08/08/2025
🏥 ការកើនឡើងតម្លៃសេវាសុខាភិបាល បានធ្វើអោយថ្លៃព្យាបាលលើសថ្លៃបង់រំលស់ផ្ទះ
សព្វថ្ងៃនេះ មនុស្សភាគច្រើនមានការរៀបគម្រោងរឿងប្រាក់យ៉ាងម៉ត់ចត់។ មនុស្សជាច្រើនគិតគូរអំពីការបង់រំលស់ផ្ទះ 20 ឆ្នាំ ការបង់រំលស់រថយន្ត 7 ឆ្នាំ និងការសន្សំប្រាក់ទុកប្រើប្រាស់ពេលចូលនិវត្តន៍។ ប៉ុន្តែ អ្នកភាគច្រើនមិនទាន់មានផែនការថែរក្សាសុខភាពរបស់ខ្លួនទេ។ ជំងឺធ្ងន់ធ្ងរម្ដងប៉ុណ្ណោះ ក៏អាចបំផ្លាញទាំងជីវិតនិងហិរញ្ញវត្ថុបានដែរ។ ថ្លៃព្យាបាលកំពុងឡើងយ៉ាងឆាប់រហ័ស ដោយសារតែបាតុភូត “ការកើនឡើងតម្លៃសេវាសុខាភិបាល (Medical Inflation)” ដែលកើនឡើងជាមធ្យម 8% ដល់ 10% ក្នុងមួយឆ្នាំ ខ្ពស់ជាងអត្រាប្រាក់បន្ថែមទូទៅ និងប្រាក់ចំណូល។
📈 អ្វីទៅជា Medical Inflation?
Medical Inflation គឺជាការកើនឡើងប្រចាំឆ្នាំនៃថ្លៃព្យាបាលជាសរុប រួមមានថ្លៃឱសថ ថ្លៃវះកាត់ ថ្លៃសម្រាកពេទ្យ និងការត្រួតពិនិត្យទូទៅ។ មូលហេតុរួមមានការកើនឡើងនៃចំណាយប្រតិបត្តិការរបស់មន្ទីរពេទ្យ បច្ចេកវិទ្យាសុខាភិបាលឆាប់រីកចម្រើន និងការប្រើប្រាស់ជំនាញពេទ្យឯកទេសដែលមានតម្លៃខ្ពស់។ ឧទាហរណ៍៖ ប្រសិនបើថ្លៃព្យាបាលសព្វថ្ងៃជាង 100,000 បាត បន្ទាប់ពី 5 ឆ្នាំ អាចឡើងដល់ 147,000 ដល់ 160,000 បាត ធ្វើឱ្យកើតជាបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរប្រសិនបើយើងមិនបានរៀបចំទុកជាមុន។
⚠️ ថ្លៃព្យាបាលជំងឺធ្ងន់ៗអាចលើស 1 លានបាត
ជំងឺមហារីកដំណាក់កាលចុងក្រោយ៖ 800,000 – 2,000,000 បាត
វះកាត់បេះដូង ឬបំពាក់បំពង់ឈាម (Bypass): 500,000 – 1,200,000 បាត
ICU ក្នុងមន្ទីរពេទ្យឯកជន៖ 30,000 – 60,000 បាតក្នុងមួយថ្ងៃ
🛡 13 វិធីរៀបចំខ្លួន មុនបញ្ហាសុខភាពមកដល់
1. ធ្វើការត្រួតពិនិត្យសុខភាពរៀងរាល់ឆ្នាំ ដោយសារតែការរកឃើញជំងឺឆាប់ៗ ជួយឱ្យព្យាបាលបានឆាប់ និងថ្លៃថោកជាងពេលមានបញ្ហាធ្ងន់ធ្ងរ ។
