Palliative & Hospice Cambo

Palliative & Hospice Cambo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Palliative & Hospice Cambo, Medical and health, 21A, Ta Khmau.

វេជ្ជ: ឯកទេស ហ៊ គីមឡេង
Fellowship in Palliative Care at St Christopher’s Hospice
Resident Family and Community Medicine at ManilaMed
Medical Doctor at University of Puthisastra

21/05/2025

7. End of life care (ការថែទាំអ្នកជំងឺជិតស្លាប់) ជាអ្វី? តើអ្នកជំងឺធ្ងន់ធ្ងរទាំងអស់ដែលប្រឈមមុខនឹងការស្លាប់ គួរទទួលយក End of life care ដែរឫទេរ?
👉ជាការពិតណាស់ មនុស្សគ្រប់រូបជៀសមិនផុតពីការស្លាប់, យើងមានសិទ្ធិរស់រៀនមានជីវិត ហើយក៏មានសិទ្ធិទទួលយកការស្លាប់ដោយ ធម្មជាតិ និងសុខស្រួល គ្នានការឈឺចាប់ មិនមានអារម្មណ៍ពិបាក (Dignify of death).
👉ដូចនេះអ្នកជំងឺធ្ងន់ទាំងអស់គួរ ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស Palliative Medicine ដើម្បីស្វែងយល់ពីសភាពជាក់ស្តែងនៃជំងឺ និងរៀបចំការថែទាំនៅជីវិតចុងក្រោយរបស់អ្នកជំងឺ ឲស្របតាមការចង់បានរបស់អ្នកជំងឺ និងគ្រួសារ.

វេជ្ជៈ ឯកទេស ហ៊ គីមឡេង

21/05/2025

👉6.ចំពោះអ្នកជំងឺ ដែរទើបធ្វើការវិនិច្ឆ័យឃើញ មានជំងឺមហារីកគ្រប់ដំណាក់កាល គ្រូពេទ្យឯកទេស Palliative Medicine និង Medical Oncology (គ្រូពេទ្យឯកទេស មហារីក) មានវិជ្ជាជីវៈក្នុងការ បកស្រាយ និងពន្យល់ពីសភាពជំងឺជាក់ស្តែងដល់ អ្នកជំងឺនិងក្រុមគ្រួសារ (Breaking a bad news) ដោយគិតពីបញ្ហារផ្លូវចិត្ត, និងណែរនាំអ្នកជំងឺរួមទាំងគ្រួសារ ឲទទួលយក, ហើយរៀបចំគំរោងការព្យាបាល យ៉ាងត្រឹមត្រូវជូនអ្នកជំងឺ។

វេជ្ជៈ ឯកទេស ហ៊ គីមឡេង

👉Fentanyl Patch ជា strong opioid កៅអៀកបិទលើស្បែក ដែលមានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព ក្នុងការគ្រប់គ្រងការឈឺចាប់យ៉ាងល្អប...
20/05/2025

👉Fentanyl Patch ជា strong opioid កៅអៀកបិទលើស្បែក ដែលមានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព ក្នុងការគ្រប់គ្រងការឈឺចាប់យ៉ាងល្អបំផុត ពិសេសសម្រាប់អ្នកជំងឺ មហារីក គ្រប់ប្រភេទ។

💡ការប្រើប្រាស់ចាំបាច់ត្រូវ តាមវិជ្ជៈបញ្ជារ គ្រូពេទ្យឯកទេស 🙏

វេជ្ជៈ ឯកទេស ហ៊ គីមឡេង

19/05/2025

We’re excited to announce the 2025 World Family Doctor Day campaign!

🗓️ Celebrated each year on 19 May, this day highlights the vital work of family doctors worldwide. This year’s theme is:

🧠 “𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐌𝐞𝐧𝐭𝐚𝐥 𝐑𝐞𝐬𝐢𝐥𝐢𝐞𝐧𝐜𝐞 𝐢𝐧 𝐚 𝐂𝐡𝐚𝐧𝐠𝐢𝐧𝐠 𝐖𝐨𝐫𝐥𝐝”

We’re taking time to reflect on the role family doctors play in cultivating mental wellness and resilience—in their patients, in their communities, and in themselves.

At the same time, we recognise that the well-being of family doctors is essential to the care they provide. When doctors are supported—mentally, emotionally, and professionally—patients and communities benefit too. Doctor well-being and patient care are not separate priorities; they’re deeply linked.

This year’s campaign is a chance to come together—across countries, cultures, and communities—to celebrate the work we do, care for each other, and keep building something better.

💡 How to Get Involved:

✔️ Join our global physical activity challenge — walk, run, or move in a way that feels good, and share your photos/videos with us
✔️ Use and share content from our social media toolkit: https://trello.com/b/SzbtpfUq/world-family-doctor-day-2025
✔️ Attend our upcoming webinar series on mental health in primary care
✔️ Get involved in our musical collaboration — family doctors making music together across borders

🏃‍♀️🎵 By linking physical movement, creativity, and peer support, we’re showcasing how family medicine can build stronger, healthier, more connected communities.

Visit the WFDD 2025 campaign website for tools, educational material, and more: www.worldfamilydoctorday.org

Let’s rise together.
Let’s celebrate our day.
Let’s build a world where patients, doctors, and communities thrive.

19/05/2025

5.តើការឈឺចាប់របស់អ្នកជំងឺធ្ងន់ធ្ងរ (life-threatening disease)មានអ្វីខ្លះ?
👉ជាទូទៅគ្រប់គ្នាប្រាកដជាដឹងការឈឺចាប់តែលើ សរីរាង្គកាយតែមួយមុខទេរ, ប៉ុន្តែបើតាមផ្នែកវិជ្ជៈសាស្រ្ត ជាពិសេសអ្នកឯកទេស Palliative Medicine បានឲដឹងថាគ្រប់អ្នកជំងឺទាំងអស់ សុទ្ធតែមាន ការឈឺចាប់មួយដែលហៅថា (Total Pain) ចែកចេញជា4គឺ:
1- ការឈឺចាប់លើសរីរាង្គកាយ (Physical Pain)
2- ការឈឺចាប់ ទាក់ទងនិងសង្គម (Social Pain)
3-ការឈឺចាប់ ទាក់ទងនិងព្រលឹងឫជំនឿរ (Spiritual Pain)
4-ការឈឺចាប់ ទាក់ទងនិងផ្លូវចិត្តឫអារម្មរណ៍ (Emotional Pain)

💡💡 គ្រប់ការឈឺចាប់ទាំង4ខាងលើ គ្រូពេទ្យឯកទេស Palliative Medicine មានជំនាញក្នុងការគ្រប់គ្រងបាន ដោយប្រើថ្នាំវិជ្ជៈសាស្រ្ត តាមស្តង់ដារត្រឹមត្រូវ បូករួមទាំងការពិគ្រោះបែបផ្លូវចិត្តជាមួយអ្នកជំងឺយ៉ាងជំនាញ។

វេជ្ជៈ ឯកទេស ហ៊ គីមឡេង

18/05/2025

4.ជំងឺក្រិនថ្លើម ដំណាក់កាលចុងក្រោយ (ឡើងទាចទឹកខ្លាំង, ឡើងកំរិតអាម៉ូញាក់ ទៅពុលដល់ខួរក្បាល, ឡើងទឹកក្នុងស្រោមសួត និង បេះដូង ធ្ងន់ធ្ងរ) អ្នកជំងឺមានអាការៈសំខាន់ៗដូចជា:
⚠️⚠️ពិបាកក្នុងខ្លួនខ្លាំង, លេសលះ, រវើរវាយ, ច្រាស់ច្រាល អន្ទះអន្ទែង, តឹងណែនទ្រូង, ថប់ពិបាកដកដង្ហើម, ប្រកាច់, ឈឺចាប់ពេញទាំងដងខ្លួនខ្លំាង
⚠️⚠️ដំណាក់កាលបន្ទាប់គឺសន្លប់បាត់ស្មារតី (ទោះអ្នកជំងឺសន្លប់តែការឈឺចាប់នៅតែមាន)

❌ក្នុងផ្នែកវេជ្ជសាស្រ្តបច្ចុប្បន្ន ពុំមានការព្យាបាលណាមួយ ឲជាសះស្បោយឡើងវិញទេរ បើអ្នកជំងឺនៅក្នុងដំណាក់កាលខាងលើ‼️‼️

💡💡ប៉ុន្តែគ្រូពេទ្យ ឯកទេស Palliative Medicine អាចជួយអ្នកជំងឺដែលមានអៈការះដូចរៀបរាប់ខាងលើឲមានភាពល្អប្រសើរ, ធូស្រាល និងធានារគុណភាពជីវិតរបស់អ្នកជំងឺ រហូតដល់អ្នកជំងឺស្លាប់។

វេជ្ជៈ ឯកទេស ហ៊ គីមឡេង

18/05/2025
18/05/2025
👉 អ្នកជំងឺមហារីក គឺឈឺចាប់ខ្លាំងដែលពិបាកនិងគ្រប់គ្រង, មានតែការប្រើថ្នាំ Strong Opioid (ថ្នាំពេទ្យចំរាញ់ចេញពីដើមអាភៀន) អោយ...
17/05/2025

👉 អ្នកជំងឺមហារីក គឺឈឺចាប់ខ្លាំងដែលពិបាកនិងគ្រប់គ្រង, មានតែការប្រើថ្នាំ Strong Opioid (ថ្នាំពេទ្យចំរាញ់ចេញពីដើមអាភៀន) អោយបានត្រឹមត្រូវតាមកំរិតវិជ្ជសាស្រ្តទេ ទើបអាចគ្រប់គ្រងការឈឺចាប់របស់អ្នកជំងឺបានល្អ។

👉 Opioid is a gold standard for Cancer Pain Management in Palliative Medicine 💊

វេជ្ជៈ ឯកទេស ហ៊ គីមឡេង

17/05/2025

3.នៅពេលអ្នកជំងឺមហារីក ដល់ដំណាក់កាលចុងក្រោយ ហើយមិនអាចទទួលការព្យាបាលដោយ ថ្នាំគីមី,ថ្នាំអ៉រម៉ូន, ការវះកាត់ឫ ការបាញ់កាំរស្មីវិទ្យុសាស្រ្ត ដែរប្រឆាំងនិង មហារីកបាន។

តើអ្នកជំងឺ និងគ្រួសារគួរធ្វើដូចម្តេចបន្តរ? ឫទុកអ្នកជំងឺចោលឲរងចាំថ្ងៃស្លាប់?

👉តាមវិជ្ជសាស្រ្តទំនើបសព្វថ្ងៃ អ្នកជំងឺត្រូវតែទទួលការព្យាបាលដោយគ្រូពេទ្យឯកទេស Palliative & Hospice Medicine ដើម្បីធានារគុណភាពជីវិតអ្នកជំងឺ (ទាំងផ្លូវកាយ, ផ្លូវចិត្ត អ្នកជំងឺផ្ទាល់ រួមទាំងក្រុមគ្រួសារទាំងមូល។

វេជ្ជៈ ឯកទេស ហ៊ គីមឡេង

15/05/2025

2.តើគ្រូពេទ្យឯកទេស Palliative & Hospice Medicine មាននាទីអ្វីខ្លះក្នុងកាព្យាបាលអ្នកជំងឺ?

👉ឯកទេសគ្រប់គ្រងការឈឺចាប់ផ្លូវកាយ ,រោគសញ្ញាផ្សេងៗនិង ផ្ដល់ចំណីអាហារដល់អ្នកជំងឺយ៉ាងត្រឹមត្រូវ គ្រប់ទម្រង់
(តាមមាត់, តាមទូយោរច្រមុះ, តាមទូយោរចោះ ក្រពះ, តាមសសៃ)
👉ឯកទេសគ្រប់គ្រងការឈឺចាប់ផ្លូវចិត្ត, បញ្ហារផ្លូវចិត្ត របស់អ្នកជំងឺ និងគ្រួសារទាំងមូល
👉ឯកទេសក្នុងការ វាយតម្លៃលើ សភាពជាក់ស្តែងរបស់អ្នកជំងឺ, ការវិវត្តន៍នៃជំងឺ និងជួយរៀបគម្រោងក្នុងការព្យាបាលដ៏ល្អសំរាប់អ្នកជំងឺ ដោយអាស្រាយលើ សភាពអ្នកជំងឺ, សភាពគ្រួសារអ្នកជំងឺ
👉ឯកទេស ផ្តល់ដំបូន្នានផ្នែក វិជ្ជសាស្រ្ត ដល់អ្នកជងឺ និងគ្រួសារ ក្នុងការសំរាច់ចិត្ត មុនទទួលយកការព្យាបាលអ្វីមួយ ឫបញ្ឈប់ការព្យាបាល ដោយត្រឹមត្រូវ នឹងស្មោះត្រង់ ដោយពឹងផ្អែកលើគុណប្រយោជន៍ របស់អ្នកជំងឺ និងគ្រួសារអ្នកជំងឺ
👉ឯកទេស ថែរទាំនិងព្យាបាលអ្នកជំងឺ រយះពេលវែង ឫខ្លី នៅផ្ទះ
👉ថែទាំអ្នកជំងឺធ្ងន់ធ្ងរ ដែលអស់សង្ឃឹមក្នុងការព្យាបាល អោយមានគុណភាពនៃជីវិត និងស្លាប់ដោយធម្មជាតិ
(មិនមានការឈឺចាប់, ពិបាកក្នុងខ្លួន មុនពេលស្លាប់)

វេជ្ជៈ ឯកទេស ហ៊ គីមឡេង

Address

21A
Ta Khmau

Website

Alerts

Be the first to know and let us send you an email when Palliative & Hospice Cambo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram