មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital CALMETTE Hospital is a tertiary hospital.
(1)

CALMETTE Hospital is a tertiary hospital with the three principal missions: quality of care, health professional education and research. Hospital offers varied specialized services related to emergency care, interventional and surgical cardiology, neurosurgery, orthopedics, urology, cancer surgery, maternity with neonate intensive care and general medicine including hepato-gastro-enterology, cance

r, neurology, pulmonary diseases, diabetes- endocrinology, nephrology- hemodialysis, infectious diseases, and rehabilitation.

ការវះកាត់តសរសៃខ្វែងខាងមុខនៃជង្គង់ (Ligamentoplasty of ACL) ដោយឧបករណ៍ឆ្លុះសន្លាក់ (Arthroscopy)១. អ្វីទៅជាសរសៃ ACL ??វាជា...
14/07/2025

ការវះកាត់តសរសៃខ្វែងខាងមុខនៃជង្គង់ (Ligamentoplasty of ACL) ដោយឧបករណ៍ឆ្លុះសន្លាក់ (Arthroscopy)

១. អ្វីទៅជាសរសៃ ACL ??
វាជាសរសៃធំមួយដែលជួយទប់សន្លាក់ជង្គង់អោយមានលំនឹងដេីម្បីបំលាស់ទី លោត ដេីរ និង រត់ ។

២. មូលហេតុអ្វីខ្លះដែលបណ្តាលអោយដាច់សរសៃ ACL ?
ដោយសារ
- ការដួលក្រឡាច់ជង្គង់កំឡុងពេលរត់ លោត រឺលេងកីឡា
- ចលនារមួលជង្គង់កំឡុងពេលរត់
- គ្រោះថ្នាក់ចរាចរណ៍ប៉ះទៅលេីជង្គង់

៣. រោគសញ្ញានៃការដាច់សរសៃជង្គង់ ACL មានអ្វីខ្លះ ??
- មានលឺសំលេងក្នុងជង្គង់នៅពេលដួល
- ចាប់ផ្តេីមឈឺជង្គង់ខ្លាំង ហេីម
- មិនអាចបត់លាជង្គង់បាន
- មានអារម្មណ៍ថាជង្គង់គ្មានលំនឹងពេលដេីរ ដេីរមិនស្រួល រកតែដួល។
- រឺដេីរមិនរួច

ប្រសិនបេីលោកអ្នកមានរោគសញ្ញាដូចខាងលេី
សូមប្រញាប់មកជួបពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែតដេីម្បីធ្វេីរោគវិនិច្ឆ័យអោយបានច្បាស់លាស់ និង ធ្វេីការព្យាបាលអោយបានត្រឹមត្រូវទាន់ពេលវេលា ។

#មន្ទីរពេទ្យកាល់ម៉ែត

វិបត្តិនៃការមានបុត្រ!ការលំបាកមានកូនក្លាយជាវិបត្តិមួយដែលពិភពលោកកំពុងតែព្រួយបារម្ភ ដែលមានអត្រា ១០ទៅ១៥% នៃគូស្វាមីភរិយាទាំង...
12/07/2025

វិបត្តិនៃការមានបុត្រ!

ការលំបាកមានកូនក្លាយជាវិបត្តិមួយដែលពិភពលោកកំពុងតែព្រួយបារម្ភ ដែលមានអត្រា ១០ទៅ១៥% នៃគូស្វាមីភរិយាទាំងឡាយ។

ក) តើអ្វីទៅជាវិបត្តិនៃការមានបុត្រ (Infertility)?
វិបត្តិនៃការមានបុត្រ (Infertility) គឺជាបរាជ័យក្នុងការមានបុត្រក្នុងរយៈពេលមួយឆ្នាំ ទោះបីជាមានការរួមភេទទៀងទាត់ដោយពុំមានប្រើមធ្យោបាយពន្យាកំណើត។

ខ) តើមានមូលហេតុអ្វីខ្លះ?
មូលហេតុអាចប្រភពមកពីភាគីស្រ្តី ឬភាគីបុរស ឬអាចទាំងពីរនាក់។
១. ភាគីស្រ្តី 34% ៖ បញ្ហាផលិតមេជីវិតញី ស្ទះដៃស្បូន ដុះសាច់ក្នុងស្បូន គីសដៃស្បូន ពិសារស្រាឬជក់បារី និងជំងឺក្រពេញអរម៉ូន
២. ភាគីបុរស 20% ៖ បញ្ហាផលិតមេជីវិតឈ្មោល បញ្ហាស្ទះផ្លូវបញ្ចេញមេជីវិតឈ្មោល ជំងឺក្រពេញអរម៉ូន ពិសារស្រាឬជក់បារី
៣. ភាគីបុរសនិងស្រ្តី 38%
៤. មូលហេតុផ្សេងៗដែលពុំអាចពន្យល់បាន 8%

គ) តើមានការរោគវិនិច្ឆ័យដូចម្តេច?
ការធ្វើរោគវិនិច្ឆ័យមានដូចជា ការធ្វើតេស្តឈាមមើលអរម៉ូនបុរសស្រ្តី ការថតអេកូសាស្រ្ត ការថតដៃស្បូន និងការវិភាគមេជីវិតបុរស

