Vejthani Hospital-មន្ទីរពេទ្យវេជ្ជថានី

Vejthani Hospital-មន្ទីរពេទ្យវេជ្ជថានី មានអ្នកបកប្រែខ្មែរ ថៃ
មានសេវាដឹកជញ្ជូនអតិថិជនដោយឥតគិតថ្លៃក្នុងទីក្រុងបាងកក

មន្ទីរពេទ្យវេជ្ជថានី សូមស្វាគមន៍
គេហទំព័រ: www.vejthani.com
អ៊ីម៊ែល: cambodia@vejthani.com
ទូរស័ព្ទ: +(66)89-201-9000, +(66)88-090-1591

កញ្ញា ឆន គឹមកណិការ៍ អ្នកបកប្រែខ្មែរ ថៃ
មានសេវាដឹកជញ្ជូនអតិថិជនដោយឥតគិតថ្លៃក្នុងទីក្រុងបាងកក

មនុស្សយន្តជំនួយការវះកាត់ប្តូរជង្គង់សិប្បនិម្មិត ដើម្បីការធ្វើចលនាប្រកបដោយទំនុកចិត្តម្តងទៀតជំងឺរលាកសន្លាក់ជង្គង់ចំពោះមនុស...
14/07/2025

មនុស្សយន្តជំនួយការវះកាត់ប្តូរជង្គង់សិប្បនិម្មិត ដើម្បីការធ្វើចលនាប្រកបដោយទំនុកចិត្តម្តងទៀត
ជំងឺរលាកសន្លាក់ជង្គង់ចំពោះមនុស្សចាស់ជារឿយៗបណ្តាលឱ្យមានការឈឺចាប់ និងការផ្លាស់ទីមានកម្រិត។ ដូច្នេះហើយ ការវះកាត់ប្តូរជង្គង់គឺជាជម្រើសមួយដែលកំពុងទទួលការអភិវឌ្ឍជាបន្តបន្ទាប់ ហើយការច្នៃប្រឌិតចុងក្រោយបំផុតមួយគឺ VELYS™ Robotic-Assisted Solutions (VRAS) ដែលជួយឱ្យការវះកាត់ប្តូរជង្គង់មានភាពត្រឹមត្រូវ សុវត្ថិភាព និងឆាប់រហ័សជាងមុន ជាមួយនឹងលក្ខណៈពិសេសលេចធ្លោដែលបំពេញតម្រូវការបែបបុគ្គលរបស់អ្នកជំងឺម្នាក់ៗជាមួយនឹង Personalized Alignment
VELYS™ គឺជាមនុស្សយន្ត Generation 4 ដែលជួយគ្រូពេទ្យវះកាត់ក្នុងការវះកាត់ប្តូរជង្គង់ឪ្យមានភាពជាក់លាក់។ វាអាចវាយតម្លៃ និងកែតម្រូវតុល្យភាពនៃសន្លាក់ជង្គង់ ទៅតាមរចនាសម្ព័ន្ធរបស់បុគ្គលម្នាក់ៗ ព្រមទាំងបង្ហាញទីតាំងនៃការវះកាត់បែប Real-Time នៅលើអេក្រង់កុំព្យូទ័រ និងគ្រប់គ្រងចលនារបស់ឧបករណ៍ មិនឱ្យវាចាកចេញពីចំណុចដែលបានកំណត់
អត្ថប្រយោជន៍របស់ VELYS™
• ជួយបង្កើតរូបភាព 3D នៃសន្លាក់ជង្គង់របស់អ្នកជំងឺ ដែលនឹងមានភាពខុសគ្នា (3D model)
• ជួយក្នុងការវាយតម្លៃភាពមិនប្រក្រតីនៃសន្លាក់ជង្គង់ (preoperative evaluation)
• ត្រួតពិនិត្យជើង និងលំនឹងជង្គង់បែប Real-time អំឡុងពេលវះកាត់
• បង្កើនភាពត្រឹមត្រូវក្នុងការដាក់ជង្គង់សិប្បនិម្មិត
• កាត់បន្ថយផលប៉ះពាល់លើជាលិកាជុំវិញ
• កាត់បន្ថយហានិភ័យនៃផលវិបាក
• ឆាប់ជាសះស្បើយ ឈឺតិច
• ពន្យារអាយុកាលនៃសន្លាក់សិប្បនិម្មិត
• ជំរុញការផ្លាស់ទីឱ្យស្រដៀងទៅនឹងធម្មជាតិបំផុតតាមដែលអាចធ្វើទៅបាន
ជាមួយនឹងបច្ចេកវិទ្យា Velys យើងមិនត្រឹមតែ "ផ្លាស់ប្ដូរទ្រនាប់ជង្គង់" ប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុង "ផ្តល់គុណភាពជីវិតឡើងវិញ" ដល់អ្នកជំងឺរបស់យើងយ៉ាងពិតប្រាកដ
_______________________________________________________
Line/Telegram: +66892019000
Telegram Chanel: https://t.me/+jGnh2mNpz643OTI1
Youtube: http://bit.ly/2OpDlOv
IG: https://www.instagram.com/vejthani.hospital/
Twitter: https://twitter.com/Vejthani
Website: https://www.vejthani.com/km/
Cambodia Hotline: +66 (0) 89 201 9000

🌿 នៅពេលដែលពន្លឺធម្មជាតិក្លាយជាផ្នែកនៃដំណើរការនៃការព្យាបាលការរចនាប្រកបដោយការគិតគូរ មិនមែនគ្រាន់តែជាស្ថាបត្យកម្មប៉ុណ្ណោះទេ...
14/07/2025

🌿 នៅពេលដែលពន្លឺធម្មជាតិក្លាយជាផ្នែកនៃដំណើរការនៃការព្យាបាល

ការរចនាប្រកបដោយការគិតគូរ មិនមែនគ្រាន់តែជាស្ថាបត្យកម្មប៉ុណ្ណោះទេ បន្ដែថែមទាំងរួមទាំងការបង្កើតបរិយាកាសដែលអំណោយផលដល់ស្តារនីតិសម្បទា មនុស្ស និងភពផែនដី 🌍

📲 ស្វែងយល់ពីរបៀបដែលចក្ខុវិស័យដែលកំពុងក្លាយទៅជាការពិតតាមរយៈការរចនាអគារដែលលាយបញ្ចូលពន្លឺធម្មជាតិជាមួយនឹងថាមពលស្អាត

