Check-Inn Siem Reap

Check-Inn Siem Reap Check-Inn Siem Reap Townhouse Accommodation
Phone: (+855) 12 55 18 09
Email: checkinn.siemreap@yaho

Check Inn is an 09-rooms townhouse accommodation in Siem Reap offering budget and affordable accommodation that is enjoying its prime location in the city center surrounding by the Siem Reap’ s most popular local restaurants (known locally as the Beer Garden Street) and the massage centre. We offer the best rate guarantee for the budget travellers, provides free WiFi and one-way pick up service by Tuk Tuk. This ideal place is suitable to backpackers, solo-travellers, weekend-hopper, school-trips or couple. Check Inn Siem Reap is a pleasant stroll-away from top Siem Reap landmarks such as world heritage site - Angkor Wat,, the Angkor National Museum (a walking distance), the Smile of Angkor show, the Siem Reap night market & pub street area, the designer shop, and the art galleries.

12/10/2025
07/10/2025

តើខេត្តនៅភូមិភាគឧត្តរ និង ពាយ័ព្យ ត្រូវបានប្រគល់មកឱ្យ
ប្រទេសកម្ពុជាវិញដោយរបៀបណា ?

​ ខេត្តនៅភូមិភាគឧត្តរ និងពាយ័ព្យនៃប្រទេសកម្ពុជា មាន
ព្រំប្រទល់ជាប់នឹងប្រទេសសៀម ។ ប្រទេសខ្មែរនិងសៀម
ធ្លាប់មាន ទំនាក់ទំនងនឹងគ្នាតាំងពីសម័យអង្គរ គឺចាប់តាំងពី
ការកកើតរាជាណាចក្រសុខោទ័យ នាសតវត្សទី ១៣ មកម្ល៉េះ ។
ទំនាក់ទំនងទាំងនេះភាគច្រើនជាជម្លោះ​ ដែលបណ្ដាលមក
ពីបញ្ហាទឹកដី។ បន្ទាប់ពីតាំងរាជធានីនៅអយុធ្យានៅគ.ស.
១៣៥១ សៀមចាប់ផ្តើមធ្វើការ វាយលុកមកលើក្រុងអង្គរជា
ញឹកញាប់រហូតដល់ព្រះបាទពញាយ៉ាតបោះបង់ចោលក្រុង
អង្គរនៅឆ្នាំ ១៤៣២ ។ ការវាយលុក និងការជ្រៀតជ្រែករបស់
សៀម បានបន្តរហូតដល់សម័យលង្វែក សម័យឧដុង្គទៀត
ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដីអស់មួយភាគធំ ។ នៅចុងសម័យ
ឧដុង្គ ដោយអំពើក្បត់របស់មន្ត្រីខ្មែរឈ្មោះ បែន ដែលយក
ខេត្តដែលខ្លួនត្រួតត្រាទៅចុះចូលនឹងសៀម ធ្វើឱ្យសៀមអាច
កាន់កាប់ខេត្តបាត់ដំបង សិរីសោភ័ណ​ និងអង្គរ នៅក្នុង
ឆ្នាំ១៧៩៥។ បន្ទាប់មកនៅឆ្នាំ១៨១៣ សៀមយកបានបន្ថែម
ទៀត នូវខេត្តម្លូព្រៃ ទន្លេរពៅ និងស្ទឹងត្រែង ។
​ នៅរវាងឆ្នាំ ១៨៥០ បារាំង និងអង់គ្លេស ចាប់ផ្តើមពង្វាត
ការត្រួតត្រាមកលើតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែប្រទេសសៀម
មិនដែលស្ថិតនៅក្រោមអាណានិគមកម្មរបស់ប្រទេសអឺរ៉ុប
ណាមួយឡើយ ។ រីឯប្រទេសកម្ពុជាវិញ ដែលបានទៅពឹង
បារាំងឱ្យជួយការពារតាំងពីឆ្នាំ ១៨៥៣នោះ ទីបំផុតបាន
ធ្លាក់ទៅក្រោមអាណាព្យាបាលបារាំង តាមរយៈសន្ធិសញ្ញា
បារាំង-ខ្មែរ ថ្ងៃទី ១១ ខែ សីហា ១៨៦៣ ។ ទោះបីជា
សន្ធិសញ្ញានេះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនចំពោះ
ប្រទេសកម្ពុជាក្តី ក៏ទន្ទឹមគ្នានេះ បានផ្ដល់នូវផលអាក្រក់ផង
ដែរ ដោយពុំបានធានានូវបូរណភាពដែនដីខ្មែរនៅក្នុងព្រំដែន
ជនជាតិ និងនីតិសាស្ត្រឡើយ។ ហេតុដូច្នេះហើយបានជា
បាត់ដំបង អង្គរ​ ម្លូព្រៃ​ ទន្លេរពៅ ស្ថិតនៅក្រោមរដ្ឋបាល
សៀម។ បន្ទាប់មកទៀត សន្ធិសញ្ញាបារាំង-សៀម ថ្ងៃទី ១៥
កក្កដា ១៨៦៧ ព្រះរាជាសៀមបានទទួលស្គាល់ជាឱឡារិក
នូវរបបអាណាព្យាបាលនៃអធិរាជបារាំងមកលើប្រទេសកម្ពុជា
ហើយបារាំងបានទទួលស្គាល់ខេត្តទាំងឡាយដែលសៀម
កាន់កាប់ពីមុន ។
​ នៅក្រោមរបបអាណាព្យាបាលបារាំង ខ្មែរមានសមត្ថកិច្ច
តែនយោបាយក្នុងប្រទេសប៉ុណ្ណោះ​ ឯបារាំងវិញមានតួនាទី
ខាងផ្នែក នយោបាយក្រៅប្រទេស។ ហេតុដូច្នេះហើយបាន
ជាសន្ធិសញ្ញាផ្សេងៗជាមួយប្រទេសសៀម បារាំងជាអ្នកចុះ
ហត្ថលេខា ។ ចាប់តាំងពីបារាំងត្រួតត្រាមក គោលបំណង
ដំបូងរបស់បារាំង គឺការពង្រីកទឹកដី ដែលកិច្ចការនេះចាប់ផ្ដើម
ពីពេលបង្កើតសហភាពឥណ្ឌូចិន នៅឆ្នាំ ១៨៨៧ ហើយ
ដំណាក់កាលចុងក្រោយនៃការវាតយកទឹកដីរបស់បារាំង
គឺនៅឆ្នាំ ១៩០៧ ហើយក៏ជាឆ្នាំដែលបង្កើតសហភាពឥណ្ឌូចិន
ពេញលេញដែរ ។ ក្នុងឆ្នាំ ១៨៩៣ សន្ធិសញ្ញាបារាំង-សៀម
មួយលើកទៀត ដែលសៀមព្រមបោះបង់ទឹកដីត្រើយខាងឆ្វេង
ទន្លេមេគង្គ គឺខេត្តស្ទឹងត្រែង មកឱ្យខ្មែរវិញ ។ ប៉ុន្តែនៅឆ្នាំ ១៨៩៩
ទឹកដីខេត្តស្ទឹងត្រែង ត្រូវភ្ជាប់ទៅនឹងអង្គភាពរដ្ឋបាលឡាវ
រហូតមកទល់ថ្ងៃទី ១ មករា ១៩០៥ ទើបខេត្តស្ទឹងត្រែងត្រូវ
ប្រគល់មកអោយខ្មែរវិញ ។ បន្ទាប់មកនៅថ្ងៃទី៧ តុលា ១៩០២
មានសន្ធិសញ្ញាបារាំង-សៀម ដែលតម្រូវឱ្យ សៀមប្រគល់
ខេត្តម្លូព្រៃ និងទន្លេរពៅមកឱ្យខ្មែរវិញ ដែលមានផ្ទៃក្រឡា
២០.០០០គម ស្មើនឹងមួយភាគប្រាំបួននៃទឹកដីខ្មែរបច្ចុប្បន្ន ។
បារាំងមិនបានបញ្ចប់ការទាមទារទឹកដីពីសៀមឡើយ ព្រោះ
នៅមានខេត្តខ្មែរជាច្រើនទៀត ដែលស្ថិតនៅក្រោមការ
គ្រប់គ្រងរបស់សៀម ។ នៅថ្ងៃទី១៣ កុម្ភៈ ១៩០៤ មាន
អនុសញ្ញាមួយរវាងបារាំង និងសៀម ។ តាមអនុសញ្ញានេះ
បារាំងយល់ព្រមដកទ័ព ចេញពីខេត្តចន្ទបុរី តែសៀមត្រូវ
ប្រគល់ខេត្តត្រាត និងដានសាយទៅឱ្យបារាំងវិញ ។ លុះ
មកដល់ខែ មិថុនា ១៩០៦ វរសេនីយឯក ប៊ែរណា (Bernard)
បានស្នើទៅរដ្ឋាភិបាលបារាំង អោយប្រគល់ខេត្តត្រាត និង
ដានសាយទៅអោយសៀម ដោយប្តូរមកវិញនូវខេត្ត បាត់ដំបង
និង អង្គរ ។ សន្ធិសញ្ញាដែលចុះហត្ថលេខានៅថ្ងៃទី២៣ មីនា
១៩០៧ រវាងបារាំងនិងសៀមបានចែងថា រដ្ឋាភិបាលសៀម
ត្រូវប្រគល់មកឱ្យបារាំងនូវទឹកដីនៃខេត្តបាត់ដំបង សៀមរាប
និង សិរីសោភ័ណ​ ចំណែករដ្ឋាភិបាលបារាំងត្រូវប្រគល់
មកឱ្យសៀមវិញនូវទឹកដីដានសាយ និងត្រាត ព្រមទាំងកោះ
ទាំងអស់ស្ថិតនៅខាងត្បូងជ្រោយលែមលីង រហូតដល់កោះ
គុតដោយរាប់បញ្ចូលទាំងកោះនេះផង ។ ខាងថៃបានទាមទារ
យកកោះកុងជាច្រើនលើកដោយសំអាងថា ខេត្តនេះមាន
ជនជាតិថៃរស់នៅច្រើន តែការទាមទារនេះពុំបានសម្រេច
ឡើយ។ តាមអនុក្រឹត្យរបស់អគ្គទេសាភិបាលឥណ្ឌូចិន ចុះថ្ងៃ
ទី ២៣ ធ្នូ ១៩០៧ បានប្រគល់ខេត្តបាត់ដំបង សៀមរាប និង
សិរីសោភ័ណ​ ដែលសៀមបានគ្រប់គ្រងអស់រយៈពេល ១១៣
ឆ្នាំ មកឱ្យព្រះបាទស៊ីសុវត្ថិវិញ ។ សន្ធិសញ្ញា ២៣ មីនា ១៩០៧
នេះ ក៏មានត្រៀមយន្តការនៃការកំណត់ព្រំដែន ។ សម្រាប់
តំបន់ព្រះវិហារ ផែនទីមួយដែលដាក់ចំណងជើងថា
« គណៈកម្មការកំណត់ព្រំដែន រវាងឥណ្ឌូចិន និងសៀម»
ត្រូវបានបោះពុម្ពនៅទីក្រុងប៉ារីស ហើយបានបញ្ជូនមកឱ្យ
រដ្ឋាភិបាលសៀម និង រាល់សមាជិកសៀមនៅក្នុង
គណៈ កម្មការចម្រុះនៅឆ្នាំ ១៩០៨ ។ តាមរយៈផែនទីនេះ
ខ្សែបន្ទាត់ព្រំដែនកាត់ខាងជើងប្រាសាទព្រះវិហារ ដូច្នេះ
ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីខ្មែរ ។ ក្រោយមក
សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩២៥ និង១៩៣៧ បានអះអាង
ជាថ្មីឡើងវិញនូវព្រំដែនឆ្នាំ ១៩០៧ ។
​ ក្នុងសង្គ្រាមលោកលើកទី ២ រដ្ឋាភិបាលថៃស្ថិតនៅ
ក្រោមការដឹកនាំរបស់លោក ភិបុលសង្គ្រាមជាមួយអ្នកមាន
គំនិតជាតិនិយម ព្រះអង្គម្ចាស់វិចិត្រវាថកាន​ និងនៅក្រោម
ឥទ្ធិពលអ្នកដឹកនាំលំដាប់ខ្ពស់មួយរូប គឺឧត្តមសេនីយទោ
ប្រយូនភូមរ​ មន្ត្រីដែលមានសញ្ជាតិ​អាល្លឺម៉ង់​ ហើយបាននាំ
រដ្ឋាភិបាលថៃឱ្យមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយប្លុកអាស៊ីស។
ការឡើងកាន់អំណាចរបស់ជប៉ុននៅឥណ្ឌូចិន បានធ្វើឱ្យបារាំង
ចុះសត្យានុភាពយ៉ាងខ្លាំង ហើយទំនាក់ទំនងរវាងថៃ និងជប៉ុន
បានធ្វើឱ្យបារម្ភដល់រដ្ឋាភិបាលបារាំង ដែលបានចុះកិច្ចសន្យា
ព្រមព្រៀង មិនឈ្លានពានគ្នាមួយនៅថ្ងៃទី ១២ មិថុនា ១៩៤០
(មុនបារាំងចាញ់អាល្លឺម៉ង់)។ នៅចុងឆ្នាំ ១៩៤០ ក្នុងខណៈ
ដែលប្រទេសបារាំងស្ថិតនៅក្រោមការកាន់កាប់របស់អាល្លឺម៉ង់
និងគ្រប់គ្រងដោយរដ្ឋាភិបាលវីស៊ី ថៃយល់ឃើញថា បារាំង
ក៏កំពុង ចុះខ្សោយដែរនៅក្នុងឥណ្ឌូចិន ។ ឆ្លៀតឱកាសនេះ
រដ្ឋាភិបាលនិយមជប៉ុនរបស់ភិបុលសង្គ្រាម បានចាប់ផ្ដើម
ទាមទារមកវិញនូវទឹកដីខ្មែរនិងឡាវ ដែលថៃបានប្រគល់ទៅ
ឱ្យ​បារាំងតាមអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ។
ប្រទេសថៃបានធ្វើការទាមទារទឹកដីជាផ្លូវការ ដោយ
អនុស្សរណៈ ចុះថ្ងៃទី១១ កញ្ញា ១៩៤០ ផ្ញើទៅរដ្ឋាភិបាលវិស៊ី។
ដោយមិនបានលទ្ធផល ថៃបានលើកទ័ពចូលវាយលុក
ប្រទេសកម្ពុជានៅចុងឆ្នាំ ១៩៤០ ប្រតិបត្តិការសឹកធំៗ បាន
ប្រព្រឹត្តទៅក្នុងខេត្តបាត់ដំបង ។ ក្នុងពេលដែលមានការប្រយុទ្ធ
គ្នាមិនចាញ់ មិនឈ្នះ ជប៉ុនក៏ចូលមកសម្របសម្រួល ។ ក្រោយ
ពីកិច្ចចរចាសន្តិភាពប្រព្រឹត្តទៅអស់រយៈពេល ៣៣ថ្ងៃមក
គេបានឈានទៅដល់កិច្ចព្រម ព្រៀងបារាំង-សៀម នៅ
ថ្ងៃទី១១ មីនា១៩៤១ ។ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេស
កម្ពុជាត្រូវបាត់បង់ទឹកដីអស់ប្រហែល ៦០.០០០គម២ និង
ប្រជាជនចំនួន ៣០០.០០០ នាក់ គឺបាត់បង់ខេត្តបាត់ដំបង
ទាំងមូល ខេត្តសៀមរាប (លើកលែងតែអង្គរ​ និងទឹកដីទាំងមូល
ឬភាគខ្លះនៃស្រុកពួក សៀមរាប សូទ្រនិគម និងជីក្រែង)
ព្រមទាំងភាគខាងជើងនៃខេត្តកំពង់ធំ (ស្រុកជាំក្សាន្ត និងឆែប)
និងទឹកដីមួយភាគធំនៃខេត្តស្ទឹងត្រែង ដែលស្ថិតនៅត្រើយ
ខាងលិចទន្លេមេគង្គ ។ សន្ធិសញ្ញាក្រុងតូក្យូ ថ្ងៃទី ៩ ឧសភា
១៩៤១ បានកំណត់ព្រំដែនថ្មី ។
​ សង្គ្រាមលោកលើកទី២ បានផុតរលត់ទៅនៅថ្ងៃទី២
កញ្ញា ១៩៤៥ បក្សសម្ព័ន្ធមិត្តបានឈ្នះក្នុងសង្គ្រាម ។ បារាំងបាន
ទាមទារទឹកដីដែលប្រគល់ទៅឱ្យសៀមនៅឆ្នាំ ១៩៤១នេះ
មកវិញ បើមិនដូច្នេះថៃមិនបានចូលជាសមាជិក
អង្គការសហប្រជាជាតិទេ ។ បន្ទាប់ពីព្រឹត្តិការណ៍នៅសៀមរាប
(ថ្ងៃទី ៨ និងទី ១០ សីហា ១៩៤៦ ដោយមានការគាំទ្រពី
នាយទាហានសៀម និងការផ្គត់ផ្គង់អាវុធពីប្រទេសសៀម)
រដ្ឋាភិបាលបារាំងបានប្រកាសនៅថ្ងៃទី ២៦ សីហា ១៩៤៦
កាត់ផ្ដាច់ការចរចាដែលទើបនឹងផ្តើមឡើង ដើម្បីប្រគល់ទៅ
ឱ្យតុលាការអន្តរជាតិក្រុងឡាអេ (ហូឡង់) ធ្វើការសិក្សាលើ
ជម្លោះបារាំង-សៀម ហើយតុលាការនេះ នឹងទទួលភារកិច្ច
ពិនិត្យតំលៃ ខាងគតិយុត្តិនៃអនុសញ្ញាឆ្នាំ ១៩៤១ ។
​ កិច្ចព្រមព្រៀងក្រុងវ៉ាស៊ិនតោន ថ្ងៃទី ១៧ វិច្ឆិកា ១៩៤៦
បានចាត់ទុកជាមោឃៈ នូវអនុសញ្ញាឆ្នាំ ១៩៤១ និងបាន
ត្រៀម គណៈកម្មការសម្រុះសម្រួលមួយ មានភារកិច្ចកំណត់
ព្រំប្រទល់ទៅតាមខ្សែព្រំដែនឆ្នាំ ១៩០៧ ។ បីអាទិត្យក្រោយមក
គឺខែ ធ្នូ កងទាហានបារាំង បានចូលកាន់កាប់ខេត្តបាត់ដំបង
តាមរយៈកិច្ចព្រមព្រៀងនេះ ថៃត្រូវប្រគល់ទៅឱ្យបារាំងវិញ
នូវទឹកដីខេត្ត សៀមរាប បាត់ដំបង សិរីសោភ័ណ​ និងទឹកដីដែល
ស្ថិតនៅត្រើយខាងស្ដាំទន្លេមេគង្គ ។
*សម្គាល់​ : អត្ថបទ​ស្ទេីរ​តែ​ទាំង​ស្រុង​ ស្រង់​ចេញ​ពី​ ទស្សនាវដ្ដី​
គ្រូបង្រៀន​ លេខ៩​ បោះពុម្ពផ្សាយ​ក្នុង​ត្រីមាស​ទី១​ ឆ្នាំ​1998
ដោយក្រុមនិសិ្សតប្រវត្តិវិទ្យានៅសាកលវិទ្យាល័យ II - ភ្នំពេញ។
ផ្សាយ​ឡេីង​វិញ​ដោយ​ ស៊ូ​ ខេមរិន្ទ​ កវីនិពន្ធ​ខ្មែរ​ឯករាជ្យ​
០៤​ តុលា​ ២០២៥

06/10/2025
05/10/2025
14/09/2025
10/09/2025

Address

No. 099, Street OR-90s (Behind Old Stadium), Svay Dangkum
Siem Reap
17000

Alerts

Be the first to know and let us send you an email when Check-Inn Siem Reap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Check-Inn Siem Reap:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram