Dr. Taing Tek Hong (វេជ្ជបណ្ឌិត តាំង តេក ហុង) on Hello VOA Khmer

Dr. Taing Tek Hong (វេជ្ជបណ្ឌិត តាំង តេក ហុង) on Hello VOA Khmer ដើម្បីយល់ដឹងពីសុខភាព
(1)

07/31/2025

ទាហាន​ខ្មែរ ២០​នាក់​ដែល​ត្រូវ​ទាហាន​ថៃ ប្រើ​ល្បិច​ចាប់​ខ្លួន មិន​ទាន់​ត្រូវ​បាន​ដោះលែង​ឱ្យ​ត្រឡប់​មក​វិញ​នៅឡើយ

⏰ ផ្សាយថ្ងៃទី០១ ខែ០៨ ឆ្នាំ២០២៥

👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2025/08/01/00/58/84263/

🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f

🔽

មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ ទាហាន​ខ្មែរ ២០​នាក់​ដែល​ត្រូវ​ទាហាន​ថៃ ប្រើ​ល្បិច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា មិន​ទាន់​ត្រូវ​បាន​ដោះលែង​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា វិញ​ទេ ខណៈ​រដ្ឋាភិបាល​ក៏​មិន​ទាន់​បង្ហាញ​ពី​ការ​វិវត្ត​ចំពោះ​ការ​ចរចា​ឱ្យ​មាន​ការ​ដោះលែង​ទាហាន​ទាំងនេះ​ពី​កងទ័ព​ថៃ ដែរ។

ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា អះអាង​ថា ក្នុង​ចំណោម​កងកម្លាំង​កម្ពុជា​ចំនួន ២១​នាក់ ដែល​ថៃ បាន​ចាប់​ខ្លួន​នោះ កម្ពុជា​ទទួល​បាន​សព​ទាហាន​ខ្មែរ​ម្នាក់ ប៉ុន្តែ ២០​នាក់​ផ្សេង​ទៀត​កំពុង​ទាមទារ​ឲ្យ​ភាគី​ថៃ បញ្ជូន​ត្រឡប់​មក​វិញ និង​ដោយ​សុវត្ថិភាព។

ប្រភព​ដដែល អះអាង​ថា ក្រសួង​ការពារ​ជាតិ​បាន​អំពាវនាវ​ដល់​ភាគី​ថៃ ធ្វើ​យ៉ាងណា​បញ្ជូន​កម្លាំង​កម្ពុជា ទាំង ២០​នាក់​នោះ​ត្រឡប់​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់ រួម​ទាំង​កម្លាំង​ផ្សេង​ទៀត បើសិន​មាន​ក្នុង​ការ​គ្រប់គ្រង​របស់​ថៃ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​រូប​នេះ បញ្ជាក់​ថា ក្រសួង​ការពារ​ជាតិ មិន​ដែល​លះបង់​កងទ័ព​កម្ពុជា​ណា​ម្នាក់​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ ស្រប​ពេល​ដែល​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ក៏​បាន​ជួយ​អន្តរាគមន៍​ផង​ដែរ​ទៅ​តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ទាហាន​ថៃ បាន​ប្រើ​ល្បិចកល​ចាប់​ទាហាន​កម្ពុជា​ចំនួន ២២​នាក់ ក្រោយពី​មាន​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា កន្លង​ទៅ ក្នុង​នោះ ទាហាន​ខ្មែរ​ម្នាក់​បាន​រត់​រួច ប៉ុន្តែ ១​នាក់​ទៀត​ត្រូវ​បាន​ទាហាន​ថៃ បាញ់​សម្លាប់។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​នៅ​ថ្ងៃទី​៣១ កក្កដា នេះ​ថា ករណី​ចាប់​ខ្លួន​យុទ្ធជន​ជួរមុខ​របស់​កម្ពុជា គឺ​រដ្ឋាភិបាល​កំពុង​រង់ចាំ​ភាគី​ថៃ បញ្ជូន​ត្រឡប់​មក​វិញ ព្រោះ​ជីវិត​របស់​ពួកគេ​គឺជា​អាទិភាព​ចម្បង​បំផុត​របស់​រាជរដ្ឋាភិបាល។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា នៅ​ក្នុង​ដំណាក់កាល​ដំបូង​ដែល​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​អំពី​ជោគវាសនា​របស់​កងទ័ព​ខ្មែរ​ទាំងនោះ ការ​បញ្ចេញ​ព័ត៌មាន​មួយ​ចំនួន​អាច​នឹង​នាំ​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ពួកគេ ឬ​ក៏​អាច​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ការ​ចរចា​សម្រាប់​ការ​ដោះលែង​ពួកគេ​ឱ្យ​ត្រឡប់​មក​វិញ​ផង​ដែរ។

លោក​បញ្ជាក់​ថា មិនមែន​រាជរដ្ឋាភិបាល​លាក់បាំង​ព័ត៌មាន​មិន​ចង់​ឱ្យ​ពលរដ្ឋ​ដឹង ឬ​មិន​គិត​ពី​អាយុជីវិត​របស់​កងកម្លាំង​ដូច​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ចោទប្រកាន់​នោះ​ឡើយ រដ្ឋាភិបាល​បាន​ទាក់ទង​ទៅ​ភាគី​ថៃ ស្នើសុំ​ឲ្យ​មាន​ការ​ដោះលែង​កម្លាំង​ទាំងនោះ​ភ្លាមៗ​តាំងពី​ពេល​កើតហេតុ​មក​ម្ល៉េះ។

កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ក្រោយ​ពេល​មាន​បទ​ឈប់​បាញ់ ទាហាន​ថៃ បាន​ដើរ​មក​ស្វាគមន៍​ទាហាន​កម្ពុជា ដោយ​សម្ដែង​នូវ​ការ​ស្រុះស្រួល​គ្នា និង​សុំ​ទាហាន​កម្ពុជា ថត​រូប​ជាមួយ​គ្នា​ថែមទៀត ប៉ុន្តែ​ពេល​កំពុង​ថត​រូប ក្រុម​ទាហាន​ថៃ ដែល​បង្កប់​ខ្លួន​នៅ​ក្នុង​ព្រៃ ក៏​ចេញ​មក​ភ្ជង់​កាំភ្លើង​ចាប់​ខ្លួន​ទាហាន​ខ្មែរ​តែម្តង។

ទាហាន​កម្ពុជា ២២​នាក់ ត្រូវ​បាន​ទាហាន​ថៃ ចាប់​ខ្លួន ប៉ុន្តែ​មាន​ទាហាន​ខ្មែរ​ម្នាក់​បាន​រត់​រួច ខណៈ​ទាហាន​ខ្មែរ ១​នាក់​ទៀត​ត្រូវ​ទាហាន​ថៃ បាញ់​សម្លាប់​តែម្តង។

សារព័ត៌មាន The Nation របស់​ថៃ បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៣១ កក្កដា នេះ​ថា ថៃ​ពន្យារ​ពេល​បញ្ជូន​ទាហាន​ខ្មែរ ១៨​នាក់​ដោយសារ​នីតិវិធី​ច្បាប់ ចោទ​ពួកគេ​ពី​បទ​ចូល​ទឹកដី​ថៃ ដោយ​ខុស​ច្បាប់ ដែល​ត្រូវ​ធ្វើ​ការ​ស៊ើបអង្កេត​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​អន្តោប្រវេសន៍​របស់​ថៃ។

ប្រភព​ដដែល​ចុះផ្សាយ​ថា ថៃ​បាន​ច្រានចោល​ពាក្យ​ថា ទាហាន​ខ្មែរ​ជា​អ្នកទោស​សង្គ្រាម ឬ​ឈ្លើយសឹក ប៉ុន្តែ​ចោទ​ទាហាន​ខ្មែរ​ថា​ជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់។ បើ​តុលាការ​ថៃ កាត់ទោស​ពួកគេ​ពី​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់ ឬ​បទ​ចូល​ទឹកដី​ថៃ ដោយ​ខុស​ច្បាប់ ពួកគេ​អាច​នឹង​ជាប់​គុក​យូរ​នៅ​ប្រទេស​ថៃ៕

📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/

វិធានការ បង្ការជំងឺសរសៃឈាមបេះដូងសេចក្តីផ្តើមជំងឺសរសៃឈាមបេះដូង (CAD) គឺជាជំងឺបេះដូងដែលគេច្រើនជួបប្រទះ ហើយមានលក្ខណកំណត់ដែល...
03/19/2025

វិធានការ បង្ការជំងឺសរសៃឈាមបេះដូង

សេចក្តីផ្តើម

ជំងឺសរសៃឈាមបេះដូង (CAD) គឺជាជំងឺបេះដូងដែលគេច្រើនជួបប្រទះ ហើយមានលក្ខណកំណត់ដែលបណ្តាលមកពីមានការប្រមូលផ្តុំបន្ទះក្រមរខ្លាញ់កក/atherosclerotic នៅក្នុងប្រហោងសរសៃឈាម។ ការថយចុះលំហូរឈាម នាំឲ្យមានការកាត់បន្ថយអុកស៊ីសែនដែលត្រូវបញ្ជូនទៅចិញ្ចឹមសាច់ដុំបេះដូង/myocardium ។ CAD ជាមូលហេតុច្រើនបំផុតនៃការកើតជំងឺ​ និង​ការ​ស្លាប់​ដ៏​ធំ​នៅ​សហរដ្ឋអាមេរិក និង​ទូទាំង​ពិភពលោក។ នៅសហរដ្ឋអាមេរិក មនុស្សពេញវ័យ 1 នាក់ក្នុងចំណោម 20 នាក់ដែលមានអាយុចាប់ពី 20 ឆ្នាំឡើងទៅមានកើតជំងឺសរសៃឈាមបេះដូង។ គេអាចទទួលលទ្ធផលកាន់តែប្រសើរឡើងបើគេធ្វើ​រោគ​វិនិច្ឆ័យនិងទទួលការព្យាបាលទាន់ពេលវេលា។
រោគសញ្ញានៃជំងឺសរសៃឈាមបេះដូងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ រោគសញ្ញាទូទៅបំផុតនៃជំងឺសរសៃឈាមបេះដូង (CHD) គឺការឈឺទ្រូង (Angina) និងថប់ដង្ហើម។
ប៉ុន្តែមនុស្សជាច្រើនមិនដឹងថាខ្លួនមានជំងឺនេះទេ រហូតដល់ពួកគេឈឺទ្រូង។ លំហូរឈាមទៅកាន់បេះដូងរបស់ពួកគេត្រូវបានស្ទះ ដែលបណ្តាលឱ្យមានការគាំងបេះដូង។ ឬបេះដូងរបស់ពួកគេស្រាប់តែឈប់បូមឈាម ដែលត្រូវបានគេស្គាល់ថាជា ការគាំងបេះដូង។
សម្រាប់មនុស្សមួយចំនួន សញ្ញាដំបូងនៃ CAD គឺជាការគាំងបេះដូង។

ជំងឺសរសៃឈាមបេះដូង គឺជាប្រភេទជំងឺបេះដូងទូទៅបំផុត។ ក្នុងឆ្នាំ 2022 ជំងឺសរសៃឈាមបេះដូងបានបណ្តាលឱ្យមនុស្សស្លាប់ 371,506 នាក់នៅសហរដ្ឋអាមេរិក។(3)

ជំងឺ​សរសៃឈាម​បេះដូង​គឺជា​មូលហេតុ​ចម្បង​នៃ​ការស្លាប់​នៅ​កម្ពុជា។
* ក្នុងឆ្នាំ 2020 មនុស្សចំនួន 10,267 នាក់បានស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ដែលស្មើនឹង 11.47% នៃការស្លាប់ទាំងអស់។
* អត្រាមរណភាពតាមអាយុសម្រាប់ជំងឺសរសៃឈាមបេះដូងគឺ 109.52នាក់ ក្នុងចំនួនមនុស្ស 100,000 នាក់។
កត្តាហានិភ័យនៅកម្ពុជា
* 12% នៃមនុស្សពេញវ័យដែលមានអាយុលើសពី 40 ឆ្នាំមានជំងឺលើសសំពាតឈាមដែលមិនអាចគ្រប់គ្រងបាន។
* 32% នៃបុរសជក់បារី។
* 40% នៃអ្នកជំងឺទឹកនោមផ្អែមមិនបានទទួលការព្យាបាលទេ។
* ក្នុងចំណោមប្រជាជនកម្ពុជាដែលមានកើតជំងឺទឹកនោមផ្អែម មានតែ ៦០% ប៉ុណ្ណោះដែលបានទទួលការព្យាបាល។
មូលហេតុ៖ គ្មានលទ្ធភាពទទួលបាននូវការថែទាំសុខភាពរបៀបបង្ការ របបអាហារនិងអាហារូបត្ថម្ភមិនល្អ និងមានកន្លែងថែទាំសុខភាពមិនគ្រប់គ្រាន់។ (4)

វិធានការបង្ការបឋម

ការដឹងយល់ពីកត្តាហានិភ័យ និង វិធានការបង្ការបឋមអាចកាត់បន្ថយយ៉ាងខ្លាំងនូវអត្រាជំងឺ និងអត្រាមរណភាពទាក់ទងនឹងជំងឺសរសៃឈាមបេះដូង/CAD ។ ACC/AHA 2019 អនុសាសពីការរៀបចំហានិភ័យជាជាន់ថ្នាក់ តាមការគិតលេខហានិភ័យជំងឺបះដូងនិងសរសៃឈាម/ ASCVD 10 -ឆ្នាំ ដោយប្រើសមីការ Pool Cohort Equation (PCE) ។ ចំពោះមនុស្សពេញវ័យដែលមានអាយុចន្លោះពី 40 ទៅ 75 ឆ្នាំដែលគ្មានប្រវត្តិជំងឺសរសៃឈាមបេះដូង/CAD ណាមួយ គ្រូពេទ្យគួរបញ្ចូលហានិភ័យ 10-ឆ្នាំ ជាផ្នែកពិនិត្យរាល់ពេលមកពិនិត្យសុខភាពម្តងៗ។ សម្រាប់មនុស្សពេញវ័យដែលមានអាយុចន្លោះពី 20 ទៅ 39 ឆ្នាំ គួរតែគិតលេខហានិភ័យ ASCVD រយៈពេល 10 ឆ្នាំយ៉ាងហោចណាស់រៀងរាល់ 4 ទៅ 6 ឆ្នាំម្តង។ ដោយផ្អែកលើពិន្ទុ ASCVD ហានិភ័យរយៈពេល 10 ឆ្នាំគេអាចចាត់ថ្នាក់ជាហានិភ័យទាប (តិចជាង 5%) ហានិភ័យព្រំដែន (5 ទៅ 7.5%) ហានិភ័យកម្រិតមធ្យម (7.5 ទៅ 20%) និងឬ ហានិភ័យខ្ពស់ (លើសពី 20%) ។ ការកែប្រែរបៀបរស់នៅជាមួយនឹងរបបអាហារ ការធ្វើលំហាត់ប្រាណ និងការឈប់ជក់បារី មានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយកត្តាហានិភ័យសរសៃឈាមបេះដូង។ ការគ្រប់គ្រងបន្ថែមទៀតនៃជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺលើសជាតិខ្លាញ់ក្នុងឈាម គឺចាំបាច់ដើម្បីកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង/CAD ។