រោគសញ្ញាស្ពឹកដែលកើតនៅលើរាងកាយអាចប្រាប់ពីជំងឺអ្វីខ្លះ?✅ការស្ពឹក​តែមេដៃ ម្រាមដៃ​ចង្អុល ម្រាមដៃ​កណ្តាល និង​ពាក់កណ្តាល​នៃ​ម្...
13/07/2025

រោគសញ្ញាស្ពឹកដែលកើតនៅលើរាងកាយអាចប្រាប់ពីជំងឺអ្វីខ្លះ?
✅ការស្ពឹក​តែមេដៃ ម្រាមដៃ​ចង្អុល ម្រាមដៃ​កណ្តាល និង​ពាក់កណ្តាល​នៃ​ម្រាមដៃ​នាង
✅ការស្ពឹក​មេដៃ ម្រាមដៃ​ចង្អុល ម្រាមដៃ​កណ្តាល
✅ការស្ពឹកចុងដៃនិងចុងជើង
✅ការស្ពឹកម្រាមដៃកូន ម្រាមដៃ​នាង​និង​ផ្នែក​ម្ខាង​នៃ​បាតដៃ
✅ស្ពឹកបង្ហូរដៃរវាងមេដៃនិងម្រាមដៃចង្អុល
✅ស្ពឹកទាំងស្រុង ចាប់ពីដៃចុះទៅម្រាមដៃ
✅ស្ពឹកចាប់ទាំងពីប្រអប់ជើងឡើងទៅដល់ស្មងជើង
✅ស្ពឹកជើងទាំងស្រុងនិងរាលដាលមកដល់ត្រគាក
✅អាការះស្ពឹកដែលចាប់ផ្តើមពីម្រាមជើង បាតជើង ចុងម្រាម ហើយ​រាលដាល​ដល់​កជើង ជង្គង់ និង​រាងកាយ
អាចអានព័ត៌មានលម្អិតបាននៅទីនេះ៖ https://www.vejthani.com/km/2023/12/%e1%9e%9a%e1%9f%84%e1%9e%82%e1%9e%9f%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%9f%e1%9f%92%e1%9e%96%e1%9e%b9%e1%9e%80%e1%9e%8a%e1%9f%82%e1%9e%9b%e1%9e%80%e1%9e%be%e1%9e%8f%e1%9e%93%e1%9f%85%e1%9e%9b/
***********************
បើអ្នកមានបញ្ហាណាមួយអាចធ្វើការពិនិត្យបញ្ហាស្ពឹកដោយកញ្ចប់វាយតម្លៃសរសៃប្រសាទ និងសាច់ដុំនេះបាន
https://www.vejthani.com/km/packages-and-programs/%e1%9e%80%e1%9e%89%e1%9f%92%e1%9e%85%e1%9e%94%e1%9f%8b%e1%9e%9c%e1%9e%b6%e1%9e%99%e1%9e%8f%e1%9e%98%e1%9f%92%e1%9e%9b%e1%9f%83%e1%9e%9f%e1%9e%9a%e1%9e%9f%e1%9f%83%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%9f/
_______________________________________________________
Line/Telegram: +66892019000
Telegram Chanel: https://t.me/+jGnh2mNpz643OTI1
Youtube: http://bit.ly/2OpDlOv
IG: https://www.instagram.com/vejthani.hospital/
Twitter: https://twitter.com/Vejthani
Website: https://www.vejthani.com/km/
Cambodia Hotline: +66 (0) 89 201 9000

ជំងឺធាត់ គ្រោះថ្នាក់ស្ងាត់ដែលបំផ្លាញសុខភាព ដែលអ្នក…មិនដឹងខ្លួន?ជំងឺធាត់មិនត្រឹមតែប៉ះពាល់ដល់រូបរាងរបស់អ្នកប៉ុណ្ណោះទេ ប៉ុន...
11/07/2025

ជំងឺធាត់ គ្រោះថ្នាក់ស្ងាត់ដែលបំផ្លាញសុខភាព ដែលអ្នក…មិនដឹងខ្លួន?
ជំងឺធាត់មិនត្រឹមតែប៉ះពាល់ដល់រូបរាងរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កើនហានិភ័យនៃជំងឺធ្ងន់ធ្ងរដូចជាជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី 2 និងមហារីកមួយចំនួនផងដែរ បច្ចុប្បន្នចំនួនអ្នកជំងឺធាត់កំពុងកើនឡើងជារៀងរាល់ឆ្នាំ
ជម្រើសមួយក្នុងចំណោមជម្រើសដែលទទួលស្គាល់ពីផ្នែកវេជ្ជសាស្ដ្រដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពគឺ ការវះកាត់ក្រពះដើម្បីសម្រកទម្ងន់ ដោយប្រើបច្ចេកវិទ្យា វះកាត់តាមរយៈកាមេរ៉ា (Laparoscopic Surgery) ដែលជួយឱ្យមានស្នាមរបួសតូច ការឈឺចាប់តិច ជាសះស្បើយលឿន និងការវិលត្រលប់មកជីវិតប្រចាំថ្ងៃវិញយ៉ាងឆាប់រហ័ស
វិធីសាស្រ្តការវះកាត់ក្រពះដែលទទួលបានការពេញនិយមរួមមាន៖
1. ការវះកាត់ក្រពះមួយចំនួនធំចេញ (Sleeve Gastrectomy)
2. ការវះកាត់ក្រពះបែប Bypass (Roux-en-Y Gastric Bypass: RYGB)
3. ការវះកាត់ក្រពះបែប Sleeve Plus
4. ការវះកាត់ក្រពះបែប OAGB (One Anastomosis Gastric Bypass)
អត្ថប្រយោជន៍នៃការវះកាត់សម្រកទម្ងន់
• កាត់បន្ថយហានិភ័យនៃជំងឺដែលបណ្តាលមកពីជំងឺធាត់
• ស្តារសុខភាព និងកែលម្អគុណភាពជីវិតឪ្យប្រសើរឡើង
• កាត់បន្ថយឱកាសនៃការស្លាប់ពីផលវិបាករយៈពេលវែង
តើអ្នកណាស័ក្តិសមសម្រាប់ការវះកាត់ក្រពះដើម្បីសម្រកទម្ងន់?
• អ្នកដែលមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) ពី 30 ឡើងទៅ រួមជាមួយនឹងជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន
• អ្នកដែលមាន BMI ចាប់ពី 32.5 ឡើងទៅ និងមានជម្ងឺដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ឬជំងឺឈប់ដកដង្ហើមអំឡុងពេលគេង
• អ្នកដែលមាន BMI ពី 37.5 ឡើងទៅ ហើយចង់បានវិធីសាស្រ្តសុវត្ថិភាពក្នុងការសម្រកទម្ងន់
• អ្នកដែលត្រៀមខ្លួនជាស្រេចទាំងកាយនិងចិត្តសម្រាប់ការវះកាត់ និងការកែប្រែឥរិយាបថក្រោយការវះកាត់
• អ្នកដែលយល់ និងទទួលយកហានិភ័យដែលអាចកើតមានពីការវះកាត់
ប្រសិនបើអ្នក ឬអ្នកជិតស្និទ្ធរបស់អ្នកកំពុងប្រឈមមុខនឹងបញ្ហានៃជំងឺធាត់ ហើយកំពុងស្វែងរកវិធីសម្រកទម្ងន់ដោយសុវត្ថិភាព អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មាន និងការណែនាំដែលសមស្របសម្រាប់សុខភាពរបស់អ្នកមុននឹងធ្វើការសម្រេចចិត្ត
_______________________________________________________
Line/Telegram: +66892019000
Telegram Chanel: https://t.me/+jGnh2mNpz643OTI1
Youtube: http://bit.ly/2OpDlOv
IG: https://www.instagram.com/vejthani.hospital/
Twitter: https://twitter.com/Vejthani
Website: https://www.vejthani.com/km/
Cambodia Hotline: +66 (0) 89 201 9000

រកឃើញលឿន…ឱកាសរស់រានមានជីវិតខ្ពស់ ជាមួយនឹងបច្ចេកវិទ្យា Low-dose CT និង EBUSការពិនិត្យមហារីកសួត៖ ត្រឹមត្រូវ សុវត្ថិភាព មិន...
09/07/2025

រកឃើញលឿន…ឱកាសរស់រានមានជីវិតខ្ពស់ ជាមួយនឹងបច្ចេកវិទ្យា Low-dose CT និង EBUS

ការពិនិត្យមហារីកសួត៖ ត្រឹមត្រូវ សុវត្ថិភាព មិនចាំបាច់វះកាត់
“ក្អករ៉ាំរ៉ៃ ឈឺទ្រូង ងាយអស់កម្លាំង” គឺជារោគសញ្ញាដែលមនុស្សជាច្រើនអាចមើលរំលង ប៉ុន្តែវាអាចជាសញ្ញាព្រមាននៃ "មហារីកសួត" ដែលជាជំងឺដ៏សាហាវដែលសម្លាប់មនុស្សជុំវិញពិភពលោកដោយសារតែភាគច្រើនរកឃើញយឺតពេល
កត្តាហានិភ័យនៃជំងឺមហារីកសួតរួមមាន៖
1. បារី អ្នកដែលជក់បារីមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីកសួតច្រើនជាង អ្នកមិនជក់បារី 20 ទៅ 30 ដង
2. Asbestos ដែលមាននៅក្នុងវត្ថុធាតុងាយឆេះ សន្លឹកការពារកម្ដៅតាមអគារ ប្រភេទមួយចំនួននៃអ៊ីសូឡង់ ឧស្សាហកម្មវាយនភ័ណ្ឌ ។ល។
3. ឧស្ម័នវិទ្យុសកម្ម ឬឧស្ម័នរ៉ាដុន (Radon) គឺជាឧស្ម័នគ្មានពណ៌ គ្មានក្លិន ដែលអាចរកឃើញបាននៅក្នុងដីធម្មជាតិ និងប្រភពថ្ម ឬតំបន់ដែលមានរ៉ែអ៊ុយរ៉ាញ៉ូម
4. សារធាតុផ្សេងទៀតដូចជា ក្រូមីញ៉ូម នីកែល និងធូលីពីឧស្សាហកម្មធុនធ្ងន់ ចំហាយប្រេង ចំហេះផ្សែងផ្សេងៗ រួមទាំងការបំពុលខ្យល់មិនបរិសុទ្ធ
5. ជំងឺសួត អ្នកដែលមានជំងឺរបេងសួត មានឱកាសខ្ពស់ក្នុងការកើតជំងឺមហារីកសួត ដោយកើតឡើងនៅបរិវេនដែលមានស្លាកស្នាមដែលបណ្តាលមកពីជំងឺរបេងសួត

ដូច្នេះ វាត្រូវបានណែនាំឱ្យធ្វើការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ ឬទទួលការស្កេនពិនិត្យដោយកាំរស្មីកុំព្យូទ័រ ឲប្រភេទបរិមាណវិទ្យុសកម្មកម្រិតទាប (Low Dose CT Scan) ប្រសិនបើពិនិត្យឃើញដុំសាច់ ឬស្នាមនៅក្នុងសួត។ វេជ្ជបណ្ឌិតនឹងពិចារណាលើការធ្វើរោគវិនិច្ឆ័យបន្ថែមទៀតដោយប្រើបច្ចេកវិទ្យា EBUS-TBNA (Endobronchial Ultrasound-Guided Transbronchial Needle Aspiration)
ដោយប្រើបច្ចេកទេស ឆ្លុះបំពង់ខ្យល់រួមជាមួយអ៊ុលត្រាសោន ដែលអនុញ្ញាតឱ្យគ្រូពេទ្យអាចច្រិបជាលិកាពីដុំសាច់ ឬកូនកណ្តុរនៅក្នុងទ្រូងបានយ៉ាងត្រឹមត្រូវ។ ប្រសិនបើរកឃើញលឿន និងព្យាបាលបានទាន់ពេល នឹងមានឱកាសខ្ពស់ក្នុងការជាសះស្បើយទាំងស្រុង ប៉ុន្តែប្រសិនបើបណ្ដោយឪ្យ ដុំសាច់ ឬស្លាកស្នាមនៅក្នុងសួតឱ្យលូតលាស់ នោះមហារីកនឹងរាលដាល ពិបាកព្យាបាល ហើយអាចអន្ដរាយដល់អាយុជីវិត
ចំណុចសំខាន់នៃការពិនិត្យ EBUS៖
• ការធ្វើកោសល្យវិច័យពីកូនកណ្តុរ ឬដុំសាច់នៅខាងបំពង់ខ្យល់ដោយមិនចាំបាច់វះកាត់
• កាត់បន្ថយហានិភ័យនៃផលវិបាក
• ការប្រើអ៊ុលត្រាសោនដើម្បីនាំផ្លូវដើម្បីភាពជាក់លាក់ កាត់បន្ថយហានិភ័យ និងការជាសះស្បើយលឿនជាងមុន
• ពិនិត្យរកឃើញទាំង មហារីកសួត របេង និងដុំសាច់ក្នុងប្រព័ន្ធផ្លូវដង្ហើម
• ដឹងលទ្ធផលធ្វើកោសល្យវិច័យដុំសាច់ក្នុងរយៈពេល 2 ថ្ងៃ
• ជាសះស្បើយលឿន ឈឺតិច មានសុវត្ថិភាព
ការធ្វើតេស្តនេះគឺស័ក្តិសមសម្រាប់អ្នកដែលមានដុំសាច់ក្នុងទ្រូង ឬមានហានិភ័យដូចជាអ្នកជក់បារី ឬមានរោគសញ្ញាផ្លូវដង្ហើមខុសប្រក្រតី
កុំចាំរហូតដល់យឺតពេល បើសិនជាអ្នក ឬអ្នកនៅជុំវិញខ្លួនមានរោគសញ្ញាមិនប្រក្រតី សូមមកធ្វើរោគវិនិច្ឆ័យជាមួយអ្នកជំនាញឲ្យបានឆាប់ ដើម្បីរៀបចំផែនការព្យាបាលសមស្រប
_______________________________________________________
Line/Telegram: +66892019000
Telegram Chanel: https://t.me/+jGnh2mNpz643OTI1
Youtube: http://bit.ly/2OpDlOv
IG: https://www.instagram.com/vejthani.hospital/
Twitter: https://twitter.com/Vejthani
Website: https://www.vejthani.com/km/
Cambodia Hotline: +66 (0) 89 201 9000

ទងសាច់ក្នុងពោះវៀនធំ តួរបង្កនៃមហារីកជាមួយនឹងចំណេះដឹងផ្នែកវេជ្ជសាស្រ្ដបច្ចុប្បន្ន ធ្វើឱ្យយើងដឹងអំពីជំងឺមហារីកពោះវៀនធំ បង្ក...
07/07/2025

ទងសាច់ក្នុងពោះវៀនធំ តួរបង្កនៃមហារីក
ជាមួយនឹងចំណេះដឹងផ្នែកវេជ្ជសាស្រ្ដបច្ចុប្បន្ន ធ្វើឱ្យយើងដឹងអំពីជំងឺមហារីកពោះវៀនធំ បង្កមកពីទងសាច់ឬ Polyp ក្នុងពោះវៀនធំ។ នៅពេលដែលទងសាច់ កើតឡើងនៅក្នុងពោះវៀនធំ អ្នកជំងឺនឹងមិនមានរោគសញ្ញាអ្វីឡើយ។ រហូតទាល់តែទងសាច់មានខ្នាត ធំ និងក្លាយជាមហារីក ទើបចាប់ផ្ដើមមានរោគសញ្ញាកើតឡើង។ បច្ចុប្បន្ននេះ គ្រូពេទ្យអាចរកឃើញទងសាច់នៅក្នុងពោះវៀនធំបាន ជាមួយនឹងបច្ចេកវិទ្យាឆ្លុះពិនិត្យពោះវៀនធំ (colonoscopy) ដែលជួយឪ្យរកឃើញទងសាច់ចាប់តាំងពីដំណាក់កាលដំបូង បើទោះបីជាវាមានទំហំតូចត្រឹមតែ 2 មិល្លីម៉ែត្រ ឬទំហំស្មើសណ្តែកបៃតងក៏ដោយ។ ក្រៅពីនេះវាត្រូវបានគេប្រើរួមជាមួយនឹងបច្ចេកទេសជ្រលក់លើផ្ទៃ និងសរសៃឈាមនៃទងសាច់ ដោយពន្លឺពិសេសមួយហៅថា Magnify Narrow Band Imaging, Magnify NBI ដែលអាចប្រាប់ពីប្រភេទ polyp ដែលបានរកឃើញ តើវាប្រែទៅជាមហារីកហើយឬនៅ? តើវារីករាលដាលហើយឬនៅ? ដើម្បីផ្តល់ការព្យាបាលសមស្របសម្រាប់ប្រភេទទងសាច់នីមួយៗ
នៅពេលដែលគេរកឃើញទងសាច់ពីការឆ្លុះពោះវៀនធំរួច គ្រូពេទ្យអាចធ្វើការកាត់ទងសាច់ចេញ មុនពេល polyps មានឱកាសក្លាយជាមហារីកពោះវៀនធំនាពេលអនាគត ដែលជាវិធីបង្ការជំងឺមហារីកពោះវៀនធំត្រង់ចំនុចនិងសុវត្ថិភាពបំផុត។ លើសពីនេះ ជាមួយនឹងបច្ចេកទេសការវះកាត់តាមកាមេរ៉ាឆ្លុះពោះវៀនធំហៅថា Endoscopic Submucosal Dissection ឬ ESD ជួយឪ្យអាចធ្វើការកាត់ទងសាច់ដែលមានខ្លាតធំៗបាន បើទោះជាមួយចំនួនបានក្លាយទៅជាមហារីករួចហើយ ប៉ុន្តែវាមិនបានរីករាលដាលដល់កូនកណ្តុរនោះទេ។ អាចយកចេញតាមរយៈការឆ្លុះពោះវៀនធំ ជួយអ្នកជំងឺមិនចាំបាច់មានរបួសវះកាត់ពោះ ហើយក្នុងករណីខ្លះវាមិនចាំបាច់ក្នុងការលើកពោះវៀន និងបើកពោះ (colostomy) ដោយមិនចាំបាច់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការវះកាត់តាមកាមេរ៉ា អ្នកជំងឺគួរតែទទួលការតាមដានដោយការឆ្លុះពិនិត្យប្រព័ន្ធរំលាយអាហារឪ្យបានទៀងទាត់ តាមការណែនាំរបស់វេជ្ជបណ្ឌិត
ទោះជាយ៉ាងណាក៏ដោយ ការឆ្លុះពោះវៀនធំដើម្បីស្វែងរកទងសាច់ ប្រៀបដូចជាការពិនិត្យតាមដានរាងកាយ ដោយមិនចាំបាច់មានភាពខុសប្រក្រតីកើតឡើងនោះទេ ជាពិសេសមនុស្សដែលមានអាយុលើសពី 50 ឆ្នាំ ឬមានប្រវត្តិគ្រួសារមានជំងឺមហារីកពោះវៀនធំ គួរតែការឆ្លុះប្រព័ន្ធរំលាយអាហារឪ្យបានទៀងទាត់ ហើយអ្នកគួរជ្រើសរើសទៅជួបគ្រូពេទ្យដែលមានបទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យា Endoscopic ដើម្បីធ្វើការវិនិច្ឆ័យបានត្រឹមត្រូវ គួរតែកាត់បន្ថយអាកប្បកិរិយាហានិភ័យដែលអាចបណ្តាលឱ្យមានភាពមិនប្រក្រតីនៃពោះវៀនធំ ដូចជាការញ៉ាំអាហារមិនទាន់ឆ្អិន អាហារកក ឬកែច្នៃដូចជាសាច់ក្រហម និងសាច់ក្រកជាដើម
_______________________________________________________
Line/Telegram: +66892019000
Telegram Chanel: https://t.me/+jGnh2mNpz643OTI1
Youtube: http://bit.ly/2OpDlOv
IG: https://www.instagram.com/vejthani.hospital/
Twitter: https://twitter.com/Vejthani
Website: https://www.vejthani.com/km/
Cambodia Hotline: +66 (0) 89 201 9000

តើបេះដូងរបស់អ្នករឺងម៉ាំគ្រប់គ្រាន់ឬនៅ?តើអ្នកដឹងទេថា អ្នកអាចគាំងបេះដូងដោយគ្មានសញ្ញាប្រមាន? ជំងឺខ្សោយបេះដូង និងជំងឺបេះដូងន...
06/07/2025

តើបេះដូងរបស់អ្នករឺងម៉ាំគ្រប់គ្រាន់ឬនៅ?
តើអ្នកដឹងទេថា អ្នកអាចគាំងបេះដូងដោយគ្មានសញ្ញាប្រមាន? ជំងឺខ្សោយបេះដូង និងជំងឺបេះដូងនិងមិនបង្ហាញសញ្ញាដូចគ្នាសម្រាប់មនុស្សគ្រប់គ្នានោះទេ

តើអ្នកមានហានិភ័យទាំងនេះទេ?
o ប្រវត្តិគ្រួសារ មានជំងឺបេះដូងនិងសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម
o ជំងឺលើសជាតិខ្លាញ់ ឬការហាត់ប្រាណតិចជាង ៣ដងក្នុងមួយសប្តាហ៍
o ឈឺទ្រូង ណែនទ្រូង និងមិនអារម្មណ៏មិនស្រួលខ្លួន
o ហត់នឿយ និងដង្ហើមខ្លីពេលហាត់ប្រាណ
o ញ័រទ្រូង បញ្ហាចង្វាក់បេះដូង
o អាការៈវិលមុខ និងបត់បង់ស្មារតី
o ពិបាកដកដង្ហើមអំឡុងពេលគេង
o បបូរមាត់ ដៃ និងជើងប្រែទៅជាពណ៌ខៀវ
o ជើងហើម បាត់បង់ចំណង់អាហារ ឡើងទម្ងន់បន្ថែម
https://www.vejthani.com/km/packages-and-programs/is-your-heart-strong-enough/
_______________________________________________________
Line/Telegram: +66892019000
Telegram Chanel: https://t.me/+jGnh2mNpz643OTI1
Youtube: http://bit.ly/2OpDlOv
IG: https://www.instagram.com/vejthani.hospital/
Twitter: https://twitter.com/Vejthani
Website: https://www.vejthani.com/km/
Cambodia Hotline: +66 (0) 89 201 9000

ស្វែងយល់ពីជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ដែលជាជំងឺដ៏សាហាវដែលមិនអាយុនោះទេជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) មិនគ្រាន់តែជា...
04/07/2025

ស្វែងយល់ពីជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ដែលជាជំងឺដ៏សាហាវដែលមិនអាយុនោះទេ
ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) មិនគ្រាន់តែជាជំងឺរបស់មនុស្សចាស់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ។ សូម្បីតែក្នុងចំនោមមនុស្សវ័យក្មេង ប្រសិនបើអ្នកមានអាកប្បកិរិយាហានិភ័យ ឬមានជំងឺរ៉ាំរ៉ៃមួយចំនួន ក៏អាចនាំអោយកើតជំងឺដាច់សរសៃឈាមខួរក្បាល ឬវាអាចជាការហូរឈាមខួរក្បាលបានផងដែរ ដែលអាចមានផលវិបាកធ្ងន់ធ្ងរ ពិការ ឬស្លាប់បនា ប្រសិនបើមិនបានព្យាបាលទាន់ពេល
តើជំងឺសរសៃឈាមខួរក្បាលគឺជាអ្វី?
ជំងឺសរសៃឈាមខួរក្បាល បណ្តាលមកពីការស្ទះ ត្បៀត ឬដាច់សរសៃឈាមក្នុងខួរក្បាល ដែលបណ្តាលឱ្យឈាមមិនអាចផ្គត់ផ្គង់ទៅកាន់ខួរក្បាលបានគ្រប់គ្រាន់ ឬមានការរងរបួសនៃជាលិកាខួរក្បាល ដែលនាំឱ្យខូចកោសិកាខួរក្បាល
រោគសញ្ញាដែលត្រូវប្រយ័ត្ន
ជារឿយៗអ្នកជំងឺមានរោគសញ្ញាស្រួចស្រាលដូចជា៖
• មាត់វៀច មុខវៀច
• និយាយមិនច្បាស់ ឬមិនអាចនិយាយបាន
• ព្រិលភ្នែក មើលឃើញបែកចេញជាពីរ
• ភាពទន់ខ្សោយនៃដៃ និងជើង ឬស្ពឹកនៅផ្នែកម្ខាងនៃរាងកាយ
• ដើរវៀច មិនអាចរក្សាតុល្យភាពបាន
ថ្វីត្បិតតែពីអតីតកាល ជំងឺនេះច្រើនកើតលើមនុស្សចាស់ ឬអ្នកដែលមានជំងឺប្រចាំកាយ ប៉ុន្តែបច្ចុប្បន្ននេះ គេរកឃើញកាន់តែច្រើននៅក្នុងក្រុមមនុស្សវ័យធ្វើការ និងក្មេងជំទង់ដែលមានភាពតានតឹងខ្ពស់ ជក់បារី និងផឹកស្រា មិនបានហាត់ប្រាណ និងមានអាកប្បកិរិយាហូបចុកមិនសមរម្យ ឬរកឃើញក្នុងមនុស្សដែលមិនបានទទួលការពិនិត្យរាងកាយទៀងទាត់ ធ្វើឱ្យមិនដឹងពីជំងឺប្រចាំរាងកាយ
ប្រភេទនៃជំងឺសរសៃឈាមខួរក្បាល
• សរសៃឈាមខួរក្បាលត្បៀតឬស្ទះ បណ្តាលមកពីខ្លាញ់កកកុញនៅក្នុងជញ្ជាំងសរសៃឈាម ឬបណ្តាលមកពីកំណកឈាមចេញពីបេះដូងទៅស្ទះសរសៃឈាមក្នុងខួរក្បាល បណ្តាលឱ្យមានបញ្ហាខួរក្បាលខ្វះឈាមបែបស្រួចស្រាវ
• សរសៃឈាមខួរក្បាលបែកឬដាច់ ច្រើនតែបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ ឬក្រិនសរសៃឈាម រហូតមានការដាច់រហែក និងហូរឈាមក្នុងខួរក្បាល
កត្តាហានិភ័យនៃជំងឺសរសៃឈាមខួរក្បាល
• ជំងឺលើសឈាម
• ជំងឺទឹកនោមផ្អែម
• ជំងឺបេះដូង
• ជាតិខ្លាញ់ក្នុងឈាមខ្ពស់
• ជំងឺធាត់
• ការជក់បារី
• ផឹកស្រាក្នុងបរិមាណច្រើន
ទោះបីជាអ្នកនៅក្មេងក៏ដោយ ប៉ុន្តែប្រសិនបើអ្នកមានអាកប្បកិរិយាទាំងនេះ វានឹងមានហានិភ័យប្រៀបស្មើនឹងមនុស្សចាស់ផងដែរ
ការធ្វើរោគវិនិច្ឆ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលអាចធ្វើឡើងជាមួយនឹង:
• CT Scan (ការថតកាំរស្មីកុំព្យូទ័រខួរក្បាល)
• MRI (រូបភាពអនុភាពម៉ាញេទិក) ដែលផ្តល់រូបភាពនៃសរសៃឈាម និងជាលិកាខួរក្បាលបានយ៉ាងច្បាស់
មន្ទីរពេទ្យវេជ្ជថានី ផ្តល់សេវាពិនិត្យដោយ MRI ថ្មី ជាមួយនឹងទំហំនៃល្អាងធំ សំឡេងស្ងាត់ និងបច្ចេកវិទ្យា Free Breathing ដែលមិនចាំបាច់ទប់ដង្ហើមរយៈពេលយូរ ធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ធូរស្រាលអំឡុងពេលពិនិត្យ ព្រមជាមួយលទ្ធផលត្រឹមត្រូវនិងឆាប់រហ័ស
ក្រៅពីនេះថែមទាំងមាន៖
• Transcranial Doppler (TCD) ពិនិត្យលំហូរឈាមក្នុងខួរក្បាល
• Carotid Doppler ពិនិត្យសរសៃឈាមក
ដែលជួយឪ្យគ្រូពេទ្យអាចរៀបចំផែនការព្យាបាល និងការពារជំងឺប្រកបដោយប្រសិទ្ធភាព
ការណែនាំសម្រាប់ការព្យាបាលនៃជំងឺសរសៃឈាមខួរក្បាលស្រួចស្រាវ
ការព្យាបាលនៃជំងឺសរសៃឈាមខួរក្បាលស្រួចស្រាវចាំបាច់ត្រូវធ្វើ នៅក្នុង "រយៈពេលមាស" (Golden Period) ជាពិសេសក្នុងរយៈពេល 4.5 ម៉ោងដំបូងបន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញា ដើម្បីបង្កើនឱកាសនៃការស្តារខួរក្បាលឡើងវិញ និងកាត់បន្ថយហានិភ័យនៃផលវិបាកក្នុងរយៈពេលវែង ដផុវិធីសាស្រ្តនៃការព្យាបាលសំខាន់ៗ រួមមាន:
• ការប្រើថ្នាំរំលាយកំណកឈាម (Intravenous Thrombolysis): ជួយរំលាយកំណកឈាមដែលស្ទះសរសៃឈាមក្នុងខួរក្បាល ធ្វើឱ្យឈាមលំហូរត្រលប់មកវិញបានតាមធម្មតា
• ការទាញកំណកឈាមដោយបំពង់សុង (Mechanical Thrombectomy): ចំពោះករណីដែលមានកំណកឈាមស្ទះក្នុងសរសៃឈាមខួរក្បាលខ្នាត គ្រូពេទ្យនឹងប្រើបំពង់សុង ដើម្បីទាញកំណកឈាមចេញដោយផ្ទាល់
• ការព្យាបាលតាមបច្ចេកវិជ្ជាទំនើបនៅក្នុង បន្ទប់វះកាត់Hybrid (Hybrid Operating Room)៖ ជាបន្ទប់វះកាត់ដែលរួមបញ្ចូលគ្នានូវឧបករណ៍ទំនើបៗ និងទាន់សម័យសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៅកន្លែងតែមួយ។
បច្ចេកវិទ្យាសំខាន់មួយគឺ Biplane DSA
Biplane DSA (Biplane Digital Subtraction Angiography) ដែលអាចថតរូបសរសៃឈាមបានព្រមគ្នា 2មុំ៖ ផ្នែកខាងមុខ និងផ្នែកចំហៀង រូបភាពដែលទទួលបានមានភាពច្បាស់ខ្ពស់ ជួយឱ្យគ្រូពេទ្យអាចមើលឃើញសរសៃឈាមតូចៗដោយភាពជាក់លាក់ប្រៀបដូចជារូបភាព 3D
Biplane DSA ក៏ជួយឪ្យគ្រូពេទ្យ៖
• បញ្ចូលបំពង់សុងសរសៃឈាមខ្នាតតូចចូលទៅចំនុចដែលមានបញ្ហាស្ទះបានយ៉ាងលឿន
• ចាក់ថ្នាំរំលាយកំណកឈាមដោយផ្ទាល់ក្នុងបរិមាណតិចតួច ដើម្បីកាត់បន្ថយផលវិបាក
• ប្រើឧបករណ៍ពិសេស ដើម្បីទាញកំណកឈាមធំចេញពីសរសៃឈាមក្នុងខួរក្បាល
អត្ថប្រយោជន៍នៃ Biplane DSA សម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល
• កាត់បន្ថយបរិមាណកម្រិតសារធាតុពណ៌វិទ្យុសកម្មដែលអ្នកជំងឺទទួលបាន
• កាត់បន្ថយពេលវេលាព្យាបាល
• កាត់បន្ថយហានិភ័យនៃផលវិបាកយ៉ាងមានប្រសិទ្ធភាព
• ជួយឱ្យចរន្តឈាមវិលមកធម្មតាវិញ និងធ្វើឱ្យខួរក្បាលមានភាពប្រសើរឡើងវិញ
ការការពារជំងឺដាច់សរសៃឈាមខួរក្បាលចំពោះមនុស្សវ័យក្មេង
ដើម្បីការពារកុំឲ្យជំងឺនេះកើតឡើងដោយមិននឹកស្មានដល់ អ្នកគួរអនុវត្តដូចខាងក្រោម៖
• ជៀសវាងអាហារដែលមានជាតិខ្លាញ់ឆ្អែត និងកូលេស្តេរ៉ុលខ្ពស់
• ឈប់ជក់បារី
• ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
• ការគ្រប់គ្រងទម្ងន់
• កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង
• ការពិនិត្យសុខភាពប្រចាំឆ្នាំ
សំខាន់ប្រសិនបើអ្នកសម្គាល់ឃើញរោគសញ្ញារបស់អ្នកហើយរកឃើញថាអ្នកមានរោគសញ្ញាដែលស្របនឹងជំងឺសរសៃឈាមខួរក្បាល អ្នកគួរទៅជួបគ្រូពេទ្យជាបន្ទាន់ ដោយសារតែអ្នកឆាប់ព្យាបាលវា ឱកាសនៃការជាសះស្បើយខួរក្បាលគឺកាន់តែខ្ពស់ និងអាចកាត់បន្ថយហានិភ័យនៃបញ្ហាខ្វិននិងស្លាប់មួយចំហៀងខ្លួនបាន
_______________________________________________________
Line/Telegram: +66892019000
Telegram Chanel: https://t.me/+jGnh2mNpz643OTI1
Youtube: http://bit.ly/2OpDlOv
IG: https://www.instagram.com/vejthani.hospital/
Twitter: https://twitter.com/Vejthani
Website: https://www.vejthani.com/km/
Cambodia Hotline: +66 (0) 89 201 9000

