Pharmacist Pang

  • Home
  • Pharmacist Pang

Pharmacist Pang Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pharmacist Pang, Medical and health, .

01/01/2024
12/07/2023
04/10/2022

បងប្អូនមួយចំនួន ហៅថ្នាំនេះថា Calcium ជ័រ ។ ហើយគិតថាវាជាថ្នាំប៉ូវកំលាំង ហើយល្អជាង Calcium ដបកែវធម្មតា ព្រោះវាមានតម្លៃថ្លៃជាង ។

វាគឺជាការយល់ខុសទាំងស្រុង ។ Calcium ជ័រដែលអ្នកទាំងអស់គ្នាទំលាប់ហៅនោះ វាគ្មានសារធាតុ Calcium នោះទេ ហើយក៏មិនមែនថ្នាំប៉ូវកម្លាំងដែរ ។

វាមានឈ្មោះពាណិច្ចកម្មថា Dynamogen មានសារធាតុ Cyproheptadine ដែលធ្វើអោយអ្នកប្រើប្រាស់ ងងុយគេង ហេវហត់អស់កម្លាំង គេងលក់ស្រួល ហូបបាយបានច្រើនជាងមុន ។ គេប្រើវាសម្រាប់អ្នកដែល គេងមិនលក់ ហូបបាយអត់សូវបាន ហើយចង់ឡើងគីឡូ តែប៉ុន្នោះ ។ ជាទូទៅគេប្រើវានៅពេលល្ងាច ។

ចំណែកឯ Calcium ដបកែវ គឺវាមានសារជាតិស្ករ និង calcium ផ្តល់ថាមពលដល់ខួរក្បាល និងធ្វើអោយការកន្រ្តាក់របស់សាច់ដុំ ដំណើរការបានល្អ ព្យាបាលរោគល្ហិតល្ហៃ អស់កម្លាំង ។ ជាទូទៅគេ ប្រើវានៅពេលព្រឹក ។

ចំណែកឯស្ត្រីមានផ្ទៃពោះ ពេទ្យណែនាំ អោយប្រើ Calcium ដបកែវ ដើម្បីជំនួយកម្លាំង និងសាច់ដុំ ។
ប៉ុន្តែអ្នកមានផ្ទៃពោះមិនត្រូវប្រើ Dynamogen (calcium ជ័រ) ជាដាច់ខាត ព្រោះវាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ។

តាមរយះការរៀបរាប់ខាងលើ យើងឃើញថា ផលិតផលទាំង២នេះមានលក្ខណៈព្យាបាលខុសគ្នាទាំងស្រុង ។ ដូចនេះសូមបងប្អូនឈប់យល់ច្រលំ ហើយសូមមេត្តាពិគ្រោះយោបល់ជាមួយ ឱសថការីមុននឹងសម្រេចចិត្តប្រើប្រាស់ឱសថណាមួយ ចៀសវាងការទិញថ្នាំប្រើប្រាស់ដោយខ្លួនឯងធ្វើអោយខុសនូវគោលបំណងនៃការព្យាបាល ខាតបង់ប្រាក់កាស ក៏ដូចជាប៉ះពាល់ដល់សុខភាព រយះពេលវែង ។

សូមអរគុណ
សូមចែករំលែក បើអ្នកយកចិត្តទុកដាក់នឹងសុខភាពប្រជាជនខ្មែរ ។
ប្រភព: ឱសថស្ថាន​ មហាសែនសុខ

11/06/2022

#បណ្តារថ្នាំហាមប្រើចំពោះស្រ្តីមានផ្ទៃពោះ

#ថ្នាំបន្ថយការឈឺចាប់និងប្រឆាំងរលាក

1. Etoricoxib ( Arcoxia )
2. Ibuprofen ( Brufen, Gofen )
3. Celecoxib ( Celebrex )
4. Piroxicam ( Hotemin, Polipirox
5. Meloxicam ( Mobic )
6. Ketorolac ( Movepain )
7. Diclofenac ( Voltaren )

ចំណាំ ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះ៣ខែចុងក្រោយ

#ថ្នាំផ្សះ
1. Cloramphenicol
2. Doxycyclin
Ghi chú: ក្រោយសប្តាហ៍ទី១៥មានផ្ទៃពោះ
3. Metronidazol ( Flagyl )
ចំណាំ : 3 ខែដំបូងមានផ្ទៃពោះ
4. Tetracyclin
ចំណាំ ក្រោយសប្តាហ៍ទី១៥ស្រ្តីមានផ្ទៃពោះ

#ថ្នាំព្យាបាលមុន
1. Isotretinoin ( Acnotin )
2. Locacid kem
3. Adapalene ( Differin gel )

#ថ្នាំអង់ដូគ្រីន
1. Tetosterone undecanoate
2. Cetrorelix acetate
3. Estradiol, Cyproterone ( climen )
4. Clomiphene
5. Mifepristone
6. Testosteron
7. Thiamazole

#ថ្នាំសរសៃឈាមនិងបេះដូង
1. Captopril
2. Irbesartan + hydrochlorothiazide (Coaprovel)
3. Valsartan +Hydrochlorothiazid (Co-Diovan )
4. Telmisartan ( Micardis )

5. Telmisartan +Hydrochlorothiazide ( Micardis plus )
6. Perindopril terbutylamin +Indapamid (Preterax )
7. Lisinopril ( Zestril )

ថ្នាំផ្សេងៗ

1. Misoprostol
2. Vitamin A 100.000 IU


ប្រភព: CÔNG TY CỔ PHẦN BỆNH VIỆN ĐA KHOA QUỐC TẾ VINMEC

Address


Telephone

+85570936655

Website

Alerts

Be the first to know and let us send you an email when Pharmacist Pang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram