សេវ៉ាកម្មថែទាំជំងឺដល់គេហដ្ធាន Home Nursing Services

  • Home
  • Cambodia
  • Phnom Penh
  • សេវ៉ាកម្មថែទាំជំងឺដល់គេហដ្ធាន Home Nursing Services

សេវ៉ាកម្មថែទាំជំងឺដល់គេហដ្ធាន Home Nursing Services We are provding the services of home care, air ambulance, ground ambulance and all events standby.

02/04/2021
02/04/2021

ក្រុមហ៊ុនអាយុឃែរ៍ ផ្តល់សេវាកម្មថែទាំអ្នកជំងឺនិងមនុស្សចាស់តាមផ្ទះ ២៤ ម៉ោង

30/12/2020
24/12/2020

ស្អែកសុំទៅ relax តែ២នាក់យាយបានហើយ
ចៅៗទុកម៉ាលែកសិន

23/12/2020

#តើអ្នកជំងឺបែបណាដែលត្រូវជួបគ្រូពេទ្យមុន
ការបែងចែកលំដាប់មុនក្រោយក្នុងការព្យាបាលអ្នកជំងឺគឺជារឿងសំខាន់បំផុតរបស់គ្រូពេទ្យដើម្បីធ្វើការព្យាបាលអោយទាន់ពេលវេលា។ អ្នកមកមុន មិនមែនបានន័យថាគាត់ត្រូវជួបគ្រូពេទ្យមុននោះឡើយ គឺអាស្រ័យលើស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ ថាតើគាត់ធ្ងន់ស្រាលក្នុងកម្រឹតណា។
ដើម្បីអោយងាយយល់ យើងធ្វើការបែងចែកស្ថានភាពអ្នកជំងឺជា៤កម្រឹត(ខ្លះ៥កម្រឹត)ដូចខាងក្រោម:
១.អ្នកជំងឺពណ៍ក្រហម( ):ពេទ្យត្រូវជួយភ្លាមៗ
២.អ្នកជំងឺពណ៍លឿង( ): ពេទ្យត្រូវជួយក្នុងចន្លោះពី ៥-១០ នាទី
៣.អ្នកជំងឺពណ៍ខៀវ( ): អ្នកជំងឺដែលអាចរងចាំគ្រូពេទ្យចន្លោះពី ៣០-៦០ នាទី
៤.អ្នកជំងឺពណ៍ស( ): អ្នកជំងឺដែលអាចរងចាំគ្រូពេទ្យចន្លោះពី ២-៣ ម៉ោង

រាល់ពេលដែលអ្នកជំងឺមកទទួលសេវាកម្មរបស់មន្ទីពេទ្យមានអ្នកជំងឺមួយចំនួនខ្លះមិនពេញចិត្តចំពោះការចាំរបស់ខ្លួននោះទេ ព្រោះគិតថាពេលខ្លួនចូលសង្រោះបន្ទាន់ គ្រូពេទ្យត្រូវតែធ្វើការព្យាបាលអោយលឿនដូចការរំពឹងទុករបស់ខ្លួន ហើយបញ្ហានេះតែងកើតមានឡើងជាញឹកញាប់នៅក្នុងផ្នែកសង្រោះបន្ទាន់ មិនថាជាពេទ្យរដ្ធឬពេទ្យឯកជននោះទេ។

បើអ្នកឈឺពោះ ក្តៅខ្លួន ក្អក ឈឺក រាករូស ហើយរងចាំពេទ្យយូបន្តិច សូមកុំអាលជេរគ្រូពេទ្យ ព្រោះខណះពេលដែលអ្នកជេរពួកគាត់ ខ្លួនប្រាណរបស់ពួកគាត់កំពុងតែប្រឡាក់ឈាមជួយអ្នកជំងឺកម្រឹតធ្ងន់ផ្សេងៗទៀតអោយរួចផុតពីសេចក្តីស្លាប់ ។

បើអ្នកឈឺតិចតួចហើយនៅរឹងទទឹងចូលមកផ្នែកសង្រោះបន្ទាន់ដោយចង់បានការព្យាបាលលឿននោះ ជាការគិតខុសហើយ ព្រោះអ្នកអាចនឹងត្រូវរងចាំយូជាជាងការដែលអ្នកទៅជួបគ្រូពេទ្យជំនាញនៅផ្នែកពិគ្រោះជំងឺក្រៅម៉ោងទៅទៀតផង។

បើប្រជាពលរដ្ធរបស់យើងដឹងខ្លួនឯងថាខ្លួនឈឺក្នុងកម្រឹតមួយណា នោះគាត់នឹងចេះយោគយល់ អាធ្យាស្រ័យដល់គ្រូពេទ្យជាក់ជាមិនខាន ហើយកាន់តែផ្តល់តម្លៃដល់ក្រុមគ្រូពេទ្យថែមទៀតផង។

16/12/2020

#យល់ដឹងអំពីជំងឺទឹកនោមផ្អែម (Diabetes)
ជំងឺទឹកនោមផ្អែមសំដៅទៅលើក្រុមនៃជំងឺដែលរាងកាយរបស់អ្នកមានបញ្ហាក្នុងការប្រើប្រាស់ជាតិស្ករក្នុងឈាម (គ្លុយកូស) ។ គ្លុយកូសមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់យើងព្រោះវាជាប្រភពថាមពលដ៏សំខាន់សម្រាប់កោសិកាដែលបង្កើតសាច់ដុំនិងជាលិកាផ្សេងៗផងដែរ។

#មូលហេតុនៃជំងឺទឹកនោមផ្អែម យើងអាចបែងចែកតាមមូលហេតុធំៗបួនសំខាន់ៗ៖
1•កត្តាតំណពូជឬសែន: បើជីដូនជីតា ឬឳពុកម្តាយ ធ្លាប់មានកើតជំងឺទឹកនោមផ្អែម កូនចៅជំនាន់ក្រោយក៏អាចមានភាគរយក្នុងការកើតជំងឺនេះដែរ
2•សកម្មភាពការទទួលទានអាហារ: ការបរិភោគសារធាតុប៉ូវកំលាំងច្រើននិងជាប្រចាំ ការទទួលទានកាហ្វេជារាងរាល់ថ្ងៃ ការទទួលទានកាបូអ៊ីដ្រាតច្រើន ជាពិសេសពេលល្ងាច
3•ការកើតរោគផ្សេងៗ: ការកើតរោគតម្រងនោម ធ្វើអោយការផលិតអរម៉ូន Insulin មិនគ្រប់គ្រាន់ ក្នុងការចាប់យកជាតិស្ករដើម្បីយកថាមពលទៅប្រើប្រាស់នៅក្នុងកោសិកា
4•ភាពខុសប្រក្រតីនៃអរម៉ូន: ការចាប់យកជាតិស្ករដោយInsulin ខុសប្រក្រតី ហៅថា Insulin resistance

#រោគសញ្ញានៃជំងឺទឹកនោមផ្អែម
- បត់ជើងតូចញឹកញាប់
- ផឹកទឹកច្រើន
- ស្រែកទឹក ស្ងួតក
- ញាំអាហារច្រើនតែនៅឃ្លាន
- អស់កម្លាំង
- វិលមុខ រកក្អួត
- ស្រវាំងភ្នែក មើលឃើញព្រិលៗ
- ធាត់ហួសមាត្រដ្ធាន

#ការវិនិច្ឆ័យជំងឺទឹកនោមផ្អែម
- ជាតិស្ករក្នុងឈាម លើសពី 110 mg/dL ក្រោយពីអត់អាហារ៨ម៉ោង (Fasting blood)
- ជាតិស្ករក្នុងឈាម លើស 200 mg/dL ដោយមិនបានអត់អាហារ ( Glucose Random)
- OGTT ចន្លោះ 140-149 mg/dL បន្ទាប់ពីតេស្តដំបូង
- ប្រសិនបើ hemoglobin A1c(HbA1c) នៅចន្លោះពី 5.7% 6.4%, អ្នកអាចកើតជំងឺទឹកនោមផ្អែមហៅថា prediabetes មានន័យថាអ្នកមានជាតិស្ករលើសពីកម្រិតធម្មតាហើយ តែមិនទាន់លើសដល់ថ្នាក់វិនិច្ឆ័យកើតជំងឺទឹកនោមផ្អែមនោះទេ។

#វិធីការពារឬកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម
- ហាត់ប្រាណជាប្រចាំយ៉ាងតិច ៣ដងក្នុង១អាទិត្យ
- ទទួលទានតែអាហារប្រភេទណាដែលមានប្រយោជន៍
- មិនត្រូវបណ្តែតបណ្តោយខ្នួនអោយលើសទំងន់នោះទេ
- បញ្ឈប់ ឬបន្ថយការទទួលទានជាតិអាល់កុល ការជក់បារីដែលជាកត្តាជំរុញអោយកើតជំងឺនេះ
- ឆែកសុខភាពប្រចាំឆ្នាំ( annual health check up)
- ជួបគ្រូពេទ្យតាមការណាត់

(អាយុឃែរ៍៖ សេវាកម្មថែទាំមនុស្សចាស់ ឡានពេទ្យ យន្តហោះពេទ្យ)

15/12/2020

រោគសញ្ញាដែលអ្នកអាចកើតជំងឺស្ទះសរសៃឈាមបេះដូង(គាំងបេះដូង)

១. ឈឺទ្រូង ត្រង់ក ត្រង់ថ្គាម ចុករោយស្មា ចាក់ទៅចុងដៃ
២. ឈឺចុកពោះនៅម្តុំចុងដង្ហើមខ្លាំង
៣. បែកញើសគ្មានមូលហេតុ
៤.ញ័រទ្រូង ដកដង្ហើមមិនដល់គ្នា និងវិលមុខ ចង់ក្អួត
៥. គ្មានកម្លាំងកំហែង ហត់នឿយ

របបចំណីអាហារ និងរបៀបរបបនៃការរស់នៅៈ ជាកត្តាសំខាន់ក្នុងការ ការពារជំងឺបេះដូង
– កុំបរិភោគអាហារសម្បូរជាតិប្រៃខ្លាំង
– ឈប់ជក់បារី
– រក្សាទំងន់ឲ្យសមស្រប (កុំឲ្យធាត់ជ្រុល)
– កាត់បន្ថយ ឬបញ្ឈប់ការពិសារគ្រឿងស្រវឹង
– កាត់បន្ថយការបរិភោគអាហារសម្បូរខ្លាញ់
– បរិភោគបន្លែ ផ្លែឈើ ឲ្យបានច្រើន
– ហាត់ប្រាណឲ្យបានទៀងទាត់
– កាត់បន្ថយភាពតានតឹងអារម្មណ៍ (Stress)
– គ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ ប្រសិនបើលោកអ្នកមានជំងឺលើសឈាម
– ត្រូវទៅជួបគ្រូគ្រូពេទ្យឯកទេសអោយបានលឿនបំផុត

( #អាយុឃែរ៍៖ សេវាកម្មថែទាំមនុស្សចាស់ ឡានពេទ្យ យន្តហោះពេទ្យ)

Address

Phnom Penh

Telephone

+855975061461

Website

Alerts

Be the first to know and let us send you an email when សេវ៉ាកម្មថែទាំជំងឺដល់គេហដ្ធាន Home Nursing Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to សេវ៉ាកម្មថែទាំជំងឺដល់គេហដ្ធាន Home Nursing Services:

Share