2. កត់ត្រាបញ្ហាសុខភាពផ្ទាល់ខ្លួន ដូចជា ទំងន់ សុខភាពផ្លូវអារម្មណ៍ ឬជំងឺប្រចាំខ្លួន ព្រោះវាអាចជួយដល់ពេទ្យក្នុងការវិនិច្ឆ័យ និងតាមដានអោយបានត្រឹមត្រូវ។
3. យកចិត្តទុកដាក់នឹងប្រវត្តិជំងឺក្នុងគ្រួសារ ដោយសារតែជំងឺជាច្រើនអាចបញ្ជូនតាមសែនបានដូចជា មហារីក បេះដូង បញ្ហាផ្លូវចិត្ត។
4. សូមទៅពិនិត្យធ្មេញ 1 ទៅ 1 ដងក្នុងមួយឆ្នាំ ដោយសារតែសុខភាពមាត់ធ្មេញអាចប៉ះពាល់ដល់សុខភាពទាំងមូលដូចជា ការឆ្លងមេរោគតាមឈាម ឬ បញ្ហាបេះដូងបាន ។
5. រៀបគម្រោងរបបអាហារ និងហាត់ប្រាណឱ្យសមស្របនឹងអាយុ ព្រោះក្រោយអាយុ 30 ប្រព័ន្ធរំលាយអាហារមានការអន់ថយ គួរតែកាត់បន្ថយផ្អែម និងបន្ថែមប្រូតេអ៊ីន ដែលធ្វើអោយសុខភាពរឹងម៉ាំ។
6. កុំមើលរំលងរោគសញ្ញាតិចតួច ដូចជា ភាពហត់លឿន មុខវិល ស្រកគីឡូព្រោះវាជាដើមហេតុដែលធ្វើអោយទៅជាជំងីធ្ងន់ធ្ងរបាននៅអនាគត។
7. គួរមានប្រាក់សន្សំចន្លោះពី 3 ដល់ 6 ខែ សម្រាប់ការចំណាយប្រចាំថ្ងៃ ដើម្បីត្រៀមទុកពេលឈឺ និងពេលមានបញ្ហាការងារ ។
8. កត់ត្រា និងត្រួតពិនិត្យថ្លៃសុខភាពរបស់អ្នក ឱ្យដឹងថ្លៃចំណាយពាក់ព័ន្ធនឹងសុខភាព។
9. ធ្វើធានារ៉ាប់រងសុខភាព និងជំងឺធ្ងន់ៗផងដែរ វាអាចជួយការពារជីវិតដោយមិនចាំបាច់ប្រើប្រាស់ហិរញ្ញវត្ថុផ្ទាល់ខ្លួនអ្នក។
10. ពិនិត្យនិងធ្វើបច្ចុប្បន្នភាពធានារ៉ាប់រងឱ្យសមនឹងថ្លៃព្យាបាលសព្វថ្ងៃ។
11. ពិនិត្យសិទ្ធិការថែទាំសុខភាពរបស់អ្នក ទាំងពេទ្យរដ្ឋ និងឯកជន។
12. ផ្ដល់ដំណឹងដល់សាច់ញាតិដែលត្រូវបានទំនាក់ទំនងបន្ទាន់ ក្នុងពេលដែល មិនអាចដំណើរការបញ្ហាដោយខ្លួនឯងបាន ។
13. គួររក្សាអារម្មណ៍ល្អ ព្រោះសុខភាពផ្លូវចិត្តល្អ ជួយឱ្យជាសះស្បើយលឿន និងសម្រេចចិត្តបានយ៉ាងសមហេតុផល។
📌 កុំឲ្យការកើនថ្លៃសេវាសុខាភិបាល បំផ្លាញអនាគតរបស់អ្នក
ចែករំលែកអត្ថបទនេះជាមួយអ្នកដែលខ្លួនឯងស្រឡាញ់ដើម្បីឲ្យគេចាប់ផ្តើមរៀបចំខ្លួនជាមុន។
ប្រភព៖ Mercer Marsh Benefits – Medical Trends Report 2023, សមាគមធានាជីវិតថៃ, មន្ទីរពេទ្យឯកជន, eFinance Thai
#សុខភាពគួរត្រូវរៀបចំ #កុំចាំបញ្ហាហើយទើបចាប់ផ្តើម