មន្ទីរពេទ្យវេជ្ជថានី Wattanavipa “Vejthani Wattanavipa Hospital” បានទទួលកិត្តិយសដោយដំណើរទស្សនកិច្ចរបស់អភិបាលរងក្រុងបាងកក...
03/07/2025

មន្ទីរពេទ្យវេជ្ជថានី Wattanavipa “Vejthani Wattanavipa Hospital”
បានទទួលកិត្តិយសដោយដំណើរទស្សនកិច្ចរបស់អភិបាលរងក្រុងបាងកក
អមដោយក្រុមកាងារមកពី ខណ្ឌ Laksi
ដើម្បីតាមដានវឌ្ឍនភាពនៃគម្រោងសាងសង់ ដើម្បីធានាការអនុលោមតាមវិធានការ EIA

📌 គម្រោងនេះមិនត្រឹមតែមានគោលបំណងលើកកំពស់សេវាថែទាំសុខភាពប៉ុណ្ណោះទេ
ប៉ុន្តែ​ក៏​ផ្តោត​សំខាន់​លើ​សុវត្ថិភាព ទំនួលខុសត្រូវ​បរិស្ថាន និង​សុខុមាលភាព​របស់​សហគមន៍​ជុំវិញ​ផងដែរ

📲 ទទួលបានព័ត៌មានថ្មីៗអំពីការអភិវឌ្ឍន៍គម្រោងថ្មីៗនៅលើទំព័រនេះ👇

“ការវះកាត់ជួសជុលសន្ទះបេះដូងដោយកាមេរ៉ា ” ជាជម្រើសថ្មី ការជាសះស្បើយឆាប់រហ័ស ការឈឺចាប់តិចអ្នកជំងឺដែលមានបញ្ហាត្បៀតសន្ទះបេះដូ...
02/07/2025

“ការវះកាត់ជួសជុលសន្ទះបេះដូងដោយកាមេរ៉ា ” ជាជម្រើសថ្មី ការជាសះស្បើយឆាប់រហ័ស ការឈឺចាប់តិច

អ្នកជំងឺដែលមានបញ្ហាត្បៀតសន្ទះបេះដូង ឬលេចធ្លាយ មិនចាំបាច់ធ្វើការវះកាត់បើកទ្រូងដែលមានមុខរបួសធំៗ និងត្រូវសម្រាកព្យាបាលរយៈពេលយូរទៀតហើយ ព្រោះបច្ចុប្បន្នមានជម្រើសព្យាបាលថ្មីគឺ ការវះកាត់មុខរបួសតូច (Minimally Invasive Surgery, MIS) ដែលត្រូវបានគេចាត់ទុកថាជាការច្នៃប្រឌិតកម្រិតខ្ពស់ដែលកាត់បន្ថយការឈឺចាប់ និងធ្វើឱ្យអ្នកជំងឺជាសះស្បើយបានលឿនជាងមុន
លោកបណ្ឌិត DR. CHAWAKORN LEAMPRIBOON វេជ្ជបណ្ឌិតឯកទេសវះកាត់បេះដូង នៃមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ជំងឺសន្ទះបេះដូង គឺជាបញ្ហាសុខភាពដ៏សំខាន់មួយ ជាពិសេសនៅក្នុងក្រុមមនុស្សចាស់ ​
✅ក្រិនសន្ទះបេះដូង៖ នេះបណ្តាលមកពីសន្ទះបេះដូងក្រាស់ឬរឹងខ្លាំងពេក ធ្វើឱ្យមិនអាចបើកបានពេញលេញ បង្កឱ្យឈាមហូរឆ្លងកាត់កាន់តែពិបាក
✅សន្ទះបេះដូងលេចធ្លាយ៖ នេះបណ្តាលមកពីសន្ទះបេះដូងបិទមិនជិត ធ្វើ​ឱ្យ​ឈាម​ហូរ​ត្រឡប់​ទៅ​ប្រអប់​បេះដូង​ដែល​ទើប​នឹង​បូម​ចេញ
ការវះកាត់ជួសជុលសន្ទះបេះដូង គឺជាការព្យាបាលដ៏សំខាន់មួយសម្រាប់អ្នកជំងឺដែលមានសន្ទះបេះដូងមិនអាចដំណើរការតាមធម្មតាបាន។ បើ​មិន​បាន​ព្យាបាល​ទេ វា​អាច​នាំ​ឱ្យ​មាន​ជំងឺ​ខ្សោយ​បេះដូងបាន ដោយការវះកាត់ជួសជុលសន្ទះបេះដូងអាចធ្វើបានដោយ វិធីពីរយ៉ាងគឺ៖ ការវះកាត់បែបបើក (Open Surgery) វិធីសាស្រ្តមួយផ្សេងទៀតដែលមានប្រជាប្រិយភាពប៉ុន្តែអាចកាត់បន្ថយចំនុចកំណត់ទាំងនេះបាន គឺជាការវះកាត់មុខរបួសតូច (Minimally Invasive Surgery, MIS)
អានបន្ដ៖ https://www.vejthani.com/km/2025/02/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%9c%e1%9f%87%e1%9e%80%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%87%e1%9e%bd%e1%9e%9f%e1%9e%87%e1%9e%bb%e1%9e%9b%e1%9e%9f%e1%9e%93%e1%9f%92%e1%9e%91%e1%9f%87%e1%9e%94%e1%9f%81/
_______________________________________________________
Line/Telegram: +66892019000
Telegram Chanel: https://t.me/+jGnh2mNpz643OTI1
Youtube: http://bit.ly/2OpDlOv
IG: https://www.instagram.com/vejthani.hospital/
Twitter: https://twitter.com/Vejthani
Website: https://www.vejthani.com/km/
Cambodia Hotline: +66 (0) 89 201 9000

ที่อยู่

Bang Kapi

เบอร์โทรศัพท์

+66892019000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Vejthani Hospital-មន្ទីរពេទ្យវេជ្ជថានីผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Vejthani Hospital-មន្ទីរពេទ្យវេជ្ជថានី:

แชร์

ประเภท

Our Story

មន្ទីរពេទ្យវេជ្ជថានីត្រូវបានទទួលស្គាល់ថាជាអ្នកផ្តល់សេវាសុខាភិបាលដល់អ្នកជំងឺអន្តរជាតិល្អផ្តាច់គេដោយអង្គការអ្នកផ្តល់សេវាសុខាភិបាលសកល 'Global Healthcare Accreditation (GHA) ដោយបានទទួលពិន្ទុក្នុងការវាយតម្លៃនេះខ្ពស់បំផុត។ មន្ទីរពេទ្យវេជ្ជថានីបានទទួលការទទួលស្គាល់ពី GHA ជាមួយនឹងពិន្ទុសរុប 100% ក្រោមកម្មវិធី GHA Program's 10 Critical Success Factors (CSFs)។ GHA ជាអង្គការអ្នកផ្តល់សេវាសុខាភិបាលសកលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិចមាននាទីត្រួតពិនិត្យនិងផ្តល់ការទទួលស្គាល់ដល់មន្ទីរពេទ្យឬអ្នកផ្តល់សេវាកម្មវេជ្ជសាស្រ្តដែលមានសមត្ថភាពខ្ពស់។ បច្ចុប្បន្ននេះមានតែមន្ទីរពេទ្យចំនួន 3 ប៉ុននោះ ក្រៅពីសហរដ្ឋអាមេរិកដែលមានការទទួលស្គាល់ពីអង្គការអ្នកផ្តល់សេវាសុខាភិបាលសកល 'Global Healthcare Accreditation (GHA)។

មន្ទីរពេទ្យវេជ្ជថានីជាមន្ទីរពេទ្យអន្តរជាតិដែលឈានមុខមួយនៅប្រទេសថៃ បាននឹងកំពុងផ្តល់សេវាកម្មដល់អ្នកជម្ងឺទាំងក្នុងនិងក្រៅប្រទេស។ មន្ទីរពេទ្យនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤បានទទួលស្គាល់ពីអង្គការបញ្ជាក់ពីគុណភាពស្តង់ដាអន្តរជាតិ ISO9001:2000 នៅឆ្នាំ២០០៣ និង នៅឆ្នាំ២០០៧ និងស្រមតាមស្តង់ដារបស់គណកម្មការអន្តរជាតិរួម JCI 2010 ជាអង្គការស្របតាមមាត្រដ្ឋានរបស់សហរដ្ឋអាមេរិកដែលត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោកថាជាស្តង់ដាមាសសម្រាប់អ្នកផ្តល់សេវាកម្មថែទាំសុខភាពក្នុងលំដាប់កំពូលនៅទូទំាងពិភពលោក។ មន្ទីរពេទ្យមានបំពាក់ទៅដោយឧបករណ៏បចេ្ចកវិទ្យាដ៏ប្រណិត មានគុណភាពខ្ពស់និងមានអ្នកឯកទេសមានជំនាញច្បាស់លាស់។ យើងមានមោទនភាពចំពោះខ្លួនឯងផ្ទាល់ដោយយើងជាអ្នកជំនាញខាងផ្នែកផ្តល់ការព្យាបាលនាំមុខមួយ នៅក្នុងប្រទេសថៃ។

ការប្តេជ្ញាចិត្តរបស់យើងជាបេសកកម្មនៃការធានាផ្តល់ជូនសុខភាពនិងជីវិតដែលល្អប្រសើរដល់អ្នកជំងឺទាំងអស់តាមរយៈបច្ចេកវិទ្យានិងការព្យាបាលដែលទទួលស្គាល់គុណភាពដោយអង្កការអន្តរជាតិ និងពាន់រង្វាន់ជាច្រើន។ មន្ទីរពេទ្យវេជ្ជថានីបានទទួលការទទួលស្គាល់ជាផ្លូវការពីគណៈកម្មការចម្រុះនៃគណៈកម្មការអន្តរជាតិ (JCI) ចាប់តាំងពីឆ្នាំ 2010 និងទទួលបានវិញ្ញាបនប័ត្រ ISO 9001: 2000 ចាប់តាំងពីឆ្នាំ 2003 និង ទទួលការទទួលស្គាល់ពី Thailand Hospital Accreditation (HA)​ តាំងពីឆ្នាំ 2007 ។ ថ្មីៗនេះសេវាកម្មគំរូរបស់យើងបានទទួលពានរង្វាន់ពីនាយករដ្ឋមន្រ្តីពីរដងក្នុងឆ្នាំ 2011 និង 2017។ លើសពីនេះទៀតកម្មវិធីព្យាបាលជំងឺឆ្លងរបស់យើងសម្រាប់ការវះកាត់ឆ្អឹងខ្នង ការប្តូរសន្លាក់ចង្វាក់បេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី 2 និងជំងឺរលាកថ្លើមប្រភេទ B បានទទួលវិញ្ញាបនប័ត្រកម្មវិធីថែទាំព្យាបាលតាមស្តង់ដា JCI Standards Clinical Care Program Certifications ។