07/12/2025
[English Below]
យើងធ្វើបានហើយ (៧ ធ្នូ ២០២៥)!
ថ្ងៃនេះ ខ្ញុំរួមជាមួយសមាជិកក្រុមប្រឹក្សាភិបាល អង្គការម្លប់គ្រួសារ (MKO) លោកស្រី ជួន រម្យរ័ត្ន និងលោក ហ្គាន់ ហ្វុងចេក និងកូនប្រុសរបស់លោកឈ្មោះ ស៊ីឡុង បានបំពេញការរត់ម៉ារ៉ាតុង the Singapore Stanchart Marathon 2025 (៤២.១៩៥គីឡូម៉ែត្រ) និង ការត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត Angkor Wat International Half Marathon (២១គីឡូម៉ែត្រ)។
នេះជាផ្លូវដំណើរដ៏អស្ចារ្យមួយ!
ខ្ញុំសូមអរព្រះគុណដល់ព្រះដ៏មានអំណាច ដែលបានការពារយើងរាល់ជំហាន។ ក្នុងឱកាសខ្ញុំសូមថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកដែលបានផ្តល់ការគាំទ្រទាំងអស់ ទំាងការជួយលើកទឹកចិត្ត និងការបរិច្ចាគគាំទ្រយើងនៅក្នុងបេសកកម្មរត់ដើម្បីសុខភាពផ្លូវចិត្តកុមារកម្ពុជា ❤️🇰🇭
ជោគជ័យនេះមិនមែនជាដំណើរចុងក្រោយនោះទេ តែវាជាចំណុចចាប់ផ្ដើមមួយ ដែលយើងអាចនៅតែបន្តធ្វើឱ្យមានការផ្លាស់ប្ដូរដ៏មានអត្ថន័យនៅក្នុងជីវិតកុមារ។
យើងខ្ញុំ សូមអញ្ជើញលោកអ្នកចូលរួមនៅក្នុងដំណើរនេះជាមួយពួកយើង មិនថាជាការគាំទ្រថវិការ ការចូលរួម ឬការចែករំលែកព័ត៌មានប៉ុណ្ណោះទេ ដោយការរួមចំណែកទំាងអស់សុទ្ធតែមានតម្លៃ។
យើងរួមគ្នាបន្តដំណើរទៅមុខដោយការសហការយូរអង្វែង សម្រាប់អនាគតដ៏ភ្លឺស្វាងរបស់កុមារកម្ពុជា។
We did it ( December 7, 2025)!
Today, together with MKO’s Board of Directors Ms. RomRoth Chuon and Mr.Gan Jek Fong, along with his son, Tze Long proudly completed the Singapore Stanchart Marathon 2025 (42.195KM) and the Angkor Wat International Half Marathon (21KM).
What an incredible journey it has been!
I am truly grateful to God for His protection throughout every step we took.
My deepest thanks also go to all our supporters who stood behind us, encouraged us, and believed in our mission. Your support fuels our commitment to run for the mental wellbeing of children in Cambodia. ❤️🇰🇭
This achievement is not the end — it is only the beginning. Together, we can continue making a meaningful difference in children’s lives.
We warmly invite you to join us on this ongoing journey. Whether through support, participation, or simply spreading the word, every effort matters. Let’s keep moving forward, hand in hand, for a brighter future for our children.