17/01/2026
ប្អូនស្រីបានអញ្ជើញ មកពិគ្រោះ និងទទួលការចាក់វ៉ាក់សាំងមហារីកមាត់ស្បូន HPV នៅ មហោសថវេជ្ជសាស្ត្រ-Mohasoth Medical មុនពេលរៀបអាពាហ៍ពិពាហ៍ 💞💉💉💉
ប្អូនស្រីសម្រេចចិត្តជ្រើសរើស វ៉ាក់សាំងប្រភេទ ការពារបាន ៤មុខ ឬ ៤វ៉ាឡង់ 💉🥰
វ៉ាក់សាំងបង្ការមេរោគមហារីកមាត់ស្បូន HPV អាចចាក់បានទាំង នារី និង បុរស
»វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន HPV អាចចាក់បាន 👇
• ក្មេងស្រី និងក្មេងប្រុសចាប់ពីអាយុ ៩ ឆ្នាំឡើងទៅ
»វ៉ាក់សាំងការពារមហារីកមាត់ស្បូនមានប៉ុន្មានប្រភេទ?
វីរុស HPV មានច្រើនប្រភេទ ហើយប្រភេទដែលអាច
វិវត្តន៍ទៅជាមហារីកមាត់ស្បូនខ្ពស់មាន HPV type
16 ,18,31,33,45,52,58
👉វ៉ាក់សាំងការពារមហារីកមាត់ស្បូនមានដូចជា ៖
💉 4 វ៉ាឡង់: អាចការពារ HPV type
6,11,16,18
💉 9 វ៉ាឡង់: អាចការពារ HPV type
6,11,16,18,31,33,45,52,58
👉ពេលចាក់វ៉ាក់សាំង HPV នេះរួច
អាចការពារអាចទប់ស្កាត់ប្រភេទវីរុស HPV
ដែលបង្កអោយមានជំងឺមហារីកជាច្រើន រួមមាន 👇
»ជំងឺសិរមាន់ លើប្រដាប់បន្តពូជស្ដ្រី ♀️
»ជំងឺមហារីកមាត់ស្បូន ចំពោះស្រ្តី
»ជំងឺមហារីក ទ្វារមាស និងតំបន់ជុំវិញទ្វារមាស ចំពោះស្រ្តី
»ជំងឺមហារីករន្ធគូថ ចំពោះស្រី្ត និងបុរស
»ជំងឺមហារីកមាត់ បំពង់ក ចំពោះស្រ្តី និងបុរស
»ជំងឺមហារីកអង្គជាតិ បុរស
»ឫសលើប្រដាប់បន្តពូជ (សិរមាន់) ទាំងស្រ្តី និងបុរស
ចំពោះស្ត្រីដែលមានដៃគូរួមភេទ ឬគ្រួសារហើយ ក៍អាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបាន លុះត្រាតែមានកៀរកោសិកាមាត់ស្បូនមកវិភាគសិន តើមានមេរោគ HPV ឬអត់? ប្រសិនបើមិនមានទេ នោះបញ្ជាក់ថា យើងអាចចាក់វ៉ាក់សាំងនេះបាន ហើយត្រូវប្រាកដថាក្នុងរយៈពេល ៦ ខែ អំឡុងពេលចាក់វ៉ាក់សាំង ស្រ្តីៗយើងមិនត្រូវមានផ្ទៃពោះឲ្យសោះ ។
ដូចនេះហើយ ស្ត្រីៗទាំងអស់ សូមចូលរួមមកចាក់វ៉ាក់ការពារមហារីកមាត់ស្បូនទាំងអស់គ្នា ដើម្បីការពារសុខភាព អាយុ
ជីវិត និង អនាគត់របស់អ្នក៚
***រូបភាពទទួលបានការអនុញ្ញាតពីអតិថិជនសម្រាប់ការផ្សព្វផ្សាយ
#អេកូព័ណ៍កម្រិត5d_ក្រុងដូនកែវខេត្តតាកែវ
#គុណភាព_វិជ្ជាជីវៈ_ទំនុកចិត្ត(ស្នាមញញឹម 😘)🙏
#ជម្ងឺលើសសម្ពាធឈាម_លើសខ្លាញ់&ទឹកនោមផ្អែម
#ជម្ងឺវេជ្ជសាស្ត្រទូទៅ
#សមាជិកសមាគមបច្ចេកវិទ្យាជម្ងឺទឹកនោមផែ្អមនិងក្រពេញកម្ពុជា
#សមាជិកសមាគមពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ
មហោសថវេជ្ជសាស្ត្រ-Mohasoth Medical
☎️ទូរស័ព្ទ៖ 092 88 66 70 (Cellcard) តេឡេក្រាម
👉 https://t.me/MOHASOTH_MEDICAL168
098 88 66 70 (Smart) តេឡេក្រាម
👉 https://t.me/VorngRatha70
🏥អាស័យដ្ឋាន៖ #អាសយដ្ឋាន៖ ភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
#ទីតាំង🏥👉 https://g.co/kgs/Dvzs8Hs