24/01/2024
ប្តីប្រពន្ធមួយគូរទេីបរៀបការថ្មីថ្មោងនាំគ្នាទៅលេងសួនសត្វ៖
ពួកគេឃើញស្វាឈ្មោលលេងជាមួយស្វាញីយ៉ាងងប់ងល់ គួរឲ្យច្រណែន
👰🏻♀️ប្រពន្ធ៖ ប្រាប់ប្តីថា បងមើលស្វាហ៎ គេឡើង ស្វីតហើយ រ៉ូមែនទិចទៀត
👮🏻♂️ប្តី៖ ប្រពន្ធអូនឃើញតោញីឈ្មោលនោះទេ នៅឆ្ងាយពីគ្នាមិនដូចសត្វស្វា១គូរនេះទេ។ តោឈ្មោលនៅស្ងាត់តែឯង មិនខ្វល់ពីតោញី
👰🏻♀️ប្រពន្ធ៖ មើលទៅដូចកំសត់ណាស់បង សត្វតោអត់មានក្តីស្រឡាញ់ដូចស្វាសោះ
"ប្តីក៏ឲ្យប្រពន្ធគប់កូនដុំថ្មទៅកាន់តោញី ហើយចាំមើល"
ពេលដែលប្រពន្ធគាត់បានគប់ថ្មទៅកាន់តោញី តោឈ្មោលក៏លោតមកគ្រហឹមហើយការពារតោញីយ៉ាងមានអំណាច
"រួចប្តីក៏ឲ្យប្រពន្ធគប់កូនដុំថ្មទៅកាន់ស្វាញីម្តង"
បន្ទាប់មកប្រពន្ធក៏គប់ថ្មទៅស្វាញីដូចគ្នា ហើយពេលដែលប្រពន្ធគប់ស្វាញីស្វាឈ្មោលបែរជារត់ ហើយលោត ទៅលើដើមឈើបាត់ បោះបង់ស្វាញីចោល ព្រោះខ្លាចគេគប់ដុំថ្មមកកាន់ខ្លួនដែរ
👮🏻♂️ប្តី៖ ក៏ប្រាប់ប្រពន្ធគាត់ថា កុំឆាប់ជឿនឹងអ្វីដែលអូនបានឃើញជា ភាពសង់ទីម៉ង់ ឬ ភាពរ៉ូមែនទិចនិយមអី ភាគច្រើនវាគ្រាន់ជារូបភាពបំភាន់ភ្នែកដែលលាក់បាំងនូវបេះដូងដែលមិនមានក្តីស្រឡាញ់ពិតប្រាកដ។ ហើយក៏មានអ្នកខ្លះ គាត់មិនបញ្ចេញ ឬ បង្ហាញក្តីស្រឡាញ់មកឲ្យគេឃើញ ប៉ុន្តែបេះដូងពួកគេពោរពេញទៅដោយ ការបារម្មណ៍ និង ក្តីស្រឡាញ់។
"សូមអូនរៀនធ្វេីជាប្តីប្រពន្ធ មិនគួររៀនធ្វេីជាសង្សាទៀតទេ"
"ជីវិតប្តីប្រពន្ធខុសពីជីវិតជាសង្សាណា៎អូន"
តែជាអកុសលសព្វថ្ងៃ ស្នេហាបែបស្វា មានច្រើនជាងស្នេហាបែបសត្វតោ!
#ប្រភព Home-pictures