10/26/2025
💉❤️ #ការទទួលការចាក់ថ្នាំបង្ការទៅលើកុមារអោយបានគ្រប់ចំនួនដើម្បីការពារជំងឺទាំងនេះ
✅ថ្នាំបង្ការមានចំនួនសរុប12មុខ សម្រាប់ #ការពារជំងឺ11មុខ (វ៉ាក់សាំងការពារជំងឺរបេង Bacille Calmette-Guerin (BCG), ជំងឺខាន់ស្លាក់ (diphtheria), តេតាណូស (tetanus), ក្អកមាន់ (pertussis), រលាកថ្លើមប្រភេទបេ (hepatitis 😎, ជំងឺ Hib (Haemophilus influenzae type b), ជំងឺគ្រុនស្វិតដៃជើង (oral polio vaccine, inactivated polio vaccine), ជំងឺរលាកសួត (pneumococcal conjugate vaccine), រលាកខួរក្បាល (Japanese encephalitis) និង ជំងឺកញ្ជ្រឹល (measles)-ស្អូច rubella
♡ ការយល់ដឺងអំពីវ៉ាក់សាំងចំពោះកុមារ
កុមារត្រូវទទួលបានការចាក់ថ្នាំបង្ការដែលធ្វើឡើងស្របទៅនឹងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដល់កុមារ នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដោយក្នុងនោះ រួមមានវ៉ាក់សាំង១១មុខតំណាងដោយអក្សរកាត់ដូចជា BCG, HBV, OPV, DTP-Hib, PCV, MRនិង JE៖
1. វ៉ាក់សាំងបង្ការជំងឺរបេង (BCG Vaccine)
2. វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទB (HBV)
3. វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង (OPV and IPV)
4. វ៉ាក់សាំងDTP-Hib: ជាប្រភេទវ៉ាក់សាំងដែលរួមបញ្ចូលគ្នា ដែលអក្សរកាត់ទាំងនោះសំដៅទៅលើ៖
• Diphtheria (ជំងឺខាន់ស្លាក់)
• Tetanus (ជំងឺតេតាណុស)
• Pertussis (ជំងឺក្អកមាន់)
• Hemophilus influenza B (ជំងឺរលាកសួត ស្រោមខួរ អេពីក្លូត...)
5. វ៉ាក់សាំងបង្ការជំងឺរលាកសួត (PCV)
6. វ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹល និងស្អូច (MR Vaccine)
7. វ៉ាក់សាំងបង្ការជំងឺរលាកខួរក្បាល (JE Vaccine)
ក្រៅពីវ៉ាក់សាំង១១ប្រភេទខាងលើ កុមារគួរតែចាក់វ៉ាក់សាំងបន្ថែមដូចខាងក្រោម៖
1. វ៉ាក់សាំងការពារជំងឺផ្តាសាយធំ (Influenza vaccine)
2. វ៉ាក់សាំងការពារជំងឺអុតស្វាយ (Varicella vaccine)
3. វ៉ាក់សាំងការពារជំងឺរលាកថ្លើមអា (Hepatitis A vaccine)
4. វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរ (Meningococcus A+C vaccine)
5. វ៉ាក់សាំងការពារជំងឺគ្រុនពោះវៀន (Typhoid Vaccine)
6. វ៉ាក់សាំងការពារជំងឺស្រឡទែន (Mumps Vaccine)
7. វ៉ាក់សាំងការពារជំងឺរាកធ្ងន់ធ្ងរ (Rotavirus Vaccine)
8. វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV Vaccine)
👨🏻⚕️សូមនាំកូនៗទៅចាក់/ទទួលថ្នាំអោយបានគ្រប់ចំនួន✔️
👩🏻⚕️សូមរក្សាសៀវភៅចាក់/ទទួលថ្នាំបង្ការអោយបានគត់មុតទោះបីក្មេងបានចាក់/ទទួលគ្រប់ហើយក៏ដោយ ✔️
↓នេះTelegram ជំងឺ,សុខភាព និង រៀនពេទ្យ 👇💊 join
https://t.me/+wcUoWka1mKJiMmE1