាលការវះកាត់ដោយ ឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ ឆែប/ក្រអូមមាត់ឆែប និងជនពិការមុខមាត់ផ្សេងៗ នាពេលនេះ ។

សេចក្តីជូនដំណឹង ប្រជាពលរដ្ឋដែលមានបញ្ហា ក្រអូមឆែប ពិការភាព មុខមាត់ រលាក សូមអញ្ជើញមកទទួលការវះកាត់ដោយឥតគិតថ្លៃ ពីថ្ងៃទី១៩ដល...
10/03/2026

សេចក្តីជូនដំណឹង
ប្រជាពលរដ្ឋដែលមានបញ្ហា ក្រអូមឆែប ពិការភាព មុខមាត់ រលាក សូមអញ្ជើញមកទទួលការវះកាត់ដោយឥតគិតថ្លៃ ពីថ្ងៃទី១៩ដល់២១ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

រដ្ឋមន្រ្តីសុខាភិបាល៖ «មជ្ឈមណ្ឌលបេះដូងនៃខេត្តសៀមរាបនេះ កាន់តែនៅគៀកជិតប្រជាជនយើង និងផ្តល់ជាគុណតម្លៃ ជាជីវិត និងការជួយសង្រ...
26/02/2026

រដ្ឋមន្រ្តីសុខាភិបាល៖ «មជ្ឈមណ្ឌលបេះដូងនៃខេត្តសៀមរាបនេះ កាន់តែនៅគៀកជិតប្រជាជនយើង និងផ្តល់ជាគុណតម្លៃ ជាជីវិត និងការជួយសង្រ្គោះយ៉ាងពិតប្រាកដ»
_____

សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបេះដូង ខេត្តសៀមរាប ដែលជាជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា មជ្ឈមណ្ឌលបេះដូង ដែលកំពុងសម្ពោធនាពេលនេះ គឺជាការចូលរួមដ៏សំខាន់មួយបន្ថែមទៀតក្នុងការឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាសុខភាពសាធារណៈ ពិសេសជំងឺបេះដូង ដែលរួមមានជំងឺស្ទះសរសៃឈាមបេះដូង ដែលជាឃាតករស្ងាត់និងជាមូលហេតុចម្បងមួយនៃមរណភាពនៅកម្ពុជា ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅតាមបណ្តាខេត្តជុំវិញផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីលើកកម្ពស់សុខាភិបាលខេត្តបន្ថែមទៀត ឯកឧតក្តមសាស្រ្តាចារ្យបានណែនាំ ដល់ថ្នាក់ដឹកនាំសុខាភិបាល និងមន្រ្តីសុខាភិបាលទូទាំងខេត្តសៀមរាប រួមទាំងផ្នែកឯកជន ត្រូវយកចិត្តទុកក្នុងការអនុវត្ត៖ ១) ការពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈ
២) ការផ្ដល់សេវាដោយសមធម៌ និងមិនរើសអើង៖ ត្រូវធានាថា អ្នកជំងឺគ្រប់រូបទទួលបានការបម្រើសេវាសុខាភិបាលដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមភាព ដោយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតសង្គ្រោះជីវិតប្រជាជន។
៣) ការគ្រប់គ្រង និងថែទាំសមិទ្ធផល ដោយត្រូវខិតខំថែទាំងអគារ អនាម័យឱ្យបានល្អ
៤) ការពង្រីកវិសាលភាពមូលនិធិសមធម៌ និង
៥) អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ជិកាក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលត្រឹមត្រូវ និងមានសុពលភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ ដែលបានការចូលរួម សហការសម្របសម្រួល និងបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ការបណ្តុះបណ្តាល ព្រមទាំងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលសំដៅធានាឱ្យសម្រេចបាននូវសមិទ្ធផលអគារថ្មី ប្រកបដោយស្តង់ដាបច្ចេកទេសកម្រឹតខ្ពស់ ដែលសមិទ្ធិផលនេះនឹងចូលរួមលើកកម្ពស់សុខភាព សុខុមាលភាព និងគុណភាពនៃជីវិតរបស់ប្រជាជន មិនត្រឹមតែខេត្តសៀមរាបប៉ុណ្ណោះទេ តែសម្រាប់ប្រជាជនទូទាំងប្រទេស រួមទាំងភ្ញៀវទេសចរណ៍ពិភពលោកទាំងអស់ផងដែរ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សមិទ្ធផលនៃគម្រោងមួយនេះ បានចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើនវានុវត្តន៍ទំនើបកម្មសេវាសុខាភិបាល ផ្នែកសេវាជំងឺបេះដូង និងសរសៃឈាម ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាព នៃការបម្រើសេវានៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

មជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ទឹកប្រាក់សរុបអគារ និងបរិក្ខារ ចំនួន ២,៤៣៧,៤៨៦ដុល្លាអាមេរិច។ អគារនេះសង់បន្ថែមចំនួន២ជាន់ ពីលើអគារមជ្ឈមណ្ឌលផ្តល់ឈាមសរុបផ្ទៃក្រឡាសាងសង់ថ្មីចំនួន ១,២៩៨.៤៥ម៉ែត្រការ៉េ ចំណាយថវិកាសាងសង់អស់ចំនួន ១,៣០៦,២៩០ដុល្លាសហរដ្ឋអាមេរិក ដែលជាន់ទី១នៃអគារ មានទំហំ ៦៤៩,៣២ ម៉ែត្រការ៉េ ផ្តល់សេវាសំខាន់ៗ រួមមាន៖ ១) សេវាពិគ្រោះជំងឺក្រៅ លើឯកទេសជំងឺបេះដូង និងសរសៃឈាម ២) សេវាកម្មអមវេជ្ជសាស្រ្ត ឯកទេសជំងឺបេះដូង និងសរសៃឈាមផ្សេងៗ មានជាអាទិ៍៖ ការចាប់ចង្វាក់បេះដូង (ECG) អេកូបេះដូង (Echocardiography) ការចាប់ចង្វាក់បេះដូង ២៤ម៉ោង (24 hours- ECG Holter) តេស្តមុខងារបេះដូង ដោយ Treadmill stress test និង អេកូបេះដូងតាមបំពង់អាហារ (transesophageal echocardiography) ៣) សេវាសម្រាកពេទ្យ ដែលមានចំនួន ៣បន្ទប់ សរុបគ្រែសម្រាកចំនួន ២២គ្រែ។ ជាន់ទី២ នៃអគារ មានទំហំ ៦៤៩,១៣ម៉ែត្រការ៉េ ផ្តល់សេវាប្រពោធនកម្មជំងឺបេះដូង ដែលមានគ្រែសម្រាកចំនួន ៨គ្រែ និងសេវាសម្រាកពេទ្យបន្ទប់ VIP ចំនួន ៤បន្ទប់ ស្មើនិងគ្រែសម្រាកចំនួន ៤គ្រែ និងបន្ទប់ថតឆ្លុះសសៃឈាម (Cath-Lab) សម្រាប់ផ្តល់សេវាកម្មទំនើបក្នុងការថតឆ្លុះ និងជួសជុលសរសៃឈាមបេះដូងដោយដាក់ រឺស័រ ។

អគារមជ្ឈមណ្ឌលបេះដូងនេះ បានបំពាក់ឧបករណ៍ វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា សរុបថវិកា ចំនួន ១,១៣១,១៩៦ ដុល្លាសហរដ្ឋអាមេរិក ដូចជា ម៉ាស៊ីនថតឆ្លុះសសៃឈាម (Monoplane Angiography)ជំនាន់ចុងក្រោយ, ម៉ាស៊ីនអេកូសាស្ត្របេះដូង សសៃឈាម និងអេកូសាស្ត្របេះដូងតាមបំពង់អាហារ, ម៉ាស៊ីនធ្វើតេស្តមុខងារបេះដូងដោយ (Treadmill stress test), ម៉ាស៊ីនតាមដានចង្វាក់បេះដូង២៤ម៉ោង, ម៉ាស៊ីនវាស់ចង្វាក់បេះដូង, ម៉ាស៊ីនជំនួយដង្ហើម Ventilator, ម៉ាស៊ីនតាមដានសញ្ញាជីវិត (Patient monitor), ម៉ាស៊ីនថតអ៊ិចរ៉េ និងម៉ាស៊ីនជួយសង្រ្គោះអ្នកជំងឺពេលគាំបេះដូង (Defibrillator)។

24/02/2026

វីដេអូបទយកការណ៍៖ អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប នឹងផ្ដល់ជំនឿទុកចិត្តដល់អ្នកជំងឺ ជាមួយនិងការបំពាក់គ្រឿងបរិក្ខារបច្ចេកទេស ទំនើប រួមនិងក្រុមគ្រូពេទ្យជំនាញ

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន...
18/02/2026

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក

(សៀមរាប)៖ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តសៀមរាប បានសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក ដែលរួមចំណែកសំខាន់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅក្នុងខេត្តសៀមរាប។
លោកថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ២០២៦ របស់មន្ទីរពេទ្យបង្អែកខេត្ត នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យជំនួយ ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងលោកសាស្រ្តាចារ្យជំនួយ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដៃគូសហការ តំណាង ប.ស.ស ថ្នាក់ដឹកនាំសុខាភិបាលក្នុងខេត្តសៀមរាប និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបជាច្រើនចូលរួមផងដែរ។
លោកវេជ្ជបណ្ឌិត បានបង្ហាញនូវមោទនភាព ជាមួយនឹងសមិទ្ធិផលថ្មីៗ ដែល​មន្ទីរពេទ្យបង្អែកខេត្តទទួលបាន ក្រោមការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដូចជា៖ អាគារមន្ទីរព្យាបាលបេះដូងដំបូងគេនៅក្នុងខេត្ត ដែលមានលទ្ធភាពព្យាបាលអ្នកជំងឺបេះដូង ខណៈដែលកន្លងមក មានតែនៅរាជធានីភ្នំពេញតែប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ក៏បានផ្តល់អនុសាសន៍ល្អៗជាច្រើន ដោយឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពជាលំដាប់ ដើម្បីបម្រើសេវាកម្មដល់ប្រជាពលរដ្ឋ ដែលជាអ្នកជំងឺឱ្យកាន់តែល្អប្រសើរ មានគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព។
សូមជម្រាបថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ មាន ៤៧០គ្រែ បន្ទប់វះកាត់១០ និងមានផ្នែកឯកទេសជាច្រើន និងកំពុងដើរតួនាទីជាមន្ទីរពេទ្យបង្អែកថ្នាក់តំបន់ ដោយមានអត្រាពី ១៥ ទៅ១៨ ភាគរយនៃអតិថិជនមកទទួលសេវា គឺមកពីបណ្តាខេត្តផ្សេងៗ។ ក្នុងឆ្នាំ២០២៥ ចំនួនអតិថិជនបន្តកើនឡើងពី១០ ទៅ១៥ភាគរយ។
បន្ថែមពីនេះ មន្ទីរពេទ្យកំពុងបន្តពង្រីកសេវាឯកទេសបន្ថែមជាបន្តបន្ទាប់ ជាពិសេសសេវាព្យាបាលជំងឺបេះដូង និងសរសៃឈាម ចាប់ពីត្រីមាសទី១ ឆ្នាំ២០២៦។ ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យបានទទួល​ពិគ្រោះជំងឺក្រៅសរុប ១៣៩,០០០ករណី អ្នកជំងឺសម្រាកពេទ្យ ៣១,០០០ករណី វះកាត់ ១៣,០០០ ករណី និងករណីសម្រាលកូន ២,១០០។
ជាមួយនឹងសមត្ថភាព និងការអភិវឌ្ឍជាលំដាប់នេះដែរ នៅឆ្នាំ២០២៥កន្លង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ២ ជាមន្ទីរពេទ្យបង្អែកកម្រិត៣ ដែលផ្តល់សេវាសាធារណៈគំរូ ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ។ ពិធីប្រកាសទទួលបានជ័លលាភីចំណាត់ថ្នាក់លេខ២នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥កន្លងទៅ៕

Address

2thnou Street, Mondul1 Village, Sangkat Svay Dangkum, Siem Reap City Siem Reap Province
Siem Reap
17254

Opening Hours

Monday 06:00 - 12:00
Tuesday 06:00 - 12:00
Wednesday 06:00 - 12:00
Thursday 06:00 - 12:00
Friday 06:00 - 12:00
Saturday 06:00 - 12:00
Sunday 06:00 - 12:00

Website

Alerts

Be the first to know and let us send you an email when Siem Reap Provincial Referral Hospital-មន្ទីរពេទ្យបង្អែកខេត្តសៀមរាប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Siem Reap Provincial Referral Hospital-មន្ទីរពេទ្យបង្អែកខេត្តសៀមរាប:

Share