មណ្ឌលសុខភាពអូរតាសេក/Otasek Health Center

  • Home
  • មណ្ឌលសុខភាពអូរតាសេក/Otasek Health Center

មណ្ឌលសុខភាពអូរតាសេក/Otasek Health Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មណ្ឌលសុខភាពអូរតាសេក/Otasek Health Center, Medical and health, .

សេចក្តីជូនដំណឹងស្តីពីការពិនិត្យ និងព្យាបាលជំងឺភ្នែក—————សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែក មកពិនិត្យ ព្យាបាល និ...
16/07/2025

សេចក្តីជូនដំណឹងស្តីពីការពិនិត្យ និងព្យាបាលជំងឺភ្នែក
—————
សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែក មកពិនិត្យ ព្យាបាល និងវះកាត់ជំងឺបាយភ្នែក ភ្នែកកន្ទុយថ្លែននិងជំងឺភ្នែកផ្សេងៗទៀតដោយ ឥតគិតថ្លៃ ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែ កក្កដា ឆ្នាំ២០២៥ ពេលព្រឹកចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១ព្រឹក និងពេលរសៀលចាប់ពីម៉ោង ២ ដល់ម៉ោង ៥ ល្ងាច នៅអគារចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ហៅពេទ្យចំការចេក)

មណ្ឌលសុខភាពអូរតាសេក សូមជំរាបជូនដំណឹង ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនដែលមានបញ្ហាសុខភាពភ្នែកថាក្រុមគ្រូពេ...
13/07/2025

មណ្ឌលសុខភាពអូរតាសេក សូមជំរាបជូនដំណឹង ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនដែលមានបញ្ហាសុខភាពភ្នែកថាក្រុមគ្រូពេទ្យភ្នែកនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ នឹងចុះមកពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ: ទីតាំង មណ្ឌលសុខភាពអូរតាសេក/Otasek Health Center
ពេលវេលា: ថ្ងៃទី15 ខែកក្កដា ឆ្នាំ2025 ចាប់ពីម៉ោង8ព្រឹក ដល់ម៉ោង11ព្រឹក
សូមអរគុណ!!
#រដ្ឋាបាលខេត្តព្រះសីហនុ #មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #រដ្ឋាបាលស្រុកស្ទឹងហាវ #រដ្ឋបាលឃុំទំនប់រលក

09/07/2025
30/06/2025
គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ? មួយណាធ្ងន់ធ្ងរជាង?យើង​ធ្លាប់​ឮ​ញឹក​ញាប់​អំពី​ជំងឺ​គ្រុនឈាម ចំណែក​ជំងឺ​គ្រុន​ឈីក​វិ...
29/06/2025

គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ? មួយណាធ្ងន់ធ្ងរជាង?

យើង​ធ្លាប់​ឮ​ញឹក​ញាប់​អំពី​ជំងឺ​គ្រុនឈាម ចំណែក​ជំងឺ​គ្រុន​ឈីក​វិញ​មិន​សូវ​កើត​មាន​ប៉ុន្មាន​ទេ តែ​តាម​ពិត​ទៅ ជំងឺ​ទាំង​២​នេះ​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​ដូច​គ្នា។ តើ​ជំងឺ​ទាំង​២​នេះ មាន​ចំណុច​ដូចគ្នា​ត្រង់​ណា​ខ្លះ? ហើយ​មួយ​ណា​ធ្ងន់ធ្ងរ​ជាង?

១. ជំងឺ​គ្រុន​ឈាម

ជំងឺ​គ្រុនឈាម​បណ្តាល​ពី​វីរុស​គ្រុនឈាម ដែល​ចម្លង​តាម​មូស​ខ្លា​ញី​ខាំ ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គ្រុន​ឈាម​មាន ៤ប្រភេទ និង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ តែ​កុមារ​កើត​ញឹក​ញាប់​ជាង​គេ។ គ្រុនឈាម​ភាគច្រើន​ជា​ប្រភេទ​ស្រាល តែ​បើ​ជា​ប្រភេទ​ធ្ងន់ អាច​បះពាល់​ដល់​ជីវិត ជា​ពិសេស​ដែល​ទទួល​ការ​ព្យាបាល​មិន​ត្រឹមត្រូវ ការ​ប្រើ​ថ្នាំ​អាស្ពីរីន​ដើម្បី​ព្យាបាល ឬ​ក៏​មាន​ការ​យឺត​យ៉ាវ​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា រោគសញ្ញាជំងឺគ្រុនឈាមមាន៖

– ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ
– មុខក្រហម
– ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ
– ចង់ក្អួត ឬក្អួត
– ឈឺពោះ
– ឈឺសាច់ដុំ និងសន្លាក់ដៃជើង
– មានស្នាមអុចៗក្រហមលើស្បែក
– ហូរឈាមតាមអញ្ចាញធ្មេញជាដើម។

២. ជំងឺគ្រុនឈីក

ជំងឺគ្រុនឈីក​បង្ក​ដោយ​វីរុស​ឈីក ឬ Chikungunya បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ បើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។រោគ​សញ្ញា​ទាំង​នោះ​រួមមាន៖

– គ្រុនក្តៅ ៣-៤ ថ្ងៃ
– ឈឺ​សន្លាក់​ឆ្អឹងឆ្អឺង​កន្លែង
– មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក ដូច​កើត​ស្អូច ឬ​កញ្រឹល។

បើ​តាម​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំងឺ​ទាំង២​នេះ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ស្រដៀង​គ្នា គឺ​ក្តៅ​ខ្លួន ចេញ​កន្ទួល ឬ​អុច​ក្រហម​លើ​ស្បែក ហើយ​បើ​ប្រៀប​ធៀប​រវាង​ជំងឺ​ទាំង​២​នេះ ជំងឺ​គ្រុន​ឈាម​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​គ្រុន​ឈីក។

រដូវភ្លៀងបានមកដល់ហើយ សូមពុកម៉ែ បងប្អូន ពូមីង ទាំងអស់ប្រុងប្រយ័ត្នការពារខ្លួន និងកូនចៅពីជំងឺគ្រុនឈាម ព្រោះជំងឺនេះអាចបណ្តា...
09/06/2025

រដូវភ្លៀងបានមកដល់ហើយ សូមពុកម៉ែ បងប្អូន ពូមីង ទាំងអស់ប្រុងប្រយ័ត្នការពារខ្លួន និងកូនចៅពីជំងឺគ្រុនឈាម ព្រោះជំងឺនេះអាចបណ្តាលអោយស្លាប់បាន។សូមអនាម័យជុំវិញផ្ទះ លប់បំបាត់កន្លែងដែលដក់ទឹក ដើម្បីកម្ចាត់មូសខ្លា និងជំរករបស់វា។
ត្រូវចងចាំថា"គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម"

តបតាមការក្រើនរំលឹករបស់ក្រសួងសុខាភិបាលស្តីពីការកើតមានឡើងវិញនៃជំងឺកូវីដ-19 នឹងការបង្កើនការការពារខ្លួនពីជំងឺនេះ  មណ្ឌលសុខភា...
18/05/2025

តបតាមការក្រើនរំលឹករបស់ក្រសួងសុខាភិបាលស្តីពីការកើតមានឡើងវិញនៃជំងឺកូវីដ-19 នឹងការបង្កើនការការពារខ្លួនពីជំងឺនេះ
មណ្ឌលសុខភាពអូរតាសេកសូមជម្រាបជូនពុកម៉ែបងប្អូនថាមណ្ឌលសុខភាអូរតាសេកមានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-19 ដូច្នេះប្រសិនជាពុកម៉ែបងប្អូនមានបំណងចង់ទទួលវ៉ាក់ការពារជំងឺកូដវីដ-19 អាចមកទទួលបាននៅមណ្ឌលសុខភាពជារៀងរាល់ថ្ងៃ…!!
សូមអរគុណ🙏🙏🙏

មណ្ឌលសុខភាពអូរតាសេក សូមថ្លែងអំណងគុណដល់ លោកស្រី ហ៊ន សុជាតា និងលោកស្រី គីម សួរ ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថមសម្ភារៈប្រ...
02/05/2025

មណ្ឌលសុខភាពអូរតាសេក សូមថ្លែងអំណងគុណដល់ លោកស្រី ហ៊ន សុជាតា និងលោកស្រី គីម សួរ ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថមសម្ភារៈប្រើប្រាស់ និងថវិការ ដេម្បីទុកជាជំនួសដល់ស្រ្តីក្រីក្រខ្វះខាតដែលមកទទួលសេវាសម្រាលកូននៅមណ្ឌលសុខភាព។
សូមជូនពរលោកស្រី និងក្រុមគ្រួសារ ទទួលបាននូវ សុភមង្គល សុខភាពល្អ សំរេចបាននូវរាល់ភារៈកិច្ច ព្រមទាំងទទួលបាននូវពុទ្ធទាំង៤ប្រការ គឺ
អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!!🙏🙏🙏🙏

សូមមាតា បិតា ឬអាណាព្យាបាលដែលមានកូនអាយុចាប់ពី ៦ខែ ដល់ ៥ឆ្នាំ  សូមនាំកូនមកទទួលគ្រាប់ថ្នាំជីវជាតិអានៅមណ្ឌលសុខភាព ក្នុងខែឧសភ...
01/05/2025

សូមមាតា បិតា ឬអាណាព្យាបាលដែលមានកូនអាយុចាប់ពី ៦ខែ ដល់ ៥ឆ្នាំ សូមនាំកូនមកទទួលគ្រាប់ថ្នាំជីវជាតិអានៅមណ្ឌលសុខភាព ក្នុងខែឧសភា (ខែ៥) ឆ្នាំ២០២៥នេះតទៅ។
**-កុមារចាប់ពីអាយុ៦ខែ ទៅ ៥ឆ្នាំត្រូវទទួលគ្រាប់ថ្នាំជីជាតិអាយ៉ាងតិច២ដង ក្នុង១ឆ្នាំ គឺនៅខែឧសភានិងវិច្ឆិកា

សេចក្ដីជូនដំណឹងមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តព្រះសីហនុ​ សូមជម្រាបជូនដំណឹងដល់សាធារណ:ជន​  ពាណិជ្ជករ​ អាជីវករ​ កម្មករ​ និយោ...
25/04/2025

សេចក្ដីជូនដំណឹង
មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តព្រះសីហនុ​ សូមជម្រាបជូនដំណឹងដល់សាធារណ:ជន​ ពាណិជ្ជករ​ អាជីវករ​ កម្មករ​ និយោជិត​ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ (ជាពិសេស​ ជនពិការ​ ស្រ្តី​ និងកុមារ​)​ មេត្តាជ្រាបថា៖​ ក្រុមគ្រូពេទ្យឯកទេសភ្នែកនៃកម្មវិធីជាតិសុខភាពភ្នែក​ និងក្រុមគ្រូពេទ្យឯកទេសភ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​ បានសហការគ្នារៀបចំកម្មវិធីពិនិត្យ​ ព្យាបាលនិងវះកាត់ជំងឺភ្នែកជូនប្រជពលរដ្ឋដោយឥតគិតថ្លៃ​ ក្រោមការឧបត្ថម្ភគាំទ្រពីមូលនិធិហ្វ្រេដហូឡូកម្ពុជា​។ កម្មវិធីនេះនឹងប្រព្រឹត្តទៅតាមទីកន្លែង​ និងកាលបរិច្ឆេទដូចខាងក្រោម៖
-ចាប់ពីថ្ងៃទី០៥​ ដល់ថ្ងៃទី​ ០៧​ ខែឧសភា​ ឆ្នាំ២០២៥​ នៅសាលាស្រុកកំពង់សីលា
-ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី​ ១០​ ខែឧសភា​ ឆ្នាំ២០២៥​ នៅសាលាស្រុកព្រៃនប់

អាស្រ័យដូចនេះ​ សូមបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកទាំងអស់​ សូមអញ្ជេីញរួសរាន់មកពិនិត្យ​ និងព្យាបាលឱ្យបានគ្រប់ៗគ្នា​ ។

សូមអរគុណ...!

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ យើងខ្ញុំទាំងអស់គ្នាជាមន្រ្តីនៃមណ្ឌលសុខភាពអូរតាសេក សូមគោរពជូនលោក សៅ បុរីវឌ្ឍនៈ អភិបា...
13/04/2025

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ យើងខ្ញុំទាំងអស់គ្នាជាមន្រ្តីនៃមណ្ឌលសុខភាពអូរតាសេក សូមគោរពជូនលោក សៅ បុរីវឌ្ឍនៈ អភិបាលនៃគណៈអភិបាលស្រុកស្ទឹងហាវ ព្រមទាំងលោក-លោកស្រី អភិបាលរង នឹងមន្រ្តីទាំងអស់នៃសាលាស្រុកស្ទឹងហាវ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ប្រជ្ញាឈ្លាសវៃ អាយុយឺនយូរ ជោគជ័យរាល់ភារៈកិច្ច ព្រមទាំងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង!!
សូមអរគុណ🙏🙏🙏

Address


Telephone

+855969629214

Website

Alerts

Be the first to know and let us send you an email when មណ្ឌលសុខភាពអូរតាសេក/Otasek Health Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មណ្ឌលសុខភាពអូរតាសេក/Otasek Health Center:

  • Want your practice to be the top-listed Clinic?

Share