នៅឆ្នាំ 2020 សមាគមន៍បេះដូងអាមេរិកបានបង្កើតវេជ្ជបញ្ជាសុខភាពមួយហៅថា "Life's Simple 7" ដែលត្រូវបានរចនាឡើងដើម្បីកែលម្អសុខភាពបេះដូងនិងសរសៃឈាមជាទូទៅ និងកាត់បន្ថយហានិភ័យជំងឺបេះដូងនិងសរសៃឈាម (ជៀសវាង ឬឈប់ជក់បារី រក្សាសន្ទស្សន៍ម៉ាសរាងកាយ / BMI ក្រោម 25 ហាត់ប្រាណរបៀប Aerobic កម្រិតមធ្យមយ៉ាងតិច 150 នាទីក្នុងមួយសប្តាហ៍។ អនុវត្តរបបអាហារដែលផ្តល់សុខភាពល្អដល់បេះដូង ដែលសម្បូរដោយ ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ រក្សាសម្ពាធឈាមឱ្យនៅទាបជាង120/80 mmHg រក្សាកម្រិតកូឡេស្តេរ៉ុលសរុបក្រោម 200 mg/dL រក្សាកម្រិតជាតិស្ករក្នុងឈាមក្រោម 100 mg/dL ។

ហូបអាហារដែលផ្តល់សុខភាពល្អ និងមានតុល្យភាព

របបអាហារគឺជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ យោងតាម ​​ACC/AHA 2019 គេអនុសាសយ៉ាងខ្លាំងឲ្យអនុវត្តតាមរបបអាហារមេឌីទែរ៉ាណេដែលមានមូលដ្ឋានលើរុក្ខជាតិ (បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិទាំងមូល និងត្រី) ។គេរកឃើញថាការប្រើខ្លាញ់ monosaturated និង polyunsaturated fats ជំនួសខ្លាញ់ឆ្អែត/saturated fat មានប្រយោជន៍ក្នុងការកាត់បន្ថយហានិភ័យសរសៃឈាមបេះដូង។ ក្រៅពីនេះ គេរកឃើញថាការកាត់បន្ថយជាតិសូដ្យូម/Sodium ក្នុងរបបអាហារអាចកាត់បន្ថយសម្ពាធឈាមនិងបញ្ចុះហានិភ័យជំងឺសរសៃឈាមបេះដូង នេះបើយោងតាមការសាកល្បងសិក្សារបបអាហា DASH ( Diet Approach to Stop Hypertension/ វិធីប្រើរបបអាហារដើម្បីបញ្ឈប់លើសសម្ពាធឈាម )។ ម៉្យាងវិញទៀតគេបានបង្ហាញថា ជាតិផ្អែមដែលមានជាតិស្ករ និងជាតិផ្អែមសិប្បនិម្មិតអាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែម ដែលអាចនាំឱ្យមានការកើនឡើងហានិភ័យ ជំងឺបេះដូងនិងសរសៃឈាម/ASCVD ក្នុងវារ:10 ឆ្នាំ/10-years ASCVD risk ។លើសពីនេះទៅទៀត ការទទួលទានខ្លាញ់ trans fat ច្រើនក៏អាចធ្វើឲ្យហានិភ័យ ASCVD កើនឡើងច្រើនផងដែរ។
គេអនុសាសឲ្យប្រើរបបអាហារដែលមានជាតិខ្លាញ់តិច និងមានជាតិសរសៃខ្ពស់ ដែលត្រូវមានផ្លែឈើស្រស់ និងបន្លែឱ្យបានច្រើន (5 ចំណែកក្នុងមួយថ្ងៃ/ ១ ចំណែកគឺ១ពែង ២៣៧ ml) និងគ្រាប់ធញ្ញជាតិទាំងមូល។
អ្នកគួរតែកម្រិតជាតិអំបិលដែលអ្នកហូបកុំឲ្យលើសពី 6g (0.2oz) ក្នុងមួយថ្ងៃ ព្រោះអំបិលច្រើនពេកអាចបង្កើនសម្ពាធឈាមរបស់អ្នក។ អំបិល 6 ក្រាមគឺប្រហែល 1 ស្លាបព្រាកាហ្វេ។

ខ្លាញ់មាន 2 ប្រភេទ៖ ខ្លាញ់ឆ្អែត/saturatedនិង ខ្លាញ់មិនឆ្អែត/ unsaturated។ អ្នកគួរតែចៀសវាងអាហារដែលមានជាតិខ្លាញ់ឆ្អែត/saturated fat ព្រោះអាហារទាំងនេះនឹងបង្កើនកម្រិតកូឡេស្តេរ៉ុលអាក្រក់នៅក្នុងឈាមរបស់អ្នក។
អាហារដែលមានជាតិខ្លាញ់ឆ្អែត/saturated fat មានដូចជា៖ នំសាច់ សាច់ក្រក និងខ្លាញ់កាត់ពីសាច់ ប៊ឺ ប្រេងឆា ghee– ប្រភេទប៊ឺរម្យ៉ាងដែលគេនិយមប្រើធ្វើម្ហូបឥណ្ឌា ខ្លាញ់ជ្រូក ក្រែម ឈីសរឹង នំខេក និងនំប៊ីសស្គីត អាហារដែលមានដូង ឬ ដូងប្រេង។
ទោះជាយ៉ាងណាក៏ដោយ របបអាហារដែលមានតុល្យភាពត្រូវតែមានបញ្ចូលខ្លាញ់មិនឆ្អែត/unsaturated fat ដែលគេបានរកឃើញថាអាចជួយបង្កើនកម្រិតកូឡេស្តេរ៉ុលល្អ និងជួយកាត់បន្ថយការស្ទះនៅក្នុងសរសៃឈាមរបស់អ្នក។
អាហារសម្បូរជាតិខ្លាញ់មិនឆ្អែត/unsaturated fat រួមមានៈ ត្រីដែលសម្បូរខ្លាញ់/oily fish ផ្លែបឺរ គ្រាប់ផ្លែឈើ និង គ្រាប់ពូជ/seeds គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ពូជ rapeseed ប្រេងអូលីវ និងបន្លែ។

