សេវាបកប្រែថៃខ្មែរតាមពេទ្យនិងចំណេះដឹង

សេវាបកប្រែថៃខ្មែរតាមពេទ្យនិងចំណេះដឹង ផ្តល់សេវាថែទាំសុខភាពដល់អ្នកជម្ងឺ ទទួលសេវាបកប្រែថៃខ្មែរគ្រប់មន្ទីរពេទ្យនៅប្រទេសថៃ+66863969640

តើអ្វីទៅជាជំងឺដេកស្រម៉ុកគាំងដង្ហើម?(Obstructive Sleep Apnea)ជំងឺដេកស្រម៉ុកគាំងដង្ហើម ដែលមានការចាប់អារម្មណ៏ខ្ពស់ពីមជ្ឈដ្ឋ...
27/07/2023

តើអ្វីទៅជាជំងឺដេកស្រម៉ុកគាំងដង្ហើម?(Obstructive Sleep Apnea)

ជំងឺដេកស្រម៉ុកគាំងដង្ហើម ដែលមានការចាប់អារម្មណ៏ខ្ពស់ពីមជ្ឈដ្ឋានទូទៅ គឺជាជំងឺដែលមានផលប៉ះពាល់ដល់សុខភាព តែក៏មានប្រសិទ្ធភាពខ្ពស់នៃការព្យាបាលផងដែរ។

១) រោគសញ្ញា
- ងងុយពេលថ្ងៃ
- ស្រម៉ុក គាំងដង្ហើម
- ហត់ស្ទះដង្ហើម ពេលដំណេកយប់
- នោមយប់ច្រើនដង
- បើកញើសយប់ ឬឈឺក្បាល

២) រោគវិនិច្ឆ័យ
- ភ្ជាប់ឧបករណ៏សម្រាប់ធ្វើរោគវិនិច្ឆ័យដែលអាចឲ្យអ្នកជំងឺសម្រាកនៅផ្ទះបាន។
- មានករណីធ្ងន់ធ្ងរ ការភ្ជាប់ឧបករណ៏ធ្វើរោគវិនិច្ឆ័យនៅក្នុងមន្ទីរពេទ្យ។

៣) ការព្យាបាល:
- ហាត់ប្រាណ ហាត់កីឡា
- ដំណេកផ្អៀង ដំណេកគ្រប់គ្រាន់
- ឧបករណ៏សម្រានយប់។

"ប្រសិនបើ លោកអ្នកមានអាការ: ដូចរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះនិងណាត់ជាមួយវេជ្ជបណ្ឌិតជំនាញ នៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាល។"

Source:calmettehospital

ជំងឺពុកឆ្អឹង៖ ជំងឺស្ងៀមស្ងាត់ដែលបង្កហានិភ័យខ្ពស់!១) អ្វីទៅជាជំងឺពុកឆ្អឹង?ជំងឺពុកឆ្អឹង កើតមានឡើងនៅពេលដែលដង់ស៊ីតេឆ្អឹង (កំ...
13/07/2023

ជំងឺពុកឆ្អឹង៖ ជំងឺស្ងៀមស្ងាត់ដែលបង្កហានិភ័យខ្ពស់!

១) អ្វីទៅជាជំងឺពុកឆ្អឹង?
ជំងឺពុកឆ្អឹង កើតមានឡើងនៅពេលដែលដង់ស៊ីតេឆ្អឹង (កំហាប់ឆ្អឹង) និងគុណភាពរឹងមាំនៃឆ្អឹងបានថយចុះដល់កម្រិតមួយ។ នៅពេលដែលឆ្អឹងលែងរឹងមាំ ហើយក្លាយទៅផុយស្រួយ ហានិភ័យនៃការបាក់ឆ្អឹងកើនខ្ពស់។ ការបាត់បង់ភាពរឹងមាំរបស់ឆ្អឹងនេះ កើតឡើងបន្តិចម្ដងៗ និងដោយស្ងៀមស្ងាត់។ ជារឿយៗ អ្នកជំងឺមិនមានរោគសញ្ញាអ្វីទេ រហូតដល់មានការបាក់ឆ្អឹងតែម្ដង បន្ទាប់ពីមានការដួល ឬប៉ះទង្គិចបន្តិចបន្តួចប៉ុណ្ណោះ។ ការព្យាបាលឆ្អឹងបាក់ ដោយជំងឺពុកឆ្អឹង មានការពិបាក ព្រោះឆ្អឹងដែលពុកហើយ មិនមានភាពរឹងមាំដូចឆ្អឹងធម្មតាទេ។ ហេតុដូចនេះហើយ ទើបក្រុមគ្រូពេទ្យទូទាំងពិភពលោកបានប្រសិទ្ធនាមជំងឺពុកឆ្អឹងនេះ ជាជំងឺស្ងៀមស្ងាត់ដែលបង្កហានិភ័យខ្ពស់។
ជំងឺនេះ អាចប៉ះពាល់មនុស្សគ្រប់វ័យ ជាពិសេសមនុស្សដែលមានវ័យចំណាស់ និងស្ត្រីដែលអស់រដូវ។

