01/07/2026
សង្គ្រាមធំ មិនគួរឱ្យខ្លាចដូចសង្គ្រាមស្ងប់ស្ងាត់នោះទេ ដូចគេនិយាយថា ការធ្វើសង្គ្រាមការពារ គឺពិតជាពិបាកជាងសង្គ្រាមចំហរ ឬក៏សង្គ្រាមត្រៀមខ្លួនត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
មែនទែនទៅនៅក្នុងអំណាចយោធារបស់សៀម គឺតែងតែមានមហិច្ឆតាចង់ធ្វើសង្គ្រាមធំជាមួយខ្មែរ។ ព្រោះតែដើម្បីអាចស្ដារនៃកិត្តិយសនៃសង្គ្រាម 2 លើកឡើងវិញ។ ប៉ុន្តែអ្វីដែលសៀមពិបាកបំផុតគឺមិនអាចពង្រីកទំហំសង្គ្រាមបាន និងបានបង្កើតកំហុសជាច្រើន រហូតលង់ខ្លួនដូចបច្ចុប្បន្ន។ ចង់ចាញ់ក៏ចាញ់មិនកើត ចង់ឈ្នះក៏ឈ្នះមិនកើត ទើបកើតជាការ ពន្យារពេល រួចការពន្យារពេលកាន់តែយូរ រឿងបញ្ហាកើនឡើងកាន់តែខ្លាំង ដោយសារកម្លាំងយោធាមិនសហការគ្នាតាមភូមិភាគនីមួយៗ ។
មើលទៅសង្គ្រាមពិបាកស្ងាត់ ការទូតពិបាកស្ងៀមនិងសង្គ្រាមចិត្តសាស្ត្រនៅតែមាន មានន័យថា ការបាញ់ប្រហារ របស់ពួកកងទ័ពសៀម ក្នុងសង្គ្រាមប្រុងប្រយ័ត្ន ខ្លាចបង្កើតកំហុសក្រុមអ្នកសង្កេតការ ចាប់បាន នៅតែមានដូចកាលពីម្សិលមិញ និងសង្គ្រាមការទូតសៀមបែរជាប្ដឹងខ្មែរនៅអង្គការសហប្រជាជាតិ ខ្ញុំអង្គុយតែសើចក្នុងបណ្ដឹងទាំង 5 របស់គេហ្នឹង នៅអន្តរជាតិនរណា ក៏គ្រវីក្បាលដែរ ព្រោះតែគេហួសចិត្តរឿងសៀមបង្កើតសង្គ្រាមបែរជាប្ដឹងរឿងសង្គ្រាម និងចុងក្រោយនៅក្នុងសង្គ្រាមចិត្តសាស្ត្រ វ៉ៃប្រហែលលើប្រព័ន្ធផ្សព្វផ្សាយខ្មែរ គឺរាប់រយពាន់អាខោន បើខ្មែរគ្មានបទពិសោធន៍សង្គ្រាមលើកទី 1 និងលើកទី 2 ទេ ប្រាកដជាចាញ់បោកគេមិនខាន។
ការរស់នៅក្នុងសង្គ្រាមបែបហ្នឹងយើងត្រូវដឹងថាមិនមែនត្រៀមចិត្ត ប៉ុន្តែត្រៀមគំនិត យើងត្រូវគិតថា គឺមានគ្រោះថ្នាក់ណាស់បើយើងគិតខុស។ រួចក៏កុំទម្លាក់កំហុស ព្រោះមិនមែនជាពេលរិះគន់ដើម្បីស្ថាបនាទេ ដូចគេនិយាយថា ជិះទូកតែមួយ គឺត្រូវជួយគ្នា បើមិនបានជួយជោកជួយចេវ កុំយកជើងរាទឹកប្រយ័ត្នធ្លាក់ទឹកទាំងអស់គ្នា កម្ពុជាយើងខ្លាំង ព្រោះតែកម្លាំងសាមគ្គី។ចំប៉ា បាត់ប្រទេស មិនមែនដោយសារចំប៉ាខ្សោយយោធា និងនយោបាយទេ ប៉ុន្តែខ្សោយឯកភាពជាតិ ទើបអាណ្ណាម វ៉ៃយកប្រទេសបាន។ ឥឡូវសង្គ្រាមនៅចំពោះមុខ គ្រាប់កាំភ្លើង អាចផ្ទុះគ្រប់ពេល ស្រឡាញ់ជាតិ គឺ ត្រូវតែចេះស្គាល់ កាលៈទេសៈ កុំភ្លេចរឿងប្រាក់ឌួងសម័យលង្វែក ទឹកភ្នែកជូតក្បាលជង្គង់។ សង្គ្រាមឃ្លានពានបានទីតាំងក្បែរព្រំដែនប៉ុណ្ណឹងវាលួចឆក់ប្លន់ប៉ុណ្ណឹង ចុះបើលើសហ្នឹង? បងប្អូនដឹង តើលទ្ធផលយ៉ាងណា? នេះហើយជារឿងដែលយើងត្រូវពិចារណា ហើយនរណាអាចការពារយើងបាន? គ្មានអន្តរជាតិណាមួយ មកជួយធ្វើសង្គ្រាមជំនួសរាជរដ្ឋាភិបាលយើង និងកងទ័ពយើងទេ សូមកុំស្រមៃ។
ថ្ងៃនេះជាថ្ងៃ7 មករា ខ្ញុំសង្ឃឹមថាបងប្អូនហ្នឹងអាចគិតឡើងវិញរបបខ្មែរក្រហម គឺខ្មែរស្លាប់ជាង2 លាននាក់ ប៉ុន្តែសង្គ្រាមនេះបើខ្មែរចាញ់ អាចនឹងបាត់បង់ប្រទេស បរទេសគេជួយ ពីព្រោះយើងចេះជួយខ្លួន ប៉ុន្តែបើយើងបែកបាក់គ្នាឯងគ្មាននរណាគេជួយទេ មានតែគេអបអរសាទរថៃ ក្នុងសម័យរាមាទី 10 បានទឹកដីបន្ថែមគឺជាទឹកដីខ្មែរ គឺប្រយ័ត្នឱ្យខ្លាំងបំផុតណាបងប្អូន។
ខ្ញុំសូមគោរពអរគុណបងប្អូន ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមមករហូតដល់ចប់និងចុងបញ្ចប់សូមបងប្អូនត្រូវតែបន្តជឿជាក់លើរាជរដ្ឋាភិបាលយើង៕ ចប់.
រូបភាពឯកសារ÷ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន