
15/08/2025
🔬តាមការស្រាវជ្រាវបានបញ្ជាក់ថា នៅពេលដែលឳពុកមានការនឿយហត់ហើយស្រ្តេស បទពិសោធន៍ទាំងអស់នេះនឹងមានឥទ្ធិពលលើមេជីវិតឈ្មោល។ មេជីវិតឈ្មោលនឹងពាំនាំការចងចាំទាំងអស់នេះជាប់ខ្លួន ហើយបើសិនជាមានការបង្កកំណើត មេជីវិតឈ្មោលនឹងបញ្ជូនការចងចាំទាំងអស់នេះទៅកូនជំនាន់ក្រោយ។ បាតុភូតនេះត្រូវបានគេហៅថា អេពីសេនេទិក។
🔩អេពីសេនេទិក សំដៅលើការប្រប្រែលើតួនាទី និងមុខងារ DNA ដោយកត្តាបរិស្ថានពីខាងក្រៅតាមរយៈការប្រែប្រួលលើ DNA Methylation ។ ការមានបណ្តុំ មេទីល (Methyl) នៅលើនៅលើកំណាត់ DNA ណាមួយអាចធ្វើអោយមានការបង្កើត ឬបញ្ឈប់មុខងារ DNA នោះបាន។
🧬 ដូចនេះហើយបានជាមានការណែនាំអោយមានការយកចិត្តទុកដាក់លើរបបអហារ និងការរស់នៅប្រចាំថ្ងៃ ពីព្រោះរាងកាយរបស់យើងនឹងប្រែប្រួលទៅតាមសកម្មភាពប្រចាំថ្ងៃរបស់យើង។
👩🔬សង្ខេប និងសំរាយដោយ: ម៉ូនិច