២) ស្ថិតិនៅលើពិភពលោក

- នៅទូទាំងពិភពលោក ជំងឺពុកឆ្អឹងបានបណ្តាលឱ្យមានការបាក់ឆ្អឹងប្រមាណជិត ៩លានករណីជារៀងរាល់ឆ្នាំ ឬអាចនិយាយបានថាវាបណ្តាលអោយមានការបាក់ឆ្អឹង១ រៀងរាល់៣វិនាទី ។

- នៅទូទាំងពិភពលោក ចំពោះអ្នកដែលមានអាយុលើសពី ៥០ឆ្នាំ៖
+ ស្រ្តីម្នាក់ ក្នុងចំណោមស្ត្រី ៣ នាក់ នឹងបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង
+ បុរសម្នាក់ ក្នុងចំណោមបុរស ៥ នាក់ នឹងបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង

៣) ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យ អាចធ្វើបានយ៉ាងសុក្រិត ដោយការថតស្គែនជាមួយនឹងម៉ាស៊ីនវាស់កំហាប់ឆ្អឹងទំនើបខ្នាតធំ Bone Densitometer ដែលប្រើបច្ចេកទេសទំនើប Dual-Energy X-ray Absorptiometry។ បច្ចេកទេសនេះ ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ជាជម្រើសដ៏ល្អបំផុត (Gold Standard) សម្រាប់ ធ្វើរោគវិនិច្ឆ័យ និងតាមដានប្រសិទ្ធិភាពនៃការព្យាបាលជំងឺពុកឆ្អឹង។

៤) ដំបូន្មានអ្នកជំនាញ និងការព្យាបាល
ដំណឹងល្អគឺជំងឺពុកឆ្អឹងអាចធ្វើរោគវិនិច្ឆ័យ ការពារ និងព្យាបាលបាន។ ការបាក់ឆ្អឹងជាញឹកញាប់ត្រូវបានទប់ស្កាត់តាមរយៈកែប្រែរបៀបរស់នៅអោយមានសុខភាពល្អ និងការប្រើប្រាស់ឱសថសមស្របសម្រាប់ករណីអ្នកជំងឺនីមួយៗ។

#មន្ទីរពេទ្យកាល់ម៉ែត

រោគស្វាយ គឺជាជំងឺឆ្លងតាមការរួមភេទ (STI) ដែលបង្កឡើងដោយបាក់តេរី Treponema pallidum ។ វា​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​នឹង​ដំបៅ​...
12/07/2023

រោគស្វាយ គឺជាជំងឺឆ្លងតាមការរួមភេទ (STI)

ដែលបង្កឡើងដោយបាក់តេរី Treponema pallidum ។ វា​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​នឹង​ដំបៅ​របស់​អ្នក​ដែល​មាន​រោគ​ស្វាយ តាម​រយៈ​ការ​រួម​ភេទ​តាម​មាត់ ទ្វារមាស ឬ​តាម​រន្ធ​គូថ ឬ​តាម​រយៈ​ម្ជុល​ចែក​រំលែក។

👉រោគសញ្ញានៃរោគស្វាយអាចប្រែប្រួលអាស្រ័យលើដំណាក់កាលនៃការឆ្លង។

1- ដំណាក់កាល​ រោគស្វាយ Primary ៖ សញ្ញាដំបូងនៃរោគស្វាយគឺជាការឈឺចាប់តូចមួយដែលហៅថា chancre ។ ជាធម្មតា chancre លេចឡើងក្នុងរយៈពេល 3 សប្តាហ៍បន្ទាប់ពីការប៉ះពាល់នឹងបាក់តេរី។ វាអាចលេចឡើងគ្រប់ទីកន្លែងនៅលើរាងកាយ ប៉ុន្តែវាជាធម្មតាបំផុតនៅលើប្រដាប់ភេទ មាត់ ឬរន្ធគូថ។ chancre នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល 3-6 សប្តាហ៍ ទោះបីគ្មានការព្យាបាលក៏ដោយ។

2- ដំណាក់កាល រោគស្វាយ Secondary ៖ ក្នុងរយៈពេលពីរបីសប្តាហ៍ ឬច្រើនខែបន្ទាប់ពី chancre បាត់ទៅ អ្នកដែលមានរោគស្វាយ ដំណាក់កាល Secondary អាចវិវត្តទៅជាកន្ទួល។ កន្ទួល​អាច​លេចឡើង​នៅ​គ្រប់​ទីកន្លែង​នៅលើ​រាងកាយ ប៉ុន្តែ​វា​ច្រើនតែ​កើតមាន​នៅលើ​បាតដៃ និង​បាតជើង​។ កន្ទួលនេះជាធម្មតាមិនរមាស់ទេ ហើយអាចអមដោយគ្រុនក្តៅ ហើមកូនកណ្តុរ ឈឺបំពង់ក ជ្រុះសក់ ឈឺសាច់ដុំ និងអស់កម្លាំង។ រោគសញ្ញានៃរោគស្វាយដំណាក់កាល Secondary នឹងបាត់ទៅវិញដោយខ្លួនឯង ទោះបីជាមិនមានការព្យាបាលក៏ដោយ ប៉ុន្តែការឆ្លងនឹងនៅតែមាន។

3- ដំណាក់កាល រោគស្វាយ Latent ៖ ប្រសិនបើរោគស្វាយមិនត្រូវបានព្យាបាលទេ វានឹងឈានចូលដំណាក់កាល Latent។ នៅក្នុងដំណាក់កាល Latent មិនមានរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែការឆ្លងនៅតែមាននៅក្នុងខ្លួន។ អ្នក​ដែល​មាន​រោគ​ស្វាយដំណាក់កាល Latent ​នៅ​តែ​អាច​ចម្លង​ការ​ឆ្លង​ទៅ​អ្នក​ដទៃ​បាន។

4- ដំណាក់កាល រោគស្វាយ Tertiary៖ ប្រសិនបើរោគស្វាយមិនត្រូវបានព្យាបាល និង​ឱ្យវិវត្តន៍ទៅដំណាក់កាល Tertiary វាអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងអាចគំរាមកំហែងដល់អាយុជីវិតបាន។ បញ្ហាទាំងនេះអាចរួមមាន ជំងឺបេះដូង ខូចខួរក្បាល និងពិការភ្នែក។

ប្រសិនបើអ្នកគិតថាអ្នកអាចកើតរោគស្វាយ វាជារឿងសំខាន់ក្នុងការទៅជួបគ្រូពេទ្យជាបន្ទាន់។ រោគស្វាយអាចព្យាបាលបានយ៉ាងងាយស្រួលជាមួយនឹងថ្នាំអង់ទីប៊ីយោទិច។ ប្រសិនបើអ្នកមានផ្ទៃពោះ និងមានរោគស្វាយ វាជារឿងសំខាន់ក្នុងការព្យាបាល ដើម្បីការពារការឆ្លងមិនឲ្យប៉ះពាល់ដល់កូនរបស់អ្នក។

👉ខាងក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ដើម្បី​ការពារ​រោគ​ស្វាយ៖

ធ្វើតេស្តរកជំងឺកាមរោគជាប្រចាំ។
ប្រើស្រោមអនាម័យរាល់ពេលដែលអ្នករួមភេទ។
ពិភាក្សាជាមួយដៃគូរបស់អ្នកអំពីប្រវត្តិជំងឺកាមរោគរបស់ពួកគេ។
កុំចែករំលែកម្ជុល។

វេជ្ជបណ្ឌិតវ័យក្មេង

សេចក្ដីសុខប្រៀបដូចនឹងការធ្វើដំណើរជួបអ្វីដែលសប្បាយរីករាយ ក៏រក្សាអារម្មណ៍ល្អៗហ្នឹងទុកជាការចងចាំ។ ជួបអ្វីដែលមិនចូលចិត្តមិនស...
28/12/2020

សេចក្ដីសុខប្រៀបដូចនឹងការធ្វើដំណើរជួបអ្វីដែលសប្បាយរីករាយ ក៏រក្សាអារម្មណ៍ល្អៗហ្នឹងទុកជាការចងចាំ។ ជួបអ្វីដែលមិនចូលចិត្តមិនសប្បាយចិត្តក៏គ្រាន់តែដើរឆ្លងកាត់ទៅហើយកុំយកវាមកដាក់ក្នុងចិត្ត នោះជីវិតនឹងមានក្ដីសុខ🙂

មិនមានអ្នកណាម្នាក់ទៅដល់គោលដៅដោយមិនមានការព្យាយាមនោះទេ✌️✌️✌️
27/12/2020

មិនមានអ្នកណាម្នាក់ទៅដល់គោលដៅដោយមិនមានការព្យាយាមនោះទេ✌️✌️✌️

នៅថ្ងៃណាមួយ​ អ្នកនឹងរកបានមនុស្សម្នាក់​ ដែលតែងតែនៅក្បែរអ្នក​ រង់ចាំអ្នក​ គាំទ្រអ្នក​ និងស្រលាញ់អ្នកពិត ព្រោះតែអ្នកគឺជាអ្ន...
29/10/2020

នៅថ្ងៃណាមួយ​ អ្នកនឹងរកបានមនុស្សម្នាក់​ ដែលតែងតែនៅក្បែរអ្នក​ រង់ចាំអ្នក​ គាំទ្រអ្នក​ និងស្រលាញ់អ្នកពិត ព្រោះតែអ្នកគឺជាអ្នក​ មិនមែនដោយសារតែអ្នកជានរណាឡេីយ!

គេនឹងមិនព្យាយាមផ្លាស់ប្តូ​រ​ ឬកែប្រែធាតុពិតរបស់អ្នកទេ​ តែគេនឹងស្រលាញ់អ្វីៗគ្រប់យ៉ាងដែលអ្នកមាន​ និងគាំទ្ររាល់អ្វីដែលអ្នកចង់ធ្វេី​ ជាពិសេសគេជាអ្នកជួយជម្រុញអ្នកពីក្រោយឱ្យសម្រេចនូវភាពជោគជ័យក្នុងរឿងដែលអ្នកសម្រេចចិត្តនឹងធ្វេីផងដែរ!

ហេីយនៅពេលដែលរកបានមនុស្សបែបនេះហេីយ​ ពេលអ្នកនឹកឃេីញត្រលប់ទៅគ្រាមុនវិញ​ អ្នកនឹងមានអារម្មណ៍ថាអរគុណ​ជាខ្លាំង ហេីយការឈឺចាប់គាំគ្រា​ និងភាពបរាជ័យកាលពីមុនពិតជាសមតម្លៃណាស់...ព្រោះបេីគ្មានពេលនោះទេ​ អ្នកប្រហែលជាមិនអាចសោយសុខសុភមង្គលនៅពេលនេះដែរ!

ដូច្នេះអ្នកណាក៏ដោយ​ ចង់ចាកចេញពីជីវិតអ្នក​ ក៏ឱ្យគេចេញទៅចុះ​ ព្រោះមនុស្សដែលនៅសល់គឺជាមនុស្សល្អបំផុតក្នុងជីវិតអ្នក​ ហេីយអនាគតអ្នកនឹងបានជួបមនុស្សល្អៗជាងពេលមុនរាប់ពាន់ដងក៏ថាបាន! គួរអរគុណមនុស្សដែលបានចាកចេញ​ទៅ​ ព្រោះគេទាំងនោះហេីយជួយជម្រុះៗមនុស្សចរិត​ Fake អស់ទាំងនោះចេញ ហេីយជ្រេីសរេីសបន្សល់ទុកសុទ្ធតែមិត្ត​ និងមនុស្សល្អៗនៅក្នុងជីវិតអ្នក!

#ចែធំ
#កវីលាក់ស្នេហ៍ប្រលោមលោក

Someday you’ll find someone who stays. You will find that someone who is okay with you being exactly who you are.

They won’t want to change the way your heart loves. They’ll love you in all of the ways you have always deserved, all of the ways they never could.

You will look back and think it was all worth it in the end. So, if someone leaves, let them. You deserve someone who truly wants to stay.

 #លែងដៃគេទៅ…ទំនាក់ទំនងស្នេហាមួយដែលជួបឧបសគ្គ ជួបការឈឺចាប់ គឺត្រូវតែមានការតស៊ូ​ រើសបម្រាស់ អត់ធ្មត់ និងជំនះឱ្យបាន។ ប៉ុន្តែ...
27/10/2020

#លែងដៃគេទៅ…

ទំនាក់ទំនងស្នេហាមួយដែលជួបឧបសគ្គ ជួបការឈឺចាប់ គឺត្រូវតែមានការតស៊ូ​ រើសបម្រាស់ អត់ធ្មត់ និងជំនះឱ្យបាន។ ប៉ុន្តែនេះសម្រាប់តែគូស្នេហ៍ដែលស្មោះស្ម័គ្រចំពោះគ្នា ហើយពួកគេ ពិតជាហ៊ានបូជាជីវិតដើម្បីស្នេហារបស់ពួកគេ។ ហើយចុះបើទំនាក់ទំនងស្នេហាមួយ ដែលព្យាយាមតែម្ខាង តស៊ូតែម្ខាង ជំនះគ្រប់យ៉ាងតែម្ខាង នោះចុងក្រោយ តើមានអ្វីក្រៅពីនឹងត្រូវរលាយគ្រប់យ៉ាងនោះ?

វាគ្មានប្រយោជន៍ទេ យើងមិនគួរចំណាយពេលចោលឥតប្រយោជន៍ ដើម្បីព្យាយាមរក្សាទំនាក់ទំនងមួយដែលរៀបរលត់នោះទេ។ លែងដៃគេ ហើយដើរផ្លូវផ្សេងសម្រាប់ជីវិតរបស់យើងវិញល្អជាង។ ព្រោះបើចុងក្រោយយើងនៅតែបាត់បង់វាដដែល តើគួរប្រឹងដើម្បីអ្វីទៅ? ស្ដាយពេលវេលា....៕

-----------------------------------------------
#សៀវភៅជីវិត

ជំងឺរលាកសន្លាក់!ជំងឺរលាកសន្លាក់(arthritis) មានច្រើនសណ្ឋាន ប៉ុន្តែជំងឺរលាកសន្លាក់មួយដែលគេតែងជួបប្រទះញឹកញាប់ គឺជាជំងឺមួយដែ...
24/10/2020

ជំងឺរលាកសន្លាក់!

ជំងឺរលាកសន្លាក់(arthritis) មានច្រើនសណ្ឋាន ប៉ុន្តែជំងឺរលាកសន្លាក់មួយដែលគេតែងជួបប្រទះញឹកញាប់ គឺជាជំងឺមួយដែលកើតឡើងដោយសារការលើសអាស៊ីតអ៊ុយរីកក្នុងឈាម (gouty arthritis due to hyperuricemia)។

ប្រសិនបើយើងមិនព្យាបាលឲ្យត្រឹមត្រូវ ទាន់ពេលវេលា ជាមួយគ្រូពេទ្យជំនាញទេ នោះវានឹងបណ្តាលអោយមានការឈឺចាប់ និងរំខានដល់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃ រហូតដល់ពិការភាពក៏មាន។ គេឃើញភាគច្រើនជំងឺនេះកើតលើមនុស្សប្រុសដែលមានអាយុចន្លោះពី៣០-៤៥ឆ្នាំ (រីឯ មនុស្សស្រីច្រើនកើតក្រោយអាយុ៥៥ឆ្នាំ)។ ផ្ទុយទៅវិញ មនុស្សទាំងពីរភេទក្រោយអាយុ៦៥ឆ្នាំ សុទ្ធតែអាចប្រឈមនឹងជំងឺនេះ បើមានកត្តាដូចរៀបរាប់ខាងក្រោម។

ក)- កត្តាប្រឈមដែលជំរុញអោយងាយនឹងកើតជំងឺលើសអាស៊ីតអ៊ុយរីកនេះរួមមាន ៖
១. មនុស្សលើសទំងន់
២. អ្នកពិសារជាតិអាល់កុលញឹកញាប់ ជាពិសេស ស្រាបៀរ ស្រាវីស្គី ជីន វុលដកា ឫ ស្រារ៉ូម
៣. អ្នកញុំាអាហារច្រើនលើសកំរិត ឫពោះទទេរយូរពេក
៤. អ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
៥. អ្នកជំងឺមានសំពាធឈាមលើស
៦. អ្នកចូលចិត្តឧស្សាហ៏បរិភោគសាច់ គ្រឿងសមុទ្យបរិមាណច្រើន
៧. អ្នកកំពុងប្រើថ្នាំមួយចំនួន ដែលនាំទៅរកកាលើសអាស៊ីតអ៊ុយរីកក្នុងឈាម (ដោយមិនបានពិគ្រោះពេទ្យ)