ហាត់ប្រាណ, សកម្មភាពរាងកាយ

សកម្មភាពរាងកាយក៏មានប្រយោជន៍ដូចគ្នាសម្រាប់កាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង/CAD ។ ក្នុងមួយសប្តាហ៍ការធ្វើសកម្មភាពរាងកាយកម្រិតមធ្យមយ៉ាងហោចចំនួន 150 នាទី និងសកម្មភាពរាងកាយកម្រិតខ្លាំងច្រើនជាង 75 នាទី គឺមានប្រយោជន៍។ សកម្មភាពកម្រិតមធ្យមរួមមានការដើរលឿន (2.4 ទៅ 4 ម៉ាយក្នុងមួយម៉ោង) ជិះកង់ (5 ទៅ 9 ម៉ាយក្នុងមួយម៉ោង) យូហ្គាសកម្ម និងហែលទឹកកម្សាន្ត ចំណែកឯសកម្មភាពខ្លាំងក្លារួមមានការរត់យឺតjogging/រត់លឿន/running ជិះកង់ (លើសពី 10 ម៉ាយក្នុងមួយម៉ោង) លេងកីឡាវាយកូនបាល់តិន្នីស ហែលទឹកជាដើម។

រក្សាទម្ងន់ដែលផ្តល់សុខភាពល្អ

នៅពេលបុគ្គលណាមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) ស្ថិតនៅចន្លោះពី 25 ទៅ 29.8 គីឡូក្រាមក្នុងមួយម៉ែត្រ^2 គេចាត់ទុកថាលើសទម្ងន់ និងធាត់នៅពេលដែល BMI ខ្ពស់ជាង ឬស្មើនឹង 30 គីឡូក្រាម/ម^2។ លក្ខខណ្ឌនៃការលើសទម្ងន់និងធាត់បង្កើនហានិភ័យជំងឺបេះដូងនិងសរសៃឈាម/ASCVD បើប្រៀបធៀបទៅនឹងទម្ងន់ធម្មតា។ អនុសាសន៍រួមមាន ការគណនា BMI ប្រចាំឆ្នាំ និងការកែប្រែរបៀបរស់នៅ រួមទាំងការកម្រិតកាឡូរី និងការសម្រកទម្ងន់ ដោយផ្អែកលើតម្លៃ BMI ។ គេបានរកឃើញជាជាប់លាប់ថាការសម្រកទម្ងន់អាចជួយកែលម្អទម្រង់ហានិភ័យជំងឺបេះដូងនិងសរសៃឈាម/ASCVD ឲ្យកាន់តែប្រសើរឡើង។ អនុសាសន៍ខ្លាំងរួមមានសកម្មភាពរាងកាយកម្រិតខ្ពស់ (200 ទៅ 300 នាទីក្នុងមួយសប្តាហ៍) របបអាហារកាឡូរីទាប (800 ទៅ 1500 kcal ក្នុងមួយថ្ងៃ) ហើយប្រសិនបើអាចធ្វើទៅបាន អនុវត្តកម្មវិធីរក្សាសម្រកទម្ងន់។

ឈប់ជក់បារី

ប្រសិនបើអ្នកជក់បារី ការឈប់ជក់នឹងកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង/CHD ។
ការជក់បារីគឺជាកត្តាហានិភ័យចម្បងនៃការវិវត្តទៅជាជំងឺក្រិនសរសៃឈាម (ការឡើងរឹងនៃសរសៃឈាមបណ្តាលមកពីខ្លាញ់កកទំលើជញ្ជាំងសរសៃឈាម)។
ការស្រាវជ្រាវបានបង្ហាញថាអ្នកប្រហែលជាអាចបោះបង់ការជក់បារីដោយជោគជ័យ៣ដងលើសប្រសិនបើអ្នកប្រើជំនួយគាំទ្ររបស់ក្រសួងNHS រួមជាមួយការប្រើថ្នាំបញ្ឈប់បារី។ សម្រាប់នរណាម្នាក់ដែលប្រើប្រាស់ថ្នាំជក់ គ្រូពេទ្យអាចផ្តល់ជំនួយលើការត្រៀមខ្លួនឈប់ជក់បារី ដោយផ្តល់អន្តរាគមន៍ផ្នែកអាកប្បកិរិយា/behavioral និងឱសថសាស្រ្ត។ក្នុងការព្យាបាលដោយថ្នាំជំនួសជាតិនីកូទីនគេអាចប្រើរបៀបកៅអៀកបិត ស្ករកៅស៊ូ ថ្នាំគ្រាប់បៀម ថ្នាំបាញ់តាមច្រមុះ និងថ្នាំហឺតតាមមាត់។ ម្យ៉ាងទៀតគេក៏អាចប្រើថ្នាំផ្សេងទៀតដូចជា bupropion និង varenicline ដើម្បីជួយឲ្យឈប់ជក់បារីផងដែរ។

កាត់បន្ថយសុរា

ប្រសិនបើអ្នកផឹកស្រា សូមកុំឲ្យលើសពីដែនកំណត់អតិបរមាដែលអនុសាស។
* សម្រាប់បុរស និងស្ត្រី គេណែនាំមិនឱ្យផឹកជាប្រចាំលើសពី 14 ឯកតា/ 14 Units (1 Unit = 10 ml ឬ 8 g នៃអាល់កុលសុទ្ធ) ក្នុងមួយសប្តាហ៍។
* ប្រសិនបើអ្នកផឹកច្រើនជាង 14 Units ក្នុងមួយសប្តាហ៍ ត្រូវរំលែកការផឹករបស់អ្នកឲ្យលើសពី 3 ថ្ងៃ ឬច្រើនជាងនេះ
* ប្រសិនបើអ្នកចង់កាត់បន្ថយផឹកស្រា សូមព្យាយាមមានថ្ងៃដែលមិនផឹកឲ្យបានច្រើនដងក្នុងមួយសប្តាហ៍
ត្រូវជៀសវាងការផឹកស្រាម្តងៗច្រើនហួស/binge drinking ជានិច្ច ព្រោះវាអាចបង្កើនហានិភ័យគាំងបេះដូង

ត្រូវគ្រប់គ្រងសម្ពាធឈាមរបស់អ្នក

នាពេលបច្ចុប្បន្នគេចាត់ទុកថាមានលើសសម្ពាធឈាមបើសម្ពាធឈាមស៊ីស្តូលិក (BP) ខ្ពស់ជាងឬស្មើនឹង130 mm Hg និងសម្ពាធឈាម diastolic (BP)ខ្ពស់ជាងឬស្មើនឹង 80 mm Hg ។ ជំងឺលើសឈាមដំណាក់កាលទី 1 នៅពេលសម្ពាធឈាមស៊ីស្តូលិកមានកម្រិតចន្លោះពី 130 ទៅ 139 និងសម្ពាធឈាមdiastolic មានកម្រិតចន្លោះពី 80 ទៅ 89 ។ ស្រដៀងគ្នានេះដែរ ជំងឺលើសសមពាធឈាមដំណាក់កាលទី 2 គឺនៅពេលដែលស៊ីស្តូលិក BP ធំជាង ឬស្មើនឹង 140 ហើយ diastolic BP ធំជាង ឬស្មើនឹង 90 ។
គេប្រើពិន្ទុហានិភ័យ ASCVD រយៈពេល 10 ឆ្នាំ/10-years ASCVD risk score សម្រាប់សម្ពាធឈាម ដើម្បីជួយណែនាំការព្យាបាលសម្ពាធឈាមលើស។ ជាដំបូងគេអនុសាសឲ្យប្រើវិធានការមិនចាំបាច់ប្រើឱសថសាស្ត្ររួមជាមួយនឹងរបបអាហារ និងការធ្វើលំហាត់ប្រាណចំពោះមនុស្សពេញវ័យដែលមានជំងឺលើសឈាមដំណាក់កាលទី 1 (130 ដល់ 139/80 ដល់ 89) សម្រាប់អ្នកមានហានិភ័យ ASCVD រយៈពេល 10 ឆ្នាំក្រោម 10% ។ ក៏ប៉ុន្តែ ប្រសិនបើហានិភ័យ ASCVD រយៈពេល 10 ឆ្នាំមានកម្រិតលើសពី 10% ជាមួយនឹងជំងឺលើសឈាមដំណាក់កាលទី 1 គេអនុសាសឲ្យប្រើវិធីសាស្ត្រគ្រប់គ្រងដោយឱសថសាស្រ្តរួមជាមួយនឹងវិធានការមិនបាច់ប្រើឱសថសាស្ត្រ។ ចំពោះជំងឺលើសឈាមដំណាក់កាលទី 2 គ្រូពេទ្យគួរតែចាប់ផ្តើមការព្យាបាល


តាមបែបឱសថសាស្ត្រ រួមជាមួយនឹងអន្តរាគមន៍ដែលមិនចាំបាចប្រើឱសថសាស្ត្រ។
អន្តរាគមន៍ដោយមិនចាំបាច់ប្រើឱសថសាស្ត្រមានការកែប្រែរបៀបរស់នៅ/life style modifications ដែលរួមបញ្ចូលការផ្លាស់ប្តូររបបអាហារ និងការធ្វើលំហាត់ប្រាណ។ របបអាហារដែលផ្តល់សុខភាពល្អដល់បេះដូងដូចជាគំរូរបបអាហារ DASH ដែលសម្បូរទៅដោយផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប ជាមួយនឹងការបន្ថយបរិមាណនៃជាតិខ្លាញ់ឆ្អែត/saturated fat អាចកាត់បញ្ចុះសម្ពាធឈាមស៊ីស្តូលិកបានប្រហែល 11 mm Hg ។ ស្រដៀងគ្នានេះដែរ ការកាត់បន្ថយជាតិសូដ្យូមពី 1000 ទៅ 1500 mg/ក្នុង១ថ្ងៃ និងការបង្កើនប៉ូតាស្យូមក្នុងរបបអាហារដល់ 3500 ទៅ 5000 mg/dl ដោយការទទួលទានអាហារសម្បូរប៉ូតាស្យូមអាចបន្ថយសម្ពាធឈាមស៊ីស្តូលិកបានប្រមាណ 5ពិន្ទុរៀងគ្នា។

ការសម្រកទម្ងន់ក៏មានឥទ្ធិពលវិជ្ជមានទៅលើការបញ្ចុះសម្ពាធឈាមផងដែរ។ ការកាត់បន្ថយទំងន់រាងកាយមួយគីឡូក្រាមសម្រាប់មនុស្សពេញវ័យលើសទម្ងន់អាចកាត់បន្ថយ systolic BP បានមួយ mm Hg ។ លើសពីនេះ សកម្មភាពរាងកាយដូចជាការធ្វើលំហាត់ប្រាណតាមបែប aerobic ពី 90 ទៅ 150 នាទីក្នុងមួយសប្តាហ៍ និងការបង្កើនភាពបម្រុងចង្វាក់បេះដូងដល់ 65% ទៅ 75% នឹងធ្វើឱ្យសម្ពាធឈាមស៊ីស្តូលិកថយចុះពី 5 ទៅ 8 mmHg ។ សម្រាប់អ្នកដែលចូលចិត្តការហ្វឹកហ្វឺនធន់ទ្រាំស្វាហាប់ បើហាត់៦ដងពី 90 ទៅ 150 នាទីសរុបក្នុងមួយសប្តាហ៍ ចំនួនបីឈុត ហើយធ្វើឡើងវិញ១០ដងក្នុងលំហាត់មួយៗ គេអាចបន្ថយសម្ពាធឈាមSystolicបានប្រហែល 5 ទៅ 8 mm Hg ។ ទម្រង់នៃការធ្វើលំហាត់ប្រាណផ្សេងទៀតដូចជាការទប់ទល់ isometric (ឧ. ក្តាប់ដៃរយៈពេល 2 នាទី ដដែលៗចំនួនបួនដង ជាមួយនឹងការសម្រាក 1 នាទីនៅពេលចន្លោះ) ការកន្ត្រាក់ដោយស្ម័គ្រចិត្តអតិបរមាពី 30% ទៅ 40% និងធ្វើបីវគ្គក្នុងមួយសប្តាហ៍អំឡុង 8 ទៅ 10 សប្តាហ៍ អាចបន្ថយសម្ពាធឈាមស៊ីស្តូលិកបានប្រហែល 4 mmHg ។
ការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក៏មានឥទ្ធិពលបញ្ចុះសម្ពាធឈាមផងដែរ។ អនុសាសន៍បច្ចុប្បន្នគឺសម្រាប់បុរស ផឹកស្រាមិនលើសពីពីរកែវ(១កែវ 0,6 ounces/ 17,744ml)ក្នុងមួយថ្ងៃ និងសម្រាប់ស្ត្រី ផឹកស្រាមិនលើសពីមួយកែវក្នុងមួយថ្ងៃ។ នេះនឹងជួយកាត់បន្ថយសម្ពាធឈាមស៊ីស្តូលិកប្រហែល 4 mm Hg

រក្សាជំងឺទឹកនោមផ្អែមរបស់អ្នកឱ្យស្ថិតក្រោមការគ្រប់គ្រង

គែអាចចាត់ទុកថាមានកើតជំងឺទឹកនោមផ្អែមប្រភេទទី 2 នៅពេលដែលអេម៉ូក្លូប៊ីន A1c (HbA1c) ខ្ពស់ជាង 6.5% ។ ជំងឺទឹកនោមផ្អែមប្រភេទទី 2 មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងរបៀបរស់នៅដែលអង្គុយច្រើន ទម្លាប់នៃរបបអាហារ សកម្មភាពរាងកាយ និងទម្ងន់ខ្លួន។ ក្នុងចំណោម 12% នៃមនុស្សពេញវ័យនៅអាមេរិកដែលមានជំងឺទឹកនោមផ្អែម 90 ទៅ 95% មានជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ វាគឺជាកត្តាហានិភ័យនៃជំងឺសរសៃឈាមបេះដូងដ៏សំខាន់មួយ។

ជាដំបូងគេជំរុញឲ្យធ្វើការកែប្រែរបបអាហារដោយប្រើរបបអាហារដែលផ្តល់សុខភាពល្អដល់បេះដូង (ដូចជារបបអាហារមេឌីទែរ៉ាណេ និង DASH ដូចដែលបានរៀបរាប់ខាងលើ) និងសកម្មភាពរាងកាយ (យ៉ាងហោចណាស់ 150 នាទីក្នុងមួយសប្តាហ៍ពីកម្រិតមធ្យមទៅខ្លាំង) ។ លើសពីនេះទៀត គេអនុសាសឲ្យសម្រកទម្ងន់ប្រសិនបើបុគ្គលនោះលើសទម្ងន់ ឬធាត់។ ថ្នាំMetformin ក៏អាចត្រូវបានចាត់ទុកថាជាការព្យាបាលជួរទីមួយសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី 2 ដើម្បីជួយឲ្យសារជាតិស្ករ/glycemic index ប្រសើរឡើង និងកាត់បន្ថយហានិភ័យសរសៃឈាមបេះដូង។ ប្រសិនបើ HbA1c នៅតែលើសពី 7% បន្ទាប់ពីធ្វើការកែប្រែរបៀបរស់នៅ និងប្រើថ្នាំ metformin ហើយ នោះគេអាចគិតគូរបន្ថែមថ្នាំក្រុម SGLT-2 inhibitors ឬ GLP-1 agonists ព្រោះគេបានរកឃើញថាថ្នាំក្រុមនេះអាចកាត់បន្ថយហានិភ័យជំងឺបេះដូងនិងសរសៃឈាម/ASCVDបាន ។

