Dr. Soriya, MD, OBGYN អ្នកគ្រូ សូរិយា

Dr. Soriya, MD, OBGYN អ្នកគ្រូ សូរិយា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Soriya, MD, OBGYN អ្នកគ្រូ សូរិយា, Doctor, Toul Kork.

�Share trusted health educations, especially for women…
�Encourage women to do more and understand more about themselves
�Provide comforts and understanding
�Promote healthy lifestyles

💛 Month of L💛ve 💛
21/02/2025

💛 Month of L💛ve 💛

08/02/2025

រាល់ថ្ងៃនេះ ខ្ញុំធ្វើអ្វីខ្លះ?

ធ្លាប់ជាក្មេងស្រីម្នាក់ ដែលអង្គុយរង់ចាំម្ដាយទៅញ៉ាំគុយទាវ ចាំតាំងពីបាយព្រឹក ដល់បាយថ្ងៃ
ព្រោះតែជាប់ពិគ្រោះជំងឺ កូនចាំក៏មិនអាចទៅបាន
ធ្លាប់ជាក្មេងស្រីម្នាក់ ដែលមិនសូវបានទៅដើរលេងទោះចុងសប្ដាហ៍ ឬថ្ងៃបុណ្យទាន
ព្រោះអ្នកម្ដាយ ជាប់បំពេញភារកិច្ច មិនថាថ្ងៃសម្រាក
ធ្លាប់ជាក្មេងស្រីម្នាក់ ដែលមិនចង់ទេ ក្លាយជាគ្រូពេទ្យ
ព្រោះដឹងថាពិបាក ពិសេសសម្រាប់ក្រុមគ្រួសារ
ថាទេរហូត តែព្រោះតែនៅជាប់ ឃើញផ្ទាល់ វាសនាក៏ល្អ
គេចមិនរួច ទើបមកដល់ពេលនេះ

ដល់វេនកូនៗខ្ញុំម្ដង គាត់តែងសួរខ្ញុំថាម៉ាក់ធ្វើការអ្វីខ្លះ?
ថ្ងៃនេះទៅពេទ្យ ថ្ងៃនេះវះ ថ្ងៃនេះប្រជុំ ថ្ងៃនេះបង្រៀន
How many jobs do you have?
អ្វីដែលអាចប្រាប់គាត់ “ថ្ងៃនេះ ម៉ាក់បានជួយអោយប៊េប៊ីកើត”
I help delivering babies today!!
Lots of patients need my help…
មានពេលខ្លះ គាត់សួរថា ហេតុអ្វីម៉ាក់មិនធ្វើជាមេផ្ទះ?
តែគាត់មិនទាន់ សុំអោយខ្ញុំឈប់ធ្វើពេទ្យនៅឡើយ 😅

ជីវិតជាគ្រូពេទ្យមិនងាយដូចគេនិយាយទេ
ជួយជីវិតគេ តែប្ដូរនឹងជីវិតខ្លួនឯង
ប្រឈមនឹងការឆ្លង បាយមិនទៀងទាត់ គេងមិនគ្រប់គ្រាន់
មិនថាទីណា ត្រូវផ្ដល់សេវាសុខាភិបាលដែលមានប្រសិទ្ធភាព គុណភាពនិងស័ក្តិសិទ្ធភាព

រៀនច្រើនឆ្នាំ អនុវត្តន៍ច្រើនឆ្នាំ សិក្សាបន្តជាប្រចាំ
ចូលរួមការស្រាវជ្រាវ និងបណ្ដុះអ្នកជំនាន់ក្រោយ
នេះជាការវិនិយោគរយៈពេលដ៏វែងមួយ

ត្រូវមានសមត្ថភាព ចំណេះដឹង ភាពស្ទាត់ជំនាញ និងឥរិយាបថល្អ
កសាងខ្លួនឯងអោយរឹងមាំ ហើយផ្ដល់ភាពវិជ្ជមានដល់អ្នកនៅជុំវិញខ្លួនផង (ព្រោះមិត្តរួមកាងារសុទ្ធតែហត់ដូចគ្នា)

ក្រៅពីសមត្ថភាពជំនាញ ត្រូវចូលរួមក្នុងការដឹកនាំ
មិនថាអ្នកក្មេងប៉ុណ្ណា ថ្មីប៉ុណ្ណា តូចប៉ុណ្ណា នៅក្នុងស្ថាប័ន
សូមចាប់ផ្ដើមដោយការដឹកនាំខ្លួនឯង
កំណត់គោលដៅតូចៗនិងរៀបចំផែនការសកម្មភាពខ្លួនឯង

ខ្ញុំរីករាយ ពេលលឺទារកយំ(ពេលកើត) និងបានជួយស្ត្រីរួចពីភាពលំបាកផ្លូវកាយនិងផ្លូវចិត្ត 💛

រាល់ថ្ងៃនេះ ខ្ញុំធ្វើអ្វីខ្លះ?ធ្លាប់ជាក្មេងស្រីម្នាក់ ដែលអង្គុយរង់ចាំម្ដាយទៅញ៉ាំគុយទាវ ចាំតាំងពីបាយព្រឹក ដល់បាយថ្ងៃព្រោះ...
08/02/2025

រាល់ថ្ងៃនេះ ខ្ញុំធ្វើអ្វីខ្លះ?

ធ្លាប់ជាក្មេងស្រីម្នាក់ ដែលអង្គុយរង់ចាំម្ដាយទៅញ៉ាំគុយទាវ ចាំតាំងពីបាយព្រឹក ដល់បាយថ្ងៃ
ព្រោះតែជាប់ពិគ្រោះជំងឺ កូនចាំក៏មិនអាចទៅបាន
ធ្លាប់ជាក្មេងស្រីម្នាក់ ដែលមិនសូវបានទៅដើរលេងទោះចុងសប្ដាហ៍ ឬថ្ងៃបុណ្យទាន
ព្រោះអ្នកម្ដាយ ជាប់បំពេញភារកិច្ច មិនថាថ្ងៃសម្រាក
ធ្លាប់ជាក្មេងស្រីម្នាក់ ដែលមិនចង់ទេ ក្លាយជាគ្រូពេទ្យ
ព្រោះដឹងថាពិបាក ពិសេសសម្រាប់ក្រុមគ្រួសារ
ថាទេរហូត តែព្រោះតែនៅជាប់ ឃើញផ្ទាល់ វាសនាក៏ល្អ
គេចមិនរួច ទើបមកដល់ពេលនេះ

ដល់វេនកូនៗខ្ញុំម្ដង គាត់តែងសួរខ្ញុំថាម៉ាក់ធ្វើការអ្វីខ្លះ?
ថ្ងៃនេះទៅពេទ្យ ថ្ងៃនេះវះ ថ្ងៃនេះប្រជុំ ថ្ងៃនេះបង្រៀន
How many jobs do you have?
អ្វីដែលអាចប្រាប់គាត់ “ថ្ងៃនេះ ម៉ាក់បានជួយអោយប៊េប៊ីកើត”
I help delivering babies today!! I brought new lives to the world...
Lots of patients need my help…
And my kids smiled.
មានពេលខ្លះ គាត់សួរថា ហេតុអ្វីម៉ាក់មិនធ្វើជាមេផ្ទះ?
តែគាត់មិនទាន់ សុំអោយខ្ញុំឈប់ធ្វើពេទ្យនៅឡើយ 😅

ជីវិតជាគ្រូពេទ្យមិនងាយដូចគេនិយាយទេ
ជួយជីវិតគេ តែប្ដូរនឹងជីវិតខ្លួនឯង
ប្រឈមនឹងការឆ្លង បាយមិនទៀងទាត់ គេងមិនគ្រប់គ្រាន់
មិនថាទីណា ត្រូវផ្ដល់សេវាសុខាភិបាលដែលមានប្រសិទ្ធភាព គុណភាពនិងស័ក្តិសិទ្ធភាព

រៀនច្រើនឆ្នាំ អនុវត្តន៍ច្រើនឆ្នាំ សិក្សាបន្តជាប្រចាំ
ចូលរួមការស្រាវជ្រាវ និងបណ្ដុះអ្នកជំនាន់ក្រោយ
នេះជាការវិនិយោគរយៈពេលដ៏វែងមួយ

ត្រូវមានសមត្ថភាព ចំណេះដឹង ភាពស្ទាត់ជំនាញ និងឥរិយាបថល្អ
កសាងខ្លួនឯងអោយរឹងមាំ ហើយផ្ដល់ភាពវិជ្ជមានដល់អ្នកនៅជុំវិញខ្លួនផង (ព្រោះមិត្តរួមកាងារសុទ្ធតែហត់ដូចគ្នា)

ក្រៅពីសមត្ថភាពជំនាញ ត្រូវចូលរួមក្នុងការដឹកនាំ
មិនថាអ្នកក្មេងប៉ុណ្ណា ថ្មីប៉ុណ្ណា តូចប៉ុណ្ណា នៅក្នុងស្ថាប័ន
សូមចាប់ផ្ដើមដោយការដឹកនាំខ្លួនឯង
កំណត់គោលដៅតូចៗនិងរៀបចំផែនការសកម្មភាពខ្លួនឯង

ខ្ញុំរីករាយ ពេលលឺទារកយំ(ពេលកើត) និងបានជួយស្ត្រីរួចពីភាពលំបាកផ្លូវកាយនិងផ្លូវចិត្ត 💛

Detect Treat RecoverDo not forget your regular breast check with specialist!!
10/01/2025

Detect Treat Recover
Do not forget your regular breast check with specialist!!

Timely diagnosis saves lives. Take a second look 👀 at your breasts.⁣ If you notice changes to your breasts, such as a lump, pitting of the skin or pain, go and see a health practitioner for a check-up. ⁣

Most breast lumps are not cancerous. Those that are, can be more effectively treated if identified early.

✅ Check your breasts ⁣
✅ Get screened regularly ⁣
✅ See your doctor ⁣
✅ Get your annual mammogram done

https://youtu.be/FEUPRMwIPck?feature=shared
12/07/2024

https://youtu.be/FEUPRMwIPck?feature=shared

តើម៉ាក់ៗគួរយល់ដឹង និងថែទាំសុខភាពដូចម្ត៉េចខ្លះបន្ទាប់ពីសម្រាលរួច? តើម៉ាក់ៗកំពុងតែជួបនូវបញ្ហាប្រឈមមួយចំន...

https://youtu.be/CwK1k7Cklhc?feature=shared
08/07/2024

https://youtu.be/CwK1k7Cklhc?feature=shared

សូមចូលរួមទស្សនាការចាក់ផ្សាយនូវវីដេអូអប់រំរបស់មន្ទីរពេទ្យ សូរិយា ដែលក្នុងនោះនឹងមានការពន្យល់ និងណែនាំរបស...

05/07/2024

នៅប្រទេសមួយចំនួន
គ្រូពេទ្យឯកទេសសម្ភពនិងរោគស្រ្តី ត្រូវបានធ្លាក់ចុះ

ការសម្រាលដោយវះកាត់ បានកើតឡើង
ការសម្រាលធម្មជាតិធ្លាក់ចុះ

ដោយសារមូលហេតុ
គ្រួសារ: ហុងស៊ុយ ខ្លាចផលវិបាកសម្រាលតាមធម្មជាតិ
គ្រូពេទ្យ:
ស្វែងរកបញ្ហាជាមុននិងវាយតម្លៃការសម្រាលតាមធម្មជាតិមានឧបសគ្គ
ជៀសវាងការប្ដឹងផ្ដល់ពេលកើតធម្មជាតិមានបញ្ហា(បញ្ហាដែលមិនអាចការពារឬស្មានទុកមុន)
ការឆ្លងទន្លេ មានឧបសគ្គច្រើនណាស់ដែលមើលមិនឃើញ

ការប្ដឹងផ្ដល់គ្រូពេទ្យកើនឡើង
ទោះមានបញ្ហាលើម្ដាយឬទារកក៏ដោយ
ដែលការប្ដឹងផ្ដល់នេះ កើតឡើងមុនពេលរកមូលហេតុច្បាស់លាស់ឃើញ

បើគិតពីសេវាដែលទទួលបានលើទំនួលខុសត្រូវជីវិតម្ដាយនិងកូន ពេលខ្លះមិនស្មើការវះកាត់លើកខ្ទង់ច្រមុះដើម្បីភាពស្រស់ស្អាតគេផង

សូមគោរពអោយតម្លៃនិងដឹងគុណដល់គ្រូពេទ្យឯកទេសសម្ភព ឯកទេសកុមារទារក ឯកទេសថ្នាំសណ្ដំ និងឆ្មបទាំងឡាយ ដែលបន្តការងារប្រកបដោយទំនួលខុសត្រូវខ្ពស់
លោកអ្នកជាអ្នកជួយបង្កើតធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ថ្ងៃអនាគត
សូមបន្តបេសកកម្មនេះ ទោះជួបព្យុះភ្លៀងយ៉ាងណាក៏ដោយ
💛💛🙏🏻🙏🏻💛💛

01/07/2024

ស្ត្រីទូទៅ នៅតែមានភាពភ័យខ្លាចនឹងការប្រើមធ្យោបាយពន្យារកំណើត ហើយជ្រើសរើសការមិនប្រើ ឬវិធីធម្មជាតិ

តែគាត់មិនបានដឹងទេថា មកដល់ពេលនេះ មិនមានស្ត្រីណាម្នាក់ស្លាប់ដោយសារការប្រើវិធីពន្យារកំណើតនោះឡើយ

ផ្ទុយមកវិញ ការមានបុត្រមិនតាមបំណងប្រាថ្នា និងហានិភ័យនៃការរំលូតបុត្រ គឺមានច្រើននិងធ្ងន់ធ្ងរខ្លាំងណាស់
ពិសេសការរំលូតបុត្រដោយខ្លួនឯង មិនមានការប្រឹក្សាត្រឹមត្រូវជាមួយវេជ្ជបណ្ឌិត-ឆ្មបជំនាញ។

បញ្ជាក់ ការប្រើថ្នាំរំលូត អាចប្រើបានត្រឹមអាយុគភ៌9សប្ដាហ៍ប៉ុណ្ណោះ
សូមជៀសវាងការទិញថ្នាំប្រើដោយខ្លួនឯងមុននឹងការពិនិត្យច្បាស់លាស់ពីទីតាំង និងអាយុនៃគភ៌។
ស្ត្រីដែលធ្លាប់សម្រាលដោយការវះកាត់ យ៉ាងហោចណាស់គួរពិនិត្យអេកូជាមុន មុននឹងធ្វើការរំលូត។

ស្ត្រីអាចមានកូនជាថ្មីម្ដងទៀត ត្រឹម10ថ្ងៃក្រោយរំលូតស្អាត បើមិនមានវិធីពន្យារកំណើតសមស្របនិងមានប្រសិទ្ធិភាព។

សូមជូនពរគ្រប់ក្រុមគ្រួសារ មានសុខភាពល្អ និងមានបុត្រតាមបំណងប្រាថ្នា មិនមែនតាមការចៃដន្យ។
💛💛🙏🏻🙏🏻💛💛

Address

Toul Kork

Alerts

Be the first to know and let us send you an email when Dr. Soriya, MD, OBGYN អ្នកគ្រូ សូរិយា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category