មន្ទីរពេទ្យកុមារជាតិ - NPH

មន្ទីរពេទ្យកុមារជាតិ - NPH មន្ទីរពេទ្យកុមារជាតិ (National Pediatric Hospital)

មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេស និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ​​======                      ...
22/07/2025

មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេស និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ​​
====== នាព្រឹកថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធាន-អនុប្រធានការិយាល័យ លោកសាស្រ្តាចារ្យទីប្រឹក្សា លោកសាស្រ្តាចារ្យប្រធាន-អនុប្រធានផ្នែក គ្រូពេទ្យយាមប្រចាំការ នាយសាល និង នាយប្រចាំការ។ គោលបំណងនៃការប្រជុំប្រចាំសប្តាហ៏នេះរួមមាន៖ ១-ការដោះស្រាយកិច្ទការទូទៅពាក់ព័ន្ឋការថែទាំព្យាបាលអ្នកជំងឺ និងការអនុវត្តន៏តាមក្រមសីលធម៌វិជ្ជាជីវៈ។ ២-គ្រូពេទ្យត្រូវតែមានការកំណត់ការព្យាបាលជំងឺស្របតាម ICD-10 ដោយត្រូវមានការរៀបចំដាក់បញ្ទូលក្នុងប្រព័ន្ឋ (system) បន្ថែមទៀត និង មានកំណត់ជាក្រុមៗស្របតាមគោលការណ៏របស់ក្រសួងសុខាភិបាល ៣-នាយសាល/រង និងបុគ្គលិកទាំងអស់ត្រូវរៀបចំការអប់រំសុខភាព និងការចូលរួមរបស់អ្នកជំងឺ និងក្រុមគ្រួសារហើយត្រូវតែមានការរៀបចំមេរៀន នឹងចងក្រងទុក ៤-ត្រូវគិតគូរ និងកែលម្អអ្វីដែលមាន (Innovation) ស្របតាមគោលការណ៏ដែលមានស្រាប់ និងការអនុវត្តន៏តាមបែបវិទ្យាសាស្រ្តជាក់ស្តែង។

មន្ទីរពេទ្យុកុមារជាតិ : បើកវគ្គបណ្ដុះបណ្ដាល ស្ទេរីល សម្ភារះ បរិក្ខារ បន្ទប់ វះកាត់ ដល់បុគ្គលិក ក្នុងផ្នែកសល្យសាស្ត្រនិងស...
21/07/2025

មន្ទីរពេទ្យុកុមារជាតិ : បើកវគ្គបណ្ដុះបណ្ដាល ស្ទេរីល សម្ភារះ បរិក្ខារ បន្ទប់ វះកាត់ ដល់បុគ្គលិក ក្នុងផ្នែកសល្យសាស្ត្រនិងសណ្ដំ នៃមន្ទីរពេទ្យកុមារជាតិ
======
នាព្រឹកថៃ្ងចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតិ្តពី ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ វេជ្ជបណ្ឌិត កែវ វណ្ណា នាយករងមន្ទីរពេទ្យនិងប្រធានគណកម្មការសល្យសាស្ត្រ សណ្តំ និង សម្ភព មន្ទីរពេទ្យកុមារជាតិ បានបើកវគ្គបណ្ដុះបណ្ដាល ស្ទេរីល សម្ភារះ បរិក្ខារ បន្ទប់ វះកាត់ ដល់បុគ្គលិក ក្នុងផ្នែកសល្យសាស្ត្រនិងសណ្ដំ នៃមន្ទីរពេទ្យកុមារជាតិ រៀបចំដោយផ្នែក សណ្ដំនិងវះកាត់ ក្នុងគោលបំណង ដើម្បីធ្វើអោយវះកាត់ប្រកបដោយ គុណភាព សុវត្ថិភាព ពិសេសកាត់ផ្ដាច់ការបង្កររោគក្នុងពេល វះកាត់។

21/07/2025

មន្ទីរពេទ្យកុមារជាតិ សូមជូនដំណឹងស្តីពីសេវាកម្ម និង ម៉ោងបំពេញការងាររបស់ផ្នែក ជូនដល់អាណាព្យាបាលកុមារទាំងអស់។ 🙏❤️🙏

“កម្មវិធីបង្ការ និងលើកកម្ពស់សុខភាពកុមារ”🙏សូមមេត្តាចូលរួមទាំងអស់គ្នា🙏🕘ព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោ...
17/07/2025

“កម្មវិធីបង្ការ និងលើកកម្ពស់សុខភាពកុមារ”
🙏សូមមេត្តាចូលរួមទាំងអស់គ្នា🙏
🕘ព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង៩:០០ព្រឹក ។
✅ ទីកន្លែង នៅមន្ទីរពេទ្យកុមារជាតិ ក្នុងបន្ទប់ប្រជុំ (ក្រុមការងារនឹងជូនលោកអ្នកមកដល់កន្លែង)
ពត៌មានបន្ថែម សូមចូលក្រុម តេឡេក្រាម https://t.me/healthprevent
ឬអាចចុះឈ្មោះជាមុនតាមQR ក្នុង poster🙏

មន្ទីរពេទ្យកុមារជាតិ: ចូលរួមអបអរសាទរក្នុងឪកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិ...
13/07/2025

មន្ទីរពេទ្យកុមារជាតិ: ចូលរួមអបអរសាទរក្នុងឪកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” នៃបញ្ជីបេតិកភណ្ឌពិភពលោក
……………
យោងតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នៅវេលាម៉ោង០៧:០០នាទីព្រឹក នាថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ ២០២៥ ក្រោមការអនុញ្ញាតរបស់ឯកឧត្តមវេជ្ជ.ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យ លោកវេជ្ជ.កែវ វណ្ណា នាយករងមន្ទីរពេទ្យ បានដឹកនាំមន្រ្តីរាជការ បុគ្គលិក វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកយ៉ាងកងរំពងដើម្បីចូលរួមអបអរសាទរនៃការចុះ”បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិលោកនាសម័យប្រជុំលើកទី៤៧នៅទីក្រុងប៉ារីស ប្រទេសបារំាងថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៥។ ការចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក”បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ដែលរួមមានអតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្ម្មប្រល័យពូជសាសន៏ទួលស្លែង និង មជ្ឍមណ្ឌលប្រល័យពូជសាសន៏ជើងឯក ដើម្បីជាគុណប្រយោជន៏ដ៏ឧត្តុងឧត្តមរបស់មនុស្សជាតិទាំងមូល ជាពិសេសការចងចាំ និងការការពារសន្តិភាពដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេវាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ទុប្បន្នជាប្រធានព្រឹទ្ឋសភា និងប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជា។

10/07/2025
មន្ទីរពេទ្យកុមារជាតិ: ដំណើរទស្សនកិច្ចសិក្សារបស់ ក្រុមជំនុំ ឃីងដុមស៊ីធីនៃព្រះគ្រីស្ទ នៅមន្ទីរពេទ្យកុមារជាតិ======        ...
05/07/2025

មន្ទីរពេទ្យកុមារជាតិ: ដំណើរទស្សនកិច្ចសិក្សារបស់ ក្រុមជំនុំ ឃីងដុមស៊ីធីនៃព្រះគ្រីស្ទ នៅមន្ទីរពេទ្យកុមារជាតិ
====== នាព្រឹកថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកុមារជាតិ បានរៀបចំទទួលដំណើរទស្សនកិច្ចសិក្សារបស់ ក្រុមជំនុំ ឃីងដុមស៊ីធីនៃព្រះគ្រីស្ទ នៅមន្ទីរពេទ្យកុមារជាតិ។

មន្ទីរពេទ្យកុមារជាតិ: ដំណើរទស្សនកិច្ចរបស់ក្រុមកាងារមន្ទីរពេទ្យ Sunway Medical Centre  នៅមន្ទីរពេទ្យកុមារជាតិ======      ...
04/07/2025

មន្ទីរពេទ្យកុមារជាតិ: ដំណើរទស្សនកិច្ចរបស់ក្រុមកាងារមន្ទីរពេទ្យ Sunway Medical Centre នៅមន្ទីរពេទ្យកុមារជាតិ
====== នាព្រឹកថ្ងៃព្រហស្បតិ៏ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានទទួលក្រុមការងារមន្ទីរពេទ្យ Sunway Medical Centre នៃ Sunway City, Kuala Lumpur, ប្រទេស Malaysia។ ក្នុងជំនួបនោះដែរ គណប្រតិភូនៃមន្ទីរពេទ្យ Sunway Medical Centre បានជម្រាបជូនថា មន្ទីរពេទ្យគឺជា Health Children Centre ដែលបានជាប់ចំណាត់ថ្នាក់ជាមន្ទីរពេទ្យល្អបំផុតនៅក្នុងពិភពលោក (World's Best Hospital, JCI) និងជាមន្ទីរពេទ្យឯកជនដ៏ធំបំផុតដែលបានទទួលចំណាត់ថ្នាក់លេខ១ក្នុងប្រទេស Malaysia ដែលរួមមានជំនាញឯកទេសផ្សេងៗដូចជាៈ Oncology, Cardiology, Cardiac surgery, Neurology, Neurosurgery and Orthopedics។ មន្ទីរេពេទ្យមានគ្រែចំនួន 810, បុគ្គលិក​៣,៥០០។ សូមជម្រាបជូនថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ប្រធានាធិបតី នៃប្រទេសម៉ាឡេស៊ី កាលពីចុងខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះទាក់ទងទំនាក់ទំនងយ៉ាងជិតស្និទ្ឋរវាងប្រទេសទាំងពីរ និងបានជម្រុញឲ្យមានអ្នកវិនិយោគទុនមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។ On Thursday morning, 3rd July 2025, H.E.Dr. NHIP Angkeabos, Director of National Pediatric Hospital, meeting of Sunway Medical Centre delegations from Sunway City, Kuala Lumpur, Malaysia. In the meeting, Dr. Ng Lee Li, General Manager of Woman and Child Service, Sunway Medical Center ( Health Children Centre) had the presentation which of the World's Best Hospital (JCI) and the 1st largest private hospital ranked in Malaysia with the highest specialties including: Oncology, Cardiology, Cardiac surgery, Neurology, Neurosurgery and Orthopedics។ The hospital has 810 beds with 3,500 healthcare & hospitality professionals។

មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ ២០២៥======                                                   ...
03/07/2025

មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ ២០២៥
====== នាព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ព្រមទាំងមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យ លោកប្រធានការិយាល័យ -អនុប្រធាន និងលោកសាស្រ្តាចារ្យទីប្រឹក្សា។ គោលបំណងនៃការប្រជុំប្រចាំខែនេះរួមមាន៖ ១-ការពិនិត្យរបាយកាណ៏កាលពីខែមុនរួមមាន៖ ការសម្រេចបានលទ្ឋផលការងារ បញ្ហានៅសេសសល់ និងបញ្ហាប្រឈមផ្សេងៗទៀត ២-របៀបរបបធ្វើការងារត្រូវតែគោរពពេលវេលា ហើយការប្រជុំបច្ទេកទេសនាព្រឹកថ្ងៃអង្គារនាយករង និង ប្រធានការិយាល័យត្រូវតែមានវត្តមានជាចំាបាច់ ៣-ប្រធានអង្គប្រជុំមានសិទ្ឋសម្រេចក្នុងការដឹកនាំអង្គប្រជុំ ហើយគណៈកម្មាការនៅក្នុងមន្ទីរពេទ្យមានសិទ្ឋក្នុងការផ្តល់យោបល់ ឬមតិក្នុងកិច្ទការរបស់ខ្លួន ៤-ការពិនិត្យរបាយការណ៏នៃការស្ទង់មតិសេវាមន្ទីរពេទ្យ និងក្រុមការងារព័ត៌មានសង្គម (Fb, Ig, Instagram)

Address

Toul Kork

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យកុមារជាតិ - NPH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យកុមារជាតិ - NPH:

Share

Category