04/07/2025
***English Below***
ខេត្តកំពត (៣០ មិថុនា - ២ កក្កដា ២០២៥)៖ ក្រុមការងារគម្រោងសរុបចំនួន ៣៨នាក់ រួមមាន អ្នកសម្របសម្រួលគម្រោង អ្នកគ្រប់គ្រងករណី អ្នកចិត្តសាស្រ្ត អ្នកសម្របសម្រួលសហគមន៍ មកពីអង្គការក្តីករុណា និង អង្គការធីភីអូ សមាជិកគណៈកម្មាធិការតម្រង់ទិសគម្រោង និងមន្រ្តីកម្មវិធីតំណាងឱ្យមូលនិធិអ្នករស់រានមានជីវិតសកល បានចូលរួមយ៉ាងសកម្មនៅក្នុងសិក្ខាសាលា វាយតម្លៃគម្រោង និងការធ្វើផែនការបន្ទាប់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅខេត្តកំពត ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥។
ជាលទ្ធផល ក្រុមការងារគម្រោង និងសមាជិកគណៈកម្មការ បានបទបង្ហាញនូវ សមិទ្ធិផលសំខាន់ៗ បញ្ហាប្រឈម និងមេរៀនដែលទទួលបានពីការអនុវត្ត “ គម្រោងវិធានការសំណងក្រៅប្រព័ន្ធតុលាការ ” (ផ្តោតលើអំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ ឬ CRSV អ្នករស់រានមានជីវិត ក្នុងដំណាក់កាលទី១ – ការកំណត់អត្តសញ្ញាណអ្នករស់រានមានជីវិត)។ ក្រុមការងារ ក៏បានពិភាក្សាអំពីផែនការយុទ្ធសាស្រ្ត និងរៀបចំផែនការ សម្រាប់ដំណាក់កាលទីពីរនៃការអនុវត្តគម្រោងនាពេលខាងមុខ។ ជាក់ស្តែង ក្រុមការងារបានខិតខំប្រឹងប្រែងក្នុងការអនុវត្តសកម្មភាពគម្រោង ហើយដូច្នេះ សកម្មភាពដែលបានគ្រោងទុកភាគច្រើនត្រូវបានបញ្ចប់ដោយអនុលោមតាមវិធីសាស្រ្តនៃការបង្កើតរួមគ្នា។ ទន្ទឹមនឹងនេះ ក្រុមការងារសម្របសម្រួលគម្រោង ក៏មានឱកាសធ្វើទស្សនកិច្ច និងជួបសំណេះសំណាលជាមួយអ្នករស់រានមានជីវិតពីហិង្សាផ្លូវភេទមួយចំនួន ដើម្បីស្វែងយល់ពីការទទួលព័ត៌មានគម្រោង និងការចូលរួមរបស់ពួកគាត ដោយមានការសម្របសម្រួលពីក្រុមការងារមូលដ្ឋាន។
សូមបញ្ជាក់ថា “ គម្រោងវិធានការសំណងក្រៅប្រព័ន្ធតុលាការ – ដំណាក់កាលទី ១ ការកំណត់អត្តសញ្ញាណអ្នករស់រានមានជីវិត)” បាន និងកំពុងអនុវត្តដោយអង្គការក្តីករុណា អង្គការធីភីអូ និង មូលនិធិអ្នករស់រានមានជីវិតសកល។
--------------------
Kampot Province (June 30 – July 2, 2025): A total of 38 project team members, including the Project Coordinator team, case managers, psychologists, local facilitators from Kdei Karuna Organization and TPO Cambodia, Project Steering Committee (SC) members, and program staff representing the Global Survivors Fund, actively participated in the End-of-Phase Evaluation and Planning Workshop. This workshop was organized in Kampot province from June 30 to July 2, 2025.
As a result, the project team and SC members presented the key achievements, challenges, and lessons learned from the implementation of "Interim Reparative Measures in Cambodia" (focusing on conflict-related sexual violence, or CRSV, survivors during Phase 1 – survivor identification). They also discussed the strategic plans and prepared for the second phase of project implementation. For instance, the team put significant effort into carrying out the project activities, and thus most planned activities were completed in accordance with the co-creation approach. During this multi-day event, the coordination team also had opportunities to conduct some field visits to learn about survivors' reception of project information and their participation, with facilitation from the local team.
Please note that "The Interim Reparative Measures (IRM) – Survivors Identification Phase 1" has been implemented by Kdei Karuna Organization, TPO Cambodia, and the Global Survivors Fund.