ខ្ញុំគឺខ្ញុំ

ខ្ញុំគឺខ្ញុំ និយាយពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ យេនឌ័រ ការរំលោភបំពានផ្លូវភេទ អំពើហិង្សា ...

សួស្ដីអ្នកទាំងអស់គ្នា‼️ឆាប់នេះៗ‼️យើងនិងមានវីដេអូផតខាស់ Let's Say It Loud ដែលយើងនិងជជែកសន្ទនាអំពី «សុខភាពផ្លូវភេទ សុខភាពប...
22/07/2025

សួស្ដីអ្នកទាំងអស់គ្នា‼️
ឆាប់នេះៗ‼️យើងនិងមានវីដេអូផតខាស់ Let's Say It Loud ដែលយើងនិងជជែកសន្ទនាអំពី «សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធ»❤️ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស🥰ក្នុងការចែករំលែកចំណេះដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ និងការយល់ឃើញផ្ទាល់ខ្លួនជុំវិញប្រធានបទខាងលើក្នុងចំណោមយុវវ័យ ដោយពុំមានការរើសអើង។ ✨គោលបំណងដើម្បីឱ្យយុវវ័យអាចជជែកអំពីបញ្ហា និងដំណោះស្រាយទៅលើប្រធានបទ សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ក្នុងចំណោមយុវវ័យ ដើម្បីឱ្យពួកគេអាចទទួលបាននូវចំណេះដឹងផ្នែកសុខភាព និងការប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវ។
កុំភ្លេចណា‼️ រងចាំទស្សនាទាំងអស់គ្នានៅលើទំព័រហ្វេសបុកផេករបស់ខ្ញុំគឺខ្ញុំ។
#ខ្ញុំគឺខ្ញុំ 'sSayItLoud #យុវវ័យ

✍️ចូលរួមលើកកម្ពស់ការយល់ដឹងអំពី ការអនាម័យ និងការមករដូវរបស់ក្មេងស្រីដោយមិនអៀនខ្មាស ព្រោះការរដូវរបស់ក្មេងស្រីជារឿងធម្មតានោះ...
30/06/2025

✍️ចូលរួមលើកកម្ពស់ការយល់ដឹងអំពី ការអនាម័យ និងការមករដូវរបស់ក្មេងស្រីដោយមិនអៀនខ្មាស ព្រោះការរដូវរបស់ក្មេងស្រីជារឿងធម្មតានោះទេ។

25/06/2025

ជម្រាបសួរបងប្អូន!!!
តើអ្នកធ្លាប់បានដឹង អ្វីខ្លះពីមេរោគអេដស៍ និងជំងឺអេដស៍? តើអ្វីដែលអ្នក គួរដឹងបន្ថែមទៀត? សូមរង់ចាំទស្សនាការផ្សាយផ្ទាល់លើទំព័រហ្វេសបុកផេករបស់ រ៉ាក់ ជាមួយវាគ្មិនកិត្តិយសទាំងពីររូបនៅថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:០០-១២:០០ ថ្ងៃត្រង់។
#រ៉ាក់
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចផ្ញើសារ (chat) មកកាន់ផេករ៉ាក់៖
ហ្វេសបុកផេក៖ RHAC Social Page
គេហទំព័ររ៉ាក់៖ http://rhac.org.kh
YouTube រ៉ាក់៖ http://www.youtube.com/
TikTok RHAC៖ https://www.tiktok.com/.org.kh
លេខទូរសព្ទផ្ដល់ប្រឹក្សា (ចន្ទ ដល់សុក្រ) ៖ 010 812 812, 089 333 990, 088 7 107 107

បុគ្គលិករ៉ាក់បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ»  រយៈពេល ៣ថ្ងៃ ដល់យុវវ័យបង្គោលរ៉ាក់ច...
10/06/2025

