29/10/2025
Stroke(ស្ទះឬដាច់សសៃឈាមខួក្បាល)គឺជាមូលហេតុទីពីរនៃការស្លាប់នៅលើពិភពលោក។
យោងតាម អង្គការសុខភាពពិភពលោក (WHO) ជារៀងរាល់ឆ្នាំ stroke បានកើតឡើង ប្រមាណ 12.2លាន ករណី នៅទូទាំងពិភពលោក ។
ទន្ទឹមគ្នានេះ Stroke បណ្តាលអោយមានការស្លាប់ប្រមាណ ≈6.6លាននាក់ រៀងរាល់ឆ្នាំផងដែរ។ ចំណែកអ្នករស់រានមានជីវិតក្រោយជួបប្រទះជម្ងឺនេះ ភាគច្រើន ស្ថិតក្នុងស្ថានភាព ពិការខូចដំណើរ (paralysis) លំបាកក្នុងការនិយាយ (speech difficulties) ឬការបាត់បង់សមត្ថភាពខួរក្បាលលើការត្រិះរិះ (cognitive impairments)។
👉🏻ថ្ងៃទី 29 ខែតុលា ជាទិវាពិភពលោក ស្វែងយល់ពីជម្ងឺ Stroke ឬ World Stroke Day
បង្កើតឡើងដោយ World Stroke Organization (WSO) នៅឆ្នាំ 2006 ទិវានេះ បង្កើតឡើង គោលបំណង បង្កើនការយល់ដឹងអំពី stroke ដូចជា កត្តាហានិភ័យ ការការពារ ការព្យាបាល និង ការស្តារនីតិសម្បទា(rehabilitation)។
វាក៏ជាការគាំទ្រ ដល់អ្នកដែលរួចផុតពីការស្លាប់ដោយជម្ងឺstroke និង អ្នកថែទាំអ្នក(caregivers) ផងដែរ។