03/10/2025
ធ្មេញដែលដុះប្រជ្រៀតគ្នា ឬមិនត្រង់ជួរធ្វើអោយលោកអ្នកមានអារម្មណ៍អៀនខ្មាសក្នុងពេលប្រាស្រ័យទាក់ទងគ្នា មិនមានទំនុកចិត្តលើខ្លួនឯង ប៉ះពាល់ដល់សម្លេងនិយាយមិនច្បាស់ និងការញញឹមមិនស្រស់ស្អាត។ លើសពីនេះទៅទៀត លោកអ្នកអាចប្រឈមមុខការបាត់បង់ធ្មេញ ដោយសាររោគពុកធ្មេញ ជំងឺអញ្ចាញធ្មេញ និងបណ្តាលអោយឈឺក្បាល ឈឺសន្លាក់ថ្គាម រហូតដល់ ក និងខ្នង។
បើសិនលោកអ្នកមានបញ្ហាទាំងនេះ សូមកុំបារម្ភ ឯកទេសពត់តម្រង់ធ្មេញនៅ ពេទ្យធ្មេញ ចេង សូវៀត នឹងផ្ដល់ជូនលោកអ្នកនូវរោគវិនិច្ឆ័យដ៏ត្រឹមត្រូវ ដើម្បីជួយដោះស្រាយបញ្ហាទាំងអស់នេះ ហើយផ្តល់ជូនលោកអ្នកវិញនូវស្នាមញញឹមដែលលោកអ្នកតែងតែចង់បាន។
ទោះបីជាការពត់តម្រង់ធ្មេញនេះគួរតែព្យាបាលនៅក្នុងវ័យក្មេងក៏ដោយ មនុស្សវ័យជំទង់ក៏អាចទទួល យកការពត់តម្រង់ធ្មេញនេះផងដែរ។ ពេទ្យធ្មេញ ចេង សូវៀត ផ្តល់ជូននូវជម្រើសក្នុងការពត់តម្រង់ធ្មេញជាច្រើនប្រភេទ តម្រូវតាមការចង់បានរបស់លោកអ្នក ។