
29/09/2025
#វិបត្តិចលនាឬកាយវិការមិនធម្មតាដែលអាចច្រលំនឹងជំងឺប្រកាច់អេពីឡិបស៊ី
can be misdiagnosed as a seizure
កុមារីអាយុ៣ឆ្នាំនៅខេត្តតាកែវចាប់មាន ចលនាមិនប្រកតីតាំងពីអាយុ៧ខែ។ រាល់ពេលធ្វើទុក្ខ កាយវិការប្រឹងរមួលដៃទាំងពីរលើកទៅលើ ជើងស្តាំប្រឹងលើកគងលើជើងឆ្វេងដដែលៗ។ ដំបូងអាការៈនេះមានរយៈពេលខ្លី១ភ្លែតៗ។
កន្លងមកគាត់បានទទួលការព្យាបាលដោយ #ថ្នាំអេពីឡិបស៊ីផង និង #ថ្នាំផ្លូវចិត្តផង តែអាការៈនេះកើនឡើងកាន់តែញឹកញាប់ខ្លាំង ហើយមានរយៈពេលយូរ 2-3ម៉ោងធ្វើអោយគាត់មានសភាពទ្រុឌទ្រោម។
ថ្ងៃទី 30.8.2025 គាត់បានមកពិគ្រោះនៅគ្លីនិកកុមារឈូករ័ត្ន។ លទ្ធផលថតចរន្តខួរក្បាលEEGបង្ហាញថាគាត់ #មិនមានជំងឺអេពីឡិបស៊ីទេ។ គាត់ចាប់ផ្តើមទទួលការព្យបាលក្រោមរោគវិនិច្ឆ័យ #វិបត្តិចលនាទំរង់Dystonia។
ក្រោយពីចាប់ទទួលការព្យាបាលបាន៣សប្តាហ៍ គាត់បានធូរស្រាល សភាពទូទៅល្អប្រសើ ចលនាមិនធម្មតាខាងលើចុះថយប្រហែល50% គាត់ចាប់ផ្តើមផ្ចង់អារម្មណ៍និងស្រស់ស្រាយជាងមុន។
Dystonia ជាជំងឺវិបត្តិប្រព័ន្ធប្រសាទ។ វាបណ្តាលមកពីការខូចខាតឬដំណើរមិនប្រក្រតីត្រង់តំបន់ ដែលស្ថិតនៅស្រទាប់ជ្រៅនៃខួរក្បាលហើយវាមានតួនាទីគ្រប់គ្រងលើចលនានៃរាងកាយ ដែលបញ្ហានេះនាំអោយមានការកន្ត្រាក់សាច់ដុំ និងចលនាដដែលៗ មិនប្រក្រតីដែលអ្នកជំងឺមិនអាចគ្រប់គ្រងបាន។
#ខុសផ្លែកទាំងស្រុងពីអេពីឡិបស៊ីដែលបណ្តាលមកពីបញ្ហាចរន្តមិនប្រក្រតីនៃខួរក្បាល #ជំងឺDystonia មិនទាក់ទងនឹងចរន្តនេះទេ។
#ការប្រើប្រាស់ថ្នាំអេពីឡិបស៊ីទៅលើអ្នកជំងឺDystonia គឺមិនត្រឹមត្រូវទេ ហើយអាចអោយជំងឺវិវត្តទៅរកសភាពកាន់តែធ្ងន់ធ្ងរ និងគ្រោះថ្នាក់។
👉រាល់ករណីសង្ស័យពីចលនាមិនប្រក្រតីសូមពិគ្រោះនឹងគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទ។
👉ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវជាកត្តាសំខាន់ក្នុងការព្យាបាល និងចៀសផុតពីផលវិបាកនៃការប្រើប្រាស់ឧ៌សថដែលមិនត្រឹមត្រូវ។
------------------------------
គ្លីនិកកុមារឈូករ័ត្ន
☎️093-95-66-19