ឃ) តើមានការព្យាបាលដែរឬទេ?
ការព្យាបាលអាស្រ័យទៅតាមមូលហេតុមួយៗដែលរកឃើញ ដែលក្នុងនោះរួមមាន
១. ការប្រើថ្នាំភ្ញោចមេជីវិតញី (ovulation induction)
២. ការចាក់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូនស្រ្តី (Intra-uterine insemination)
៣. ការបង្កកំណើតដោយជំនួយវេជ្ជសាស្រ្ត (In-vitro Fertilization)

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមាន បញ្ហាលំបាកមានកូន ដូចបានជម្រាបជូនខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្រុមគ្រូពេទ្យជំនាញ វិបត្តិលំបាកមានកូន នៃមន្ទីរពេទ្យកាល់ម៉ែតរង់ចាំស្វាគមន៍រាល់ការពិគ្រោះយោបល់ និងផ្តល់ជូននូវការព្យាបាលគ្រប់ករណីនៃ បញ្ហាវិបត្តិលំបាកមានកូន។

រលាកច្រមុះរ៉ាំរ៉ៃ បង្ក ជាការរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃលោកអ្នក (Rhinites Chroniques)!ក) អ្វីជាជំងឺរលាកច្រមុះរ៉ាំរ៉ៃ?ការ...
11/07/2025

រលាកច្រមុះរ៉ាំរ៉ៃ បង្ក ជាការរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃលោកអ្នក (Rhinites Chroniques)!

ក) អ្វីជាជំងឺរលាកច្រមុះរ៉ាំរ៉ៃ?
ការរលាកច្រមុះ ជាជំងឺជួបប្រទះញឹកញាប់ ដែលអាច ជាការហើមប៉ោងភ្នាសក្នុងរន្ធច្រមុះ ។ ប៉ុន្តែលើសពីរោគសញ្ញាដែលធ្វើទុក្ខគាត់ជាប្រចាំនេះ ជួនកាលយើងឃើញមានការវិវត្តន៍ទៅជារ៉ាំរ៉ៃ ឬលាប់សារចុះសារឡើង។ ជាផលវិបាកជំងឺនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងជាបញ្ហាសុខភាពសារធារណៈ។

ខ) មានសញ្ញាមួយចំនួនចំពោះជំងឺរលាកច្រមុះរ៉ាំរ៉ៃ៖
១. ជំងឺរលាកច្រមុះមានរោគសញ្ញាច្រើនដូចជា៖
- តឹងច្រមុះ ហៀរសំបោរ កណ្តាស់ រមាស់ច្រមុះជាដើម
- តឹងច្រមុះ អាចតឹងម្ខាង សង្ខាង ឬឆ្លាស់គ្នា
ការតឹងច្រមុះនេះមាននៅពេលគេង ហើយអាចមានភាពខុសគ្នាពីម្នាក់ទៅម្នាក់ ជួនកាលរំខាននៅពេលព្រឹក ជួនកាលនៅពេលសម្រាកដែលធ្វើឲ្យអ្នកជំងឺមិនអាចគេងបាន។ ហើយវាក៏អាចស្តែងចេញជាសញ្ញាផ្សេងទៀតរួមមាន ហ៊ឹងត្រចៀក គេងស្រម៉ុក ស្ងួតមាត់ ក្អកស្ងួត ឈឺបំពង់ក រលាកបំពងខ្យល់ និងរលាកទងសួតញឹកញាប់។ អ្នកជំងឺអាចកណ្តាស់ជាប់ៗគ្នាជាខ្សែ ឬទៅតាមពេល ជួនកាលហូរសំបោរធ្លាក់ទៅក្រោយ ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ទើសៗនៅគល់បំពង់ក មានភាពក្តៅក្រហាយ ឬរមាស់នៅបំពង់ក។

២. សញ្ញារួមផ្សំ៖
ជួនកាលអ្នកជំងឺមានឈឺក្បាល ឬមានអារម្មណ៍រំខានដល់ការដកដង្ហើម ដែលបញ្ជាក់ថាការដកដង្ហើមតាមច្រមុះមិនគ្រប់គ្រាន់។ អាការៈរមាស់ច្រមុះ ភ្នែក រន្ធត្រចៀក តែងតែជួបប្រទះជាញឹកញាប់ ជាពិសេសក្នុងករណី អាលលែហ្ស៊ីច្រមុះទៅតាមរដូវកាល។ ជួនកាលអ្នកជំងឺអាចបាត់ក្លិន នៅពេលដកដង្ហើមចូល ឬអាចបាត់បង់ការដឹងរសជាតិអាហារផងដែរ។ លើសពីនេះអ្នកជំងឺអាចមានបញ្ហាដល់ទងសួត ដូចជា ក្អក ហត់ពេលប្រឹងដកដង្ហើម ឬដកដង្ហើមលឺសូរសំលេងពេលល្ងាច តឹងទ្រូងជាដើម។

គ) មូលហេតុជំងឺរលាកច្រមុះ៖
រោគសញ្ញា និងសភាពក្នុងច្រមុះពុំមានលក្ខណៈពិសេសណាមួយដែលអាចឲ្យយើងកត់សំគាល់ពីមូលហេតុ របស់ជំងឺរលាកច្រមុះរ៉ាំរ៉ៃឡើយ។ រលាកច្រមុះរ៉ាំរ៉ៃមានមូលហេតុច្រើនណាស់ ក្នុងនោះអាលែហ្ស៊ី គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត។ មូយចំណែកធំទៀតរលាកច្រមុះរ៉ាំរ៉ៃមិនមែនមូលហេតុអាលែហ្ស៉ី ហើយប្រហែល៣០%នៃការរលាកច្រមុះរ៉ាំរ៉ៃក៏អាចបណ្តាលមកពីមូលហេតុទាំងពីររួមគ្នា។

ក្នុងចំណោមរលាកច្រមុះរ៉ាំរ៉ៃមិនមែនអាលែហ្ស៉ី អាចមានមូលហេតុដូចជា៖
១. មកពីកត្តាខាងក្រៅដូចជា៖
- ការប្រើប្រាស់ថ្នាំលើសឈាម ថ្នាំបំបាត់តឹងច្រមុះជាដើម
- បណ្តាលមកពីមុខរបរ
- រលាកបណ្តាលមកពីចំណីអាហារ ញ៉ាំស្រា
- រលាកច្រមុះបណ្តាលមកពីបរិស្ថានជុំវិញ

២. មកពីកត្តាខាងក្នុងដូចជា៖
- ការប្រែប្រួលនៃអ័រម៉ូន ដូចជានៅពេលពរពោះ ឫ Hypothyroïdie ជាដើម
- រលាកច្រមុះរ៉ាំរ៉ៃបណ្តាលមកពីវ័យជរា
- រលាកច្រមុះបណ្តាលមកពីសាច់ច្រមុះរួមស្វិត (Rhinites Atrophiques)
- រលាកច្រមុះដោយសារប្រព័ន្ធសរសៃប្រសាទក្នុងច្រមុះ (Rhinite vaso motrice)

ឃ) ការព្យាបាល៖
- ក្នុងករណីរលាកច្រមុះរ៉ាំរ៉ៃដោយអាលលែ ហ្ស៊ី ការប្រើថ្នាំបាញ់ច្រមុះ (Corticoïdes Locaux) អាចមានប្រសិទ្ធិភាពខ្ពស់ ។
- ភាគច្រើននៃករណីការរលាកច្រមុះអាចព្យាបាលដោយថ្នាំមានប្រសិទ្ធភាព។
- ករណីការរលាកច្រមុះរ៉ាំរ៉ៃខ្លះបណ្តាលមកពីភាពមិនធម្មតានៅក្នុងច្រមុះ យើងអាចធ្វើការវះកាត់ ដើម្បីកែសម្រួលមុខងារច្រមុះអោយមានសភាពធម្មតាវិញ។

ង) វិធីបង្ការ៖
- លាងសម្អាតដៃយើងអោយបានញឹកញាប់ អាចជួយទប់ស្កាត់ ការឆ្លងរោគជាច្រើន
- សំអាតផ្ទះសម្បែង និងឲ្យមានពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់
- ស្នាក់នៅក្នុងផ្ទះ នៅពេលដែលមានធូលីហុយខ្លាំង ឬមានលំអងផ្កាច្រើន
- ពាក់របាំងការពារ (ម៉ាស់) ការពារធូលីចូលច្រមុះ និងមាត់
- ហាត់ប្រាណអោយបានទៀងទាត់ជាប្រចាំ និងងូតទឹកសម្អាតខ្លួនអោយបានស្អាតបន្ទាប់ពីមកពីខាងក្រៅ
- សម្អាតសត្វចិញ្ចឹមរបស់អ្នកជាប្រចាំ
- បន្ទប់គេង ត្រូវរើកម្រាលព្រំ បោសសំអាត និងបោកគក់ជាប្រចាំ
- ប្រុងប្រយ័ត្នចំពោះចំណីអាហារ ឬសំភារៈដែលងាយធ្វើឲ្យអាលែហ្ស៊ី។

"ការធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ គឺជាការចាំបាច់ដើម្បីកាត់បន្ថយការចំណាយពេលវេលា ថវិការ និងធ្វើឲ្យគុណភាពនៃការព្យាបាលកាន់តែមានប្រសិទ្ធភាព។ សូមអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះជាមួយគ្រូពេទ្យឯកទេសយើងខ្ញុំ នៃមន្ទីរពេទ្យកាលម៉ែត" បើបងប្អូនមានបញ្ហាឬចម្ងល់ផ្សេងៗ ទាក់ទងនឹងត្រចៀក ច្រមុះ និងបំពង់ ក ។

#មន្ទីរពេទ្យកាល់ម៉ែត

រោគសញ្ញា និងផលវិបាកនៃជំងឺបូសអន្ទង់!មនុស្សជាច្រើនតែងតែគិតថា គាត់មានជំងឺឫសដូងបាតនៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅម្ដុំបាត (ម...
10/07/2025

រោគសញ្ញា និងផលវិបាកនៃជំងឺបូសអន្ទង់!

មនុស្សជាច្រើនតែងតែគិតថា គាត់មានជំងឺឫសដូងបាតនៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅម្ដុំបាត (ម្ដុំទ្វារលាមក) ក៏ប៉ុន្តែមានជំងឺផ្សេងៗជាច្រើននៅតំបន់នេះ។

ក) បូសអន្ទង់ជាអ្វី?
វាគឺជាបូសកើតនៅម្ដុំទ្វារលាមក ដែលកើតឡើងដោយការស៊ីចាក់រូងពីក្នុងរន្ធបាតចេញមកខាងក្រៅ។ ជំងឺនេះកើតមានជាទូទៅចំពោះមនុស្សពេញវ័យ ក៏ប៉ុន្តែវាក៏អាចកើតមានលើក្មេងតូចៗផងដែរ។

ខ) រោគសញ្ញាបូសអន្ទង់៖
- មានដុំពកហើម និងឈឺនៅតំបន់បាតដែលទើបតែកើតមានថ្មីៗ
- ឈឺចាប់នៅខាងក្នុងបាតដែលទើបតែកើតមានថ្មីៗ
- មានហូរខ្ទុះនៅបាត
- មានអារម្មណ៍ថាសើមជាប់ជាប្រចាំនៅបាត
- រមាស់នៅបាត

គ) មូលហេតុ៖
ជាធម្មតានៅខាងក្នុងរន្ធបាតរបស់មនុស្សគ្រប់គ្នា គឺមានក្រពេញធម្មជាតិតូចៗជាច្រើន។ គេសន្និដ្ឋានថាជំងឺបូសអន្ទង់បណ្ដាលមកពីការស្ទះរន្ធនៃក្រពេញតូចៗទាំងនេះ ដែលបង្ករឲ្យមានខ្ទុះស៊ីចាក់រូងចេញមកខាងក្រៅ។

ឃ) ផលវិបាកនៃបូសអន្ទង់៖
- គ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត៖
ក្នុងករណីដែលបូសកំពុងតែហើមឈឺ ហើយមិនបានវះបង្ហូរខ្ទុះចេញ លេបថ្នាំអូសបន្លាយពេលវេលា បូសនោះអាចរាលដាលធំបង្កឲ្យស្លោកពេញតំបន់បាត (Gangrène de Fournier) និងឆ្លងមេរោគចូលក្នុងឈាមដែលអាចបណ្ដាលឲ្យស្លាប់បាន។ ករណីនេះងាយនឹងកើតមានជាពិសេសចំពោះមនុស្សដែលខ្សោយប្រព័ន្ធការពារដូចជា មនុស្សចាស់ជរា អ្នកជំងឺទឹកនោមផ្អែម ។ល។
- លាប់សារចុះសារឡើង ប្រសិនបើមិនវះកាត់ផ្ដាច់ផ្លូវរូង និងប្រភពដើមនៃបូសដែលស្ថិតនៅខាងក្នុងរន្ធបាត។
- ផលរំខានដែលបណ្ដាលមកពីការឈឺចាប់ ការរមាស់ និងការហូរខ្ទុះជាប្រចាំ។

“ប្រសិនបើលោកអ្នកមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។”

#មន្ទីរពេទ្យកាល់ម៉ែត

ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត (Corticoïdes) ឬក៏ ស្តេរយ (Steroids) មិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា ឫដោយគ្មានវេជ...
09/07/2025

ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត (Corticoïdes) ឬក៏ ស្តេរយ (Steroids) មិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា ឫដោយគ្មានវេជ្ជបញ្ជា!
ថ្នាំពេទ្យប្រភេទ កូរទីកូអ៊ីត ឬក៏ ស្តេរយ ជាថ្នាំដែលគេប្រើប្រាស់សម្រាប់ព្យាបាល រលាកសន្លាក់ ឈឺសន្លាក់ និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ ថ្នាំទាំងនេះមានប្រភេទជាថ្នាំគ្រាប់ៈ (Cortancyl, Prednisone, Prednisolone, Dexamethaxone...) ដែលបងប្អូនប្រជាជនយើងចំណាំហៅថា ថ្នាំគ្រាប់ត្រសក់ ថ្នាំក្រពើហោះ -ល-។ ប្រភេទថ្នាំចាក់មានៈ (Triamcinolone methylprednisolone...)។ ក្រៅពីថ្នាំលេប និងថ្នាំចាក់ ក៏មានប្រភេទថ្នាំបឺតតាមមាត់ (Becotide, Serritide...) និងថ្នាំលាបលើស្បែក (Hydrocortisone cream, betamethasone...)។
ថ្នាំដែលបានរៀបរាប់ខាងលើនេះ មានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រើប្រាស់ព្យាបាលជំងឺ ប៉ុន្តែបើយើងមិនបានគោរពនូវលក្ខណ្ឌវេជ្ជសាស្រ្តនៃការប្រើប្រាស់ថ្នាំទាំងនោះទេ វាអាចបណ្តាលអោយមានគ្រោះថ្នាក់ ហើយជួនកាលវាអាចគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
អ្វីដែលយើងសង្កេតឃើញកន្លងមក គឺមានអ្នកប្រកបរបរមិនសុច្ចរិត មិនត្រឹមត្រូវ យកថ្នាំទាំងនេះទៅប្រើប្រាស់ខុសក្បួនវេជ្ជសាស្រ្តដូចជា ធ្វើជាថ្នាំសូន ថ្នាំឬសឈើសម្រាប់ផឹកអោយហូបបាន និងបំបាត់ការឈឺចាប់ឆ្អឹងឆ្អែង ឈឺចុកចាប់សាច់ដុំជាដើម។ យើងក៏សង្កេតឃើញផងដែរ ថាមានអ្នកខ្លះយកថ្នាំទាំងនេះទៅចាក់ ដើម្បីបំបាត់ការឈឺចាប់ ដោយមិនបានគិតស្វែងរករោគវិនិឆ្ឆ័យនៃជំងឺទេ ដូចជា ឈឺត្រង់ណាចាក់ត្រង់នោះ ជួនកាលមានរហូតដល់ចាក់ចូលទៅក្នុងសន្លាក់ទៀតផង។
អ្វីទៅជាផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត ឬក៏ ស្តេរយ មិនបានត្រឹមត្រូវ?
១) ធ្វើអោយមានការប្រែប្រួលអរម៉ូន កូរទីកូអ៊ីត ឬក៏ ស្តេរយ ធម្មជាតិនៅក្នុងខ្លួន៖
នៅពេលដែលយើងកំពុងប្រើប្រាស់ថ្នាំដែលបានរៀបរាប់ខាងលើក្នុងរយៈពេលយូរ និងកម្រិតដូសខ្ពស់មិនបានត្រឹមត្រូវ ពេលនោះអ្នកជំងឺលេចចេញនូវរោគសញ្ញាដូចជា ហើមមុខ ធាត់ក្បាលពោះប៉ុន្តែអវយវៈដៃជើងតូចៗ ស្បែកឡើងផុយងាយជាំ រលាត់ (សូមមើលរូបភាព)។
នៅពេលអ្នកជំងឺឈប់ប្រើប្រាស់ថ្នាំទាំងនោះ ពេលនោះអរម៉ូនធម្មជាតិនៅក្នុងខ្លួនយើងមានការថយចុះ ឬក៏មិនផលិត ពេលនោះពួកគាត់លេចចេញរោគសញ្ញាដូចជា អស់កំលាំង ហេវហត់ ល្ហិតល្ហៃ ជាពិសេសនៅពេលថ្ងៃរសៀលចាប់ពីម៉ោង ៤ សម្ពាធឈាមគាត់ចុះ ហើយជួនកាលសម្ពាធឈាមចុះរហូតដល់មានគ្រោះថ្នាក់ទៀតផង។
២) កើតជំងឺទឹកនោមផ្អែម៖
កាលណាយើងប្រើប្រាស់ថ្នាំប្រភេទ Corticoid ឬក៏ Steroids អ្នកជំងឺពេលនោះ គាត់មានអាការៈឃ្លាន ទទួលទានហូបឆ្ងាញ់ ទទួលទានបាន ជាហេតុធ្វើអោយគាត់ចេញជំងឺ
ទឹកនោមផ្អែម។
៣) កើតជំងឺពុកឆ្អឹង៖
ថ្នាំប្រភេទ កូរទីកូអ៊ីត ឬក៏ ស្តេរយ ពេលដែលយើងប្រើប្រាស់រយៈពេលយូ វាអាចធ្វើអោយកំហាប់ឆ្អឹងថយចុះ ពេលនោះអ្នកជំងឺប្រឈមមុខនឹងការបាក់ឆ្អឹងខ្នង បាក់ឆ្អឹងត្រគាក ។ល។
៤) កើតជំងឺលើសឈាម៖
នៅពេលដែលយើងទទួលទានថ្នាំ កូរទីកូអ៊ីត ឬក៏ ស្តេរយ ក្នុងកម្រិតមួយខ្ពស់ វាធ្វើអោយយើងចាលជាតិទឹក និងជាតិសូដ្យូមនៅក្នុងខ្លួន ពេលនោះសម្ពាធឈាមយើងកើនឡើង។
៥) ធ្វើអោយប្រព័ន្ធភាពស៊ាំក្នុងខ្លួនថយចុះ៖
អ្នកពិសារថ្នាំ កូរទីកូអ៊ីត ឬក៏ ស្តេរយ ក្នុងរយៈពេលយូរ ពេលនោះប្រព័ន្ធភាពស៊ាំក្នុងខ្លួនថយចុះ។ ពួកគាត់អាចប្រឈមមុខនឹងការកើតជំងឺផ្សិត (ស្រែងលើស្បែក) ផ្សិតអណ្តាត រលាកផ្លោកនោម រលាកតម្រងនោម។ល។
ករណីដែលគេយកថ្នាំទាំងនេះទៅចាក់ចូលក្នុងសន្លាក់នេះមិនបានត្រឹមត្រូវ វាអាចធ្វើអោយមានខ្ទុះនៅក្នុងសន្លាក់។
ផលវិបាកដែលបានរៀបរាប់ខាងលើជាផលវិបាកដែលយើងជួបប្រទះញឹកញាប់ ប៉ុន្តែលើសពីនោះទៅទៀតក៏អាចមានផលលំបាកមួយចំនួនទៀតផងដែរក្នុងករណីដែលយើងប្រើប្រាស់ថ្នាំទាំងនោះមិនបានត្រឹមត្រូវ ឧទាហរណ៍ដូចជា រលាកក្រពះ ដំបៅក្រពះជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាគេសង្កេតឃើញថាថ្នាំដែលអាចឲ្យមានផលប៉ះពាល់ច្រើនគឺ ថ្នាំប្រភេទគ្រាប់និងចាក់ ដោយឡែកថ្នាំដែលបាញ់តាមម៉ាត់ ឬថ្នាំដែលលាបលើស្បែកមិនសូវមានផលប៉ះពាល់ទេ។
សរុបជារួមមក ដូចដែរយើងបានដឹងស្រាប់ហើយថា ថ្នាំជាអាវុធមុខពីរ ហេតុដូចនេះយើងគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ មុនទទួលទានថ្នាំប្រភេទ កូរទីកូអ៊ីត ឬក៏ ស្តេរយ ដោយពិសារក្នុងកម្រិតដូសត្រឹមត្រូវ រយៈពេលត្រឹមត្រូវ ហើយជៀសវាងទទួលទានថ្នាំជាឱសថបុរាណក្តី ជាថ្នាំសូនដើម្បីឲ្យបាយបាន បំបាត់ការឈឺចុកចាប់ឆ្អឹងឆ្អែងក្តី ដែលមិនមានប្រភពច្បាស់លាស់។
ប្រសិនណាបងប្អូនបានកំពុងនិងប្រើប្រភេទថ្នាំទាំងនេះ ហើយលេចចេញនូវរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងនូវផលវិបាកទាំងនេះ។

#មន្ទីរពេទ្យកាល់ម៉ែត

ធ្វើដូចម្តេច ទើបអាចដឹងថា លោកអ្នកកំពុងលើសជាតិប៉ូតាស្យូម?សូដ្យូម និងប៉ូតាស្យូម ជាអ៊ីយ៉ុងដែលមានបរិមាណច្រើនជាងគេនៅក្នុងខ្លួន...
08/07/2025

ធ្វើដូចម្តេច ទើបអាចដឹងថា លោកអ្នកកំពុងលើសជាតិប៉ូតាស្យូម?

សូដ្យូម និងប៉ូតាស្យូម ជាអ៊ីយ៉ុងដែលមានបរិមាណច្រើនជាងគេនៅក្នុងខ្លួនមនុស្ស។ សូដ្យូមភាគច្រើនស្ថិតនៅខាងក្រៅកោសិកា ចំណែកប៉ូតាស្យូមភាគច្រើនស្ថិតនៅក្នុងកោសិកា។ ប៉ូតាស្យូមដែលយើងវាស់ដោយពិនិត្យឈាម ជាចំណែកប៉ូតាស្យូមដែលនៅក្រៅកោសិកា គឺនៅក្នុងប្លាស្មាឈាម។

ប៉ូតាស្យូមមានតួនាទីដ៏សំខាន់សំរាប់អោយសាច់ដុំទាំងឡាយ រួមទាំងសាច់ដុំបេះដូងផង មានដំណើរការជាប្រក្រតី។

ដើម្បីដឹងថា លោកអ្នកកំពុងមានបញ្ហាលើសជាតិប៉ូតាស្យូម សូមលោកអ្នកសង្កេតលើរោគសញ្ញាសំខាន់ៗដូចខាងក្រោម៖

- ហត់
- ក្អួតចង្អោរ
- ចុះខ្សោយនៃភាពរំញោច
- ទន់សាច់ដុំ (ស្លាប់ដៃជើង paralysis)
- ស្ពឹក ឬស្រពន់
- ចុកទ្រូង ញ័រទ្រូង
- ខ្សោយអស់កម្លាំង
- បេះដូងដើរខុសសង្វាក់ (អាចឈានទៅដល់បេះដូងឈប់ដើរ ឬ ការបាត់បង់ជីវិត)

មានមនុស្សជាច្រើនដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមលើស ក៏ប៉ុន្តែគ្មានចេញរោគសញ្ញាអ្វីសោះ។ ខ្លះទៀតមានរោគសញ្ញាច្រឡំជាមួយជំងឺទូទៅ។
រោគសញ្ញាដែលពាក់ព័ន្ធជាមួយការលើសកម្រិតប៉ូតាស្យូម ជាទូទៅគឺជាបញ្ហាសាច់ដុំ និងបញ្ហាបេះដូង។ ក្នុងកម្រិតដូចគ្នា ការកើនឡើងជាតិប៉ូតាស្យូមយ៉ាងលឿន នាំអោយមានរោគសញ្ញាធ្ងន់ធ្ងរជាងការកើនឡើងសន្សឹមៗ។

ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកប្រញ៉ាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

“ក្នុងករណីខ្លះ ការយឺតយូរតែប៉ុន្មាននាទី ឬកង្វះសម្ភារៈ ឧបករណ៍ និងខ្វះជំនាញណាមួយ អ្នកជំងឺនឹងអាចបាត់បង់ជីវិត។”

#មន្ទីរពេទ្យកាល់ម៉ែត

ជំងឺដាច់សរសៃឈាមខួរក្បាលដោយសម្ពាធឈាមខ្ពស់គ្រប់គ្រងមិនបានល្អ!ជំងឺប្រភេទនេះគឺសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកព...
07/07/2025

ជំងឺដាច់សរសៃឈាមខួរក្បាលដោយសម្ពាធឈាមខ្ពស់គ្រប់គ្រងមិនបានល្អ!

ជំងឺប្រភេទនេះគឺសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ ហើយដែលនាំអោយមានឈាមកកនៅក្នុងខួរក្បាល។

១) ផលវិបាកនៃការដាច់សរសៃឈាមនេះធ្វើអោយ ៖
- អ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និងដោយការសង្កត់នៃដុំឈាម
- អាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឫពេលវេលាណាមួយ បើដុំឈាមមានទំហំធំវាអាចធ្វើអោយមានការកើនឡើងនៃសម្ពាធក្នុងក្បាល។

២) រោគសញ្ញា៖
- ឈឺក្បាលខ្លាំង ភ្លាមៗ
- មានសភាពខ្សោយនៃការកំរើកសាច់ដុំ (ទន់មួយចំហៀងខ្លួន, ដៃ, ជើង ឬមុខ)
- វង្វេងស្មារតី ឬសន្លប់

៣) មូលហេតុ៖
យើងជួបប្រទះភាគច្រើន គឺបណ្តាលមកពីជំងឺលើសឈាម (៦០-៧០%) គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា៖
- ជំងឺទឹកនោមផ្អែម
- ការពិសារស្រា និងបារីច្រើន

៤) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីបញ្ជាក់អោយដឹងថា លោកអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬក៏អត់ លោកអ្នកតម្រូវអោយធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ដើម្បីងាយស្រួលអោយគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រព្យាបាល។

៥) ការព្យាបាល៖
ក) ការព្យាបាលដោយការប្រើថ្នាំ (មិនវះកាត់)៖
- គ្រប់គ្រងសម្ពាធឈាមអោយបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ
- ការប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់
- ការសម្រាក និងដាក់ក្បាលខ្ពស់ ៣០ដឺក្រេ។

ខ) ការព្យាបាលដោយការវះកាត់៖
គោលបំណងនៃការវះកាត់យកឈាមចេញ គឺជាការបន្ថយសម្ពាធតឹងណែននៅក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។
យើងធ្វើការវះកាត់នៅពេលដែល៖
- ទំហំនៃដុំឈាមកក (លើសពី ៣៥ សង់ទីម៉ែត្រគីប)
- អ្នកជំងឺថិតក្នុងសភាពសន្លប់ (GCS ៨-១២)
- ដុំឈាមនៅរាក់ប្រហែល ១សង់ទីម៉ែត្រ ពីឆ្អឹង

"បច្ចុប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត ជាមួយនឹងក្រុមការងារចំរុះគ្រូពេទ្យឯកទេស ផ្នែកវេជ្ជសាស្ត្រប្រសាទសាស្ត្រ និងឯកទេសវះកាត់ខួរក្បាលច្បាស់លាស់ ដែលទទួលបាននូវបទពិសោធន៏ និងការបណ្តុះបណ្តាលជំនាញនៅប្រទេសបារាំងជាច្រើនឆ្នាំ គួបផ្សំនឹងលទ្ធភាពនៃសំភារៈបរិក្ខារវះកាត់បច្ចេកវិទ្យាទំនើបៗ បាន និងកំពុងទទួលពិគ្រោះ និងព្យាបាលវះកាត់គ្រប់ករណី និងស្ថានភាពធ្ងន់ធ្ងរនៃជំងឺដាច់សរសៃឈាម ដើម្បីព្យាយាមសង្គ្រោះអាយុជីវិតអ្នកជំងឺយើងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។"

#មន្ទីរពេទ្យកាល់ម៉ែត

អ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើលំហាត់ប្រាណយ៉ាងតិច ៣០នាទី ក្នុងមួយថ្ងៃ និងយ៉ាងតិច៣ថ្ងៃ ក្នុងមួយសប្តាហ៍។ តើការលើកឡើងខាងលើត្រឹ...
06/07/2025

អ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើលំហាត់ប្រាណយ៉ាងតិច ៣០នាទី ក្នុងមួយថ្ងៃ និងយ៉ាងតិច៣ថ្ងៃ ក្នុងមួយសប្តាហ៍។ តើការលើកឡើងខាងលើត្រឹមត្រូវ ឬទេ?
ក- ត្រឹមត្រូវ
ខ- មិនត្រឹមត្រូវ
សូមបងប្អូនចូលរួមឆ្លើយទាំងអស់គ្នាតាមរយៈ Comment ដោយជ្រើសរើសចម្លើយណាមួយដែលគិតថាត្រឹមត្រូវ។
Please Like & Share!

#មន្ទីរពេទ្យកាល់ម៉ែត

ទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងវិទ្យាសាស្រ្តថែទាំ លើកទី ២៧ ក្រោមប្រធានបទ "ដំណើរឆ្ពោះទៅរកឧត្តមភាពនៃការព្យាបាល និងការថែទា...
05/07/2025

ទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងវិទ្យាសាស្រ្តថែទាំ លើកទី ២៧ ក្រោមប្រធានបទ "ដំណើរឆ្ពោះទៅរកឧត្តមភាពនៃការព្យាបាល និងការថែទាំសុខភាពក្នុងបរិបទឌីជីថល”

សកម្មភាពឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ចែកវត្ថុអនុស្សាវរីយ៍និងវិញ្ញាបនប័ត្រ ជូនសិក្ខាកាមក្នុងទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងវិទ្យាសាស្រ្តថែទាំ លើកទី ២៧ នាថ្ងៃសុក្រ ៩ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត។

#មន្ទីរពេទ្យកាល់ម៉ែត

ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតបានដឹកនាំប្រតិភូមន្ទីរពេទ្យកាល់ម៉ែត អញ្ជើញចូលរួមដាក់កម្រងផ្...
05/07/2025

ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតបានដឹកនាំប្រតិភូមន្ទីរពេទ្យកាល់ម៉ែត អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ហូ បូរ៉ាលីន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតបានដឹកនាំប្រតិភូមន្ទីរពេទ្យកាល់ម៉ែត អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ហូ បូរ៉ាលីន ភរិយាឯកឧត្ដមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៥៦នាទីព្រឹក ក្នុងជន្មាយុ ៥៨ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សោកសង្រេងនេះ ឯកឧត្តមសាស្ត្រាចារ្យអគ្គនាយករង ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យក្ដុកក្ដួលជាពន់ពេកជាមួយឯកឧត្តមសាស្ត្រាចារ្យអគ្គនាយក ព្រមទាំងក្រុមគ្រួសារទាំងអស់ដោយក្តីសង្វេគជាទីបំផុត។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ហូ បូរ៉ាលីន បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

#មន្ទីរពេទ្យកាល់ម៉ែត

ទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងវិទ្យាសាស្រ្តថែទាំ លើកទី ២៧ ក្រោមប្រធានបទ "ដំណើរឆ្ពោះទៅរកឧត្តមភាពនៃការព្យាបាល និងការថែទា...
04/07/2025

ទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងវិទ្យាសាស្រ្តថែទាំ លើកទី ២៧ ក្រោមប្រធានបទ "ដំណើរឆ្ពោះទៅរកឧត្តមភាពនៃការព្យាបាល និងការថែទាំសុខភាពក្នុងបរិបទឌីជីថល”

ទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងវិទ្យាសាស្រ្តថែទាំ លើកទី ២៧ របស់មន្ទីរពេទ្យកាល់ម៉ែតត្រូវបានរៀបចំឡើងនាថ្ងៃសុក្រ ៩ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ដោយមានការចូលរួមពីអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសុខាភិបាល នាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល សកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យថ្នាក់ជាតិ មជ្ឈមណ្ឌលជាតិវិទ្យាស្ថានជាតិសុខភាពសាធារណៈ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គណៈគ្រូពេទ្យកម្ពុជា គណៈឆ្មបកម្ពុជា គណៈគិលានុបដ្ឋកកម្ពុជា មន្ទីរសុខាភិបាលរាជធានី-ខេត្តចំនួន ៧ និងមន្ត្រីសុខាភិបាលជំនាញគ្រប់ជំនាញ និងឯកទេសទាំងវេជ្ជសាស្ត្រ និងសល្យសាស្ត្រ សរុបប្រមាណ505នាក់។

ការរៀបចំជួបជុំទៀងទាត់បែបលក្ខណៈវិទ្យាសាស្ត្រទាំងពីរកម្រិតជំនាញ (កម្រិតវិទ្យាសាស្ត្រថែទាំ និង កម្រិតវេជ្ជសាស្ត្រ-សល្យសាស្ត្រ) គឺជាផ្នែកសំខាន់ដែលមិនអាចខ្វះបានក្នុងវិជ្ជាជីវៈវេជ្ជសាស្ត្រ សំដៅធានានិងរក្សាបាននូវគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព នៃសេវាថែទាំ ព្យាបាលអ្នកជំងឺ។

គ្រប់ប្រធានបទដែលសម្រិតសម្រាំងលើកយកមកធ្វើបទបង្ហាញ និងជជែកពិភាក្សា គឺសុទ្ធតែជាបទពិសោធន៍រឹងមុំាដែលបាន និងកំពុងអនុវត្តក្នុងមន្ទីរពេទ្យ និងជាបច្ចុបន្បភាពចុងក្រោយនៃវិទ្យាសាស្ត្រសុខាភិបាលស្តង់ដារសាកល។
ក្រុមការងារថែទាំព្យាលគ្រប់ជំនាញឯកទេសនៃមន្ទីរពេទ្យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រួសារសាច់ញាត្តិនៃអ្នកជំងឺយើង និងប្រជាពលរដ្ឋទាំងអស់ ដែលលោកតែងតែផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរគ្រប់ជំហាន និងផ្តល់ទំនុកចិត្តមកក្រុមការងារជំនាញពហុឯកទេសនៃមន្ទីពេទ្យ ដើម្បីសម្រេចបានគុណភាព ប្រសិទ្ធភាព និងសុវត្តភាពនៃការផ្តល់សេវាថែទាំព្យាបាលប្រកបដោយការពេញចិត្ត និងរីករាយបំផុត។

មន្ទីរពេទ្យកាល់ម៉ែត បន្តផ្តល់សេវាដោយផ្តោតការយកចិត្តទុកដាក់លើអ្នកជំងឺ ឬហៅថាPatient Centre Care អមដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបតាមបែបឌីជីថលដើម្បី៖
- ពង្រីកការចូលប្រើសេវាសុខភាពរបស់មន្ទីរពេទ្យកាល់ម៉ែតដល់មូលដ្ឋាន
- បង្កើនភាពជាក់លាក់នៃការធ្វើរោគវិនិច្ឆ័យ និង ការវះកាត់
-ធានាការគ្រប់គ្រងប្រកបគុណភាព និង សុវត្ថិភាព។

ដំណើរឆ្ពោះទៅរកឧត្តមភាពនៃការព្យាបាលនិងការថែទាំពុំមែនពឹងផ្អែកទៅលើការរីកចម្រើននៃបច្ចេកវិទ្យាតែមួយមុខប៉ុណ្ណោះទេ ក៏ត្រូវមានការចូលរួមពីអ្នកជំនាញគ្រប់ផ្នែកដែលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់អ្នកជំងឺនៅក្នងដំណើរការនៃការថែទាំ។

សារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរ...
03/07/2025

សារលិខិតរំលែកទុក្ខ
ជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវ ហូ បូរ៉ាលីន ដែលត្រូវជាភរិយា របស់ឯកឧត្តមសាស្ត្រាចារ្យអគ្គនាយក បានទទួលមរណភាព នៅថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយរោគាពាធ។

ពីយើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកាល់ម៉ែត។

#មន្ទីរពេទ្យកាល់ម៉ែត

Address

Phnom Penh

Website

https://t.me/calmette_hospital

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital:

Share