06/07/2025
🛑💊 #ជំងឺគ្រុនឈាមគ្មានថ្នាំព្យាបាលទេ🔥🔥🔥🔥
ប៉ុន្តែការព្យាបាលគឺផ្អែកលើរោគសញ្ញានិងភាពធ្ងន់ធ្ងរជាក់ស្តែង ប្រសិនបើសម្គាល់ឃើញលឿន ធ្វើរោគវិនិច្ឆ័យបានច្បាស់កាព្យាបាលទៅតាមស្តង់ដាថ្នាក់ជាតិ គ្រូពេទ្យមានជំនាញច្បាស់លាស់ និងជួយអ្នកឱ្យជាសះស្បើយក្នុងរយៈពេលដ៏ខ្លី និងទប់ស្កាត់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ។
📍វិធីសាស្រ្តសង្គ្រោះបឋមពេលសង្ស័យថាកូនគ្រុនឈាម
* ជូតខ្លួនអ្នកដើម្បីកាត់បន្ថយគ្រុនក្តៅ ដោយប្រើ ក្រណាត់ ដែលសើមដោយទឹកសីតុណ្ហក្តៅអ៊ុនៗ ជូតលើ មុខ ក ក្លៀក សន្លាក់ កែង និង ក្រលៀន។
* លេបថ្នាំបន្ថយគ្រុនក្តៅ ប៉ារ៉ាសេតាមុលតែក្នុងករណីមានគ្រុនក្តៅខ្លាំង។ 🛑 #កុំប្រើថ្នាំអាស្ពីរីនឬibuprofen
* ផឹកទឹកឱ្យបានច្រើន ដោយសារតែក្តៅខ្លួនខ្លាំង ឬក្អួត ធ្វើឱ្យរាងកាយទឹកនិងសូដ្យូមថយចុះ។ អ្នក អាច ពិសា ទឹក សារធាតុរ៉ែបន្តិចម្តងៗប៉ុន្តែជាញឹកញាប់ដើម្បីប៉ះប៉ូវទឹក ដែល រាងកាយអ្នកបានបាត់បង់។
* ទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើមានរោគសញ្ញាធ្ងន់ធ្ងរដូចជា , ក្អួតខ្លាំង , ឈឺពោះធ្ងន់ធ្ងរនៅឆ្អឹងជំនីខាងស្តាំ , ឈឺនៅពេលសង្កត់ រាងកាយត្រជាក់ ដៃនិងជើងត្រជាក់ សន្លឹមៗ , ហូរឈាមតាមភ្នាសរំអិលផ្សេងៗ ជុះមកលាមកពណ៍ខ្មៅ ហូរឈាមតាមអញ្ចាញធ្មែញ ហូរឈាមតាមច្រមុះ មានជាំលើស្បែក ពិបាកដកដង្ហើម បាត់បង់ស្មារតី គួរនាំទៅមន្ទីរពេទ្យឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ។
📍វិធីការពារជំងឺគ្រុនឈាម៖
- ការការពារជំងឺគ្រុនឈាម ការពារមូសខាំនៅពេលថ្ងៃ។
- ស្លៀកសម្លៀកបំពាក់តឹង។
- លាបឡេ ឬបាញ់ថ្នាំការពារមូស។
- រក្សាអ្វីដែលរៀបចំលុបបំបាត់ប្រភពធុងស្តុកទឹក រឺវត្តុដែលដកទឹកបាន ។
- ផ្លាស់ប្តូរទឹកក្នុងថូ ឬ វត្ថុដក់ទឹករបស់អ្នករៀងរាល់ 7 ថ្ងៃម្តង ។
#មន្ទីរសម្រាកព្យាបាលឈនវណ្ណៈ
#ឯកទេសជំងឺកុមារនិងទារក
🏥ទីតាំង ទីរួមខេត្តស្វាយរៀង ក្បែររង្វង់មូលនាគពន្ធ័ ជាប់របងតុលាការខេត្ត
https://maps.app.goo.gl/AGkRNfDeA4L4zLZ4A
- ☎️ 097 35 9999 4 /⏳24h
#រូបភាពបានការអនុញ្ញាតពីឪពុកម្តាយ_អូនបានជាត្រលប់ទៅផ្ទះវិញហើយ😍