បុគ្គលិករ៉ាក់បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ» រយៈពេល ៣ថ្ងៃ ដល់យុវវ័យបង្គោលរ៉ាក់ចំនួន ៣០នាក់ នៅសាលាស្រុកឈូក ខេត្តកំពត។ ក្នុងគោលបំណងដើម្បីពង្រឹកសមត្ថភាពយុវវ័យបង្គោលលើចំណេះដឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដើម្បីមានចំណេះដឹងពេញលេញក្នុងការអនុវត្តសកម្មភាពនៅសហគមន៍។ បន្ថែមពីនេះ ការផ្តល់ចំណេះដឹងអំពីជំនាញសម្របសម្រួល និងអនុវត្តសកម្មភាពក្នុងការជម្រុញ គាំទ្រ លើកទឹកចិត្តដល់យុវវ័យបង្គោលដើម្បីអនុវត្តកម្មវិធីឱ្យមានប្រសិទ្ធភាព ទទួលបានជោគជ័យ និងមាននិរន្តន៍ភាព។ យុវវ័យទាំងអស់បានចូលរួមយ៉ាងសកម្មដូចជា ការចែករំលែកគំនិតគ្នាទៅវិញទៅមក ការធ្វើពិភាក្សាក្រុម ការលើកឡើងអំពីបញ្ហាដែលធ្លាប់កើតឡើងនៅក្នុងសហគមន៍ និងការធ្វើការងារជាក្រុមក្នុងការអនុវត្តជាក់ស្តែងស្ដីពីការចែករំលែកចំណេះដឹងអំពី សុខភាពផ្លូវភេទ សុខភាពបន្ត និងសិទ្ធិទៅយុវវ័យនៅក្នុងសហគមន៍។

#ខ្ញុំគឺខ្ញុំ
#ខេត្តកំពត

✍️បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាពខេត្តសៀមរាបបានរៀបចំព្រឹត្តិការណ៍អប់រំផ្សព្វផ្សាយក្នុងឪកាសទិវាអនាម័យពេលមករដូវក្រោមប្រធានបទ...
04/06/2025

✍️បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាពខេត្តសៀមរាបបានរៀបចំព្រឹត្តិការណ៍អប់រំផ្សព្វផ្សាយក្នុងឪកាសទិវាអនាម័យពេលមករដូវក្រោមប្រធានបទ៖ « បង្កើនការយល់ដឹងអំពី ការអនាម័យពេលមករដូវរបស់ក្មេងស្រី និងភាពពេញវ័យរបស់ក្មេងស្រី និងក្មេងប្រុស» នៅវិទ្យាល័យត្រពាំងប្រីយ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានអ្នកចូលរួមចំនួន១៦០នាក់ក្នុងនោះរួមមាន មេឃុំ នាយកសាលា គ្រូបង្រៀន និងយុវវ័យ។ សកម្មភាពក្នុងព្រឹត្តិការណ៍របស់បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាពមានដូចជា ច្រៀង សម្តែងរឿងអប់រំអំពីអនាម័យការមករដូវរបស់ក្មេងស្រី ការសួរសំណួរ និងមតិចូលរួមពីនាយកសាលារៀនជាដើម។ ម្យ៉ាងវិញទៀតសកម្មភាពនេះមានការចូលរួមយ៉ាងសកម្មពីអ្នកចូលរួមតាមរយៈការចូលរួមសួសំណួរ និងការចែករំលែកគំនិតយោបល់លើការអនាម័យពេលមករដូវ និងភាពពេញវ័យរបស់ក្មេងស្រី និងក្មេងប្រុសផងដែរ។ បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាពសូមថ្លៃងអំណរគុណចំពោះលោក ហូយ ហោះ ជានាយកវិទ្យាល័យត្រពាំងប្រីយ៍ ព្រមទាំង លោកគ្រូអ្នក គ្រូ និងយុវវ័យទាំងអស់ដែលបានចូលរួមយ៉ាងកុះករក្នុងព្រឹត្តិការណ៍នេះ។



ចាំមើល!!! អ្នកសៀមរាប!!! ណាខ្លះស្គាល់មណ្ឌលយុវវ័យរ៉ាក់ (Youth Center)??🤔  សូមស្វាគមន៍!!! មកកាន់មណ្ឌលយុវវ័យរ៉ាក់ (Youth Cen...
04/06/2025

ចាំមើល!!! អ្នកសៀមរាប!!! ណាខ្លះស្គាល់មណ្ឌលយុវវ័យរ៉ាក់ (Youth Center)??🤔
សូមស្វាគមន៍!!! មកកាន់មណ្ឌលយុវវ័យរ៉ាក់ (Youth Center)🙏🏻 នេះគឺជាសកម្មភាពមួយចំនួនដែលមាននៅក្នុងមណ្ឌលយុវវ័យរ៉ាក់ របស់យើងដែលក្នុងនោះមានដូចជា៖ បណ្ណាល័យ📚 ការគូរគំនូរ🖼👨🏻‍🎨 ការមើលវីដេអូគំនូរជីវចលអប់រំអំពីសុខភាព🎥🍿 បូករួមទាំងបរិយាកាសល្អថែមទៀត✨❤️ សម្រាប់អ្នកសិក្សាគឺល្អតែម្ដង🤩ហើយសកម្មភាពទាំងអស់នេះគឺឥតគិតថ្លៃ សម្រាប់ប្អូនៗអ្នកសៀមរាប😍។
✍🏻កុំភ្លេចណា ​ចូលរួមសកម្មភាពជាមួយពូកយើងចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨:០០-៥:០០ល្ងាច។
#ខ្ញុំគឺខ្ញុំ #សៀមរាប

😍រីករាយទិវាកុមារអន្តរជាតិ
02/06/2025

😍រីករាយទិវាកុមារអន្តរជាតិ

28/05/2025

ចូលរួមផ្សព្វផ្សាយពីអនាម័យពេលមករដូវមិនមែនជារឿងដែលគួរខ្មាសអៀននោះទេ
#រ៉ាក់
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចផ្ញើសារ (chat) មកកាន់ផេករ៉ាក់៖
ហ្វេសបុកផេក៖ RHAC Social Page
គេហទំព័ររ៉ាក់៖ http://rhac.org.kh
YouTube រ៉ាក់៖ http://www.youtube.com/
TikTok RHAC៖ https://www.tiktok.com/.org.kh
លេខទូរសព្ទផ្ដល់ប្រឹក្សា (ចន្ទ ដល់សុក្រ) ៖ 010 812 812, 089 333 990, 088 7 107 107

https://youtu.be/fNVBp6K1Ms0?si=Bi4dWkhfMfyhYJ5A
24/05/2025

https://youtu.be/fNVBp6K1Ms0?si=Bi4dWkhfMfyhYJ5A

ក្រោមប្រធានបទ៖ តើបងប្អូនស្ត្រីណាខ្លះដែលតែងតែមានកង្វល់ និងចម្ងល់ពីបញ្ហាស្រុតស្បូន?» សូមទស្សនា នឹងចែករំលែ.....

21/05/2025

សមភាព សេរីភាព និងយុត្តិធម៌ សម្រាប់គ្រប់គ្នា
បញ្ឈប់ការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដួរភេទ/យេនឌ័រ ផ្ដើមចេញពីអ្នក
#រ៉ាក់
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចផ្ញើសារ (chat) មកកាន់ផេករ៉ាក់៖
ហ្វេសបុកផេក៖ RHAC Social Page
គេហទំព័ររ៉ាក់៖ http://rhac.org.kh
YouTube រ៉ាក់៖ http://www.youtube.com/
TikTok RHAC៖ https://www.tiktok.com/.org.kh
លេខទូរសព្ទផ្ដល់ប្រឹក្សា (ចន្ទ ដល់សុក្រ) ៖ 010 812 812, 089 333 990, 088 7 107 107

21/05/2025

ជម្រាបសួរបងប្អូន!!!
តើបងប្អូនស្ត្រីណាខ្លះដែលតែងតែមានកង្វល់ និងចម្ងល់ពីបញ្ហាស្រុតស្បូន? សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ ដែលមានការអញ្ជើញចូលរួមពីលោកស្រី វេជ្ជបណ្ឌិតពីខាងគ្លីនិករ៉ាក់ នៅថ្ងៃសុក្រ ទី​២៣ ខែឧសភា
ឆ្នាំ​២០២៥ វេលាម៉ោង 11:00-12:00ថ្ងៃត្រង់។
#រ៉ាក់
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចផ្ញើសារ (chat) មកកាន់ផេករ៉ាក់៖
ហ្វេសបុកផេក៖ RHAC Social Page
គេហទំព័ររ៉ាក់៖ http://rhac.org.kh
YouTube រ៉ាក់៖ http://www.youtube.com/
TikTok RHAC៖ https://www.tiktok.com/.org.kh
លេខទូរសព្ទផ្ដល់ប្រឹក្សា (ចន្ទ ដល់សុក្រ) ៖ 010 812 812, 089 333 990, 088 7 107 107

Address

Toul Kork

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85589333990

Alerts

Be the first to know and let us send you an email when ខ្ញុំគឺខ្ញុំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ខ្ញុំគឺខ្ញុំ:

Share