ខ)- រោគសញ្ញា នៃជំងឺលើសអាស៊ីតអ៊ុយរីក រួមមាន៖
- នៅលើស្បែក និងនៅសន្លាក់ មានលេចចេញជាដុំពកៗ (chronic tophaceous gout)
- នៅតម្រងនោម ឃើញមានជាគ្រួសតម្រងនោម
- សន្លាក់ដែលមានការប៉ះពាល់ខ្លាំង ជាពិសេសគឺសន្លាក់ ជង្គង់ កដៃ កជើង និងមេជើង គឺមានជាលក្ខណៈ ហើម ក្តៅ ឡើងក្រហម និងឈឺចាប់ខ្លាំង ពិសេសស្តែងចេញភ្លាមៗពិបាកនឹងទ្រាំ

គ)- ការធ្វើរោគវិនិច្ឆ័យនិងព្យាបាល ៖
បើបងប្អូន ប្រជាពលរដ្ឋ មានអការៈដូចបានរៀបរាប់ខាងលើ សូមមេត្តាជួបពិគ្រោះជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ និងកំណត់វិធីសាស្ត្រព្យាបាល តាមដានឲ្យបានត្រឹមត្រូវ និងទាន់ពេលវរលា ជៀសវាងការប្រើថ្នាំដោយខ្លួនឯង ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

«បង្ការការលើសអាស៊ីតអ៊ុយរីកក្នុងឈាម គឺការពារសន្លាក់លោកអ្នក និងជាពិសេសគឺការពារប្រព័ន្ធតម្រងនោម និងបេះដូងរបស់លោកអ្នក!»

Medical News for Cambodia

 #ខកចិត្តនៅក្នុងជីវិតយើង គឺមិនអាចសុទ្ធតែជួបរឿងសមបំណងរហូតនោះទេ។ ជីវិតយើងគឺមិនអាចឥតខ្ចោះដូចនៅក្នុងរឿងព្រេងនិទានឡើយ ហើយអ្វី...
23/10/2020

#ខកចិត្ត

នៅក្នុងជីវិតយើង គឺមិនអាចសុទ្ធតែជួបរឿងសមបំណងរហូតនោះទេ។ ជីវិតយើងគឺមិនអាចឥតខ្ចោះដូចនៅក្នុងរឿងព្រេងនិទានឡើយ ហើយអ្វីៗសុទ្ធតែស្រស់បំព្រងដូចផ្ការីកនាពេលព្រលឹមនោះដែរ។ នៅខណៈពេលណាមួយក្នុងជីវិត​យើងៗនឹងអាចជួបរឿងខកបំណង ខូចចិត្ត ឬជួបរឿងធ្វើឱ្យយើងឈឺចាប់។ យើងក៏ត្រូវទទួលយកការពិតថា ជីវិតនេះគឺគ្មានអ្វីទៀងទាត់នោះទេ ដូច្នេះកុំដាក់ការរំពឹងទុកហួសហេតុ ពីព្រោះយើងនឹងទទួលការខកចិត្តកាន់តែខ្លាំងដូចគ្នា។
យើងចង់បានអ្វីៗឱ្យដូចនឹងចិត្តយើងចង់បាន ដល់តែមិនបានដូចចិត្ត យើងក៏កើតក្តីទក្ខ ខកចិត្ត អន់ចិត្ត...។
ពេលខ្លះខកចិត្តនឹងអ្នកដទៃព្រោះគេមិនធ្វើតាមចិត្តយើង ពេលខ្លះក៏ខកចិត្តនឹងខ្លួនឯង ព្រោះតែយើងចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយមើលរំលងតម្លៃរបស់ខ្លួនឯង និងមិនគិតវិជ្ជមានចំពោះខ្លួនឯង។ អ្នកខ្លះដោយសារតែសម្តីអ្នកដទៃក៏ព្យាយាមផ្លាស់ប្តូរខ្លួនឯង ស្ទើរតែបាត់បង់ខ្លួនឯងអស់។

បើចិត្តយើងមិនរឹងមាំទេ គឺវានឹងរេរាំដូចចុងស្រល់អ៊ីចឹង។ វានឹងចង់បាននេះ ចង់បាននោះមិនចេះចប់ ពេលមិនបានដូចចិត្តចង់បាន យើងខ្លួនឯងគឺជាអ្នកឈឺ ព្រោះថា ឈឺចិត្តគឺពិបាកទ្រាំជាងឈឺលើរាងកាយ។ បើយើងអាចរៀនពីមេរៀនខកចិត្ត យើងនឹងមិនជាន់ដានអតីតកាលឈឺចាប់ដដែលៗនោះទេ។

A Proper Woman នារីប្រពៃ

ជំងឺទឹកដក់ក្នុងភែ្នក (Glaucoma)! ១) អ្វីទៅជាជំងឺទឹកដក់ក្នុងភែ្នក?   - ជំងឺទឹកដក់ក្នុងភែ្នក គឺជាជំងឺមួយក្នុងចំណោមជំងឺភែ្ន...
24/08/2020

ជំងឺទឹកដក់ក្នុងភែ្នក (Glaucoma)!

១) អ្វីទៅជាជំងឺទឹកដក់ក្នុងភែ្នក?
- ជំងឺទឹកដក់ក្នុងភែ្នក គឺជាជំងឺមួយក្នុងចំណោមជំងឺភែ្នកដទៃទៀតជាច្រើន ដែលបណ្តាលឲ្យខូចសរសៃបាតភែ្នក (Optic nerve damage) បាត់បង់ដែនគំហើញ និងវិវត្តទៅរកភាពពិការភែ្នក។
- ជំងឺទឹកដក់ក្នុងភែ្នក អាចទាក់ទងទៅនឹងការកើនឡើងនៃសម្ពាធទឹកនៅក្នុងភែ្នក លើសពីធម្មតា (Elevated IOP) រឺសម្ពាធទឹកនៅក្នុងភែ្នកធម្មតា (Normal IOP)។
ជំងឺនេះអាចកើតឡើងជារឿយៗដោយគ្មានរោគសញ្ញាអ្វីគួរឲ្យចាប់អារម្មណ៍នៅក្នុងដំណាក់កាលដំបូង (no symptoms in its early stage)។ ការមិនបានព្យាបាលពីដំបូងទី វានឹងបណ្តាលឲ្យដែនគំហើញថយចុះ និងខូចសរសៃបាតភែ្នករហូតដល់ពិការភ្នែក។
- ជំងឺទឹកដក់ក្នុងភែ្នកកើតមានឡើងលើមនុស្ស ២ ទៅ ៣% ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ហើយក្នុងចំណោមអ្នកទាំងនោះ ៥០% មិនបានធ្វើរោគវិនិច្ឆ័យឲ្យបានដឹងជាមុនទេ។

២) មូលហេតុបណ្តាលអោយមានជំងឺទឹកដក់ក្នុងភែ្នក
- ការកើនឡើងនៃអាយុ (Increasing age)
- ទឹកនោមផ្អែម (Diabetes mellitus)
- ឡើងបាយភែ្នក (Cataract)
- ឈាមបាតភែ្នក (Disc hemorrhage)
- លើស្ត្រីច្រើនជាងបុរស (Women than men)
- របួសភែ្នក (Eye trauma)

៣) រោគសញ្ញានៃជំងឺទឹកដក់ក្នុងភែ្នក
- ឈឺក្បាលខ្លាំង (Headache)
- ក្អួតចង្អោរ (Nausea and vomit)
- ឈឺចាប់ក្នុងភែ្នកខ្លាំង (Sever eye painful)
- គំហើញថយចុះ (Visual loss)
- ការបាត់បង់ដែនគំហើញ (Visual field severity)
- ភែ្នកក្រហម (Conjunctiva hyperemia)
- កូនក្រមុំរីក (Dilated pupil)
- សម្ពាធទឹកនៅក្នុងភែ្នកកើនឡើង (Elevated IOP)

៤) ការព្យាបាល
ក្នុងការព្យាបាលជំងឺទឹកដក់ក្នុងភែ្នក គ្រូពេទ្យត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ថាតើជាជំងឺទឹកដក់ក្នុងភែ្នកប្រភេទណាមួយ ហើយយើងត្រូវធ្វើការតាមដានបន្ត ប្ញត្រូវព្យាបាលដោយថ្នាំ ប្ញត្រូវធ្វើការវះកាត់ក្នុងលក្ខ័ណ្ឌចាំបាច់។

បញ្ជាក់៖ ក្នុងករណីដែលយើងបានធ្វើការព្យាបាលទាន់ពេលវេលា គឺអាចបង្ការភាពពិការភែ្នកបានមួយកម្រិតខ្ពស់។ បើយើងពុំបានព្យាបាលត្រឹមត្រូវទាន់ពេលវេលាទេ វានាំឲ្យជំងឺនេះវិវត្តទៅរកភាពពិការភែ្នក។

Calmette Hospital

15/07/2020
 #កំហុសដែលចាំរំលឹកយើងជ្រើសរើសមនុស្សមកធ្វើជាមិត្តធម្មតាក៏ដោយ ជាមិត្តរួមដំណើរជីវិតក៏ដោយ កុំឲ្យខុសម្ដងហើយម្ដងទៀតច្រើនដង។ កំ...
29/06/2020

#កំហុសដែលចាំរំលឹកយើង

ជ្រើសរើសមនុស្សមកធ្វើជាមិត្តធម្មតាក៏ដោយ ជាមិត្តរួមដំណើរជីវិតក៏ដោយ កុំឲ្យខុសម្ដងហើយម្ដងទៀតច្រើនដង។ កំហុសជាបទពិសោធន៍ ប៉ុន្តែកុំប្រើពេលវេលាដកពិសោធន៍ម្ដងហើយម្ដងទៀតពេញមួយជីវិត រហូតដល់មិនអាចរកឃើញបទពិសោធន៍នៃភាពត្រឹមត្រូវសូម្បីម្ដង។ ពេលវេលាបើវាបាត់ទៅហើយក៏បាត់ទៅរហូត យកវិញមិនបានទេ។ ទាំងនេះឯងជាមូលហេតុដែលយើងត្រូវគិតគូរឱ្យបានល្អិតល្អន់ម្ដងហើយម្ដងទៀតរាល់ពេលដែលយើងសម្រេចចិត្តធ្វើអ្វីមួយ។ ចំណាយពេលគិតឱ្យច្រើន វាល្អជាងចំណាយពេលមកស្ដាយចំពោះកំហុសដែលយើងធ្វើដោយមិនបានគិតគូរជាមុន...។

ពេលយើងធ្វើខុស មានមនុស្សច្រើនណាស់មកចង្អុលប្រាប់យើងពីកំហុសនោះ បែបនេះមិនល្អ បែបនោះគឺវាមិនត្រឹមត្រូវ ប៉ុន្តែសួរថាមានប៉ុន្មាននាក់ដែលប្រាប់យើងពីកំហុសឆ្គង រួចក៏ចង្អុលប្រាប់យើងត្រង់ចំណុចណាខ្លះដែលត្រូវកែតម្រូវ របៀបដែលអាចដោះស្រាយបញ្ហាឱ្យវាល្អប្រសើរបាន។ ពាក្យសម្ដីដាស់តឿនមុនពេលមានរឿងមិនល្អកើតឡើង វាមិនពីរោះដូចពាក្យលួងលោមក្រោយពេលយើងធ្លាក់ចូលទៅក្នុងបញ្ហាទេ។ ប៉ុន្តែវានឹងល្អខ្លាំងណាស់ បើមានមនុស្សម្នាក់អាចជួយដាស់តឿនយើងខ្លះៗ ហើយចុងក្រោយគេក៏មិនបោះបង់យើងពេលដែលយើងធ្វើឱ្យមានកំហុសឆ្គងកើតឡើង។ មនុស្សបែបនេះវាពិបាករកណាស់ដឹងទេ? អ៊ីចឹងហើយទើបបានជាខ្លួនយើងហ្នឹងហើយដែលត្រូវគិតពីរឿងទាំងអស់នេះជានិច្ច។ គិតមុនពេលយើងសម្រេចិត្តធ្វើអ្វីមួយ៕

------------------------------------------

សៀវភៅជីវិត

ที่อยู่

Bangkok
10150

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ សេវាបកប្រែថៃខ្មែរតាមពេទ្យនិងចំណេះដឹងผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram