Supreme Healthy

Supreme Healthy ជ្រេីសរេីស​ Supreme healthy គឺជាការសំរេចចិត្?

01/10/2022

ខ្យល់គួច

❗មូលហេតុអ្វីបានយើងមិនស្រកទម្ងន់សោះ?👉ការស្រកទម្ងន់គឺជាអ្វីៗដែលមនុស្សប្រុសនិងនារីជាច្រើនតែងចង់បាន តែពួកគាត់តែងតែធ្វើនូវកំហ...
29/09/2022

❗មូលហេតុអ្វីបានយើងមិនស្រកទម្ងន់សោះ?
👉ការស្រកទម្ងន់គឺជាអ្វីៗដែលមនុស្សប្រុសនិងនារីជាច្រើនតែងចង់បាន តែពួកគាត់តែងតែធ្វើនូវកំហុសមួយចំនួនដោយមិនដឹងខ្លួន ដែលធ្វើអោយគាត់មិនអាចស្រកទំងន់បានឡើយ។ ថ្ងៃនេះ សូមលើកយកកំហុស 7 ចំនុចដែលធ្វើអោយយើងមិនស្រកទំងន់៖

❎កំហុសទី 1 ៖ ញាំប្រូតេអ៊ីនមិនគ្រប់គ្រាន់
នៅក្នុងអាហារមួយពេលៗ ត្រូវមានសារជាតិប្រូតេអ៊ីនដូចជា សាច់គោ ទ្រូងមាន់ ពងមាន់ ឬម្សៅប្រូតេអ៊ីន ហើយត្រូវប្រាកដថាអាហារដែលយើងញាំគឺមិនមានជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែម។ ប្រូតេអ៊ីនអាចជួយបង្កើតសាច់ដុំអោយសាច់យើងហាប់ណែន ម្យ៉ាងទៀតសារជាតិប្រូតេអ៊ីនធ្វើអោយយើងមិនសូវឃ្លាន ដែលជួយអោយយើងញាំតិចជាងមុន។

❎កំហុសទី 2៖ ផឹកទឹកច្រើនមុខ
ត្រូវចាំថាជាតិទឹកដែលល្អជាងគេសំរាប់រាងកាយរបស់យើងនោះគឺ ទឹកធម្មតា។ ប្រាកដហើយថាយើងអាចញាំកាហេ្វ ភេសជ្ជះផ្សេងៗ ទឹកដោះគោ តែយើងមិនគួរញាំរបស់ទាំងនោះច្រើនពេកទេ។ មានតែទឹកធម្មតាទេ ដែលមិនមានកាឡូរីដែលធ្វើអោយយើងឡើងទំងន់បាន។

❎កំហុសទី 3៖ មិនយល់ដឹងពីកាឡូរី
កាឡូរី Calorie គឺជាសារជាតិគ្រប់គ្រងទំងន់របស់យើង ញាំកាឡូរីច្រើន ទំងន់ឡើងច្រើន ញាំជាតិកាឡូរីតិចធ្វើអោយស្រកទំងន់។ គ្រប់អាហារទាំងអស់រួមទាំងបន្លែគឺសុទ្ធតែមានកាឡូរី គ្រាន់អាហារខ្លះមានតិច ខ្លះមានច្រើន មានតែទឹកសាបទេដែលគ្មានកាឡូរី។ សរុបមកយើងត្រូវយើងជ្រើសរើសញាំអាហារណាដែលមានជាតិកាឡូរីទាប ទើបទំងន់របស់យើងអាចស្រកបាន។

❎កំហុសទី 4៖ ហាត់ប្រាណមិនគ្រប់គ្រាន់
ការហាត់ប្រាណគឺជាផ្នែកមួយដ៏សំខាន់ក្នុងការដុតកាឡូរី ក៏ដូចជាដុតជាតិខ្លាញ់ចេញពីក្នុងរាងកាយរបស់យើង មិនតែប៉ុណ្ណោះការហាត់ប្រាណក៏ធ្វើអោយរាងកាយយើងមាំមួនទៀតផង។ យើងគួរហាត់ប្រាណអោយបានយ៉ាងតិច30នាទី ក្នុងមួយថ្ងៃ និង4 ទៅ 5 ថ្ងៃក្នុងមួយសប្តាហ៍។

❎កំហុសទី 5:​មិនមានគ្រូបង្វឹកណែនាំ
ការហាត់ដោយខ្លួនឯង ដោយមិនដឹងពីក្បួនខ្នាតត្រឹមត្រូវនៃលំហាត់ប្រាណ​ និងមិនទាន់យល់ពីរបបអាហារ អាចធ្វើអោយយើងខាតពេលច្រើន​ និងមិនទទួលបានលទ្ធផល។
❎កំហុសទី 6៖ ស្រេ្តសច្រើន
ទោះបីជាយើងហាត់ប្រាណគ្រប់គ្រាន់ គ្រប់គ្រង់របបអាហារបានល្អ តែបើជារៀងរាល់ថ្ងៃយើងមានការស្ត្រេសច្រើន វានឹងធ្វើអោយយើងប្រព័ន្ធដុតជាតិខ្លាញ់របស់យើងដំណើរការមិនល្អនោះទេ។ ដើម្បីកាត់បន្ថយភាពស្ត្រេសនេះ យើងអាចហាត់យូហ្គា (yoga) , អានសៀវភៅ, មើលរឿងកំប្លែង និងធ្វើសមាធិអោយបានទៀងទាត់។
❎កំហុសទី 7៖ គេងមិនគ្រប់គ្រាន់
យើងដឹងហើយថារាងកាយរបស់យើងដុតជាតិខ្លាញ់ខ្លាំងនៅពេលដែលយើងគេង

☝️តេីស្បែកស្អាត ទាល់តែជាស្បែកសរ សរស្គុស​មែនទេ ?? 👉ហេតុអ្វីក៏មិនព្រមគិតថា ស្បែកស្អាតជាស្បែកដែល មានសុខភាពល្អ គ្មានអាលែហ្សុ...
25/09/2022

☝️តេីស្បែកស្អាត ទាល់តែជាស្បែកសរ សរស្គុស​មែនទេ ??
👉ហេតុអ្វីក៏មិនព្រមគិតថា ស្បែកស្អាតជាស្បែកដែល មានសុខភាពល្អ គ្មានអាលែហ្សុី កន្ទួលរមាស់ មានសំណើម ហើយមានលក្ខណះការពារខ្លួនឯងបាន ?

Collagen មិនអាចធ្វើអោយមានការប្រែប្រួលពណ៍សម្បុរ ពី ខ្មៅ ឬស្រអែមអោយមកសរ ដាច់ខាត ! វាគ្រាន់តែជួយ អោយស្បែកមានសុខភាពល្អ ភ្លឺមិនស្រអាប់ តឹងណែន ជួយដល់ការលូតលាស់សក់ និងក្រចកជាដើម។

បើផលិតផលដែលអ្នកទាំងអស់គ្នាទទួលទានទៅ ប្រែសម្បុរដែលជា សេនេទិច ពីកំណើត ( ឧ. ពីខ្មៅទៅជាសរ ) ផលិតនោះមានអ្វីដែលមិនមែនជា collagen ដែលនាំអោយសរ។
គួរគិតមួយ :
- ផឹកច្រើន ឆាប់ខូចថ្លើម
- ជក់ច្រើន ឆាប់ខូចសួត
- មនុស្សធ្វើការច្រើនលើសកំលាំង ឆាប់ស្លាប់
- តម្រង់នោមជាទីស្រលាញ់អ្នកទាំងអស់ក៏ណឹងឆាប់ខូចលឿនមែនទែន បើអ្នកទាំងអស់គ្នាបង្ខំវាអោយច្រោះរបស់អស់នោះលើសកំលាំងរបស់វា ។

👉អ្នកណាក៏ចង់ស្អាត តែស្អាតដោយរបៀបណា ហើយគួរលះបង់ប៉ុនណា ហើយការលះបង់នោះសមនឹងតម្លៃទេ?
សំណេរនេះសម្រាប់អ្នកដែលស្រលាញ់សុខភាព តែមិនទាន់ដឹង យល់ច្បាស់ពីផលិតផលដែលខ្លួនកំពុងប្រើ ថាវាជាលាភ ឬជាគ្រោះ ។ ហើយចង់ប្រាប់ថាអ្នកទាំងអស់គ្នាស្អាត ស្អាតតាមបែបផែនរៀងៗខ្លួន ❤️

🌿តែខ្ញីទឹកឃ្មុំស្លឹកគ្រៃ​ក្រូចឆ្មា​🌿  បង្កេីតភាពសុំាក្នុងខ្លួន​ ធ្វេីអោយសុខភាព​ រឹងមាំ និងជួយអោយរាងកាយមិនងាយឆ្លងរោគផ្សេង...
16/08/2022

🌿តែខ្ញីទឹកឃ្មុំស្លឹកគ្រៃ​ក្រូចឆ្មា​🌿 បង្កេីតភាពសុំាក្នុងខ្លួន​ ធ្វេីអោយសុខភាព​ រឹងមាំ និងជួយអោយរាងកាយមិនងាយឆ្លងរោគផ្សេងៗ🌸

👉គល់ស្លឹកគ្រៃ 2 ដេីម
👍ទឹកឃ្មុំ​ 2ស្លាបព្រា​កាហ្វេ​
👍ខ្ញី​ មួយកូនដុំ
👍ទឹកក្តៅ​ 2​ ពែង
👍បន្ថែមក្រូចឆ្មា

💁វិធីធ្វើ យកទៅដាំអោយពុះក៏បាន ឫដាក់ក្នុងទឹកក្តៅអោយចេញជាតិ រួចផឹកព្រឹកម្តងនិងយប់ម្តង (អាចផឹកជំនួសទឹកបាន)

✅ជួយពង្រឹងរាងកាយអោយសុខភាពល្អមិនងាយផ្តាសាយ
✅ផ្តាសាយផឹកបែបនេះនឹងអាចជាដោយមិនបាច់ប្រើថ្នាំ
✅ជួយសម្រួលក្រពះនិងពោះវៀនងាយរំលាយអាហារ
✅ល្អសំរាប់អ្នកឧស្សាហ៍ទាស់នោម
✅ថែមទាំងជួយអោយសុខភាព​ មិនងាយឆ្លងជំងឺផ្សេងៗ
✅ល្អចំពោះស្បែក និងសរីរាង្គទាំងមូល
✅ជំនួយដល់បំពងក មិនងាយស្ងួតឬរលាក ឬឡើងស្លេស ក👍

🌸ផឹកក្តៅអុនៗល្អខ្លាំងសំរាប់បំពងក🌸

👉ដើម្បីបាន​អត្ថបទថ្មីៗទៀតសូមចុច like Page☝️

👉តើ​គេ​ត្រូវ​ចាក់​វ៉ាក់សាំង​​កូវីដ​-19 ជា​រៀង​រាល់​6ខែ​ឬ ?💉💉👉វ៉ាក់សាំង​​មិន​អាច​រ៉េរាំង​ការ​ឆ្លង​មេរោគ​កូវីដ​បាន​1០០%ទេ ...
01/08/2022

👉តើ​គេ​ត្រូវ​ចាក់​វ៉ាក់សាំង​​កូវីដ​-19 ជា​រៀង​រាល់​6ខែ​ឬ ?💉💉

👉វ៉ាក់សាំង​​មិន​អាច​រ៉េរាំង​ការ​ឆ្លង​មេរោគ​កូវីដ​បាន​1០០%ទេ តែ​វ៉ាក់សាំង អាច​ការពារ​មិន​ឱ្យ​អ្នក​ឆ្លង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​បាន​យ៉ាង​ប្រាកដ។ ដូច្នេះ​គ្មានអ្វី​ប្រសើរ​ជាង​ការពារ​ទេ។ សម្រាប់​លោកសាស្ត្រាចារ្យ ហ្វុងតាណេ ដែល​ជា​សមាជិក​អាជ្ញាធរ​សុខាភិបាល​បារាំង តាមបែប​វិទ្យាសាស្ត្រ​ ​​គ្រប់​ការ​ចាក់​វ៉ាក់សាំង ត្រូវ​តែ​មាន​ដូស​ជំរុញ។ ក្នុង​ករណី​កូវីដ​ 6ខែ​ក្រោយ​ការ​ចាក់​ដូស​ទីពីរ យើង​អាច​ការពា​រ​ខ្លួន​ពី​មេរោគ​កូវីដ​​បាន​ត្រឹម​តែ​50%​ទេ ទល់​នឹង​90%​ពេល​ទើប​ចាក់​រួច​ភ្លាម។ ហើយ​នៅពេល​បាន​ទទួល​ដូស​ជំរុញ​ (ដូសទីបី) កំហាប់​នៃអង់ទីករ​ការពារ​ខ្លួន​យើង​បាន​កើន​ឡើង​៥ទៅ​10​ដង​ លើស​កំរិត​អង់ទីករ​ កាលពីមួយ​ខែ​ក្រោយ​ចាក់​ដូស​ទីពីរ​ទៅ​ទៀត។ មាន​ន័យ​ថា​ ដូស​ទីបី​ នេះ​ ផ្តល់​ប្រសិទ្ធភាព​ការពារ​ខ្លួន​ខ្លាំង​ណាស់​ ដោយ​អាច​កាត់​បន្ថយ​គ្រោះ​ចម្លង​បាន​១០ដង និង​គ្រោះ​ធ្លាក់​ខ្លួន​ឈឺធ្ងន់​​បាន​ដល់​២០ដង។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​ ហ្វុងតាណេ ដោយ​បញ្ជាក់​ទៀត​ថា សម្រាប់​អ្នក​វិទ្យាសាស្ត្រ គំរូ​នៃ​ការ​ចាក់​ថ្នាំបង្ការ​ប្រឆាំង​កូវីដ នឹង​គូស​វាស​ចេញ​ទៅ​តាម​ពេល​វេលា​។ តែ​សម្រាប់​លោក ការចាក់​​វ៉ាក់សាំងកូវីដ មាន​ទម្រង់ ជា​ការ​ចាក់​​ពីរ​ដូសដំបូង ដោយ​ឃ្លាត​គ្នា​មួយខែ រួច​ចាក់​រំលឹកនៅ​៦​ខែ​ក្រោយ​ ពោល​គឺ​មិន​សូវ​ខុស​ប្លែក​ពី​គំរូ​នៃ​​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ផ្សេង​ទៀត​ (​​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ឬ​វ៉ាក់សាំង​ប្រឆាំងនឹង​មេរោគ​papillomavirus ភ្នាក់ងារ​បង្ក​ជំងឹ​មហារីក​មាត់​ស្បូន​)ទេ។ តាម​ក្បួន​ ​គំរូ​វ៉ាក់សាំង​ ចាក់ពីរដូស​កៀកគ្នា ​និង​​​ដូស​ជំរុញយូរ​ខែ​ក្រោយ​ មាន​កម្លាំង​ខ្លាំង​គ្រប់គ្រាន់​សម្រាប់​ការពារ​ខ្លួន​ហើយ​​ ប៉ុន្តែ​ចំពោះ​កូវីដ គេ​នៅ​មិនទាន់​អាច​និយាយ​អ្វី​បាន​នៅឡើយ មិន​ដឹង​ថា​គំរូ​វ៉ាក់សាំង​បែប​នេះ អាច​បញ្ចៀស​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​បួន និង​ដូសទី5​បាន​ដែរ​ឬ​អត់​នៅ​ឡើង​ទេ។💉💉

#ពត៌មានកូវីដ

25/07/2022

តោះឡេីងភ្នំទឹកកក​ ទាំងអស់គ្នា

👉របៀប​ដែលអាច​ឆ្លង​ និង​ ចំលងជំងឺ​ គ្រុន​ស្វា🐵🙉Monkeypox ឬជំងឺគ្រុនស្វា​ អាចរេីករាលដាលតាមវិធីផ្សេងៗគ្នា។  មេរោគអាចឆ្លងពីម...
24/07/2022

👉របៀប​ដែលអាច​ឆ្លង​ និង​ ចំលងជំងឺ​ គ្រុន​ស្វា🐵
🙉Monkeypox ឬជំងឺគ្រុនស្វា​ អាចរេីករាលដាលតាមវិធីផ្សេងៗគ្នា។ មេរោគអាចឆ្លងពីមនុស្សទៅមនុស្ស​និង​ ពីសត្វទៅមនុស្សតាមរយៈ៖🙉

👉ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកឆ្លងដែលមានកន្ទួល​ ពងបែក ឬសារធាតុរាវ​ចេញពីខ្លួនអ្នកជំងឺ
👉ការ​បញ្ចេញ​សារធាតុ​រំអិល​តាមផ្លូវ​ដង្ហើម​ អំឡុង​ពេល​ប៉ះ​មុខ​គ្នា​យូរ ឬ​អំឡុង​ពេល​ប៉ះ​ពាល់​រាង​កាយ​ស្និទ្ធស្នាល ដូច​ជា​ការ​ថើប ការ​ឱប ឬ​ការ​រួម​ភេទ
👉 ការប៉ះរបស់របរ (ដូចជាសម្លៀកបំពាក់ ឬក្រណាត់ របស់ប្រេីប្រាស់របស់អ្នកជំងឺ) ដែលមានកន្ទួល​ ពងបែក ឬវត្ថុរាវផ្សេងទៀតក្នុងរាងកាយរបស់អ្នកជំងឺ
👉អ្នក​មាន​ផ្ទៃពោះ​អាច​ចម្លង​មេរោគ​ទៅ​ទារក​តាម​រយៈ​សុក
👉វាក៏អាចធ្វើទៅបានផងដែរសម្រាប់មនុស្សក្នុងការកើតជំងឺគ្រុនស្វា​ ពីសត្វដែលមានមេរោគ ទាំងដោយការខ្វាច​ ឬខាំដោយសត្វ ឬដោយការរៀបចំចំអិន ឬបរិភោគសាច់សត្វ​ ឬប្រើប្រាស់ផលិតផលពីសត្វដែលមានមេរោគ។
👉ជំងឺអុតស្វាយអាចឆ្លង​ រីករាលដាលចាប់ពីពេលដែលមានរោគសញ្ញា​ ពេលមានកន្ទួល​ ពងបែក​ រហូតដល់ពេលបានជាសះស្បើយពេញលេញ។
👉អ្នកកេីតជំងឺនេះជាធម្មតាមានរយៈពេល 2-4 សប្តាហ៍។
👉អ្នក​ផ្ទុកមេរោគ​ ដែល​មិន​មាន​រោគ​សញ្ញា​ជំងឺ​គ្រុនស្វា​ មិន​អាច​ចម្លង​មេរោគ​ទៅ​អ្នក​ដទៃ​បាន​ទេ☝️

#ពត៌មានសុខភាព

💊ការប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​ វិជ្ជបញ្ជា អាចប៉ះពាល់​ខាំងដល់តម្រងនោមរបស់អ្នក💊*☝️មិន​ថា​ថ្នាំ​ប្រភេទ​ណា​នោះ​ទេ ពេល​ញ៉ាំ​...
02/07/2022

💊ការប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​ វិជ្ជបញ្ជា អាចប៉ះពាល់​ខាំងដល់តម្រងនោមរបស់អ្នក💊

*☝️មិន​ថា​ថ្នាំ​ប្រភេទ​ណា​នោះ​ទេ ពេល​ញ៉ាំ​ចូល​ពោះ​ ​​នឹង​ត្រូវ​ឆ្លង​កាត់​តម្រង​នោម​ទាំង​អស់។ ម៉្លោះ​ហើយ ​បើ​សិន​ជា​ប្រើ​ថ្នាំ​មិន​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ឬ​ប្រើ​ថ្នាំ​ខុស​ច្បាប់​ (ដូច​ជា​​ថ្នាំ​​ញៀន) តម្រង​នោម​​យើងអាច​​​ខូច​ខាត​ ឬ​ធ្ងន់​តែ​ម្ដង។

១- ថ្នាំបំបាត់ការឈឺចាប់

ការ​ប្រើ​ថ្នាំ​ទិញ​ដោយ​ខ្លួន​ឯង​ ឬ​តាម​ឱសថ​ស្ថាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា ជា​រឿង​ងាយ​បំផ្លាញ​តម្រង​នោម​ខ្លួន​ឯង​បំផុត។ ថ្នាំ​ទាំង​នោះ​ រួម​មាន អាស្ពីរីន អាយបូប្រូហ្វិន (ibuprofen) ប៉ារ៉ាសេតាម៉ុល និង​ថ្នាំ​មួយ​ចំនួន​ទៀត។ ដូច្នេះ​ មិន​ថា​ក្នុង​ស្ថាន​ការណ៍​បែប​ណា​ក៏​ដោយ ​​មិន​គួរ​ប្រើ​​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ទាំង​នោះដោយ​ខ្លួនឯង​​ជា​ប្រចាំ​ឡើយ បើ​សិន​ជា​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ។ ប្រជាជន​អាមេរិក​ជា​ច្រើន​ខូច​តម្រង​នោម​ ដោយ​សារ​តែ​ប្រើ​ថ្នាំ​ទាំង​នេះ​រយៈ​ពេល​យូរ។

២- ស្រា🍺

ផឹក​ស្រា​ច្រើន​មិន​ត្រឹម​ធ្វើ​ឲ្យខូច​ថ្លើម​នោះ​ទេ តម្រង​នោម​ក៏​ខូច​ទៅ​ជាមួយ​គ្នា​ផង​ដែរ។ សារ​ធាតុ​ពុល​ជា​ច្រើន​ត្រូវ​បញ្ចេញ​ចោល​ពី​ឈាម​តាម​ទឹក​នោម​ដែល​ច្រោះ​ដោយ​តម្រង​នោម។ ស្រា​ក៏​ជា​សារធាតុ​ក្នុង​ចំណោម​នេះ​ដែរ ​ដែល​​​ធ្វើ​ឲ្យ​​ការ​ច្រោះ​សារធាតុ​ពុល​ក្នុង​ឈាមចុះ​ថយ​ជាង​មុន ហើយ​ក៏​ធ្វើ​ឲ្យ​មុខ​ងារ​ផ្សេងៗ​របស់តម្រង​​នោម​​ចុះ​ខ្សោយ​បាន​ដែរ។ អ្នកផឹក​ស្រា​ជា​ប្រចាំ ​ប្រឈម​​នឹង​ការ​វិវត្ត​ជា​ជំងឺ​ខ្សោយ​តម្រង​នោម​ និង​ខ្សោយ​ថ្លើម​ខ្ពស់​ណាស់។

៣- ថ្នាំផ្សះ

ការ​ប្រើ​​ថ្នាំ​ផ្សះ​មិន​ត្រឹម​ត្រូវ ​គឺ​គ្រោះ​ថ្នាក់​ណាស់​ចំពោះ​តម្រង​នោម។ ចំពោះ​អ្នក​​មាន​ជំងឺតម្រង​នោម​ មិន​គួរ​ប្រើ​ថ្នាំ​ផ្សះក្នុង​កម្រិត​ដូច​​អ្នក​មាន​សុខភាព​ធម្មតា​ទេ។ អ្វីដែល​ត្រូវ​ធ្វើ​គឺ ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​​ថ្នាំ​ផ្សះ ​ដើម្បី​គ្រប់​គ្រង​ផល​ប៉ះពាល់​​លើ​តម្រង​នោម។

៤- ថ្នាំបញ្ចុះលាមក

ជាទូទៅ សម្រាប់មនុស្សភាគច្រើនប្រើថ្នាំបញ្ចុះលាមកដែលគ្មានវេជ្ជបញ្ជា គិតថាមានសុវត្ថិភាព។ តែថ្នាំបញ្ចុះលាមកប្រើ​សម្រាប់​លាងសម្អាតពោះវៀន (ជាធម្មតា មុនឆ្លុះពោះវៀនធំ) ក៏​អាច​​ធ្វើឱ្យប៉ះពាល់ដល់តម្រងនោមដែរ។

៥- សារធាតុចាប់ពណ៌ ​(ចាក់តាមសរសៃឈាមដើម្បីធ្វើរោគវិនិច្ឆ័យ)

“ការ​ថត​រូបភាព​វេជ្ជសាស្ត្រ” មួយ​ចំនួន​ត្រូវ​ការ​ប្រើ “សារធាតុ​ចាប់​ពណ៌​” ដើម្បី​ឲ្យ​​​មើល​ឃើញ​ច្បាស់​នូវ​បញ្ហា​ខាង​ក្នុង។ មធ្យោបាយបែប​នេះ​ (មួយ​ចំនួន តែ​មិន​មែន​ទាំង​អស់) ​​អាច​បង្ក​បញ្ហា​ដល់​តម្រង​នោម​ ដោយ​មិន​ដឹង​ខ្លួន។ ការ​ថត​នោះ​រួម​មាន ​MRIs ​និង​ CT-scans។​ ​ចំពោះ​​អ្នក​ដែល​មាន​ជំងឺតម្រង​នោម ​ត្រូវ​ដឹងថា​ការ​ថត​ដោយ​ប្រើ​សារធាតុ​ចាប់​ពណ៌​នេះ​ មាន​ករណី​ខ្លះ អាច​ធ្វើ​ទុក្ខ​ដល់​តម្រង​នោម។

៦- ថ្នាំខុសច្បាប់

ថ្នាំ​ញៀន​ ឬ​ថ្នាំ​សប្បាយ​មួយ​ចំនួន​ អេកតាសុី ហេរ៉ូអ៊ីន កូកាអ៊ីន នឹង​ធ្វើ​ឲ្យ​​ឡើង​សម្ពាធ​ឈាម ខ្សោយ​បេះដូង ដាច់​ ឬ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល ឬ​អាចស្លាប់​ ពេល​ប្រើ​លើក​​ដំបូង​។ លើស​ពី​នេះ ​តម្រង​​នោម​​ក៏​ខូច​ខាត​​​ធ្ងន់​ធ្ងរ​ដោយ​សារ​សារធាតុ​ទាំង​នេះ។

*** វិធីដោះស្រាយ និង​ការពារ

ត្រូវ​ប្រើ​ថ្នាំតាម​ការ​ណែ​នាំ​ ឬ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជានិច្ច ​មុន​នឹង​ប្រើ​។ មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្តេស​ផ្តាស​តាម​គេ​ឯង​ឡើយ។ បើ​​​​មិន​ស្រួល​ខ្លួន​ត្រង់​ណាមួយ​ ក្រោយ​ពេល​ប្រើ​ថ្នាំ​ណា​មួយ ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​ឲ្យ​​បាន​លឿន​បំផុត។ ក្នុង​ករណី​​ត្រូវ​ថត​រូប​ភាព​វេជ្ជ​សាស្ត្រ​ (ស្កេន X-Ray…) ណាមួយ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​កត្តា​ប្រឈម ឬ​គ្រោះ​ថ្នាក់​ និង​ផល​ប៉ះពាល់​លើ​តម្រង​នោម​យើង​ឲ្យ​បាន​ច្បាស់​លាស់​ជាមុន​សិន។

#ពត៌មានសុខភាព

👉អាមេរិច​ ចាប់ផ្តេីមអោយប្រេី​ វ៉ាក់សាំង​ ជំងឺ​គ្រុនស្វា​ហេីយ🍀👉ជំងឺ​គ្រុនស្វា: EU និង US ចាត់វិធានការបន្ថែមទៀតដើម្បីទប់ស្...
30/06/2022

👉អាមេរិច​ ចាប់ផ្តេីមអោយប្រេី​ វ៉ាក់សាំង​ ជំងឺ​គ្រុនស្វា​ហេីយ🍀
👉ជំងឺ​គ្រុនស្វា: EU និង US ចាត់វិធានការបន្ថែមទៀតដើម្បីទប់ស្កាត់ការរីករាលដាល
👉បន្ទាប់ពីការកើនឡើងនៃករណីជំងឺគ្រុនស្វាស មន្ត្រីសុខាភិបាលអាមេរិកបានពង្រីកវិធានការចាក់វ៉ាក់សាំង ខណៈដែលសហភាពអឺរ៉ុបកំពុងស៊ើបអង្កេតថាតើវ៉ាក់សាំងរបស់សហរដ្ឋអាមេរិកអាចត្រូវបានគេប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះនៅក្នុងទ្វីបអឺរ៉ុបដែរឬទេ។

👉នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកគេនឹងផ្តល់វ៉ាក់សាំងជំងឺគ្រុនស្វាបន្ថែមទៀត ធ្វើការដើម្បីពង្រីកការធ្វើតេស្ត និងចាត់វិធានការផ្សេងទៀតដើម្បីព្យាយាមទប់ស្កាត់វាមុនការផ្ទុះឡើង។

👉អ្នកសម្របសម្រួលការឆ្លើយតបរបស់សេតវិមាន លោកវេជ្ជបណ្ឌិត Ashish Jha បាននិយាយថា "យើងនឹងបន្តចាត់វិធានការយ៉ាងខ្លាំងក្លាប្រឆាំងនឹងមេរោគនេះ" ។

👉ចំនួនករណីបានបន្តកើនឡើងនៅក្នុងសហរដ្ឋអាមេរិក។ គិតត្រឹមថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ករណីចំនួន 306 ត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងរដ្ឋចំនួន 27 និងស្រុកកូឡុំប៊ី។

👉រដ្ឋបាលបាននិយាយថា ខ្លួនកំពុងពង្រីកក្រុមមនុស្សដែលត្រូវបានគេណែនាំឱ្យចាក់វ៉ាក់សាំង ដើម្បីរួមបញ្ចូលបុរសដែលទើបនឹងរួមភេទជាមួយបុរសនៅឯពិធីជប់លៀង ឬនៅក្នុងការជួបជុំផ្សេងទៀតនៅក្នុងទីក្រុងដែលករណីជំងឺគ្រុនស្វាត្រូវបានរកឃើញ។

👉វ៉ាក់សាំងត្រូវបានអនុម័តសម្រាប់ជំងឺស្វានៅសហរដ្ឋអាមេរិក។ រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​ថ្នាំ​ជាង 9​ ពាន់​ដូស។

👉 ក្រុមមន្ត្រីកាលពីថ្ងៃអង្គារបាននិយាយថា ពួកគេកំពុងបែងចែកថ្នាំចំនួន 56,000 ផ្សេងទៀតភ្លាមៗ និង 240,000 បន្ថែមទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

👉 ពួកគេបានសន្យាច្រើនជាង 1 លានបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

👉នៅទ្វីបអឺរ៉ុប វ៉ាក់សាំងដែលត្រូវបានគេស្គាល់ថាជា Imvanex ត្រូវបានអនុញ្ញាតតែចំពោះមនុស្សពេញវ័យសម្រាប់ការបង្ការជំងឺអុតស្វាយ។

👉នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បាននិយាយថា ខ្លួននឹងចាប់ផ្តើមស៊ើបអង្កេតការប្រើប្រាស់វ៉ាក់សាំងសម្រាប់ជំងឺស្វាស។

👉 "ការសម្រេចចិត្តដើម្បីចាប់ផ្តើមការពិនិត្យឡើងវិញនេះគឺផ្អែកលើលទ្ធផលពីការសិក្សាមន្ទីរពិសោធន៍ដែលបង្ហាញថាវ៉ាក់សាំងបង្ករឱ្យមានការផលិតអង្គបដិប្រាណដែលកំណត់គោលដៅលើវីរុសជំងឺស្វា។" EMA បាននិយាយ។

ប្រភព៖ Associated Press

🥛កង្វះវីតាមីន D និងបង្កផលវិបាកអ្វីខ្លះ🍣? 👉វីតាមីន D គឺជា  វីតាមីនរលាយជាតិខ្លាញ់ ចាំបាច់ដែលរាងកាយរបស់អ្នកត្រូវការដើម្បីគ្...
31/05/2022

🥛កង្វះវីតាមីន D និងបង្កផលវិបាកអ្វីខ្លះ🍣?

👉វីតាមីន D គឺជា វីតាមីនរលាយជាតិខ្លាញ់ ចាំបាច់ដែលរាងកាយរបស់អ្នកត្រូវការដើម្បីគ្រប់គ្រងការស្រូបយកជាតិកាល់ស្យូម។ កង្វះអាចបណា្ខលឱ្យឆ្អឹងខាំងនិងរលួយ។

👉កុមារដែលមិនទទួលបានគ្រប់គ្រាន់អាចនឹងមានជំងឺម្យ៉ាងហៅថា rickets ហើយមនុស្សពេញវ័យដែលមានកង្វះវីតាមីន D មានហានិភ័យខ្ពស់នៃជំងឺពុកឆ្អឹង។

👉ការទទួលទានវីតាមីន D គ្រប់គ្រាន់ជារៀងរាល់ថ្ងៃគឺពី 200 ទៅ 600 យូនីធី។ ទោះជាយ៉ាងណាអ្នកជំនាញមួយចំនួនជឿថាចំនួនអ្នកគួរត្រូវបានបង្កើន។

👉ត្រីសាម៉ុងបីអ៊ីនមានប្រហែល 800 IU, ទឹកដោះគោមួយពែងមានអាយុកាលជាង 100 IU ហើយអាហារបំប៉នមួយចំនួនមួយដែលមានវីតាមីន D មានវីតាមីន D ប្រហែល 40 គ្រាប់។

✅ រោគសញ្ញានៃកង្វះវីតាមីន D

👉អ្នកដែលមានកង្វះវីតាមីន D អាចមានការឈឺចាប់ឆ្អឹងនិងខ្សោយសាច់ដុំទោះបីជារោគសញ្ញាដំបូងអាចមានកម្រិតស្រាល។

👉កុមារដែលមាន rickets ទទួលរងពីឆ្អឹងទន់និងខូចទ្រង់ទ្រាយ skeletal ។ កង្វះនៃមនុស្សពេញវ័យនឹងធ្វើឱ្យមានជំងឺពុកឆ្អឹងដែលជាលក្ខខ័ណ្ឌមួយដែលធ្វើអោយឆ្អឹងរបស់អ្នកខ្សោយ។ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចបញ្ជាឱ្យធ្វើតេស្តដើម្បីវាស់កម្រិតវីតាមីន D 25-hydroxy ។

👉កម្រិតវីតាមីន D មិនគ្រប់គ្រាន់នៅក្នុងឈាមត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពខុសគ្នានៃបញ្ហាសុខភាពផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែមជំងឺលើសឈាមជំងឺក្រិនច្រើននិងជំងឺមហារីកមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយការស្រាវជ្រាវបន្ថែមគឺចាំបាច់ដើម្បីកំណត់ថាតើវីតាមីន D អាចការពារឬព្យាបាលជំងឺណាមួយទាំងនេះបានដែរឬទេ។

✅ មូលហេតុនៃកង្វះវីតាមីន D

👉ការមិនទទួលទានអាហារដែលមានវីតាមីន D និងមិនប៉ះពាល់ដល់កម្តៅព្រះអាទិត្យអាចបណ្តាលអោយកង្វះវីតាមីន D ។

👉ទារកដែលបានប្រើទឹកដោះម្តាយ, មនុស្សវ័យចំណាស់, អ្នកជំងឺក្នុងផ្ទះនិងអ្នកដែលមានស្បែកខ្មៅងងឹតមានហានិភ័យខ្ពស់នៃកង្វះវីតាមីន D ។

👉អ្នកដែលមានបញ្ហាស្រូបយកជាតិខ្លាញ់ដោយសារតែបញ្ហាដូចជាជំងឺ Crohn, សាច់ដុំពោះវៀន, ការវះកាត់ក្រពះឬមានបញ្ហាថ្លើមឬតម្រងនោមអាចមិនទទួលបានវីតាមីន D គ្រប់គ្រាន់ពីរបបអាហាររបស់ពួកគេ។

👉អ្នកត្រូវការពន្លឺព្រះអាទិត្យដើម្បីផលិតវីតាមីន D ប៉ុន្តែវាត្រូវការរយៈពេល 5 ទៅ 30 នាទីនៃការប៉ះពាល់នឹងព្រះអាទិត្យនៅលើផ្ទៃមុខដៃជើងឬខ្នងរបស់អ្នកពីរដងក្នុងមួយសប្តាហ៍ដោយមិនប្រើឡេការពារកម្តៅថ្ងៃដើម្បីជំរុញការផលិតវីតាមីន D គ្រប់គ្រាន់។

👉ការប៉ះពាល់នឹងកម្តៅព្រះអាទិត្យខ្លាំងអាចបង្កើនហានិភ័យនៃជំងឺមហារីកស្បែករបស់អ្នកដូច្នេះវាចាំបាច់ក្នុងការប្រើឡេការពារកម្តៅថ្ងៃនិងកំណត់ការប្រើគ្រែថ្នម។

👉វីតាមីន D មិនមានវត្តមាននៅក្នុងធម្មជាតិច្រើនទេ។ ទោះជាយ៉ាងណាក៏ដោយត្រីខ្លាញ់និងជាពិសេសថ្លើមថ្លើមសម្បូរវីតាមីនឌី។

👉 ថ្លើមសាច់ស៊ុតនិងឈីសក៏មានបរិមាណតិចដែរ។ វីតាមីន D ត្រូវបានបន្ថែមទៅលើអាហារមួយចំនួនដូចជាទឹកដោះគោនិងគ្រាប់ធញ្ញជាតិអាហារពេលព្រឹក។

😂កាត់ចិត្តទៅ😂
29/05/2022

😂កាត់ចិត្តទៅ😂

🐒រោគសញ្ញានៃ ​Monkeypox🐵 ជំងឺអុតស្វាយគឺស្រដៀងនឹង ប៉ុន្តែស្រាលជាងរោគសញ្ញានៃជំងឺអុតស្វាយ។  Monkeypox ចាប់ផ្តើមដោយគ្រុនក្តៅ ...
23/05/2022

🐒រោគសញ្ញានៃ ​Monkeypox🐵 ជំងឺអុតស្វាយគឺស្រដៀងនឹង ប៉ុន្តែស្រាលជាងរោគសញ្ញានៃជំងឺអុតស្វាយ។ Monkeypox ចាប់ផ្តើមដោយគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ និងអស់កម្លាំង។ ភាពខុសគ្នាចំបងរវាងរោគសញ្ញានៃជំងឺអុតស្វាយ និងជំងឺអុតស្វា
គឺថា ជំងឺអុតស្វាធ្វើឱ្យមានកូនកណ្តុរហើម (ជំងឺ lymphadenopathy) ខណៈពេលដែលជំងឺអុតស្វាយមិនមាន។ រយៈពេលភ្ញាស់ (ពេលវេលាពីការឆ្លងដល់រោគសញ្ញា) សម្រាប់ជំងឺអុតស្វា​ គឺជាធម្មតា ៧-១៤ ថ្ងៃ ប៉ុន្តែអាចមានចាប់ពី ៥-២១ ថ្ងៃ។

ជំងឺចាប់ផ្តើមដោយ៖

គ្រុន
ឈឺក្បាល
ឈឺសាច់ដុំ
ឈឺខ្នង
កូនកណ្តុរហើម
ញាក់
ហត់នឿយ
ក្នុងរយៈពេល 1 ទៅ 3 ថ្ងៃ (ជួនកាលយូរជាងនេះ) បន្ទាប់ពីមានគ្រុនក្តៅ អ្នកជំងឺមានកន្ទួល ជារឿយៗចាប់ផ្តើមនៅលើមុខ បន្ទាប់មករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។

ជំងឺនេះជាធម្មតាមានរយៈពេល 2-4 សប្តាហ៍។ នៅទ្វីបអាហ្រ្វិក ជំងឺ​អុតស្វាត្រូវបានបង្ហាញថាបណ្តាលឱ្យស្លាប់មនុស្ស 1 នាក់ក្នុងចំណោម 10 នាក់ដែលឆ្លងជំងឺនេះ។

Address

Auckland

Telephone

+64274478999

Website

Alerts

Be the first to know and let us send you an email when Supreme Healthy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Supreme Healthy:

Share