ការប្រើប្រាស់ថ្នាំ Statin

គេអនុសាសឲ្យប្រើថ្នាំ Statin កម្រិតមធ្យមសម្រាប់អ្នកជំងឺគ្រប់គ្នាដែលមានអាយុចន្លោះពី 40 ទៅ 75 ឆ្នាំ ដែលមានកើតជំងឺទឹកនោមផ្អែមប្រភេទ 2 ដោយមិនគិតពីកម្រិតកូឡេស្តេរ៉ូលនិងហានិភ័យជំងឺបេះដូងនិងសរសៃឈាម/ASCVD ។ នៅក្នុងក្រុមអាយុនេះ សម្រាប់អ្នកជំងឺដែលមានកម្រិត lipoprotein ដង់ស៊ីតេទាប (LDL) លើសពី 190 គេអនុសាសឲ្យប្រើថ្នាំ Statin កម្រិតខ្ពស់ឬអតិបរិមាតាមដែលអាចអត់ឱនបាន។ បន្ថែមពីលើជំងឺទឹកនោមផ្អែម និងកម្ពស់ LDL គេត្រូវប្រើហានិភ័យ ASCVD រយៈពេល 10 ឆ្នាំសម្រាប់ណែនាំការប្រើប្រាស់ថ្នាំ Statin ។ ប្រសិនបើហានិភ័យ ASCVD រយៈពេល 10 ឆ្នាំមានកម្រិតខ្ពស់ (លើស20%) គេត្រូវប្រើថ្នាំ Statin កម្រិតអតិបរមាដែលអាចអត់ឱនបាន ដើម្បីកាត់បន្ថយ LDL ឲ្យបានច្រើនជាង 50% ។ សម្រាប់ហានិភ័យកម្រិតមធ្យម (7.5% ទៅ 20%) គេអនុសាសឲ្យប្រើថ្នាំ Statin កម្រិតមធ្យមដើម្បីកាត់បន្ថយ LDL ឲ្យបាន30% ឬច្រើនជាងនេះ។ គួរចាប់ផ្តើមពិភាក្សាអំពីការចាប់ផ្តើមប្រើថ្នាំ Statin ជាមួយអ្នកជំងឺដែលមានហានិភ័យព្រំដែន/borderline risk (5% ទៅ 7.5%) ហើយមានកត្តាបង្កើនហានិភ័យ។

គួរប្រើការដាក់ពិន្ទុកាល់ស្យូមសរសៃឈាមបេះដូង (CAC) ដើម្បីណែនាំបន្ថែមលើការសម្រេចចិត្ត ក្នុងករណីដែលគេមិនអាចសម្រេចចិត្តបានដោយគ្រាន់តែផ្អែកលើការវាយតម្លៃហានិភ័យ ASCVD រយៈពេល 10 ឆ្នាំ ជាពិសេសសម្រាប់អ្នកជំងឺដែលមានហានិភ័យកម្រិតព្រំដែន ឬកម្រិតមធ្យម។ ប្រសិនបើពិន្ទុ CAC តិចជាង 0 ដោយគ្មានលក្ខខណ្ឌហានិភ័យ នោះការផ្អាកព្យាបាលដោយថ្នាំ Statin គឺសមហេតុផល ហើយប្រសិនបើពិន្ទុ CAC លើសពី 100 នោះការចាប់ផ្តើមការព្យាបាលដោយថ្នាំ Statin គឺសមហេតុផល។ ពិន្ទុ CAC ពី 1 ដល់ 99 គួរប្រើប្រាស់ថ្នាំ Statin ជាពិសេសប្រសិនបើអ្នកជំងឺមានអាយុ 55 ឆ្នាំ ឬលើសពីនេះ។

សម្រាប់អ្នកជំងឺដែលមានអាយុពី 20 ទៅ 39 ឆ្នាំ ACC/AHA អនុសាសឱ្យបង្កើតហានិភ័យជំងឺសរសៃឈាមបេះដូង/CADសម្រាប់ពេញមួយជីវិត ដើម្បីលើកទឹកចិត្តឲ្យគេកែប្រែរបៀបរស់នៅ។ គេគួរជ្រើសរើសការព្យាបាលជាមួយថ្នាំ Statin ប្រសិនបើមានប្រវត្តិគ្រួសារច្រើនគ្នាកើតជំងឺបេះដូងនិងសរសៃឈាម/ASCVD មុនកាលកំណត់/premature ហើយ LDL លើស ឬស្មើនឹង 160។ សម្រាប់អ្នកជំងឺដែលមានអាយុលើសពី 75 ឆ្នាំ គួរតែពិនិត្យមើលអំពីការពិភាក្សារវាងអ្នកជំងឺនិងគ្រូពេទ្យ ការវាយតម្លៃកត្តាហានិភ័យ និងផលរំខាននៃថ្នាំ ដើម្បីសម្រេចចាប់ផ្តើម ឬបន្តការព្យាបាលដោយថ្នាំ Statin ។

ថ្នាំអាស្ពីរីន

ថ្នាំអាស្ពីរីនប្រឆាំងនឹងការកកឈាម និងកាត់បន្ថយហានិភ័យជំងឺបេះដូងនិងសរសៃឈាមដោយកចងភ្ជាប់ជាមួយប្លាកែតដែលមិនអាចត្រឡប់វិញបាន។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ថ្នាំអាស្ពីរីនក្នុងកម្រិតទាប (ពី 75 ទៅ 100 មីលីក្រាមដោយលេប) សម្រាប់ការបង្ការបឋមកំពុងមានភាពចម្រូងចម្រាសកាន់តែខ្លាំងនាពេលថ្មីៗនេះ។ ការណែនាំរបស់សហរដ្ឋអាមេរិកពីមុនបានអនុសាសឲ្យប្រើថ្នាំអាស្ពីរីនសម្រាប់ការបង្ការបឋមនៅក្នុងការកំណត់ដែលមានកត្តាហានិភ័យជំងឺបេះដូងនិងសរសៃឈាម/ASCVD កម្រិតខ្ពស់។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការណែនាំ ACC/AHA 2019 ថ្មីៗនេះ គេអាចសម្រេចប្រើប្រាស់ថ្នាំអាស្ពីរីនសម្រាប់អ្នកជំងឺ (អាយុ 40 ទៅ 70 ឆ្នាំ) ដែលមានកត្តាហានិភ័យខ្ពស់សម្រាប់ជំងឺបេះដូងនិងសរសៃឈាម និងគ្មានហានិភ័យហូរឈាម។

វេជ្ជបណ្ឌិត តាំង តេកហុង
គ្លីនិច Borland Groover/ We Care សម្រាប់ជនក្រីក្រ
រោគក្រពះពោះវៀន / រោគថ្លើម
ហ្សាក់សុនវីល ហ្វ្ល័រីដា សហរដ្ឋអាមេរិក

ឯកសារយោង

1- https://www.ncbi.nlm.nih.gov/books/NBK564304/
2- https://www.ncbi.nlm.nih.gov/books/NBK547760/
3- https://www.nhlbi.nih.gov/health/coronary-heart-disease
4- https://pmc.ncbi.nlm.nih.gov/articles/PMC10022025/ #:~:text=In%20Cambodia%2C%20the%20site%20of,diabetes%20are%20untreated%20%5B5%5D.


សំនួរ
១- តើជំងឺសរសៃបេះដូងជាអ្វីទៅ ? តើនៅស្រុកខ្មែរមានអ្នកឈឺច្រើនទេ
២- តើជំងឺសរសៃឈាមបេះដូងមានរោគសញ្ញាអ្វីខ្លះ
៣- តើគេអាចបង្ការជំងឺសរសៃឈាមបេះដូងបានទេ
៤- តើគេត្រូវជ្រើសរើសអាហាររបៀបណា
៥- តើរបៀបហាត់ប្រាណមានអ្វីខ្លះ
៦- តើត្រូវរក្សាទម្ងន់ប៉ុណ្ណា
៧- តើត្រូវធ្វើយ៉ាងណាដើម្បីឈប់ជក់បារី
៨- តើគេអាចផឹកស្រាបានទេ
៩- តើគេត្រូវការគ្រប់គ្រងសម្ពាធឈាមយ៉ាងណាដែរ
១០- តើគេត្រូវការគ្រប់គ្រងជំងឺទឹកនោមផ្អែមដល់កម្រិតណាដែរ
១១- តើគេត្រូវប្រើប្រាស់ថ្នាំStatin របៀបណាដែរ
១២- អ្នកណាខ្លះត្រូវប្រើថ្នាំអាស្ពីរីន

Coronary Heart Disease Prevention

Introduction

Coronary artery disease (CAD) is a prevalent heart condition characterized by the buildup of atherosclerotic plaque within the arterial lumen. Blood flow impairment reduces oxygen delivery to the myocardium. CAD is the most common cause of major morbidity and mortality in the US and worldwide. In the USA, bout 1 in 20 adults aged 20 and older have coronary heart disease. Prompt diagnosis and treatment improve outcomes.
Symptoms of coronary heart disease vary from person to person. The most common symptoms of coronary heart disease (CHD) are chest pain (angina) and breathlessness.
But many people don't know they have the disease until they have chest pain; the blood flow to their heart is blocked, causing a heart attack; or their heart suddenly stops pumping blood, also known as cardiac arrest.
For some people, the first sign of CAD is a heart attack.

Coronary heart disease is the most common type of heart disease. In 2022, coronary heart disease caused 371,506 deaths in the United States.(3)

Coronary heart disease is a leading cause of death in Cambodia
• In 2020, 10,267 people died from coronary heart disease which was 11.47% of all deaths.
• The age-adjusted death rate for coronary heart disease was 109.52 per 100,000 people.
Risk factors in Cambodia
• 12% of adults over 40 have uncontrolled hypertension.
• 32% of men smoke ci******es.
• 40% of people with diabetes are untreated.
• Only 60% of Cambodians with diabetes have access to treatment.
Causes: lack of access to preventative care, poor diet and nutrition, and limited access to health care. (4)

Primary Prevention

Early recognition of risk factors and primary prevention have significantly decreased the morbidity and mortality associated with CAD. ACC/AHA 2019 recommends risk stratification by calculating 10-year-ASCVD risk, using the Pooled Cohort Equation (PCE). In adults aged between 40 and 75 years without any significant CAD history, a 10-year risk should be part of every visit. For adults between 20 and 39 years, it is reasonable to asses 10-year ASCVD risk at least every four to six years. Based on ASCVD scores, the 10-year risk can classify as low risk (lower than 5%), borderline risk (5 to 7.5%), intermediate-risk (7.5 to 20%) and or high risk (greater than 20%). Lifestyle modification with diet, exercise, and smoking cessation is crucial to reduce cardiovascular risk factors. Further control of hypertension, diabetes, and hyperlipidemia is essential to reduce the risk of CAD.
In 2020 the American Heart Association developed a health prescription called "Life's Simple 7" designed to improve overall cardiovascular health and reduce the risk of cardiovascular disease ( Avoid or quit smoking ci******es, �Maintain a body mass index /BMI below 25, Engage in at least 150 minutes of moderate-intensity aerobic activity per week, Follow a heart-healthy diet rich in fruits, vegetables, whole grains, and lean protein, Keep blood pressure below 120/80 mmHg, Maintain total cholesterol levels below 200 mg/dL, Keep fasting blood glucose levels below 100 mg/dL. )�
Eat a healthy, balanced diet

Diet is a significant contributing factor to reduce the risk of coronary artery disease. According to ACC/AHA 2019, the plant-based Mediterranean diet (high in vegetables, fruits, legumes, nuts, whole grains, and fish) is highly recommended. Replacing saturated fats with dietary monosaturated and polyunsaturated fats are found to be beneficial to reduce cardiovascular risks. Besides, dietary sodium reduction is found to have reduced BP and decreased risk for cardiovascular events, according to the DASH trial. On the other side, sugar-sweetened and artificial sweeteners have shown to increase the risk of diabetes, leading to an increased 10-year ASCVD risk. Moreover, increased intake of trans fat also correlates with increased ASCVD risk.

A low-fat, high-fibre diet is recommended, which should include plenty of fresh fruit and vegetables (5 portions a day) and whole grains.
You should limit the amount of salt you eat to no more than 6g (0.2oz) a day as too much salt will increase your blood pressure. 6g of salt is about 1 teaspoonful.
There are 2 types of fat: saturated and unsaturated. You should avoid food containing saturated fats, because these will increase the levels of bad cholesterol in your blood.
Foods high in saturated fat include:meat pies, sausages and fatty cuts of meat , butter, ghee – a type of butter often used in Indian cooking, lard, cream, hard cheese, cakes and biscuits, foods that contain coconut or palm oil.
However, a balanced diet should still include unsaturated fats, which have been shown to increase levels of good cholesterol and help reduce any blockage in your arteries.
Foods high in unsaturated fat include: oily fish, avocados, nuts and seeds, sunflower, rapeseed, olive and vegetable oils.

Exercise, physical activity

Physical activity is also equally beneficial for CAD risk reduction. At least 150 minutes per week of moderate-intensity activities and greater than 75 minutes a week of vigorous-intensity physical activities are helpful. Moderate activities include brisk walking (2.4 to 4 mph), biking (5 to 9 mph), active yoga, and recreational swimming, whereas vigorous activities include jogging/running, biking (greater than 10 mph), playing tennis, swimming, etc.

Keep to a healthy weight

Individuals are diagnosed as overweight when body mass index (BMI) is between 25 to 29.8 kg/m^2 and obese when BMI greater than or equal to 30 kg/m^2. Conditions of both overweight and obesity increase the ASCVD risk compared to normal weight. Recommentations include annual calculation of BMI, and lifestyle modification, including calorie restriction and weight loss, based on the BMI values. Weight loss has consistently shown to improve the ASCVD risk profile. Strong recommendations include high levels of physical activities (200 to 300 minutes per week), low-calorie diet (800 to 1500 kcal/day), and if possible, weight-loss maintenance programs.

Give up smoking

If you smoke, giving up will reduce your risk of developing CHD.
Smoking is a major risk factor for developing atherosclerosis (furring of the arteries).
Research has shown you're 3 times more likely to successfully give up smoking if you use NHS support together with stop-smoking medicines. For anyone who uses to***co, healthcare providers can provide assistance on readiness to quit, with behavioral and pharmacological interventions. Ni****ne replacement therapy is available in patches, gums, lozenge, nasal spray, and oral inhalers. Other medications, such as bupropion and varenicline are also used to assist to***co cessation.

Reduce your alcohol consumption

If you drink, do not exceed the maximum recommended limits.
• Men and women are advised not to regularly drink more than 14 units( 1 Unit= 10 ml or 8 g of pure alcohol ) a week
• spread your drinking over 3 days or more if you drink as much as 14 units a week
• If you want to cut down, try to have several drink-free days each week
Always avoid binge drinking, as this increases the risk of a heart attack.

Keep your blood pressure under control

The current definition of hypertension is systolic blood pressure (BP) greater than or equal to 130 mm Hg and diastolic blood pressure (BP) greater than or equal to 80 mm Hg. Stage 1 hypertension defines as systolic BP between 130 and 139 and diastolic BP between 80 and 89. Similarly, stage 2 hypertension is when systolic BP is greater than or equal to 140 and diastolic BP is greater than or equal to 90.
The use of a 10-year ASCVD risk score for blood pressure is used to guide the therapy for hypertension management. Initially, non-pharmacological measures with diet and exercise are recommended in the adult with stage 1 hypertension (130 to 139/80 to 89) with a 10-year ASCVD risk under 10%. However, if the 10-year ASCVD risk is over 10% with stage-1 hypertension, pharmacological management along with non-pharmacological measures are the recommendaed approach. For stage 2 hypertension, the clinician should initiate pharmacological therapy, along with non-pharmacological interventions.
Non-pharmacological interventions are lifestyle modifications that include changes in diet and exercise. A heart-healthy diet like the DASH diet pattern that is rich in fruits, vegetables, whole grains, and low-fat dairy products with reduced content of saturated fat would lower the systolic BP by approximately 11 mm Hg. Similarly, reducing dietary sodium by 1000 to 1500 mg/day and increasing dietary potassium to 3500 to 5000 mg/dl by consuming potassium-rich food can lower the systolic BP by approximately 5 points, respectively.
Weight loss also has a positive impact on lowering blood pressure. Reduction of one kg in body weight for overweight adults can reduce the systolic BP by one mm Hg. Furthermore, physical activities such as aerobic exercises of 90 to 150 minutes per week and increasing heart rate reserve to 65% to 75% would lower the systolic BP by 5 to 8 mmHg. For those who prefer dynamic resistance training, a weekly total of 90 to 150 minutes of six exercises, three sets and 10 repetitions per exercises, would lower the systolic BP by approximately 5 to 8 mm Hg. Other forms of exercises like isometric resistance (e.g., four repetitions of 2-minute handgrip with 1-minute rest in between), 30% to 40% maximum voluntary contraction and three sessions per week for 8 to 10 weeks would lower the systolic BP by approximately 4 mmHg.
Reducing alcohol consumption also has blood-pressure-lowering effects. Current recommendations are for men to drink no more than two drinks per day and for women to drink no more than one drink per day. This would help lower the systolic BP by approximately 4 mm Hg.

Keep your diabetes under control

Type 2 diabetes mellitus is categorized when hemoglobin A1c (HbA1c) is greater than 6.5 %. Type 2 diabetes mellitus is strongly related to a sedentary lifestyle, dietary habits, physical activity, and body weight. Among 12 % of the U.S. adults having diabetes, 90 to 95 % have type 2 diabetes mellitus. It is one of the major cardiovascular risk factors.
Initially, dietary modifications using a heart-healthy diet (like Mediterranean and DASH diet as mentioned above) and physical activities (at least 150 minutes/week of moderate to vigorous) are encouraged. Additionally, weight loss is recommended if the individual is overweight or obese. Metformin can also be considered as first-line therapy for type 2 DM to improve the glycemic index and reduce cardiovascular risk. If the HbA1c remains over 7% with lifestyle modification and metformin, then the addition of SGLT–2 inhibitors or GLP-1 agonists can be considered as they have shown to reduce the ASCVD risk.

Statin use

A moderate-intensity statin is recommended to any patient aged between 40 to 75 years with type 2 DM, regardless of cholesterol levels and ASCVD risk. In this age group, for patients with low-density lipoprotein (LDL) exceeding 190, high or maximum tolerable intensity statin is recommended. In addition to diabetes and LDL values, the 10-year ASCVD risk should guide the use of statins. If the 10-year ASCVD risk is high (greater than 20%), the maximum tolerated statin should be used to reduce LDL by more than 50%. For intermediate-risk (7.5% to 20%), a moderate-intensity statin is recommended to reduce LDL by 30% or more. Discussion about initiating statin should begin with patients who are at borderline risk (5% to 7.5%), and there are risk enhancing factors.
Coronary artery calcium (CAC) scoring should be used to further guide the decision, in case a decision cannot be reached based on a 10-year ASCVD risk assessment, especially for patients at borderline or intermediate risk. If the CAC score is less than 0, with no risk conditions, then holding statin therapy is reasonable and if the CAC score is above 100, then starting statin therapy is reasonable. A CAC score 1 to 99 favors the use of statin, especially if the patient is aged 55 or above.
For patients aged between 20 to 39 years, ACC/AHA recommends establishing lifetime risk of CAD to encourage lifestyle modification. Treatment with a statin should be a consideration if there is a significant family history of premature ASCVD and LDL is greater than or equal to 160. For patients older than 75 years, discussions between patient and physician, assessment of risk factors, and side effects should be all looked at for initiation or continuation of statin therapy.

Aspirin

Aspirin is anti-thrombotic and reduces the risk of cardiovascular disease by irreversibly binding with the platelets. However, the use of low-dose aspirin (75 to 100 mg orally) for primary prevention is getting more controversial recently. Previous U.S. guidelines recommended aspirin for primary prevention in the settings of significant ASCVD risk factors. However, according to the recent ACC/AHA 2019 guidelines, the use of aspirin may be considered in patients (40 to 70 years old) with significant risk factors for cardiovascular disease and no risk of bleeding.

References
1- https://www.ncbi.nlm.nih.gov/books/NBK564304/
2- https://www.ncbi.nlm.nih.gov/books/NBK547760/
3- https://www.nhlbi.nih.gov/health/coronary-heart-disease
4- https://pmc.ncbi.nlm.nih.gov/articles/PMC10022025/ #:~:text=In%20Cambodia%2C%20the%20site%20of,diabetes%20are%20untreated%20%5B5%5D.

Dr Taing Tek Hong
Borland Groover Clinic/ We Care Clinic for indigents
Gastroenterology/ Hepatology
Jacksonville.Florida. USA

វេជ្ជបណ្ឌិត តាំង តេកហុង
គ្លីនិច Borland Groover/ We Care សម្រាប់ជនក្រីក្រ
រោគក្រពះពោះវៀន / រោគថ្លើម
ហ្សាក់សុនវីល ហ្វ្ល័រីដា សហរដ្ឋអាមេរិក

Address

3 Shircliff Way
Jacksonville, FL
32204

Alerts

Be the first to know and let us send you an email when Dr. Taing Tek Hong (វេជ្ជបណ្ឌិត តាំង តេក ហុង) on Hello VOA Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Taing Tek Hong (វេជ្ជបណ្ឌិត តាំង តេក ហុង) on Hello VOA Khmer:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category