Watt Dhammacakkaram " Watt Chas" វត្តធម្មចក្ការាម ហៅ វត្តចាស់

  • Home
  • United States
  • Seattle, WA
  • Watt Dhammacakkaram " Watt Chas" វត្តធម្មចក្ការាម ហៅ វត្តចាស់

Watt Dhammacakkaram " Watt Chas" វត្តធម្មចក្ការាម ហៅ វត្តចាស់ Our page will give you all the updates on our temples' activity. We will update you

Watt Dhammacakkaram, the oldest Khmer Traditional Theravada Buddhist monastery and community center in Seattle, has been a cornerstone of the Khmer American community since the early 1980s. Upholding the principles of the Buddha’s teachings, it fosters spiritual growth, cultural preservation, and social unity. Alongside its spiritual mission, KAMRISE plays a crucial role in meeting the evolving co

mmunal needs. From youth programs to senior services, it strengthens social engagement across generations, ensuring that cultural traditions and community bonds remain vibrant. Together, Watt Dhammacakkaram and KAMRISE serve as a beacon of wisdom, compassion, and connection—preserving heritage while supporting the growing needs of Khmer Americans and beyond. We welcome everyone regardless of personal belief systems, religious, color, ethnicity, political sense background.

05/06/2026

៙ដល់ពេលក្រក្រី បានឃើញតម្លៃ សិរីមាសប្រាក់ ពេលមានរោគភ័យ ខ្លាចក្ដីមរណៈ ទើបបានប្រចក្ស តម្លៃជីវិត។
• ដល់ពេលឃ្លានឆី បានឃើញតម្លៃ នៃការឆ្អែតពិត ពេលមានបញ្ហា កើតការខ្វល់ចិត្ត ទើបដឹងថ្លៃពិត បិទភ្នែកដេកឆ្អែត។
• ដល់ពេលធ្លាក់ថ្លៃ បានឃើញតម្លៃ ខ្លួនធ្លាប់ត្រដែត ពេលបាបឱ្យផល ធ្លាក់ដល់នរកប្រេត ទើបច្បាស់ក្រឡែត តម្លៃមនុស្សខ្មែរ ។
• ដល់ពេលខ្នោះដៃ បានឃើញតម្លៃ សូម្បីខ្ទមស្រែ ពេលគេមិនស្មោះ ចិត្តដោះបែកបែរ ទើបយល់ពុកម៉ែ តម្លៃថែកូន។
• ដល់ពេលមានភ័យ បានឃើញតម្លៃ ផុតក្ស័យដោយក្បូន ពេលដឹងសង្ខារ ខ្លឹមសារលោកសូន្យ ទើបដឹងទីពួន តម្លៃអរិយមគ្គ។
• ដល់ពេលសួស្ដី បានឃើញតម្លៃ ព្រះត្រៃសរណៈ ពេលសច្ចញ្ញាណ ឃើញមានវដ្ដៈ ទើបបានប្រចក្ស តម្លៃពុទ្ធគុណ៕៚

05/06/2026

៙. ខ្លាំងក្នុងលោកីយ៍ ដូចម្ភៃជួបម្ភៃ បូកគុណចែកដក ទោះបីមួយលាន គឺមានតែស្រក បើធ្វើលេខដក អាចស្រកដល់សូន្យ។
• ខ្លាំងលោកុត្តរ បានលុះ អរិយមគ្គ បញ្ជាក់ដូចក្បូន មគ្គបូកនឹងមគ្គ កិលេសដាច់សូន្យ បូកមគ្គបានបួន និរោធផ្ទួនធម្មគុណ។
• ក្នុងលោកជីវិត គិតតាមគណិត គិតដោយចិត្តបុណ្យ បើបុណ្យឱ្យបូក ធ្វើតាមពុទ្ធមន្ត បុណ្យបូកនឹងបុណ្យ បានទុនអរិយមគ្គ។
• បើបាបឱ្យដក ឱ្យកាន់តែស្រក ដកដោយបុណ្យជាក់ ទានសីលភាវនា ជួយគ្នាដល់មគ្គ ដកបាបទម្លាក់ សន្តិមគ្គចម្រើន។
• បើសុខឱ្យគុណ ព្រោះសុខក្នុងបុណ្យ ភាវនាគុណកើន កម្មដ្ឋានកម្លាំង ចេញច្បាំងក្រវើន គុណសុខបានច្រើន ចម្រើនចិត្តស្ងប់។
• បើទុក្ខឱ្យចែក ព្រោះទុក្ខច្រើនផ្នែក ត្រូវចែកឱ្យសព្វ បរិញ្ញាចែកហើយ ចម្លើយបានស្ងប់ លទ្ធផលចែកចប់ ប្រសព្វនិរោធ.៕៚

៙. ដុំដែកភ្លើង មិនបានឱ្យយើងក្ដៅរលាកឡើយ បើយើងមិនចាប់កាន់វា ដោយដៃរបស់យើងទេនោះ យ៉ាងណា សេចក្ដីទុក្ខ គឺឧបាទានក្ខន្ធ ៥ ក៏មិនបានឱ្យយើងកើតទុក្ខដែរ បើយើងមិនប្រកាន់មាំដោយឧបាទានទេនោះ ក៏ដូច្នោះឯង.៕៚

៙. ពាក្យថា « មិនមាន » ប្រើសន្មតគ្នាក្នុងលោកនេះ គឺបានសេចក្ដីថា បុគ្គលនោះៗ គ្មានអ្វីនោះទេ តែបើពោលដោយបរមត្ថធម៌វិញ គឺមានអ្វីៗ ដោយសន្មតិនោះឯង ជាលោកសេដ្ឋី ជាស្ដេចក៏បានដែរ គ្រាន់តែអត្តាតួខ្លួន ជាម្ចាស់មិនមានឡើយ ទើបគ្មាន អ្វីៗ ជារបស់ខ្លួនហ្នឹងឯង។
• កាលបញ្ញាកម្ចាត់អត្តានុទិដ្ឋិបានហើយ មានអានិសង្សដ៏ធំមួយ គឺ ភាពជាឥស្សរៈ លើលោកទាំងពួង នៅត្រង់គ្មានការបាត់បង់អ្វី ដែលជារបស់ខ្លួនដោយភ្លើងឆេះ ដោយចោរកម្ម ឬដោយសេចក្ដីស្លាប់ ឬក៏ដោយប្រការដទៃទៀត ក៏គ្មានដែរ ដូច្នេះឯងជារៀងរហូតហោង.៕៚

៙ជិតដល់ថ្ងៃពិធីបុណ្យវិសាខបូជាហើយ សូមព្រះគុណម្ចាស់ ញាតិញោមទាំងអស់ ត្រៀមចិត្តបញ្ចេញនូវបសាទសទ្ធា ជ្រះថ្លាដើម្បី បំពេញកតញ្ញូ...
04/29/2026

៙ជិតដល់ថ្ងៃពិធីបុណ្យវិសាខបូជាហើយ សូមព្រះគុណម្ចាស់ ញាតិញោមទាំងអស់ ត្រៀមចិត្តបញ្ចេញនូវបសាទសទ្ធា ជ្រះថ្លាដើម្បី បំពេញកតញ្ញូ នឹករលឹក គោរពមហាទិគុណដ៏ធំធេញ អស្ចារ្យ ក្រៃលែងបំផុត របស់ព្រះអង្គនៅថ្ងៃពិសាខបូជានេះ មហាទិគុណដោយសង្ខេបមានបីគឺ
១_ព្រះមហាករុណាទិគុណ មានព្រះទ័យករុណា អាណិតអាសូរចំពោះសត្វលោក ដែលពោពេញដោយសេចក្តីទុក្ខ
២_ព្រះវិសុទ្ធិគុណ គឺសេចក្តីបរិសុទ្ធយ៉ាងក្រៃលែងចំពោះសព្វសត្វគ្រប់គ្នា
៣_ព្រះបញ្ញាទិគុណ គឺប្រាជ្ញាត្រាស់ដឹងដើម្បីទូន្មានសត្វលោកឱ្យផុតចាកភាព អវិជ្ជា ល្ងង់ខ្លៅ មានបញ្ញាត្រាស់ដឹង មានដំណើរចេញចាកសេចក្តីទុក។
ដូច្នេះពុទ្ធបរិស័ទទាំងអស់ជាអ្នកមានសទ្ធាជ្រះថ្លា ត្រូវបំពេញតួនាទីឱ្យបានសមរម្យគឺ
១_អាមិសបូជា គឺការឱ្យទានមានសម្ភារៈបច្ច័យ៤ និងគ្រឿងសក្ការៈបូជាផ្សេងៗមានផ្កាកម្រងជាដើម
២_សីល ជាអ្នកមានសីល គឺកាយស្អាត វាចាស្អាត
៣_សុត្តៈ ជាអ្នកមានចិត្តជ្រះថ្លា រីករាយ ស្តាប់ព្រះធម៌ដោយសេចក្តីគោរពកោតក្រែង
៤_ចម្រើនសមាធិ អប់រំទូន្មានចិត្ត ឱ្យបានស្អាត បរិសុទ្ធ តាំងក្នុងអារម្មណ៍តែមួយជាកុសល
៥_ចម្រើនវិបស្សនា បណ្តុះបញ្ញា ត្រិះរិះពិចារណា ឱ្យឃើញច្បាស់ ចំពោះសង្ខារធម៌ មានសភាវលក្ខណៈ ដ៏សាមញ្ញ ប្រព្រឹត្តទៅ មិនទៀង ជាទុក្ខ ជាអនត្តា កើតហើយ ក៏រលត់ទៅវិញជាធម្មតា ដើម្បីរួចផុតចាកពីការប្រកាន់មាំ។ ហេតុនេះហើយយើងទាំងអស់ត្រូវសំដែងកតញ្ញូ រលឹកគុណចំពោះព្រះអង្គ ឱ្យអស្ចារ្យ ក្រែងលែងបំផុត ព្រោះថាគ្មានបុគ្គលណាដែលបំពេញបុណ្យចំពោះព្រះអង្គ ហើយក្លាយជាមនុស្សក្រ កើតទុក្ខ ខ្វះបុណ្យឡើយ។ (បិដកលេខ១០) សីវកយក្ស ពោលចំពោះអនាបិណ្ឌិកសេដ្ឋីថា ម្នាលគហបតី សូម្បី ដំរី១សែន សេះ១សែន ស្រ្តីជំទង់ប្រដាប់ដោយវិការៈនៃកែវមណី១សែន ក៏មិនដល់១ចំណិតនៃការឈានទៅ១ជំហាន ដែលបណ្ឌិត ចែកឱ្យជាចំណែក១៦ អស់វារៈ១៦ដងទេ។ ម្នាលគហបតី ចូរអ្នកឈានដើរទៅ ការឈានដើរទៅ របស់អ្នកប្រសើរណាស់ ឯការត្រឡប់ទៅវិញ មិនប្រសើរឡើយ។ សេចក្តីនេះសូម្បីទេវតា ក៏ជួយលើកទឹកចិត្តឱ្យ យើងទាំងអស់គ្នាបាន គោរពបូជា បានស្តាប់ធម៌ ហើយប្រតិបត្តិតាម ព្រះអង្គទើបប្រសើរ បើមិនបានបំពេញបុណ្យតាមពាក្យទូន្មាន របស់ព្រះអង្គទេមិនប្រសើរឡើយ ។សូមញាតិញោមជ្រះថ្លាគោរពបូជា សិក្សា ស្តាប់ព្រះធម៌ ប្រតិបត្តិ អប់រំចិត្តឱ្យបានបរិសុទ្ធ នាថ្ងៃពិសាខបូជា ដោយសេចក្តីមិនប្រមាទ។៚

04/29/2026

«ខ្មោចលងភិក្ខុ»
- មេត្តសូត្រ
៙មេត្តសូត្រ រៀបរាប់អំពី "ការផ្សាយមេត្តាធម៌" ដល់សព្វសត្វលោកដោយមិនមានដែនកំណត់។ ព្រះសូត្រនេះមានខ្លឹមសារអប់រំទាំងផ្នែកសីលធម៌បុគ្គល និងការផ្សព្វផ្សាយថាមពលវិជ្ជមានទៅកាន់អ្នកដទៃ និងពិភពលោកទាំងមូល។
ប្រវត្តិ

ភិក្ខុមួយក្រុមចំនួន ៥០០ អង្គ បានទទួលកម្មដ្ឋានពីព្រះពុទ្ធ បានធ្វើដំណើរចេញពីវត្តជេតពន ទៅរកកន្លែងស្ងប់ស្ងាត់ដើម្បីចម្រើនធម៌ក្នុងអំឡុងពេលចូលវស្សា។ លុះធ្វើដំណើរទៅដល់ ជើងភ្នំហិមពាន្ត ក៏បានរៀបចំចាំវស្សានៅក្នុងព្រៃធំមួយ។
ពួកទេវតាដែលអាស្រ័យនៅនឹងព្រៃនោះមានចិត្តរង្កៀសនឹងភិក្ខុសង្ឃ ព្រោះមិនអាចនៅលើវិមានរបស់ខ្លួនបាន (ដោយសារអានុភាពសីលរបស់ព្រះសង្ឃ)។ ទេវតាស្មានថាព្រះសង្ឃគង់នៅតែពីរបីថ្ងៃ រួចនិមន្តទៅវិញ ប៉ុន្តែបន្ទាប់ពីដឹងថាព្រះសង្ឃនឹងគង់នៅអស់មួយវស្សា ទេវតាក៏ចាប់ផ្ដើមធ្វើបាតុភូតផ្សេងៗ (លងបន្លាច) ដើម្បីបណ្ដេញព្រះសង្ឃចេញពីទីនោះ ដូចជា បង្ហាញរូបរាងខ្មោចដាច់ក្បាលជាដើម ធ្វើឱ្យឮសម្លេងស្រែកថ្ងូរ បង្កើតជាក្លិនស្អុយអសោចជាដើម។
ភិក្ខុទាំង ៥០០អង្គ ភ័យខ្លាច រហូតធ្លាក់ខ្លួនឈឺ មិនអាចចម្រើនធម៌បាន ទើបសម្រេចចិត្តត្រឡប់ទៅវត្តជេតពនវិញ។ ក្រោយពីបានជ្រាបរឿងរ៉ាវនោះហើយ ព្រះសម្មាសម្ពុទ្ធឱ្យភិក្ខុត្រឡប់ទៅព្រៃនោះវិញ តែត្រូវយកអាវុធទៅជាមួយ។ ព្រះអង្គបានបង្រៀន”មេត្តសូត្រ" ឱ្យភិក្ខុសូត្រចម្រើនមេត្តាដល់សព្វសត្វ។ ពេលឮព្រះសង្ឃទាំង ៥០០អង្គ សូធ្យមេត្តសូត្រ ទេវតាបែជាមានចិត្តទន់ភ្លន់ គោរពស្រលាញ់ និងទំនុកបម្រុងបម្រើភិក្ខុសង្ឃវិញ។

ព្រះបរិត្ត

ករណីយមត្ថកុសលេន, យន្តសន្តំ បទំ អភិសមេច្ច,
សក្កោ ឧជូ ច សុហុជូ ច, សុវចោ ចស្ស មុទុ អនតិមានី។

សន្តុស្សកោ ច សុភរោ ច, អប្បកិច្ចោ ច សល្លហុកវុត្តិ,
សន្តិន្ទ្រិយោ ច និបកោ ច, អប្បគព្ភោ កុលេស្វននុគិទ្ធោ។

ន ច ខុទ្ទមាចរេ កិញ្ចិ, យេន វិញ្ញូ បរេ ឧបវទេយ្យុំ,
សុខិនោវ ខេមិនោ ហោន្តុ, សព្ពសត្តា ភវន្តុ សុខិតត្តា។

យេ កេចិ បាណភូតត្ថិ, តសា វា ថាវរា វនវសេសា,
ទីឃា វា យេវ មហន្តា , មជ្ឈិមា រស្សកា អណុកថូលា។

ទិដ្ឋា វា យេវ អទិដ្ឋា , យេ វ ទូរេ វសន្តិ អវិទូរេ,
ភូតា វា សម្ភវេសី វា , សព្ពសត្តា ភវន្តុ សុខិតត្តា។

ន បរោ បរំ និកុព្ពេថ, នាតិមញ្ញេថ កត្ថចិ ន កញ្ចិ ,
ព្យារោសនា បដិឃសញ្ញា, នាញ្ញមញ្ញស្ស ទុក្ខមិច្ឆេយ្យ។

មាតា យថា និយំ បុត្តមាយុសា ឯកបុត្តមនុរក្ខេ,
ឯវម្បិ សព្ពភូតេសុ, មានសំ ភាវយេ អបរិមាណំ។

មេត្តញ្ច សព្ពលោកស្មឹ, មានសម្ភាវយេ អបរិមាណំ,
ឧទ្ធំ អធោ ច តិរិយញ្ច, អសម្ពាធំ អវេរមសបត្តំ។

តិដ្ឋំ ចរំ និសិន្នោ វ , សយានោ យាវតាស្ស វិតមិទ្ធោ ,
ឯតំ សតិំ អធិដ្ឋេយ្យ, ព្រហ្មមេតំ វិហារមិធមាហុ។

ទិដ្ឋិញ្ច អនុបគ្គម្ម, សីលវា ទស្សនេន សម្បន្នោ,
កាមេសុ វិនយ គេធំ, ន ហិ ជាតុគ្គព្ភសេយ្យ បុន រេតីតិ។
មេត្តសុត្តំ និដ្ឋិតំ។

កិច្ចណា (ដែលព្រះអរិយៈ) បានត្រាស់ដឹងនូវបទដ៏ស្ងប់រម្ងាប់ គឺព្រះនិព្វាន (បានធ្វើហើយ) កិច្ចនោះកុលបុត្រអ្នកឈ្លាសក្នុងប្រយោជន៍គួរធ្វើ (កុលបុត្រនោះ)ជាអ្នកអាចហ៊ានផង ត្រង់ដោយកាយនិងវាចាផង ត្រង់ល្អដោយចិត្តផង គេប្រដៅងាយផង សុភាពទន់ភ្លន់ផង មិនមានមានះដ៏ក្រៃលែងផង សន្តោសផង គេចិញ្ចឹមងាយផង មានកិច្ចធុរៈតិចផង ប្រព្រឹត្តស្រាល (មានបរិក្ខារតិច) ផង មានឥន្ទ្រិយស្រគត់ស្រគំផង មានប្រាជ្ញាចាស់ផង មិនឃ្នើសឃ្នងផង មិនជាប់ជំពាក់ ក្នុងត្រកូលទាំងឡាយផង។ វិញ្ញូជនទាំងឡាយគួរតិះដៀលជនទាំងឡាយដទៃដោយកម្មណា មិនគួរប្រព្រឹត្តធ្វើនូវកម្មនោះ ដែលជាកម្មលាមកសូម្បីតិចតួច។ (ហើយគួរផ្សាយមេត្តាចិត្តចំពោះពពួកសត្វថា) សត្វទាំងឡាយទាំងពួង សូមឲ្យមានសេចក្តីសុខ ឲ្យមានសេចក្តីក្សេម ឲ្យមានខ្លួនដល់នូវសេចក្តីសុខចុះ។

សត្វមានជីវិតទាំងឡាយណាមួយ ឥតមានសេសសល់ ទោះសត្វមានសេចក្តីតក់ស្លុត គឺនៅមានតណ្ហាក្តី មាំមួនគឺឥតមានតណ្ហាក្តី សត្វទាំងឡាយណា មានកាយវែងក្តី ធំក្តី មានកាយយ៉ាងកណ្តាលក្តី ខ្លីក្តី មានកាយស្គម ឬធាត់ក្តី សត្វទាំងឡាយណាដែលយើងឃើញហើយក្តី មិនឃើញហើយក្តី សត្វទាំងឡាយណានៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលកើតរួចមកហើយក្តី ដែលកំពុងស្វែងរកទីកើតក្តី សត្វទាំងអស់ (នោះ) ចូរមានខ្លួនជាសុខ ចុះ។

សត្វដទៃមិនគួរកំហែងបៀតបៀននូវសត្វដទៃឡើយ មិនគួរមើលងាយគេតិចតួច ក្នុងទីណាមួយឡើយ មិនគួរប្រាថ្នានូវសេចក្តីទុក្ខ ដល់គ្នានឹងគ្នា ព្រោះសេចក្តីក្រេវក្រោធ និងសេចក្តីចង្អៀតចង្អល់ក្នុងចិត្តឡើយ។ មាតាថ្នមរក្សាបុត្រដែលកើតអំពីខ្លួនជាកូនតែមួយ ដោយអាយុ (ស្មើដោយជីវិត) យ៉ាងណាមិញ បុគ្គលគួរចម្រើនមេត្តាចិត្ត មិនមានប្រមាណចំពោះសត្វទាំងឡាយទាំងពួង យ៉ាងនោះឯង។ បុគ្គលគួរចម្រើនមេត្តាចិត្ត មិនមានប្រមាណ ជាធម៌មិនចង្អៀត មិនមានពៀរ មិនមានសត្រូវ ទៅក្នុងលោកទាំងអស់ គឺក្នុងទី ខាងលើផង ខាងក្រោមផង ខាងទទឹង គឺត្រង់កណ្តាលផង។

(បុគ្គលអ្នកចម្រើនមេត្តាចិត្តនោះ) ទោះឈរក្តី ដើរក្តី អង្គុយក្តី ដេកក្តី ជាអ្នកមានសេចក្តីងោកងក់ ទៅប្រាសហើយ គឺជាអ្នក មិនដេកលក់អស់កាលត្រឹមណា គួរតម្កល់នូវសតិនោះអស់កាល ត្រឹមនោះ។ បណ្ឌិតទាំងឡាយពោលនូវកិរិយានុ៎ះថាជាព្រហ្មវិហារក្នុងសាសនានេះ ។ (បុគ្គលដែលមានមេត្តាព្រហ្មវិហារ) មិនងប់នឹងទិដ្ឋិ ជាអ្នកមានសីលប្រកបដោយទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ (តទៅទៀត) បន្ទោបង់នូវសេចក្តីជាប់ជំពាក់ក្នុងកាមទាំងឡាយហើយ រមែងមិនមកកាន់គព្ភសេយ្យាទៀតឡើយ ៕៚
(បិដកភាគ ៥២)៚

04/18/2026

៙. គ្រឿងប្រដាប់ស្មើប្រសើរគាប់ គឺសីលកាន់ជាប់ ភ័ព្វបំពេញ
មនុស្សត្រូវថ្នាក់ថ្នមកុំឱ្យចេញ គឺមនុស្សសម្លាញ់ឱ្យពេញចិត្ត។
ចិត្តត្រូវរក្សាដោយស្មារតី គឺចិត្តប្រុសស្រីនៅស្នេហ៍ស្និទ្ធ
អ្វីត្រូវជ្រោមជ្រែងឱ្យប្រណីត គឺជាគំនិតយោនិសោ ។
ពាក្យត្រូវប្រយ័ត្នជាសាច់ការ គឺពាក្យសន្យា កុំបរោ
ត្រូវដឹងកំពូលនៃមហាចោរ គឺមុសាវាទោ អួតគុណវិសេស។
ទ្រព្យថ្លៃក្រៃលែងក្នុងជីវិត គឺជាសុចរិតព្រមចំណេះ
គុណូបនិស្ស័យក្រៃវិសេស គឺមិនប្រហែសក្នុងការងារ។
ក្រោធត្រូវគ្រប់គ្រងដ៏ក្រៃលែង គឺក្រោធហ្នឹងឯងទោសមហិមា
កុំខ្លាចទានសីល និងភាវនា ត្រូវខ្លាចអវិជ្ជា មូលវដ្ដៈ ។
បុណ្យត្រូវធ្វើញយដោយពេញចិត្ត ពឹងបុណ្យមែនពិតសង្សារចក្រ
ផលបុណ្យលោកិយលោកុត្តរ បានដល់អមតៈ ចប់គ្រប់រឿង.៕៚

Address

3006 S Juneau Street
Seattle, WA
WA98108

Opening Hours

Monday 7am - 8pm
Tuesday 7am - 8pm
Wednesday 7am - 8pm
Thursday 7am - 8pm
Friday 7am - 10pm
Saturday 7am - 10pm
Sunday 7am - 8pm

Telephone

+12069811612

Website

Alerts

Be the first to know and let us send you an email when Watt Dhammacakkaram " Watt Chas" វត្តធម្មចក្ការាម ហៅ វត្តចាស់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Watt Dhammacakkaram " Watt Chas" វត្តធម្មចក្ការាម ហៅ វត្តចាស់:

Share