មជ្ឈមណ្ឌល ឱកាសខ្ញុំ Orkas Knhom Center

  • Home
  • មជ្ឈមណ្ឌល ឱកាសខ្ញុំ Orkas Knhom Center

មជ្ឈមណ្ឌល ឱកាសខ្ញុំ Orkas Knhom Center យុវជនដែលល្អ រួមគ្នាគាំទ្រ កំចាត់គ្រឿងញៀន។ គ្រឿងញៀនបង្កអោយមានអំពើហិង្សា និងឧក្រឹដ្ឋកម្ម។

ថ្ងៃចន្ទ ១៤ កើត ខែចេត្រ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែមេសាឆ្នាំ២០២៤ លោក ឧកញា ជា សឿន និង លោកជំទាវ តាមរយៈ...
22/04/2024

ថ្ងៃចន្ទ ១៤ កើត ខែចេត្រ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែមេសាឆ្នាំ២០២៤ លោក ឧកញា ជា សឿន និង លោកជំទាវ តាមរយៈក្រុមការងារបានឧបត្ថម្ភម៉ូតូអាគុយ ចំនួន០១គ្រឿងដល់មជ្ឈមណ្ឌលឱកាសខ្ញុំ សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។ សូមអរគុណ!

ជំនួសមុខអោយបុគ្គលិកមន្ត្រីរាជការនៃមជ្ឈមណ្ឌលឱកាសខ្ញុំ សូមគោរពជូនពរលោកប្រធាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សូម...
12/04/2024

ជំនួសមុខអោយបុគ្គលិកមន្ត្រីរាជការនៃមជ្ឈមណ្ឌលឱកាសខ្ញុំ សូមគោរពជូនពរលោកប្រធាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សូមលោកប្រធានមានសុខភាពល្អ កម្លាំងខ្លាំងខ្លា ប្រាជ្ញាវាងវៃ ជោគជ័យគ្រប់ភារកិច្ច សមប្រកបនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ៕

មជ្ឈមណ្ឌលឱកាសខ្ញុំ ៖ ថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី10 ខែមេសា ឆ្នាំ2024  នៅមជ្ឈមណ្ឌលឱកាសខ្...
12/04/2024

មជ្ឈមណ្ឌលឱកាសខ្ញុំ ៖ ថ្ងៃពុធ ២ កើត ខែចេត្រ
ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧
ត្រូវនឹងថ្ងៃទី10 ខែមេសា ឆ្នាំ2024
នៅមជ្ឈមណ្ឌលឱកាសខ្ញុំ បានរៀបចំពិធីសង្រ្កាន្តឆ្នាំថ្មីមានជាកម្មវិធីប្រកួតកីឡាបាល់ទាត់ វាយក្អម លាក់កន្សែង របាំនេសាទ ចោលឈូង ទាញព្រ័ត្រ រាំលេងកំសាន្តចង្វាក់ប្រពៃណីខ្មែរ។
មានការអញ្ជើញជាគណះអធិបតីពី លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និង ឯកឧត្តមឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណ: និងបុគ្គលិក មន្រ្តី រាជការ លោកគ្រូ អ្នកគ្រូ លោកគ្រូពេទ្យនៅមណ្ឌលសុខភាព និងបង ប្អូន ជនរងគ្រោះដោយគ្រឿងញៀនទាំអស់គ្នានៅមជ្ឈមណ្ឌលឱកាសខ្ញុំ។

មជ្ឈមណ្ឌលឱកាសខ្ញុំ:ថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ត្រូវនឹងថ្ងៃទី09 ខែមេសា ឆ្នាំ2024មជ្ឈមណ្ឌលឱកាសខ្ញុំ ...
09/04/2024

មជ្ឈមណ្ឌលឱកាសខ្ញុំ:

ថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ត្រូវនឹងថ្ងៃទី09 ខែមេសា ឆ្នាំ2024

មជ្ឈមណ្ឌលឱកាសខ្ញុំ បានរៀបចំបើកវគ្គបណ្តុះបណ្តាលកម្រិតសញ្ញាបត្របច្ចេកទេសកម្រិត១ (C1.1.5M) លើកទី២ ចំនួន ១៧៥ នាក់ ដល់យុវជនរងគ្រោះដោយការប្រើគ្រឿងញៀន ដែលកំពុងស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ក្រោមអធិបតីភាព លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងអញ្ជើញចូលរួម លោកនាយករងវិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍ នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវះ
លោកអភិបាលរង នៃគណះអភិបាលខណ្ឌសែនសុខ លោកប្រធានការរិយាល័យសង្គមកិច្ចខណ្ឌសែនសុខ លោកប្រធានការិយាល័យអប់រំ លោកមេប៉ុស្តិ៍រដ្ឋបាលឃ្មួញ លោកចៅសង្កាត់ និងគ្រូឧទ្ទេស និងបុគ្គលិកមន្រ្តីរាជការនៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។

សូមថ្លែងអំណរគុណ លោក យ៉ន ពិទូ បានជួយឧបត្ថម្ភ ជាអង្ករ ២៥០ គីឡូក្រាម ដល់ជនរងគ្រោះដោយគ្រឿងញៀន នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ក្នុងឱកាស...
04/04/2024

សូមថ្លែងអំណរគុណ លោក យ៉ន ពិទូ បានជួយឧបត្ថម្ភ ជាអង្ករ ២៥០ គីឡូក្រាម ដល់ជនរងគ្រោះដោយគ្រឿងញៀន នៅមជ្ឈមណ្ឌលឱកាសខ្ញុំ

ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ សូមគោរពជូនពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងសូមមានសុភមង្គលជានិច្ចនិរន្តរ៍ ។

ថ្ងៃច័ន្ទ ៨ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី01 ខែមេសា ឆ្នាំ2024 មជ្ឈមណ្ឌលឱកាសខ្ញុំ រៀបចំបើកវគ្គបណ្តុ...
01/04/2024

ថ្ងៃច័ន្ទ ៨ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី01 ខែមេសា ឆ្នាំ2024
មជ្ឈមណ្ឌលឱកាសខ្ញុំ រៀបចំបើកវគ្គបណ្តុះបណ្តាលកម្រិតសញ្ញាបត្របច្ចេកទសកម្រិត១ (C1.1.5M) ដល់យុវជនរងគ្រោះដោយការប្រើគ្រឿងញៀន ដែលកំពុងស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ក្រោមអធិបតីភាព លោក អ៊ុយ ពៅ អនុប្រធានមន្ទីរសង្គមកិច្ច តំណាងលោកស្រីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងឯកឧត្តម នាយកវិទ្យាស្ថាន បច្ចេកទេស ឧស្សហកម្ម និងគ្រូឧទ្ទេស តំណាងលោកប្រធានមន្ទីរ អប់រំ មន្ទីរធម្មការ និងសាសនា លោក-លោក ស្រីតំណាងខណ្ឌទាំង១៤ អធិការខណ្ឌ មេប៉ុស្តិ៍ លោកចៅសង្កាត់ឃ្មួញ និងបុគ្គលិកមន្រ្តីរាជការនៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។

ថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី27 ខែមីនា ឆ្នាំ2024មជ្ឈមណ្ឌលឱកាសខ្ញុំ បានជួបពិភាក្សាការងារ...
27/03/2024

ថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី27 ខែមីនា ឆ្នាំ2024
មជ្ឈមណ្ឌលឱកាសខ្ញុំ បានជួបពិភាក្សាការងារជាមួយវិទ្យាស្ថានបច្ចេកទេស និងឧស្សាហកម្ម ត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1) ពិសេស ដល់ជនរងគ្រោះដោយគ្រឿងញៀននៅមជ្ឈមណ្ឌលឱកាសខ្ញុំ រួមមានជំនាញ:
១-បរិក្ខាត្រជាក់
២-អគ្គីសនី
៣-ផ្សារដែក ។

មជ្ឈមណ្ឌលឱកាសខ្ញុំ :នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឱកាសខ្ញុំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្...
21/03/2024

មជ្ឈមណ្ឌលឱកាសខ្ញុំ :
នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឱកាសខ្ញុំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពី ការកែសម្រួល សមាសភាពគ្រប់គ្រង បុគ្គលិក មន្រ្តីរាជការ ក្នុងរចនាសម្ព័ន្ធមជ្ឈមណ្ឌលឱកាសខ្ញុំ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក រឿង សេរីតារ៉ា ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ និងមានការចូលរួម លោកប្រធានមណ្ឌលសុខភាពឱកាសខ្ញុំ លោកវេជ្ជបណ្ឌិត បុគ្គលិក មន្ត្រីរាជការ នៃមជ្ឈមណ្ឌលឱកាសខ្ញុំ។

🙏🙏🙏ជំនួសមុខគណៈដឹកនាំ បុគ្គលិកមន្ត្រីរាជការ នៃមជ្ឈមណ្ឌលឱកាសខ្ញុំ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំសូមគោរពថ្លែងអំណរគ...
21/03/2024

🙏🙏🙏ជំនួសមុខគណៈដឹកនាំ បុគ្គលិកមន្ត្រីរាជការ នៃមជ្ឈមណ្ឌលឱកាសខ្ញុំ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ
🙏🙏🙏អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំ
ជាពិសេស
គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូន
🙏🙏🙏ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទា ។
🙏🙏🙏ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
🙏🙏🙏ព្រមទាំង ឯកឧត្តម លោកជំទាវក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែ ជំរុញលើកទឹកចិត្តផ្ដល់ឱកាសព្រមទាំង បានផ្ដល់នូវប័ណ្ណសរសើរ នានា ក្នុងការលើកទឹកចិត្តដល់ក្រុមប្រតិបត្តិករយើងខ្ញុំទាំងអស់គ្នា។
🙏🙏🙏យើងខ្ញុំទាំងអស់គ្នា ជាបុគ្គលិកមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទា ព្រមទាំងមជ្ឈមណ្ឌល នឹងបន្តខិតខំប្រឹងប្រែងបំពេញការងារឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
🙏🙏🙏សូមគោរពជូនពរឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំទាំងអស់សុំមានសុខភាពល្អបរិបូណ៌កម្លាំងពលាំងមាំមួនដើម្បីបន្តជាម្លប់ដឹកនាំ និងសមប្រកបតែពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
🙏🙏🙏ដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់!

ថ្ងៃ អង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចសក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិនា​ ឆ្នាំ២០២៤ លោកអនុប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បាន...
12/03/2024

ថ្ងៃ អង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចសក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិនា​ ឆ្នាំ២០២៤ លោកអនុប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បានចូលរួមកិច្ចប្រជុំ ស្តីពីការផលិតមាតិការសម្រាប់ដាក់ក្នុងកម្មវិធីទូរស័ព្ទដៃ (App Stop Drug) តាមប្រព័ន្ធកម្មវិធី ZOOM ក្រោមអធិបតីភាពលោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការង នៃអាជ្ញាធជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

01/03/2024
មជ្ឈមណ្ឌលឱកាសខ្ញុំ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ថ្ងៃសុក្រ ៦ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ...
01/03/2024

មជ្ឈមណ្ឌលឱកាសខ្ញុំ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ

ថ្ងៃសុក្រ ៦ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី01 ខែមីនា ឆ្នាំ2024
មជ្ឈមណ្ឌលឱកាសខ្ញុំ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការងារមួយចំនួនដើម្បីពង្រឹងការងារក្នុងមជ្ឈមណ្ឌល ស្តាប់អំពីរបញ្ហាប្រឈម និងដោះស្រាយ និងសំណូមពរ លើកទិសដៅអនុវត្តបន្ត ដែល ដឹកនាំកិច្ចប្រជុំដោយ លោក រឿង សេរីតារ៉ា, និងមានការចូលរួមពីរលោកប្រធានការិយាល័យ រដ្ឋបាលមន្ទីរ ស.អ.យ, ប្រធានមណ្ឌលសុខភាព ព្រមទាំង បុគ្គលិក មន្ត្រីរាជការមជ្ឈមណ្ឌលឱកាសខ្ញុំ។

Address


Telephone

+85512427168

Website

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌល ឱកាសខ្ញុំ Orkas Knhom Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មជ្ឈមណ្ឌល ឱកាសខ្ញុំ Orkas Knhom Center:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram