បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ វេជ្ជ. ឡេង វ៉េង-Dr. LENG VENG Cabinet

  • Home
  • Cambodia
  • Sihanoukville
  • បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ វេជ្ជ. ឡេង វ៉េង-Dr. LENG VENG Cabinet

បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ វេជ្ជ. ឡេង វ៉េង-Dr. LENG VENG Cabinet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ វេជ្ជ. ឡេង វ៉េង-Dr. LENG VENG Cabinet, Medical and health, Phoum01, Sangkat02, Sihanoukville.

មានទទួលពិនិត្យ និងព្យាបាល
-ជំងឺទូទៅមនុស្សចាស់ ក្មេង
-ពិនិត្យឈាម
-ចាក់វ៉ាក់សាំង
-ជំងឺសន្លាក់

🏡អាស័យដ្ឋាន: ភូមិ ០១ សង្កាត់ ០២ ក្រុងព្រះសីហនុ
📍ទីតាំង/Google map: https://maps.app.goo.gl/GxiaayJdrxWp9X6L7?g_st=it

យល់ដឹងពីជំងឺគ្រុនឈាម រោគសញ្ញា ការព្យាបាល និងវិធីបង្ការជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ដែលចម្លងតាមរ...
31/08/2024

យល់ដឹងពីជំងឺគ្រុនឈាម រោគសញ្ញា ការព្យាបាល និងវិធីបង្ការ

ជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ដែលចម្លងតាមរយៈការខាំរបស់មូសខ្លា។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសកុមារអាយុក្រោម ១៥ ឆ្នាំ។

ជំងឺគ្រុនឈាមអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

មនុស្សភាគច្រើនដែលមានផ្ទុកមេរោគគ្រុនឈាមនឹងមិនមានចេញអាការៈអ្វីឡើយ ប៉ុន្តែអ្នកខ្លះអាចមានចេញអាការៈស្រាល ឬធ្ងន់ ក្នុងរយៈពេលពី 2 ទៅ 7 ថ្ងៃ ។

១. រោគសញ្ញា រួមមាន
- ទ្បើងកម្តៅខ្លួនខ្លាំងភ្លាមៗ
- ឈឺចាប់ពេញខ្លួនប្រាណ មានអារម្មណ៍ពិបាកទ្រាំ និងអស់កម្លាំង។
- ឈឺក្បាលធ្ងន់ធ្ងរ
- ឈឺភ្នែក
- ក្អូត ចង្អោរ
- ប៉ុន្មានថ្ងៃក្រោយមក ឬជិតមួយសប្ដាហ៍មានចេញ កន្ទួលក្រហម ដូចជា ស្នាមមូសខាំ នៅត្រង់ប្រអប់ដៃ និងប្រអប់ជើង រួចរាលដាលដល់ពេញរាងកាយទាំងមូល។

២. ការព្យាបាល
ជាទូទៅ ការព្យាបាលជំងឺគ្រុនឈាម ក្រៅពីប្រើប្រាស់វិធីព្យាបាលតាមបែបវេជ្ជសាស្រ្ត គ្រូពេទ្យតែងណែនាំឱ្យអ្នកជំងឺផឹកទឹកឱ្យបានច្រើនជានិច្ច។
ចំពោះការព្យាបាលអ្នកជំងឺគ្រុនឈាមកម្រិតធ្ងន់ គ្រូពេទ្យតម្រូវឱ្យ៖
- អ្នកជំងឺត្រូវសម្រាកព្យាបាល
- បញ្ចូលជាតិទឹកតាមសរសៃ និងជំនួសអេឡិចត្រូលីត្រដែលបាត់បង់
- តាមដានសម្ពាធឈាម
- បញ្ចូលឈាមដើម្បីជំនួសការបាត់បង់ឈាម

៣. វិធីបង្ការ
បច្ចុប្បន្ននេះថ្នាំចាក់វ៉ាក់សាំងការពារជំងឺគ្រុនឈាមពុំទាន់ត្រូវបានអ្នកវេជ្ជសាស្រ្តរកឃើញនៅឡើយទេ ដូច្នេះវិធីល្អបំផុតដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គឺការពារខ្លួនកុំឱ្យមូសខ្លាខាំ។
ខាងក្រោមនេះជាដំបូន្មានខ្លះៗដើម្បីបង្ការជំងឺគ្រុនឈាម៖
- ប្រើប្រាស់គ្រប់មធ្យោបាយដើម្បីកម្ចាត់ជម្រកមូស
- បំបាត់កន្លែងដក់ទឹកនៅជុំវិញផ្ទះ
- ចៀសឱ្យបាននៅទីកន្លែងមានមូសខាំ ជាពិសេសរដូវភ្លៀង
-ត្រូវមានអ្វីគ្របដៃ និងជើង ពេលនៅក្រៅផ្ទះ
- ប្រើប្រាស់ថ្នាំបណ្ដេញមូសពីក្នុងផ្ទះ និងបន្ទប់គេង៕

————————————————————————

🏡អាស័យដ្ឋាន: ភូមិ ០១ សង្កាត់ ០២ ក្រុងព្រះសីហនុ
📍ទីតាំង/Google map: https://maps.app.goo.gl/GxiaayJdrxWp9X6L7?g_st=it
☎️ 015860257

មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ម៉ោងបំពេញការងារ————————————————————————បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ វេជ្ជ. ឡេង វ៉េងមានទទ...
31/08/2024

មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ម៉ោងបំពេញការងារ

————————————————————————

បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ វេជ្ជ. ឡេង វ៉េង
មានទទួលពិនិត្យ និងព្យាបាល
_ ជំងឺទូទៅ មនុស្សចាស់ ក្មេង
_ ពិនិត្យឈាម
_ ចាក់វ៉ាក់សាំង
_ ជំងឺឈឺសន្លាក់។ល។

Consultation and treatment
_ Common diseases of the elderly and children
_ Blood test
_ Vaccination
_ Arthritis, etc.

————————————————————————

🏡អាស័យដ្ឋាន: ភូមិ ០១ សង្កាត់ ០២ ក្រុងព្រះសីហនុ
📍ទីតាំង/Google map: https://maps.app.goo.gl/GxiaayJdrxWp9X6L7?g_st=it
☎️ 015860257

Address

Phoum01, Sangkat02
Sihanoukville
180402

Opening Hours

Monday 07:00 - 19:15
Tuesday 07:00 - 19:15
Wednesday 07:00 - 19:15
Thursday 07:00 - 19:15
Friday 07:00 - 19:15
Saturday 07:00 - 19:15
Sunday 07:00 - 19:15

Website

Alerts

Be the first to know and let us send you an email when បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ វេជ្ជ. ឡេង វ៉េង-Dr. LENG VENG Cabinet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram