
01/06/2025
ឱសថមួយចំនួនដែលគួរមាននៅផ្ទះនៅពេលកើតជំងឺផ្តាសាយឬអាចប្រើព្យាបាលអាការៈពេលកើតកូវីត-១៩ នៅផ្ទះដោយខ្លួនឯងបាន😷🦠
𝟏. 𝐃𝐨𝐥𝐢𝐩𝐫𝐚𝐧𝐞 𝟓𝟎𝟎𝐦𝐠 𝐭𝐚𝐛𝐥𝐞𝐭 : ប្រើសម្រាប់ព្យាបាលអាការៈគ្រុនក្តៅ ក្តៅខ្លួន និងឈឺក្បាល
𝟐. 𝐙𝐲𝐫𝐭𝐞𝐜 𝐭𝐚𝐛𝐥𝐞𝐭 : ប្រើសម្រាប់ព្យាបាលអាការៈផ្តាសាយ កណ្តាស់ ហៀរសំបោរ អាលែកហ្សី
𝟑. 𝐁𝐢𝐬𝐨𝐥𝐯𝐨𝐧 𝐭𝐚𝐛𝐥𝐞𝐭 : សម្រាប់ព្យាបាលអាការៈក្អក ក្អកមានស្លេស្ម ជួយពង្រាវស្លេស្ម
𝟒. 𝐋𝐚𝐫𝐨𝐬𝐜𝐨𝐫𝐛𝐢𝐧𝐞 : វីតាមីន C + Zinc ជាប្រភេទដាក់ទឹកពុះ ជួយធ្វើឲ្យប្រព័ន្ធភាពផ្សុំារឹងមាំ កាត់បន្ថយការកើតជំងឺផ្តាសាយ ឆាប់ជាសះស្បើយ
𝟓. 𝐒𝐭𝐫𝐞𝐩𝐬𝐢𝐥𝐬 𝐨𝐫𝐚𝐧𝐠𝐞 : ជាប្រភេទថ្នាំបៀម ជួយកាត់បន្ថយការឈឺបំពង់ក ធ្វើឲ្យស្រឡះបំពងក
𝟔. សេរ៉ូមប្រៃ 𝐊𝐥𝐞𝐚𝐧&𝐊𝐚𝐫𝐞 : ប្រើសម្រាប់លាងច្រមុះនៅពេលហៀរសំបោរខ្លាំង ឬនៅពេលមានសំបោរស្ទះក្នុងច្រមុះ ធ្វើឲ្យតឹងច្រមុះខ្លាំងពិបាកដកដង្ហើម
𝟕. 𝐂𝐎𝐎𝐋-𝐊𝐈𝐃 : កៅអៀកបិតក្បាលដើម្បីបញ្ចុះកម្តៅនៅពេលក្តៅខ្លួនខ្លាំង.
ទោះជាយ៉ាងណាក្តីកុំភ្លេចអនុវត្តន៍នូវ ការពាក់ម៉ាស រក្សាគម្លាត និងលាងដៃជាមួយសាប៊ូឬបាល់អាកុលឲ្យបានញឹកញាប់ ។
លើសពីនេះទៅទៀតត្រូវបរិភោគអាហារឲ្យបានគ្រប់គ្រាន់ ញុំាទឹកឲ្យបានច្រើន គេងឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីឆាប់ជាសះស្បើយ 🥰❤️
#បញ្ជាក់ : ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីឲ្យបានច្បាស់លាស់ជាមុនសិន មុនពេលប្រើប្រាស់ឱសថណាមួយ 🙏🏻
#អាចសាកសួរពត៌មានបន្ថែមបានតាមរយៈ
Fb page : Nika Pharma Pharmacy- ឱសថស្ថាន និកាហ្វាម៉ា
☎️ : 070 58 09 09 / 087 38 10