កុងត្រូលទឹកនោមផ្អែម - Control Diabetes

កុងត្រូលទឹកនោមផ្អែម - Control Diabetes "CONTROL DIABETES CLINIC" is working on the people who are uncomfortable with their health, we are s Thank you!

Our clinic has provided a consultant and treatment to our patients with successful results based on our experiences. If you wish to get more information about your health, please contact us: 086 456 824 |
096 456 824. Location: , St.1007, Phnom Penh Thmey, Sen Sok, Phnom Penh, Cambodia.

14/06/2024

🆘 អ្នកប្រើថ្នាំដោយខ្លួនឯង ប្រើថ្នាំតរគ្នា ប្រើអាហារបំប៉នក្លែងក្លាយ អាចនិងជួបបញ្ហានេះ 👉

🆘 ខ្លាញ់ Triglycerides 4971 🏥 ជាតិស្ករតែ 406 ទេ ។ អាយុ ៣៤ ឆ្នាំ មកពេទ្យ គ្រាន់តែមានអារម្មណ៍ថារោយករ ឈឺក្បាលតិចៗ ។ - តែគ្រ...
17/03/2024

🆘 ខ្លាញ់ Triglycerides 4971 🏥 ជាតិស្ករតែ 406 ទេ ។

អាយុ ៣៤ ឆ្នាំ មកពេទ្យ គ្រាន់តែមានអារម្មណ៍ថារោយករ ឈឺក្បាលតិចៗ ។
- តែគ្រោះធំនៅក្រោយខ្នង
- បេះដូងអាចឈប់ដើរគ្រប់ពេល
- លំពែងនៅក្បែរមាត់ជ្រោះ

ឆ្នាំ 2024 ហើយ ឆ្នាំ ថ្មីហើយ បងប្អូនថែរសុខភាពផង ឆ្នាំថ្មីកុំគាស់កំប៉ុងយករង្វាន់ច្រើនពេក !!!

21/02/2024

សុំទោស អ្នកជំងឺ🙏🏽😪

01/02/2024

ខែទី១នៃឆ្នាំ២០២៤ បានកន្លងផុតទៅ។
សុខទុក្ខ​យ៉ាងណា​ដែលអ្នក?

25/11/2023
09/08/2023

📛គួរអោយបារម្ភខ្លាំង📛 បងស្រីទើបតែអាយុ 34ឆ្នាំ
យើងសង្កេតឃើញថា អាការះជំងឺដូចបងស្រី កើតឡើងច្រើនណាស់ជាពិសេសមនុស្សចាស់ដែលគាត់ពិសារថ្នាំតាមគ្នា ថ្នាំចិនសែ ថ្នាំខ្មែរ រឺ ថ្នាំប៉ូវកំលាំងផ្សេងៗ តែឥលូវក៏កើតឡើងច្រើនលើគ្រប់វ័យ ។
សូមបងប្អូនប្រញាប់ស្វែងរកការព្យាបាលអោយបានត្រឹមត្រូវ ។

11/07/2023

តើជំងឺទឹកនោមផ្អែមត្រូវលេបថ្នាំមួយជីវិតមែនទេ?

16/06/2023

📍 រឿងពិត (អប់រំ) 😞 ដើមហេតុនៃ #ជំងឺទឹកនោមផ្អែម របស់គាត់ !!!

បងស្រីអាយុ 34 ឆ្នាំ កាលពី2ឆ្នាំមុនមានបញ្ហាឈឺជើងហើយបានទៅផ្សំថ្នាំបំបាត់ការឈឺចាប់ ។ ពេលប្រើប្រាស់រយះពេល ១អាទិត្យ ទៅ ២ អាទិត្យ ៣ អាទិត្យ រហូតដល់មិនអាចផ្តាច់បាន ទោះហ្វាម៉ាស៊ី បានណែនាំគាត់អោយឈប់ពិសារ ហើយមកជួបគ្រូពេទ្យ តែអ្នកជំងឺពុំអាចធ្វើបានទេ បើឈប់គាត់និង អស់កំលាំងល្ហិតល្ហៃ ពិសារបាយមិនបាន និងមិនអាចទៅធ្វើការបាន គ្មានកំលាំងសូម្បីឡើងជណ្តើរផ្ទះ ។ 😞

គាត់នៅតែអង្វរអោយគេផ្សំថ្នាំអោយពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារបញ្ហា ជីវភាពគាត់មិនហ៊ានទៅជួបគ្រូពេទ្យ បើផ្សំថ្នាំមួយអាទិត្យអស់តែ ១០០០០រៀល ។

👉 គាត់សម្រេចចិត្តមកពេទ្យ ពេលទ្រាំលែងបាន គាត់លំបាកខ្លាំងដោយសារ រូបរាងគាត់ប្រែប្រួល មានរមាស់ស្បែក ធាត់ខ្លួន មុខមូល តែដៃជើងស្វិតៗ គាត់ពិបាកចិត្តដោយរូបរាងប្រែទៅអាក្រក់ខ្លាំងទៅៗ ។

🆘មកដល់ពេទ្យយើងរកឃើញថា គាត់មាន Iatrogenic Cushing Syndrom ( ICS ) ជំងឺខ្សោយក្រពេញលើតម្រងនោម ដោយសារប្រើថ្នាំប្រភេទ យូរ រួមទាំងបណ្តាលអោយមានផលវិបាកគ្រប់យ៉ាង ដូចជា :

- ទឹកនោមផ្អែម
- លើសខ្លាញ់ខ្លាំង
- លើសឈាម
- ចុះអ័ម៉ូន Cortisol ( អ័រម៉ូនក្រពេញលើតម្រងនោម)
- រមាស់លើស្បែក
- បែកសង្វារធំៗ ( grand vergeture rouge ) ( Red stretch marks )
- មុខមូល ( faciès Lunaire )
- បឿករខាងក្រោយ ( Bose de Bison )/ (Baffalo Hump)
- ស្វិតសាច់ដុំ ( Amyotroohie Proximal )
- ខ្សោយងើបមិនរួច ( Signe de Tabouret )
- ពូកឆ្អឹង ( Osteoporose )

ក្រោយពីស្តាប់ការពន្យល់របស់គ្រូពេទ្យ គាត់មានអារម្មណ៍ថាស្តាយក្រោយជាខ្លាំង ការដែលខ្លាចមិនហ៊ានមកជួបពេទ្យទើបណ្តាលអោយគាត់ទៅជាយ៉ាងនេះ ។

🆘 អប់រំ :
📍- ប្រសិនបើអ្នកមានបញ្ហាជីវភាពអាចរកសេវាពេទ្យរដ្ធដែលនៅជិតអ្នក មន្ទីពេទ្យរដ្ធអាចនិងមានមនុស្សច្រើននឹងរងចាំយូរបន្តិច តែល្អជាងប្រើថ្នាំដែលគ្មានវេជ្ជបញ្ជា

📍- ជួនកាលដោយសារជីវភាព ហើយជួនកាលដោយសារអ្នកពុំចង់ចំនាយពេលមកជួបពេទ្យ (ផ្សំថ្នាំងាយជាង) ឬ ដោយសារមិនហ៊ានទទួលការពិត (ខ្លាចរអារ) តែវានឹងបណ្តាលអោយអ្នកកាន់តែខូចខាតសុខភាព និងជួនកាលពុំអាចជួសជុលបាន កាន់តែជ្រៅចំនាយកាន់តែច្រើន ។

📍- ថ្នាំបំបាត់ការឈឺចាប់ប្រភេទ ស្តេរ៉យ "Steroid" មានច្រើនទំរង់ណាស់ អាចជាថ្នាំបាញ់ ថ្នាំលេប ថ្នាំចាក់ ។ ថ្នាំប្រភេទនេះជនខិលខូចមួយចំនួចអាចយកទៅលាយជាមួយថ្នាំបុរាណ លាយស្រាថ្នាំ ឬ សូន្យជាថ្នាំគ្រាប់ រួចលក់អោយអ្នកជំងឺដើម្បីព្យាបាល ជំងឺ100មុខ ( បាយមិនបាន ឈឺចុករោយ សម្រានមិនលក់ អាលែកស៊ី ជំងឺហឺត... ជាដើម) ដូចនេះអ្នកប្រើថ្នាំបុរាណ ឬ ថ្នាំត្រាំស្រារក៍អាចមានជំងឺនេះដែរ ។

📍- ការព្យាបាល គឺត្រូវជួបវេជ្ជបណ្ឌិតដើម្បីផ្តាច់ថ្នាំ អោយមានសុវត្ថិភាព ។

🏥 ចំនាំ : វីដេអូរនិងអត្ថបទបានអនុញ្ញាតដោយអ្នកជំងឺក្នុងអត្ថន័យអប់រំ ។ បងស្រីក៍មានពាក្យផ្តាំផ្ញើរទៅប្រជាជនទាំងឡាយកុំអោយប្រើប្រាស់ថ្នាំដោយមិនពិគ្រោះជាមួយគ្រូពេទ្យ (ក្នុងវីដេអូរក្រោយ) ។

#ខ្សោយក្រពេញលើតម្រងនោម
#ថ្នាំបំបាត់ឈឺចាប់
#ថ្នាំSteroid
#ជំងឺទឹកនោមផ្អែម #ជំងឺក្រពេញអ័ម៉ូន
#វេជ្ជបណ្ឌិតហ៊ួយបញ្ញា

អ្នកជំងឺ ប្រុសអាយុត្រឹម 29 ឆ្នាំ ។ បានទៅពិនិត្យអេកូរឆែកសុខភាព តែរកឃើញដោយចៃដន្យនូវ ដុំសាច់ទំហំត្រឹម 5 មីលីម៉ែត្រនៅក្រពេញទ...
03/06/2023

អ្នកជំងឺ ប្រុសអាយុត្រឹម 29 ឆ្នាំ ។ បានទៅពិនិត្យអេកូរឆែកសុខភាព តែរកឃើញដោយចៃដន្យនូវ ដុំសាច់ទំហំត្រឹម 5 មីលីម៉ែត្រនៅក្រពេញទីរ៉ូអ៊ីត ( #ក្រពេញពកក) តែរូបរាងមិនសូវជាល្អ ក្នុងអេកូរ ( សង្ស័យសាច់កាច) ។ លោកគ្រូពេទ្យធ្វើអេកូរពន្យល់នែនាំគាត់ អោយមកជួបវេជ្ជបណ្ឌិតឯកទេស ត្រចៀកច្រមុះនិងបំពង់ករ Navin Sor Uss ។

បន្ទាប់ពីពិគ្រោះជំងឺរួចអ្នកគ្រូបានបញ្ចូលអ្នកជំងឺអោយ ក្រុមការងារយើងធ្វើការឆ្កឹះយកសាច់ដែលសង្ស័យនោះដោយប្រើម្ចុលតូច មិនមានការឈឺចាប់ មិនត្រូវសម្រាកពេទ្យ ។ ចាំរយះពេល ១ អាទិត្យទើបបានលទ្ធផលថាជាសាច់កាច ប្រភេទ Papillary Thyroid carcinoma ( សាច់កាចតែអាចព្យាបាលជាដាច់ដោយវះកាត់រួមជាមួយការផឹកថ្នាំ អីយ៉ូត) ។
អប់រំ : ដុំសាច់កាចទាំងអស់អាចនិងព្យាបាលជាដាច់ប្រសិនបើអ្នកជំងឺទទួលការព្យាបាលពីតំបូងអោយទាន់ពេលវេលា ។ Papillary Thyroid carcinoma ព្យាបាលជាដាច់ សឹង 100% ប្រសិនបើគ្មានការរាលដាលទៅកន្លែងផ្សេង ។

កុំខ្លាចនិងការធ្វើរោគវិនិច្ឆ័យហើយសុខចិត្តបណ្តោយអោយសាច់រាលដាលទៅកន្លែងផ្សេង ។

01/06/2023

ពិនិត្យសុខភាព​ ឃេីញ
លេីសឈាម​ លេីសស្ករ​ លេីសខ្លាញ់​ លេីសអាស៊ីត
សំណាង​ហេីយ​ មិនលេីស​ លុយ​ កុំអីងាប់ហ្មងខ្ញុំ

Address

#N09, St.1007, Phnom Penh Thmey, Sek Sok,
Toul Kork
12101

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+85586456824

Alerts

Be the first to know and let us send you an email when កុងត្រូលទឹកនោមផ្អែម - Control Diabetes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to កុងត្រូលទឹកនោមផ្អែម - Control Diabetes:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram