26/07/2025
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ចូលរួមឧបត្ថម្ភថវិកា ១លានដុល្លារ ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និង បងប្អូនជនភៀសសឹក តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះទៅទៀត អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ បានដឹកនាំ និងជំរុញការរៀបចំបង្កើតមូលនិធិ ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ,ក្រុមហ៊ុនសែលកាត និងធនាគារវីង ដោយបាន បង្កើតមូលនិធិស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមដោយស្ម័គ្រចិត្តបានថវិការហូតចំនួន ៥០០,២១៦ដុល្លារអាមេរិក ក្នុងស្មារតីរួបរួម ការពារបូរនភាពទឹកដី។