MASS KH

MASS KH Cambodia’s #1 Supplement Store
Over 7 Years of Proven Excellence. Unbeatable Prices & 100% Authentic Products Guaranteed!

Direct Imports from the USA, Delivered Super Fast Right to Your Door. Subsidiaries: MASS WEAR-Cambodia’s Premier Fitness Apparel Line

NOTICE
25/06/2025

NOTICE

22/06/2025
វិលត្រលប់មកផ្ទះយើងវិញមកបងប្អូនខ្មែរមិនបោះបង់ខ្មែរ 🇰🇭សូមជួយចែករំលេកដល់បងប្អូនខ្មែរនៅក្រៅប្រទេស អោយពួកគាត់ទទួលបានពត៍មាន ដោ...
15/06/2025

វិលត្រលប់មកផ្ទះយើងវិញមកបងប្អូន
ខ្មែរមិនបោះបង់ខ្មែរ 🇰🇭
សូមជួយចែករំលេកដល់បងប្អូនខ្មែរនៅក្រៅប្រទេស អោយពួកគាត់ទទួលបានពត៍មាន ដោយក្តីសង្ឃឹមថាកម្ពុជាគឺជាផ្ទះ 🫂

អូខេអាយដល ! Creatine ទិញទៅកាលប្រើអស់មកជួយទិញទៀត 🙂😅
08/06/2025

អូខេអាយដល ! Creatine ទិញទៅកាលប្រើអស់មកជួយទិញទៀត 🙂😅

អ្នក​ទាំង​អស់​គ្នា​នឹង​ចូល​ចិត្ត​បទ​មួយ​នេះ​ខ្ញុំ​សន្យា​មិន​អោយ​អ្នក​ទាំង​អស់​គ្នា​ខកចិត្ត​ទេ​ ខ្ញុំ​ថា​ពិសេស​គឺ​ពិសេស​ហេីយ​ ! 13/06/25 ម៉ោង​ 7:30PM

Bro think you should try our Bum Essential Pre Workout 🥲
02/06/2025

Bro think you should try our Bum Essential Pre Workout 🥲

"Bro think me is 6 time mr Olympia " 💀~~

“One man can’t destroy a nation.The nation is built by many not by muscle, but by heart.”-----For those who lift more th...
26/05/2025

“One man can’t destroy a nation.
The nation is built by many
not by muscle, but by heart.”
-----
For those who lift more than just weights — we see you.

We stand for those who can’t afford the spotlight but shine anyway.If supporting real athletes makes us the villain, we’...
25/05/2025

We stand for those who can’t afford the spotlight but shine anyway.
If supporting real athletes makes us the villain, we’re proud to play that role. 💪

សារនៃការបំភ្លឺដោយក្តីគោរព :នៅក្នុងពិភពនៃកីឡាដែលប្រើប្រាស់កម្លាំងសម្បទា, ភាពអំណត់អត់ធ្មត់ វិន័យនិងកិត្តិយសគឺមានសារៈសំខាន់...
24/05/2025

សារនៃការបំភ្លឺដោយក្តីគោរព :

នៅក្នុងពិភពនៃកីឡាដែលប្រើប្រាស់កម្លាំងសម្បទា, ភាពអំណត់អត់ធ្មត់ វិន័យនិងកិត្តិយសគឺមានសារៈសំខាន់ដូចទៅនឹងសាច់ដុំដែលយើងបានកសាងឡើងមកដែរ។ នៅទំព័រ ហ្វេសប៊ុក ឈ្មោះ MASS KH អត្ថបទថ្មីៗរបស់យើងដែលបានអបអរសាទរដល់ការលះបង់នឹងស្មារតីរបស់អ្នកហាត់កីឡាកាយវប្បកម្មកម្ពុជា ត្រូវបានរៀបចំសរសេរឡើងដោយគ្មានអ្វីក្រៅពីការ
កោតសរសើរ និងការគាំទ្រចំពោះអ្នកដែលទទួលបន្ទុកនៃមោទនភាពជាតិរបស់យើង ជារឿយៗត្រូវបានគេបោះបង់ចោលតែឯកឯង។

ជាការលើកទឹកចិត្តដល់ពួកយើងដែលបានឃើញបងប្អូនជាច្រើនបានឆ្លើយតបសារ ស៊ែរបន្ត និង ចូលខមមិនផ្សេងៗ។ ប៊ុន្តែដូចនឹងការសន្ទនាណាៗក៏ដោយ មិនមែនរាល់ប្រតិកម្មទាំងអស់សុទ្ធតែជាភាពកក់ក្តៅផ្តល់នូវកំលាំងចិត្តនុះទេ។ ប៉ុន្មានម៉ោងមុននេះយើងបានទទួលទាំងការដឹងគុណ នឹង ការរិះគន់។ អត្តពលិកម្នាក់បានស្នើសុំដោយកាយវិការគោរព អោយលុបរូបថតរបស់គាត់ចេញ, ដោយសារតែគាត់ត្រូវគោរពកាតព្វកិច្ចដែលជាប់ការឧបត្ថម្ភដែលកំពុងជាប់កុងត្រាស្រាប់។ ពួកយើងបានបំពេញការតព្វកិច្ចភ្លាមៗដោយមិនមានភាពស្ទាក់ស្ទើរ, ហើយក៏បានសូមអភ័យទោសនិងអរគុណចំពោះគាត់សម្រាប់ភាពគួរសម ប្រកបដោយវិជ្ជាជីវៈ។

ទោះជាយ៉ាងណាក៏ដោយមានបុគ្គលម្នាក់ទៀតបានឆ្លើយតបដោយភាពអវិជ្ជមានដែលមិនចាំបាច់ ដោយបានចោទប្រកាន់ពួកយើងថាបានប្រើប្រាស់រូបភាពរបស់គាត់ដើម្បីគេងចំនេញផ្នែកហិរញ្ញវត្ថុ។ សូមអនុញ្ញាតិឪ្យយើងខ្ញុំបញ្ចាក់អោយបានច្បាស់៖ សំនេររបស់ពួកយើងមិនទទួលបានផលចំនេញពីលក្ខណៈទាំងនេះទេ ហើយក៏មិនបានស្វែងរកការធ្វើពាណិជ្ជកម្មអំពី
អត្តសញ្ញាណរបស់អត្តពលិកដែលពួកយើងមានបំណងលើកកម្ពស់ផងដែរ។ រូបភាពដែលបានប្រើប្រាស់គឺត្រូវបានបង្ហោះជាសាធារណៈ និងមិនមានការកែលម្អ ផ្លាស់ប្តូរទេ រូបភាពនេះត្រូវបានជ្រើសរើសក្នុងគោលបំណងតែមួយគត់គឺដើម្បីបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏អស្ចារៈនៃវត្តមានរបស់កីឡាករកម្ពុជាក្នុងវេទិកាកីឡាកាយវប្បកម្មភីពភលោក។

ពេលនេះពួកយើងបានលុបរូបភាពទាំងនោះចេញ ដោយគ្មានភាពភ័យខ្លាច ប៉ុន្តែដោយសេចក្តីគោរពចំពោះព្រំដែនបុគ្គល ទោះបីត្រូវបានរិះគន់ក្នុងវិធីដែលមិនសូវមានលក្ខណៈស្ថាបនាក៏ដោយ។

ប៉ុន្តែពាក្យដែលយើងត្រូវតែនិយាយ :

ពួកយើងមានការសោកស្តាយដោយរំពឹងថារឿងវាល្អប្រសើរជាងនេះ, សម្រាប់កីឡាករដែលបានតស៊ូផ្ទាល់, សម្រាប់កីឡាករដែលឈរជើងដោយគ្មានការឧបត្ថម្ភ, សម្រាប់កីឡាករដែលចង់ឲ្យជនរួមជាតិមើលឃើញនិងទទួលស្គាល់ បានដឹងបានលឺ ទាំងនេះហើយជាហេតុផលយ៉ាងខ្លាំងដែលញាំងអោយពួកយើងផ្តួចផ្តើមសរសេរអត្ថបទនេះឡើង ។

នេះមិនមែនជាប្រតិកម្មអាជីវកម្មទេ តែជាសេចក្តីគោរព ។

នៅក្នុងសហគមន៏លើកដុំដែក ពួកយើងតែងតែប្រើពាក្យ “Earning Respect” (ទទួលបានការគោរព) មិនមែនត្រឹមតែនៅលើឆាកប៉ុន្នោះទេថែមទាំងក្រៅឆាកផងដែរ។ ទោះបីក្នុងរូបភាពដែលគ្មានប្រាក់ឧបត្ថម្ភក៏ដោយ។

ទោះជាមានបញ្ហាយ៉ាងនេះក្តីក៏ពួកយើងនៅតែបន្តគាំទ្រ និងលើកស្ទួយកីឡាកាយវប្បកម្មកម្ពុជាដោយមាន រឺ គ្មានការ
អបអរសាទរ។ ហើយពួកយើងសង្ឃឹមថា ក្នុងពេលឆាប់ៗខាងមុខនេះអ្នកដែលរិះគន់ឡូឡាខ្លាំងៗបំផុតនឹងដឹងថា ពួកយើងសុទ្ធតែឈរនៅលើជំហរគោលដៅលើកស្ទួយដូចគ្នា។
-----
For the Love of the Sport – A Message of Clarification and Continued Respect

In the world of strength sports, discipline, patience, and honor are as vital as the muscles we build. At MASS KH, our recent article — celebrating the sacrifices and spirit of Cambodian bodybuilders — was crafted with nothing but admiration and support for those who carry the weight of our nation’s pride, often alone.

It’s been encouraging to see so many people resonate with the message. But as with any dialogue, not all reactions have been warm. In the past few hours, we’ve received both gratitude and criticism. One athlete respectfully asked to have their photo removed due to existing sponsorship commitments. We obliged without hesitation — and we thank them for their courtesy and professionalism.

However, another individual responded with unnecessary hostility, accusing us of misusing their image for financial gain. Let us be clear: our platform does not profit from these features, nor do we seek to commercialize the identities of the athletes we aim to uplift. The images used were public and unaltered, selected solely to highlight the incredible effort and commitment of those shaping Cambodia’s presence in global bodybuilding.

We have since removed the images in question — not out of fear, but out of respect for personal boundaries, even when expressed in less-than-constructive ways.

But we must also say this:

We expected better. From individuals who know the struggle firsthand. From those who have once stood without sponsors. From those who once wanted only to be seen, heard, and respected — the very reasons we wrote the article in the first place.

This wasn’t a business transaction. It was a tribute.

In the iron community, we often speak of “Earning Respect.” Not just on stage, but off it. Through how we act, how we respond, and how we treat those who believe in us — even when there’s no money involved.

We will continue to support and promote Cambodian bodybuilding with or without applause. And we hope that in time, even the loudest critics will realize: we are on the same team.

With respect,
Khvan Chan B**g
Founder of MASS KH
For the love of the sport. For the honor of the grind.

ពូមីងណាសួររក Vegan Protein ថ្ងៃមុន ទៅណាបាត់ហើយ ? ឥលូវមានស្តុកវិញហើយលឿនៗ ចាស៍ 😘
24/05/2025

ពូមីងណាសួររក Vegan Protein ថ្ងៃមុន ទៅណាបាត់ហើយ ?
ឥលូវមានស្តុកវិញហើយលឿនៗ ចាស៍ 😘

វីរជនដែលមិនអាចបំភ្លេចបានរបស់កម្ពុជា 🇰🇭៖ កីឡាករកាយវប្បកម្ម កាន់ទង់ជាតិកម្ពុជា ដោយកម្លាំងនឹងពលីកម្មផ្ទាល់ខ្លួន :នៅកម្ពុជា ...
24/05/2025

វីរជនដែលមិនអាចបំភ្លេចបានរបស់កម្ពុជា 🇰🇭៖
កីឡាករកាយវប្បកម្ម កាន់ទង់ជាតិកម្ពុជា ដោយកម្លាំងនឹងពលីកម្មផ្ទាល់ខ្លួន :

នៅកម្ពុជា កីឡាករដែលហាត់កាយវប្បកម្ម កំពុងលេចចេញជាអ្នកចម្បាំងដែលស្ងៀមស្ងាត់របស់ប្រទេស, ដែលប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ដោយមិនមានការគាំទ្រពីសហព័ន្ធដ៏មានឥទ្ធិពល ឬការគាំទ្រផ្នែកហិរញ្ញវត្ថុអ្វីស៊ីជម្រៅនោះទេ ផ្ទុយទៅវិញគឺឆន្ទៈ និងការវិនិយោគផ្ទាល់ខ្លួន។

នៅស្ទើរតែគ្រប់ប្រទេសភាគច្រើន អត្តពលិកជាតិទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីកម្មវិធីកីឡាដែលមានមូលនិធិល្អ ការឧបត្ថម្ភ ឬយ៉ាងហោចណាស់ជំនួយលើមធ្យោបាយធ្វើដំណើរ និងហិរញ្ញវត្ថុពីសហព័ន្ធជាតិ។

ប៉ុន្តែ​សម្រាប់​សហគមន៍​កីឡា​កាយវប្បកម្ម​នៅ​កម្ពុជា រឿង​គឺ​ខុស​ប្លែក​ពី​គេ។ នៅទីនេះ អត្តពលិកត្រូវបានគេទុកចោលជាញឹកញាប់ មិនមានការខ្វាយខ្វល់ ដើម្បីហ្វឹកហាត់ក្នុងកន្លែងហាត់ប្រាណ ចំណាយលើការធ្វើដំណើរផ្ទាល់ខ្លួន បង់ថ្លៃចូលរួមការប្រកួត និងសូម្បីតែទិញឯកសណ្ឋានរបស់ពួកគាត់ - ទាំងអស់ដោយគ្មានជំនួយផ្លូវការ។

ហើយសួរថារង្វាន់របស់ពួកគាត់ចង់បានអ្វី? កិត្តិយសនៃការតំណាងឱ្យទង់ជាតិរបស់ប្រទេសកម្ពុជាទាំងមូល។

ថ្វីត្បិតតែជួបបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏កីឡាករកាយវប្បកម្មកម្ពុជាបានបន្តកើនឡើង ដោយបានចូលរួមក្នុងការប្រកួតដ៏មានកិត្យានុភាពដូចជា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ការប្រកួតកីឡាកាយវប្បកម្មអាស៊ី (Asian Bodybuilding Championships) និងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀត។ សំបុត្រយន្តហោះនីមួយៗ វដ្តនៃការរៀបចំប្រកួតនីមួយៗ របបអាហារ អាហារបំប៉នបន្ថែមនីមួយៗ — វាសុទ្ធតែមកពីហោប៉ៅផ្ទាល់ខ្លួនរបស់ពួកគាត់។

វាជារឿងសោកស្តាយនៃ កីឡា ដែលមិនសូវមានអ្នកស្គាល់
មិនដូចកីឡាពេញនិយមដូចជាបាល់ទាត់ ឬប្រដាល់ទេ កីឡាកាយវប្បកម្ម ទទួលបានការចាប់អារម្មណ៍តិចតួចពីអាជ្ញាធរកីឡារបស់កម្ពុជា។ មានការផ្សាយព័ត៌មានតិចតួច ការផ្តល់ថវិកាតិចតួច និងការទទួលស្គាល់តិចតួច — សូម្បីតែសម្រាប់ជើងឯក ក៏ដោយ។ កង្វះនៃការគាំទ្រនេះបានបង្ខំឱ្យអត្តពលិកជាច្រើនត្រូវធ្វើការងារពេញម៉ោង ខណៈពេលដែលរក្សាបាននូវវិន័យដ៏លំបាកនៃការហ្វឹកហាត់ ការតមអាហារ និងរៀបចំការប្រកួត។

នៅក្នុងបទសម្ភាសន៍ អ្នកហាត់កាយវប្បកម្មកម្ពុជាជាច្រើនបានសម្តែងការខកចិត្ត មិនមែនលើភាពលំបាកនោះទេ ប៉ុន្តែលើសពីការព្រងើយកន្តើយពីអ្នកកាន់អំណាច។ អត្តពលិកម្នាក់បានកត់សម្គាល់ថា "ពួកយើងមិនស្នើសុំអ្វីៗដែលប្រណីតទេ" ។ “គ្រាន់តែចង់បានការទទួលស្គាល់ខ្លះ ការគាំទ្រខ្លះ ដើម្បីកុំអោយពិបាកជ្រើសរើសរវាង ការញ៉ាំអាហារ (Clean) សម្រាប់ការប្រកួត និងការបង់ថ្លៃជួលកន្លែងស្នាក់នៅប្រចាំខែ។”

ទោះបី ចំណាយលើមូលនិធិដោយខ្លួនឯង ប៉ុន្តែមិនមែនពួកគាត់មិនមែននៅតែម្នាក់ឯងទេ។
ខណៈ​ពេល​ដែល​ការ​គាំទ្រ​របស់​ រដ្ឋាភិបាល​អាច​នឹង​​អវត្តមាន សហគមន៍​កាយវប្បកម្ម​របស់ប្រទេសកម្ពុជា​ឃើញថាមានភាព ​រឹងមាំ ​ក្នុង ​ការ​រួបរួម។ អត្តពលិកគាំទ្រគ្នាទៅវិញទៅមកទាំងការផ្តល់ទឹកចិត្ត ហិរញ្ញវត្ថុ និងបច្ចេកទេស។ អ្នកហាត់កាយវប្បកម្មជើងចាស់ខ្លះណែនាំអ្នកប្រកួតប្រជែងវ័យក្មេង ខណៈដែលម្ចាស់ក្លឹបហាត់ប្រាណជារឿយៗលះបង់ថ្លៃសេវា ឬឧបត្ថម្ភព្រឹត្តិការណ៍ផ្សេងៗក្នុងស្រុកដើម្បីជំរុញយុវជនជំនាន់ក្រោយ។ វាជាចលនាដែលមានមូលដ្ឋានល្អ និងស្តែងចេញពីចិត្តយ៉ាងពិតប្រាកដ។

ការកើនឡើងនៃប្រព័ន្ធផ្សព្វផ្សាយសង្គមក៏បានជួយអ្នកហាត់កាយវប្បកម្មក៏បានផ្សព្វផ្សាយខ្លួនឯងដល់ទស្សនិកជនកាន់តែទូលំទូលាយ និងទទួលបានកិត្តិនាមមួយចំនួនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ រង្វាន់មានតិចតួចបើធៀបនឹងការខិតខំលះបង់ប្រឹងប្រែង។ អត្តពលិកភាគច្រើនបន្តចំណាយមូលនិធិដល់អាជីពរបស់ពួកគេតាមរយៈការសន្សំផ្ទាល់ខ្លួន ការបរិច្ចាគពីមិត្តភក្តិ និងក្រុមគ្រួសារ ឬអាជីវកម្មរកលុយក្រៅផ្សេងៗ។

ផ្លូវឆ្ពោះទៅមុខ
អ្នកហាត់កាយវប្បកម្មកម្ពុជាស្នើសុំ ការទទួលស្គាល់ពីរដ្ឋាភិបាល ការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហព័ន្ធជាតិ និងការអភិវឌ្ឍន៍រចនាសម្ព័ន្ធដែលអាចផ្លាស់ប្តូរមុខមាត់របស់ប្រទេសជាតិក្នុងវិស័យកីឡាកាយសម្បទា។ ដោយមានការគាំទ្រត្រឹមត្រូវ អត្តពលិកទាំងអស់នេះអាចធ្វើអោយការប្រកួតល្អលើសពីនេះ។

ទម្រាំដល់ពេលអនាគតដែលមានថ្ងៃនោះមកដល់ អ្នកចម្បាំងកីឡាកាយវប្បកម្មរបស់កម្ពុជានឹងបន្តរែកទម្ងន់ មិនមែនត្រឹមតែជាទម្ងន់ដុំដែកប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពជាតិ — នៅលើស្មារបស់ពួកគាត់ ដោយមិនមានការជួយជ្រោមជ្រែងពីមជ្ឈដ្ឋានខាងក្រៅ ប៉ុន្តែទោះបីជាយ៉ាងណាក៏ពួកគាត់មិនមានការបោះបង់ឡើយ។

ពួកគាត់ជាអ្នកស្នេហាជាតិជាតិរបស់ប្រទេសកម្ពុជា ដែលលើកតម្កើងមិនត្រឹមតែសម្រាប់ ភាពសិរីសុីវីល័យរុងរឿង ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ព្រលឹងជាតិ។

Address

Toul Kork

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+85512627754

Alerts

Be the first to know and let us send you an email when MASS KH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MASS KH:

Share

Our Story

Delivering Results Nationwide Everyday !

At MASS KH We Import the Highest Quality and Most Effective Sports Nutrition Supplements Available. Your Success is The Foundation of Ours. That’s Why We’re only Imported The Best Selling Brands in America to Deliver the Most Powerful Supplement to You With The Results You Can See and Feel.

Every Products Sell at MASS KH Are Ensures to Be Listed at the Most Competitive Price Throughout the World and The Best Price in Cambodia Markets.

We Also Have Subsidiaries Lines of Fitness Apparel & Accessories MASS WEAR