Oeur Anupheap

Oeur Anupheap Education

ទៅមកកាន់ទីនេះ ជាប្រយោជន៏ សំរាប់ជីវិត Learning The way of life means Art of dying and art of living  to get benefit for o...
10/22/2025

ទៅមកកាន់ទីនេះ ជាប្រយោជន៏ សំរាប់ជីវិត Learning The way of life means Art of dying and art of living to get benefit for our life, makimg mind pure by practicing Meditation.

ពេលមកដល់កន្លែង Center Meditation ម្តងៗ
ខ្ញុំហាក់បីដូច ជាចិត្ត នឹកអរគុណ ស្រ្តី ម្នាក់ជារើយៗ
(ចរិយា ឃុនណាង)បើខ្ញុំមិនបានជួប នោះទេ ប្រាកដណាស់ ខ្ញុំនឹងបាត់បង់ មាគារ ដ៏បរិសុទ្ធត្រឹមត្រូវ នេះអស់មួយជីវិត ខ្ញុំសូមលើកដៃកាយចិត្តនឹកដឹងគុណ
ស្ត្រីរូបនោះពីចម្ងាយ អរគុណដល៎រូបអ្នកជាពន់ពេក.។

ទីនេះ ហាក់ដូចជា ភពមួយ មិនអនុញ្ញាត អោយសិស្ស
ប្រតិបត្តិ និយាយគ្នា(ព្រោះនៅខាងក្រៅ និយាយមួយជីវិតហើយ ទីនេះត្រូវហាម)ហាមទូរស័ព្ទឫដើរចេញពីដែនកំ
ណត់ ហើយនឹងមិនត្រូវទាក់ទង ខាងក្រៅ ឬ ទៅកាន់ទីចតឡានឡើយ នឹងកាន់សីលធម៍ ច្បាប់ សាកល 5 ចំណុច 1-ហាម សម្លាប់ 2-ហាមលួច 3-ហាមរួមភេទប្រពន្ធកូនគេ 4-ហាមបោកកុហក 5-ហាមសុរា អស់រយះ 10 ថ្ងៃគ្រប់រូប គ្រប់វណ្ណ:មិនថាមានក្រ មកដល់ទីនេះ
មាគាររួមផ្លូវតែមួយ ដោយ កាយ និង ចិត្ត..។

ពិតណាស៎ការខុស ត្រូវចេះកែ អ្នកប្រាជ្ញ ហៅថា បណ្ឌិត
ឬហៅថា មនុស្ស បើមិនចេះកែ ហៅថា សត្វ ឬមនុស្សតិរច្ឆាន ខ្ញុំឆ្លាប់ខុស តែខ្ញុំព្យាយាមកែ ទៅរកត្រឹមត្រូវ...
ពិតណាស់ សង្គម មាន 2 គឺ 1-សង្គមគ្រួសារប្តីប្រពន្ធ 2-សង្គមប្រទេសជាតិ រាល់ការ​ប្រាស្រ័យ ទំនាក់ទំង សង្គម ខ្ញុំបានប្រើ ប្រព័ន្ធ Facebook ជា ប្រយោជន៍។
ពេលខ្ញុំមាន ប្រពន្ធ ខ្ញុំហ្វឹក កំណត់ប្រើឆ្លើយតប សារ ប្រពន្ធនឹងដំណឹងសុខទុក្ខម្តាយមុនគេ បើនៅសល់ពេលពីការងារ ខ្ញុំមានពេល នឹង​ឆ្លើយតបសង្គមទូទៅ និងមិត្តភ័ក្រញាតិមិត្ត ព្រោះកត្តា ប្តីប្រពន្ធ ជាចំណុចសំខាន់
ការស្និតស្នាល ជាសុភមង្គល..ស្មោះ...ហើយនឹងត្រង់ទៅត្រង់មក គ្រប់រឿង កាយ​ចិត្ត រស់នៅជាមួយគ្នា រហូតថ្ងៃស្លាប់រៀងៗខ្លួន ....នេះនិយាយហៅបានថា វិន័យគ្រួសារ នឹងការចេះទទួលខុសត្រូវ ។

ជីវិត Life....សិល្ប:នៃជីវិត នឹង ...
សិល្ប: នៃ សេចក្ដីស្លាប់ រៀនស្លាប់ ដោយសិល្ប:នោះ
ជីវិតរស់នៅ មានខ្លឹមសារ ដោយសាររៀនស្លាប់បានល្អ
ពីពេលមួយទៅពេលមួយ From time to Time ពី ពេល1ទៅពេល1 ជាពេលទៅមុខជាដ៏រាប មិនរងចាំ.. ពេលវេលា បានទំពារស៊ី ជីវិតអស់ដោយមិនដឹងខ្លួន បើយើង ប្រមាទភ្លេចខ្លួនតែបន្តិច សេចក្តីស្លាប់ កំពុងរងចាំ
ដូច្នេះ ត្រូវរៀន សិល្ប:ការស្លាប់អោយបានល្អ Art Of Dying It is mean Art of living កុំធ្វើជាមនុស្ស រស់នៅ ដូច វែកសម្ល ឬ ត្រឡោក គ្មានខ្លឹមសារជីវិត ត្រូវ ខំរៀន ខំរក នឹង សន្សំលុយ បង់បំណុល 3 យ៉ាង គឹ 1-
បំណុលចាស់ គឺម្តាយឪពុក 2-បំណុលថ្មី 3- បំណុល
បំពុងក ..នេះហៅថា រស់ក្នុងសង្គម រៀនរស់បានល្អត្រឹមត្រូវហៅថា គ្រួសារ ពូកែ...។

ឆ្លៀតពេល ឪ​កាស ទំនេរពី ការងារ ខ្ញុំ ជូន បង្អែម ចំណេះដឹង តិចតួច គ្រាន់លាងមាត់លាងអារម្មណ៍
ថ្លា បញ្ញា ក្រោយ នឿយហត់ពីការងាររកលុយ ..

អរគុណ
BY អៀន ស៊ីអីម

ឈើ និង មនុស្ស - គ្រូ និង សិស្សអ្នកធ្វើជាមេគេគ្រប់គ្រងគេ ត្រូវតែធ្វើដូចជា ដើមឈើៗ តែងតែ រងកំដៅ បាំងកំដៅ ដើម្បីផ្តល់ជំរកភាព...
09/30/2025

ឈើ និង មនុស្ស - គ្រូ និង សិស្ស

អ្នកធ្វើជាមេគេគ្រប់គ្រងគេ ត្រូវតែធ្វើដូចជា ដើមឈើៗ តែងតែ រងកំដៅ បាំងកំដៅ ដើម្បីផ្តល់ជំរកភាពត្រជាក់ ដល់អ្នកខាងក្រោមជ្រកកោន ទោះដើមឈើនោះ ត្រូវខ្យល់ ភ្លៀង ក្តៅ រងារ យ៉ាងណាក៏ដោយ ដើមឈើរនៅតែ​ជាជំរំ អោយអ្នកដដែលមិនគិតខ្លួនលំបាកឡើយ ...។

ឆាកជីវិតខ្ញុំ ធ្លាប់បំពេញទទួលនាទី ជាគ្រូ បង្រៀន នឹង ធ្លាប់ទទួលមុខងារ ជា ចៅអធិការវត្ត ច្រើនឆ្នាំ ផង ដែរ ខ្ញុំមាន កូនសិស្សគុណ ច្រើនគួរសម តែអ្វីដែលខ្ញុំចង៎លើកយកមកនិយាយ គី ខ្ញុំ មានមោទកភាព ដែលថ្មីៗនេះបានដឹង បានឮ បានជួប សិស្សគុណ របស់ខ្ញុំ ខ្លះ ជាមន្រ្តី
រាជការ ជា គ្រូ ជា អ្នក​រកស៊ី នឹង ខ្លះកាន់តំណែង ជាអនុគណ នឹង ចៅអធិការ ទៀតផង ពេលខ្ញុំគ្រប់គ្រងពួកគេ ខ្ញុំតែងតែអប់រំពួកគេ ថា បាយ 1 ចាន ដែលអ្នកស្រុកអោយ ចូរអ្នកទាំងអស់ គ្នា ធ្វើខ្លួនអ្នកជាប្រយោជន៍ ដល់ ជាតិ សាសនា សង្គម គ្រួសារ និងសង្គមជាតិ ។

ក្នុងនាមជា គ្រួៗ គ្រប់រូប ញញឹមសប្បាយរីករាយបំផុត នៅពេល កូនសិស្សដែលបានដាំដុះលូតលាស់ ជាផ្លែផ្កាជា​កុលបុត្រ កុលធិតា ពលរដ្ឋល្អក្នុងសង្គម ប្រកបដោយចំណេះដឹងប្រកបអាជីព ជីវិតប្រសើរ.... ។

ពេលមួយនោះ ខ្ញុំបានធ្វើដំណើរ ចូលទៅ Mart ហាងលក់ដូរ របស់សិស្សរបស់ខ្ញុំ ពេលនោះសិស្សរបស់ខ្ញុំ ចាំខ្ញុំមិនបាន តែខ្ញុំចាំ កូនសិស្សបាន ដោយសារ បែកគ្នាយូរច្រើនឆ្នាំពេកដោយរូបខ្ញុំ បន្ត ការសិក្សារ នៅក្រៅប្រទេស ពេលនោះខ្ញុំដឹងថា នេះជាសិស្សខ្ញុំតាំងពីតូចមក ចំណែកខ្ញុំរកទិញស្អីៗនៅគ្នុងហាងនោះ ដោយគិតថា បើប្រាប់ថា ខ្ញុំជាគ្រួ បង្ហាត់បង្រៀនរូបគេ ខ្ញុំគិតថាសិស្សខ្ញំ នឹងមិនយកលុយពីខ្ញុំទេ ណាស់ហើយ នៅស្ងៀមចុះ តែចិត្តខ្ញុំ មានមោទកភាពបំផុតបានឃើញជីវិតគ្រួសារ កូនសិស្សប្រសើរ,,,,បើមានឪកាសនឹងសន្ទនាគ្នានៅពេលក្រោយទៀត ខ្ញុំសសេរនេះដើម្បីអោយសិស្សខ្ញុំក្រែងពើបប្រទះ បាន អាន ថាគ្រូ នឹក សិស្សទាំងអស់គ្នា..។

រឿងមួយទៀត សិស្សរួមគ្រួជាមួយគ្នា ក្នុងនាមខ្ញុំជាសិស្សរាមច្បង ថ្ងៃមួយខ្ញុំទៅខ្មែរ ហើយធ្វើដំណើរដោយ ម៉ូតូ ជាមួយ បងប្រុសបង្កើតរបស់ខ្ញុំ ហើយគាត់ប្រាប់ថា នេះជាផ្ទះ វិឡា ប្រណិត របស់សិស្សប្អូន គេតែងតែសួររកខ្ញុំ ចង់
ជួបខ្ញុំ តែខ្ញុំមិនមានឪកាសបានជួបគ្នាសោះ ហើយសិស្សប្អូនក្នុងនាមជាសិស្សរូមគ្រូ មានតំណែង មានជីវិតឋាន:ប្រសើរ ខ្ញុំបានឈរសំឡឹង មើលទៅផ្ទះរបស់គេ ហើយ គិតថា ខ្ញុំ ទស្សន៍ទាយនិស្ស័យមិនខុសមែន ថា ជាសិស្សពូកែ នឹងមានជីវិតល្អពុំខាន ។

ពេលនិមួយៗ កាលខ្ញុំនៅក្នុងតំណែង ជាចៅអធិការវត្ត ខ្ញំ តែងអប់រំសិស្សគណ ដោយអោយខិតខំរៀនសូត្រ
ហើយ ខ្ញុំប្រជុំ គណៈកម្មការ ជារើយៗ ដោយដាក់អោយ
អនុវត្ត ចំណាយលុយ កំរិតជាកំហិត 2ចំណុច
- ទី1 ចំណាយលុយ ផលិត ធនធានមនុស្ស ធនធានព្រះសង្ឃ រៀនសូត្រអោយបានច្រើន ។
-ទី2 បន្ទាប់មក គឺ ការក៏សាង ។
ព្រោះធនធានមនុស្ស រៀនសូត្រសំខាន់ណាស់ អោយទទួលបានការសិក្សាក្រេបចំណេះដឹង ដើម្បី កសាង ជាតិ សាសនា សង្គមគ្រួសារ នឹងសង្គមជាតិ អោយ​រីកចំរើន បើគ្មានចំណេះទេ គី នឹងក្លាយ ជា ជនល្ងង់ មិន​រីកចម្រើនទៅមុខទេ ។

ពេលក្នុងបន្ទប់ ថ្នាក់រៀន ពេលខ្ញុំបង្រៀនសិស្ស ខ្ញុំតែង
អបរំ នឹង បង្រៀនយកចិត្តទុកដាក់ បើសិស្សណាខ្ជិល
ខ្ញុំស្ទើរមិនដែលវាយ សិស្សឡើយ តែខ្ញុំ ចូលចិត្តដាក់
ទណ្ឌកម្មដល់សិស្ស ដូច ជា 1-អោយ​សិស្ស ឈរជើង1ហើយស្តាប់ខ្ញុំបង្រៀននឹងពន្យល់មេរៀន -2 អោយសិស្សជម្រះស្មៅ អោយស្អាតទីឃ្លា វាស់វែង អោយជម្រះស្មៅអោយហើយ 3-អោយដងទឹកដាក់ពាង អោយពេញអុង
ដោយអោយ យក កូនក:ថាំងតូច1 ប៉ុណ្ណោះ ដងចាក់
ពាងឬអុងអោយពេញ ទើបផុតទណ្ឌកម្មៗ ជាការចំណេញ ដាក់ដល់សិស្ស ខូចខ្ជិលរៀន ។ សិស្សខ្លះមិនហ៊ានមើលមុខខ្ញុំចំទេ ប៉ុនែ្តខ្ញុំតែងតែបង្កើតភាពស្និតស្នាល នឹង​សិស្សជាដ៏រាប មិនដំកើងខ្លួន អាងខ្លួនជាគ្រូគេទេ ដោយហោច ពេលថ្មីៗនេះ ខ្ញុំបានជួប សិស្សខ្លះៗ
តាមផ្លូវ តែនៅតែសិស្សខ្លះ គោរពកោតខ្លាចដដែល
ណាស់ហើយ ខ្ញុំអរគុណ សិស្សគណ គ្រប់គ្នាហើយ
ដែលបានខិតខំសិក្សា សាងជីវិត សាងគ្រួសារ ល្អក្នុង
សង្គម តែ ប៉ុណ្ណឹង ខ្ញុំមានមោទកភាពហើយ ក្នុងនាមជាគ្រូ 1 រូប ។

ក្នុងចំណោមនោះផងដែរ ក៏មានការបង្រៀនរាយរង ក្រៅម៉ោងនៅថ្នាក់ភាសា អង់គ្លេសសម័យមុន ជំនាន់ Book one BOOK two BOOK three...and Stream Line conversation BOOK ជាដើមអ្នកជំនាន់ ឆ្នាំ80 ឆ្នាំ90បានដឹងបានទាន់ ហើយ មានសិស្សប្រុសស្រី គួរសម បានមករៀននិងខ្ញុំ ហើយពេល ខ្ញុំជិះឡាន តាមផ្លូវកាត់ផ្ទះ ពួកគេ មានសភាពរីកចំរើន មានតូប ហាងលក់ដូរ ហូរហែរ *ម្តុំ ឧដុង្គ អំពិលទឹក ចេតិយថ្មី កំពុងហ្លួងភូមិធ្យូងជាដើម ខ្ញុំគិតថា បើពេលណា បានជួបពួកសិស្សទាំងអស់គ្នា ប្រាកដ ជារីករាយពុំខាន តែ គង៎ពួកគេ ចាំ រូបខ្ញុំពុំបាន ព្រោះឃ្លាតគ្នាយូរ.....។

អនិច្ចា សិស្សខ្លះ ពេលខ្ញុំបានជួប គេមិនលុះនៅក្នុង
ក្របអបរំជីវិតសីលធម៍ប្រសើឡើយ ក្រ ហើយ ប្រមឹក
ទៀត ផឹកសុរា ជោគជាំមិនលុះថ្ងៃ ហើយសិស្សខ្លះទៀតប្រកប​អាជីព មិច្ឆាជីប មិនគួរបើនឹងសេពគប់ជាគ្នាឡើយសូមផ្តាំ ទៅសិស្ស គ្រប់រូប មានប្រពន្ធកូនហើយ ត្រូវចេះទទួលខុសត្រូវ មុខនាទីរបស់ខ្លួន នឹង រស់ក្នុងសង្ញមចូរមាន គុណធម៍ សិលធម៍ សុជីវធម៍ នោះសិស្ស នឹងមានជីវិត ស្រស់ស្រាយ ចេញពីចិត្ត ក្នុងជីវិតរស់នៅ ក្នុងសង្គម ជាទីរាប់អានអ្នកផងទាំងពួង បើ ក្រ ចូរ ខំរក ខំសន្សំ ទៅ គង់នឹង ប្រសើរពុំខាន តែហាមខ្ជិល ហាម ដេកច្រើន ហាមលេងល្បែងហាមលេងស្រី ហាម
ប្រមឹក ហាមកោងកាចឃោឃៅ នាំអោយក្រ រស់មិនល្អ អ្នកផងគេសើចចំអកមើលងាយ ដៀលស្តីថា ជាមនុស្ស គ្មានគំនិត គ្មានកំណើត នឹងគេ នាំខ្មាសអ្នកផង នាំខូច ពូជសន្តាន អស់តំលៃ គ្រូមានតែថាស្តីអប់រំណែនាំ ប៉ុណ្ណឹងគង់មិនថា ព្រោះធ្លាប់ណែនាំពីមុនមកហើយ ..។

ឆ្លៀតពេលមួយនោះ ខ្ញុំបានទៅអើត មើល នៅទីតាំង អារាម ខ្ញុំធ្លាប់គ្រប់គ្រង នឹង មើល សមិទ្ធផល ដែលបន្សល់ ទុក ដោយស្នាដៃខ្ញុំសាង ចំណាយពេល អស់
ជាច្រើនឆ្នាំ នឹងទឹកលុយ ខ្ទង់រាប់ពាន់ រាប់មីនដុល្លា ម្តុំ ព្រែកក្តាមកោះចិន ជ្រោយសំបួរលង្វែកក្រោម ពេលទៅទីនោះស្ងាត់ៗ គ្មាននរណាស្គាល់ចងចាំ ចាប់ អារម្មណ ថាខ្ញុំនឹងមកកាន់ទីនេះទេ ដោយយូរឆ្នាំពេក ចាស់ទុំខ្លះ ពួកគាត់ខ្លះក៌ ចាស់ ខ្លះក៌លាចាកលោកទៅហើយ ឯក្មេងៗ ឫ កម្លោះ ក្រមុំ ខ្លះ មានប្តី ប្រពន្ធ កូន ទៅហើយដូច្នោះ ឯ ខ្ញុំ ក៌នៅស្ងៀម មិនបរិយាយអ្វី តែក្នុងអារម្មណ៍វិញ ញញឹមរីករាយ ដែលគេ មិនចាប់អារម្មណ៍នឹងខ្ញុំ ៗ បានដើរសង្កេត មើលបានច្រើន ដោយស្ងាត់ៗ ជាការល្អផងដែរ ។

ខ្ញុំ ដោយហោចទៅ ក៏មានសិស្សក្រៅប្រទេសតិចតួចខ្លះផងដែរ ដែលបានបង្រៀន ដោយហេតុមានបទពិសោធន៍ផ្នែកនេះ សូម្បីតែកន្លែងធ្វើការសព្វថ្ងៃក្រៅថ្នាក់រៀន ក៏គេ
តម្រូវអោយខ្ញុំបង្រៀនការងារ Training work ទៀតផងឯផ្នែក សិស្ស មណ្ឌល ហ្វឹកសមាធិ សកល វិញ ក៏គ្រូផ្តល់អោយខ្ញុំធ្វើ Manager អ្នកជូយចាត់ចែងទទួល ខុសត្រូវ កាន់កាប់មើលសិស្សក្នុង Course ខ្លះ បង្រៀន និមួយៗ ផងដែរ តែខ្ញុំមិន​ភ្លេចអប់រំបង្រៀន ខ្លួនឯងឡើយ ទោះខ្ញុំធ្លាប់មានតួរនាទីជាគ្រួក៏ដោយចុះ អប់រំគេ មិនភ្លេចអប់រំខ្លួនឯងនោះដែរ គីបង្រៀនខ្លួនឯងជារើយៗ អោយឋិតនៅក្នុង អំពើរល្អ ជាដ៏រាប ខិតខំធ្វើការរស់នៅដោយសុជីវធម៍ សន្សំលុយដោយសុច្ចរិត ទៀងត្រង់ រស់ ក្នុងកន្ងង មាគារប្រាស់ចាកទោស ជានិច្ច នោះហើយជា សេចក្តីចំរើន ក្តី សុខស្រស់ស្រាយជីវិត នេះជាចំណែកការងាររបស់ ខ្ញុំជួយសង្គមគ្រួសារ សង្គមជាតិ តាម លទ្ធភាព ដែលខ្លួនមានចំណេះ នឹងធនធាន ដែលមាន ចែករំលែក គ្នាទៅវិញ ទៅមក...

សរសេរដូចជាល្មមហើយ សូមផ្អាក ត្រឹមណឹងសិនចុះសូមសិស្សគ្រប់រូប នឹង ប្រទេសជាតិមាតុភូមិ នៃយើងបានសុខសាន្ត្រាន បានសុខចម្រើនគ្រប់គ្នា ។

សរសេរទុកទាន់រាងកាយ ស្មារតី នៅ ចងចាំ ពេលទំនេរនឹង បានអាន កំសាន្តរំលឹក ពីដំណើរជីវិត ....។

By អៀន ស៊ីអីម

ចូលរួមបរិយាយខ្លះៗ ពី ខ្មែរ-សៀម បន្តិចក្នុងនាមខ្ញុំ ធ្លាប់ជានិស្សិត រៀននៅ มหาวิทยาลัย กรุง บางกอก !សន្តានការគិត វង្វេងនៃជ...
08/08/2025

ចូលរួមបរិយាយខ្លះៗ ពី ខ្មែរ-សៀម បន្តិចក្នុងនាមខ្ញុំ ធ្លាប់ជានិស្សិត រៀននៅ มหาวิทยาลัย กรุง บางกอก !

សន្តានការគិត វង្វេងនៃជនជាតិថៃ មកលើខ្មែរ គឺ ហៅខ្មែរ ថា ខម ពាក្យថា ខម នេះ សៀម ហៅក្លាយ មកពី ពាក្យថា ក្រោម គឺ ខ្មែរក្រោម ដូចជា យើងសព្វថ្ងៃ ហៅ កម្ជជាក្រោមអញ្ចឹងដែរ ព្រោះខ្មែរសម័យបុរាណ សំគាល់ ខ្មែរណាដែលរស់នៅ ដីខ្មែរ នឹងដីកម្ពុជាក្រោម ទំនាបទឹកហៅថាខ្មែរក្រោម ខ្មែរណាដែលនៅភាគខាងថៃសព្វថ្ងៃ ហៅថា ខ្មែរលើ ព្រោះដីគោក ដូចជា សម័យ ខ្មែរមហានគរ ខ្មែរចេនឡា ទឹក ខ្មែរចេនឡាគោក ដូច្នោះឯង នេះមានន័យ ថា សៀម ទំលាប់ ហៅ ដែនប្រទេស ខ្មែរ ថា ប្រទេស អាណាចក្រ ខម គឺ អាណាចក្រ ខ្មែរ នេះឯង ដូច្នេះ ហៅថា ខម ហៅ ថា ខ្មែរ គី មនុស្ស នឹង អាណាចក្រ តែមួយ គី ខម គឺ ខ្មែរ ឯ ខ្មែរ គី ខម នេះឯង អ្នកប្រាជ្ញ ប្រវត្តិសាស្រ្ត ថៃ ក៏និយាយ បែបនឹងដែរ តែមាន ពលរដ្ឋសៀម មួយចំនួន ល្ងង់ មិនបានរៀន ក៌ វង្វេងឡប់សតិ ស្ទើរពេញ ប្រទេស។

ភាសាសព្វថ្ងៃ សៀម កាលណា មានពាក្យ អក្សរ *រ* គឺពេលនិយាយ តែងតែលុប _រ_ ចេញ ឬ ដូរ *រ* ទៅជា *ល *វិញ ឬ បើ *រ* នៅខាងមុខ *រ* នឹងក្លាយ ជា *ន* ដូចជាពាក្យ- ក្រុង-ក្រោម -ក្រាប -គឺ ពេលនិយាយទៅជា កុង-កម-ខម-កាប ឬ ក្លុង-ក្លម-ក្លាប ទៅវិញ ឬ ដូចជា សមុទ្រប្រាការ ទៅជា ប្រាកាន ចំណែក ពាក្យខ្មែរ ទៅជា ខ្មែន វិញ គឺមានន័យថា និយាយមិនចំតួរអក្សរនោះឯង (គឺដូរ ឫ ផ្លាស៎ តួរអក្សរយកទម្រង់ តាម ភាសា បាលី ផងដែរ ដូចជា អ:រ:ហំ ឬ អ:រ:ហ:តោ ទៅជា អ:ល:ហំ ឬអ:ល:ហ:តោ គីន័យដូចគ្នា ប្រែ សេចក្ដីន័យដូចគ្នា គឺ ប្រែថា ឆ្ងាយ ចំណែកពាក្យ ថា ខម ឬ ខ្មែរ ជា ភាសា ក្លាយ មកពី បាលី ប្រែថា អត់ធន់ ក្សេមក្សាន្ត នោះឯង)។
សៀមហៅ ខ្មែរ ថា ខម ដល់តែ ហៅយូរៗទៅ ចាប់ផ្តើមវង្វេង ប្រវត្តិសាស្រ្ត ព្រោះ សៀមហៅខ្មែរ ថា ខម គីសំដៅ លើជនជាតិ មួយ ដែល ជាមហាអំណាច អាណាចក្រ នៃតំបន់ ខម ខ្មែរ Asia នេះ ។

សារុប ខ្លីមក ខ្ញុំចង់សសេរ ពន្យល់ នឹង កែ តម្រូវសន្តាន គំនិតសៀម វង្វេងគ្មានការសិក្សា យកប្រវត្តិសាស្រ្ត ក្លែងក្លាយមករៀន គីអ្នកប្រវត្តិសាស្រ្តថៃខ្លះនិយាយវង្វេង ថា ខម មិនមែន ខ្មែរ ឯខ្មែរ ជាជាតិ សាសន៌ ដទៃផ្សេងមួយទៀត អុញនុះ ! ខ្ញុំ ថា ថៃ វង្វេងឆ្គូតទៅហើយ សៀមកំពុង មើលងាយខ្មែរ ហើយតើ ទើបខ្ញុំ ធ្លាប់ជា និស្សិតរៀននៅ មហាវិទ្យាល័យ บางกอก กรุงเทพฯ ចេញមក
សសេរ​អត្ថបទ នេះឡើង ប្រាប់ទៅសៀម ថា បើល្ងង់ ត្រូវរៀន ហើយរៀន ពីភស្តុតាងផង ដូចជា សិលាចារឹកមានខ្មែរអង្គរជា ភស្តុតាង តាំងពីកំណើត ខ្មែរមកម្លះ នៅលើ សិលាចារឹក មាន ពាក្យខ្មែរ រហូតមកដល់ សព្វថ្ងៃ ហើយខ្មែរ នៅរស់ មិនរលាយ ទៅណាទេ នៅមាន ជាតិខ្មែរ នៅមាន អាណាចក្រខ្មែរ នៅឡើយទេ សៀម អើយ កុំចង់បំបាត់ពូជសាសន៌ ខ្មែរ អីវើយ ខ្មែរមានដំណក់ឈាមឆ្អឹង ទំនៀម ទំលាប់ ប្រទេស ប្រពៃណី អក្សរសាស្ត្រ នៅឡើយ បើឯង ចង់ដឹង ទៅមើរ សិលាចារឹក នានា ទៅ នឹងដឹងការពិតហើយ កុំបោក ពលរដ្ឋសៀមគ្នាឯងអី នាំអោយ ថោកទាប អស់តំលៃ វិនាសថៃខ្លួនឯងទៅវិញទេ ដែលបង្រៀនប្រវត្តិសាស្រ្តមិនពិត ។

ចំណុច មួយទៀត ខ្ញុំចង់សួរទៅសៀម ប្រាសាទ អង្គរវត្ត
ឬ ប្រាសាទ នានា តើ ស្តេច ខ្មែរ ឬ ស្តេច សៀម អ្នកសាង ? ចុះបើ ស្តេច ខ្មែរ អ្នកសាង អញ្ជឹង មានន័យថា ម្ចាស់ ដែនដី ប្រាសាទ ជារបស់ ដូនតា ខ្មែរ មិនមែន របស់ដូនតា សៀមឯងទេ តើមែនទេ ? ចុះហេតុ
អ្វី អ្នកថា ជារបស់ សៀម ឯង ? មានខួរក្បាលចេះគិត
ចេះ​ខ្មាសពិភពលោកផងទេ ? ចូរ សៀមឯង នាំកូនចៅ
អ្នកឯង រៀន ប្រវត្តិសាស្រ្តពិត ផង មួយណា បានពីខ្មែរ ថា របស់បានពីខ្មែរ ទៅ របស់ណា ជារបស់អ្នកឯង ថា របស់សៀមឯងទៅ នោះជាការចំរើន មានតំលៃ ជា ថៃ ។

អើ..យ៉ាងម៉េច តើអ្នកជាសៀមឃើញ ខ្មែរ ក្រ អ្នកក៏ផ្តើម មើលងាយ? ។ ចំណុចនេះ ខ្ញុំបាទផងដែរ ក៏ចង់
ក្រើនរំលឹក ដល់កុលបុត្រ ខ្មែរគ្រប់រូប ស្វែងយល់ថា
បើយើង មិនរៀន មិនចេះ មិនរឹងមាំ មិនខ្លាំង មិនខំសាងប្រទេស អោយចំរើន មិនមាន អាវុធ ការពារប្រទេសខ្លាំងទេ គី សៀមមើលងាយមើលថោកហើយ ពិតណាស់ ហើយ ថែមទាំង មិនទទួលស្គាល់យើងជាអ្នកសាង អង្គរ ឬម្ចាស់ អង្គរ ឡើយ ព្រោះថៃសំឡឹង ខ្មែរបច្ចុប្បន្នអន់
អញ្ចឹង សៀម គិតថា ខ្មែរសម័យ មហានគរ គី ខ្លាំង ចុះ បច្ចុប្បន្ននេះអន់ម្លេះ ខ្មែរទៅធ្វើខ្ញុំសៀម ចំណែកប្រទេសមិនសូវរីកចំរើន ។ អ្វីក៏ដោយសូមខ្មែរគ្រប់រូប រួមសាមគ្គី ខំរៀនខំរក សាងប្រទេស អោយខ្លាំង រីកចម្រើនដូច សៀម ឬ ខ្លាំងជាងសៀម នោះសៀម នឹង ឈប់ ប្រកែក នឹងគិត នឹង រត់មកទទួលស្គាល់ ខ្មែរ ជា ម្ចាស់ សាង អង្គរ ពិត ហើយ នឹងទទួលយក ទទួលគោរព ជា បុព្វបុរស ដូនតា របស់សៀម ទៀតក៏ថាបាន ព្រោះ បុព្វបុរស របស់សៀម គី ខ្មែរ ព្រោះ ថៃ ទទួល គ្រប់យ៉ាងពីខ្មែរ មិនថា ដី ទឹក ប្រទេស ប្រាសាទ ប្រពៃណី គី ថៃបានមកពីខ្មែរ ទើប ថៃ ព្យាយាមកំចាត់ខ្មែរ អោយអស់ ប្រទេស ហើយ ថៃ គេដើរតួរ ជា ខ្មែរជំនួស ខ្មែរវិញ គឺសៀម គេ គិតបែបនឹង រហូតដល់សព្វថ្ងៃនេះ សំណួរ សួរ ថា យើងបានសល់ប្រទេសជាតិ មកដល់សម័យនេះហើយ ប្រទេសធំ អាចយកប្រទេស តូច បានដែរឬទេ ? ចំលើយ ... ។

ចង់ប្រាប់ចំណុច យើង ខំសាង អោយ​ខ្លាំង មានរួមគ្នាគ្រប់ផ្នែក តែមាន ស្ថាប័ន ប្រទេសជាតិ មាន ๓ ស្ថាប័ន ដែលខ្មែរត្រូវតែ ខំប្រឹងពង្រឹង អោយ​ខ្លាំង លើសអ្វីៗ គី
វិស័យ ពេទ្យ វិស័យ សិក្សា វិស័យ សព្វាវុធការពារជាតិ
ទំនើបកម្មទាន់សម័យ បើខ្លាំង ទាំង 3 នេះ គឺ ខ្លាំង ការពារប្រទេស មហានគរបានហើយ ហើយ ថៃ គេលែង មើលងាយខ្មែរ ហើយ ៕

អរគុណ

ដោយ ខ្ញុំបាទ អានុភាព

សង្គ្រាមបានឈប់  Stopped War At 00:00:00AM On *28/7/2025                        ខ្មែរ -ថៃ          CAMBODIA-THAILAND
07/28/2025

សង្គ្រាមបានឈប់ Stopped War At 00:00:00AM On *28/7/2025
ខ្មែរ -ថៃ
CAMBODIA-THAILAND

😘🥂⚘️🙂
05/17/2025

😘🥂⚘️🙂

⏰️♡♡🌏
05/07/2025

⏰️♡♡🌏

ពិរោះណាស់ ពាក្យ ថា ប្តី ប្រពន្ធ...♡♡មរតក ជីវិត ប្តី ប្រពន្ធ ជាទ្រព្យសម្បតិ្ត មួយ ក្នុង​នាមជាកូន រក្សា កិត្តិយស ភាពថ្លៃថ្...
03/26/2025

ពិរោះណាស់ ពាក្យ ថា ប្តី ប្រពន្ធ...♡♡
មរតក ជីវិត ប្តី ប្រពន្ធ ជាទ្រព្យសម្បតិ្ត មួយ ក្នុង​នាមជាកូន រក្សា កិត្តិយស ភាពថ្លៃថ្នូរ កេរដំណែល ត វង្សត្រកូល ពី ឪពុកម្ដាយ មិន អោយធ្លាក់ចុះ .. ក្នុងនាមជាកូន...

☆♡☆
03/22/2025

☆♡☆

♡♡
03/08/2025

♡♡

*****
02/23/2025

*****

*គ្រាអំណត់ *ឆ្នាំប្រឡង បាក់ឌុប ក៏ជាឆ្នាំខ្ញុំពិការជើងឆ្វេង ដោយសារ គ្រោះថ្នាក់ម៉ូតូ បែកឆ្អឹង ពេទ្យត្រូវព្យាបាល រំសីម៉ង់តិ...
05/02/2023

*គ្រាអំណត់ *
ឆ្នាំប្រឡង បាក់ឌុប ក៏ជាឆ្នាំខ្ញុំពិការជើងឆ្វេង ដោយសារ គ្រោះថ្នាក់ម៉ូតូ បែកឆ្អឹង ពេទ្យត្រូវព្យាបាល រំសីម៉ង់តិ ជើងយ៉ាងធ្ងន់ ត្រូវដើរដោយឈើច្រត់ ទាំងសងខាង
ប៉ុន្តែ របួសខ្ញុំត្រូវការព្យាបាលយូរ ទើបឆ្អឹងមកដូចដើមវិញ ប៉ុនែ្តខ្ញុំត្រូវប្រឡង បាក់ឌុប ផង ខ្ញុំស៊ូងើប ដើរ....
ប៉ាក់ពើក ប៉ាក់ពើក ទៅប្រឡង ទាំងឈឺ.។ ទើបនឹងឃើញរើចុះ រើឡើង ឃើញសញ្ញាប័ត្រ ឌីប្លូម និង បាក់ឌុបក៌នឹកឃើញរឿងនេះឡើង ដែលត្រូវសសេរវាទុក ក្រែងពេលទំនេរបានអានវា ដែលមិនត្រូវបំភ្លេចគ្រាអំណត់ស៊ូមួយនេះ..

ថ្ងៃប្រឡងក៏ចូលមកដល់ ទៅមើលឈ្មោះប្រឡង នឹងលេខបន្ទប់ៗ ដែលខ្ញុំប្រឡង ក៏នៅជាន់លើទៀត ខ្ញុំ
ឈានមួយកាំម្តងៗ ឈឺពើតចុកចាប់ ជើងផង ឈឺស្មា
គល់ក្លៀកផង ដោយសាឈើច្រត់ទប់ខ្លួនប្រឹងឡើង
ទៅកាន់បន្ទប់លេខតុ ប្រឡង ជាច្រើនថ្ងៃ ពេលវិញ្ញាសារមុខវិជ្ជាចេញមក ចំកន្លែងខ្ញុំចេះ ច្រើនមុខវិជ្ជា ដូច
គណិតសាស្រ្ត ប្រវត្តិវិទ្យា ភូមិសាស្រ្ត ។ល។ គឺខ្គុំញញឹម ញញឹមភ្លេចបាត់ ការនឿយហត់នឹងឈឺចុកចាប់អស់ ...បើខ្ញុំមិនងើបត្រដរ មកប្រឡងទេ ការសិក្សាជាច្រើនឆ្នាំ ត្រូវខាតបង់ហើយខ្ញុំនឹងមិនបានបន្ត ចូលសិក្សា នៅមហាវិទ្យាល័យឡើយឆ្នាំនោះ..

ផលប្រឡង បានចេញមក ខ្ញុំជាប់ហើយ ខ្ញុំធ្វើបានហើយ អរពេក ភ្លេចប្រយ័ត្រ ក៌បានដួល មួយសាទៀត
រងដំណំលើរបួសឆ្អឹងចាស់មិនទាន់ជា បានបែកឆ្អឹង
ជាលើកទី2 ក៏បានដឹកទៅពេទ្យ ពេទ្យត្រូវ វះរំសាជា
ថ្មី ជើងឆ្វេងរបស់ខ្ញុំ ពេលនោះខ្ញុំចំណាយពេលថែលើ
ការយកចិត្តទុកដាក់លើជើងរបស់ខ្ញុំជាច្រើនខែ រហូត
បានជាសះស្បើយដូចដើមវិញ បន្ទាប់មកខ្ញុំ ក៌បាន
ចូលទៅកាន់ទីក្រុង បាងកក (Thailand)នឹងបានបន្ត មហាវិទ្យាល័យ នៅទីនោះ..ហើយខ្ញុំក៌បានឃ្លាត មិត្ត
ភ័ក្រប្រុសស្រីរាប់អានរៀនសូត្រជាមួយគ្នាអស់...

នាឆ្នាំ ពីរពាន់ ជាង ខ្ញុំបានឃ្លាតពីមិត្រ ម្តងទៀត បន្ត
មកកាន់ សហរដ្ឋអាមេរិកា សព្វថ្ងៃនេះបាត់មិត្រភ័ក្រ
ធ្លាប់រៀនជាមួយគ្នាអស់ហើយ មិនដឹងនរណានៅទីណា
ហើយធ្វើអ្វី ទោះបីជួប ក៏លែងស្គាល់គ្នា ព្រោះជំនាន់នោះ មិនទាន់មាន Facebook នៅឡើយ ហើយដូរ
ឈ្មោះ ផង ហើយអ្វីៗផ្លាស់ប្តូរៗ រហូត ទៅតាមច្បាប់
ធម្មជាតិ...ហើយសង្ឃឹមថ្ងៃមួយនឹងបានទៅលេង នៅ
កន្លែងធ្លាប់នៅធ្លាប់រៀនជាថ្មី....សូមចប់ត្រឹមនេះសិន
ចាំពេលក្រោយសសេរតទៀត... អរគុណអ្នកអាន។
‐----------------------------------------------------------
( ខ្ញុំចាំឆ្នាំមិនច្បាស់ ដោយប្រទេសថៃគេប្រើពុទ្ធសករាជជាផ្លូវការរដ្ឋ ដូចខ្មែរយើងពីដើមដែរ តែខ្មែរយើងបច្ចុប្បន្ននេះទំនងជាលែងស្គាល់ខ្លួនឯងបាត់ទៅហើយខ្ញុំមិនដឹងខ្មែរចាប់ប្រើ គ្រឹស្គសករាជពីពេលណាមកទេ)

Address

443 E. 63rd
Long Beach, CA
90805

Website

Alerts

Be the first to know and let us send you an email when Oeur Anupheap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Oeur Anupheap:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram