អូនធីតា

អូនធីតា ស្រលាញ់កូនពេញបេះដូង

28/06/2024

អូនធីតាចង់ចូលលេង Olympics game ដែរ

14/12/2023

កុម្មង់បានអីឡូវនេះ
012241638/066246594/016985236Followers

06/12/2023
29/11/2023

អាចកុម្មង់បានភ្លាមៗ ក្នុងតំលៃពិសេស
012241638/016985236/066246594

18/11/2023

ជំងឺបីប្រភេទនេះ បើប្រហែស គឺមិនអាចគេចផុតបានទេ
ប្រឹក្សាសុខភាព
012241638
016984236
066246594
#កាហ្វេយិនស៊ិន
#កាហ្វេសុខភាព
#ព្រះអង្គវនវាសី
#បតាសន្តិភាព
#អរគណសម្ដេចតេជោ
#សមតេចតេជោហ៊ុនសែន
#ហនម៉ាណែត
#អរគណសន្តិភាព
#លោកឪសួង
#ចន្ទមុនី

តោះញាំកាហ្វេបងប្អូន ញាំកាហ្វេយិនសិនប្រឹក្សាសុខភាព សំរាប់ អ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម លើសអាស៊ីត លើសខ្លាញ់ ឈឺសន្លាក់ មាន...
10/11/2023

តោះញាំកាហ្វេបងប្អូន ញាំកាហ្វេយិនសិន

ប្រឹក្សាសុខភាព សំរាប់ អ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម លើសអាស៊ីត លើសខ្លាញ់ ឈឺសន្លាក់ មានសង្ឃឹមហើយ ដំណោះស្រាយដ៏ល្អបំផុត។
012241638
016985236
066246594
#កាហ្វេយិនស៊ិន
#កាហ្វេសុខភាព
#ក្រពះពោះវៀន
#លោកឪសួង #ព្រះអង្គវនវាសី #ចន្ទមុនី

#បតាសន្តិភាព #អរគណសន្តិភាព #អរគណសម្ដេចតេជោ
#ហនម៉ាណែត
#កម្ពុជាមាតុភូមិខ្ញុំ
#សមតេចតេជោហ៊ុនសែន

អរុណសួស្តីញាំកាហ្វេដើម្បីសុខភាពប្រឹក្សាសុខភាព012 241 638066 246 594016 985 236 #សុខភាព #លើសអាសុីត #លើសជាតិស្ករ #លើសឈាម #...
08/11/2023

អរុណសួស្តីញាំកាហ្វេដើម្បីសុខភាព
ប្រឹក្សាសុខភាព
012 241 638
066 246 594
016 985 236
#សុខភាព
#លើសអាសុីត
#លើសជាតិស្ករ
#លើសឈាម
#ទឹកនោមផ្អែម

កាហ្វេយិនសិន ឆ្ងាញ់ ញាំរាល់ថ្ងៃសុខភាពល្អរាល់ថ្ងៃ #សុខភាព
07/11/2023

កាហ្វេយិនសិន ឆ្ងាញ់ ញាំរាល់ថ្ងៃសុខភាពល្អរាល់ថ្ងៃ
#សុខភាព

រីករាយជាមួយកាហ្វេយិនសិនខលលាចេន  #សុខភាពនិងសម្រស់
06/11/2023

រីករាយជាមួយកាហ្វេយិនសិនខលលាចេន
#សុខភាពនិងសម្រស់

នឹកស្រមៃ ថាមានកន្លែងសំរាប់អង្គុយញាំកាហ្វេយិនសិនសុខភាពបែបនេះ គឺមានក្តិសុខខ្លាំងណាស់។ប្រឹក្សាសុខភាព 012241638/ 066 246 594...
05/11/2023

នឹកស្រមៃ ថាមានកន្លែងសំរាប់អង្គុយញាំកាហ្វេយិនសិនសុខភាពបែបនេះ គឺមានក្តិសុខខ្លាំងណាស់។
ប្រឹក្សាសុខភាព 012241638/ 066 246 594 /016 985 236
#សុខភាព #ទឹកនោមផ្អែម #លើសឈាម #កាហ្វេសុខភាព #លើសជាតិអាសុីត

04/11/2023

កាហ្វេយិនសិនសុខភាព
លេខប្រឹក្សា 012241638/016985236/066246594

21/10/2023
តើអ្នកបានដឹងអ្វីខ្លះពីជំងឺលើសឈាម?១. តើដូចម្ដេចដែលហៅថាជំងឺលើសឈាម? ជំងឺលើសឈាម គឺជាជំងឺម្យ៉ាងដែលសំដៅលើការកើនឡើងខ្ពស់នៃសម្ពា...
16/08/2023

តើអ្នកបានដឹងអ្វីខ្លះពីជំងឺលើសឈាម?

១. តើដូចម្ដេចដែលហៅថាជំងឺលើសឈាម?

ជំងឺលើសឈាម គឺជាជំងឺម្យ៉ាងដែលសំដៅលើការកើនឡើងខ្ពស់នៃសម្ពាធរបស់ឈាមនៅតាមសរសៃឈាមក្រហម ដែលវាអាចផ្តល់ផលប៉ះពាល់ទៅលើជញ្ជាំងសសៃឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ត្រូវបានឱ្យរហ័សនាមថា ជាឃាតករលាក់មុខដែលអាចសម្លាប់មនុស្សបានដោយមិនដឹងខ្លួន។

ចំណាំ៖ ជាធម្មតាសម្ពាធឈាមរបស់មនុស្សយើង ស្ថិតនៅចន្លោះពី១២០មីលីម៉ែត្របារត (សម្ពាធស៊ីសស្ដូល) ទៅ៨០មីលីម៉ែត្របារត (សម្ពាធឌីយ៉ាស ស្ដូល) ដែលហៅកាត់ថា ១២០លើ៨០ (១២០/៨០)។ ក្នុងករណីដែលសម្ពាធឈាមចាប់ពី ១៤០លើ៩០ (១៤០/៩០ ) បានន័យថា យើងកើតជំងឺលើសឈាម។ សម្ពាធឈាមនៃជំងឺលើសឈាមអាចប្រែប្រួលទៅតាមវ័យ មានន័យថាកាន់តែចាស់ សម្ពាធឈាមធម្មតាកាន់តែខ្ពស់។ ចាប់ពីអាយុ៦០ បា្លយទៅ សម្ពាធឈាមអតិបរមាអាចឡើងដល់ទៅ ១៥០ ឬ១៦០។ ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ សម្ពាធឈាមអតិបរមាធម្មតាអាច ឡើងដល់១៧០។

២. តើជំងឺលើសឈាមមានប៉ុន្មានប្រភេទ?

ជំងឺលើសឈាមបែងចែកជា២ប្រភេទគឺ៖

- លើសឈាមប្រភេទទី១ ឬលើសឈាមបឋម(ឬលើសឈាមសារវ័ន្ដ) ៖ ជាប្រភេទជំងឺលើសឈាមដែលរកមូលហេតុបង្កមិនឃើញ និងជាករណីលើសឈាមច្រើនលើសលប់ប្រមាណជា៨៥% នៃករណីលើសឈាមទាំងអស់។

- លើសឈាមប្រភេទទី២ ឬលើសឈាមបន្ទាប់បន្សំ ៖ ជាប្រភេទជំងឺលើសឈាមដែលរកមូលហេតុបង្កឃើញ។

៣. តើអ្វីខ្លះជារោគសញ្ញានៃជំងឺលើសឈាម?

ជាទូទៅជំងឺលើសឈាមពុំមានរោគសញ្ញាអ្វីធំដុំ ឬអាចធ្វើឱ្យយើងកត់សម្គាល់បានពីរោគសញ្ញាជំងឺនេះឡើង ដែលអាចនិយាយបានថា យើងកើតជំងឺលើសឈាមរាប់ឆ្នាំដោយមិនដឹងខ្លួន។ តែទោះជាយ៉ាងណា គេកត់សម្គាល់ឃើញថា អាការការឈឺក្បាលនៅម្ដុំកញ្ចឹងកដែលច្រើនតែកើតនៅពេលព្រឹកព្រលឹមស្រាងៗ សូរគ្រលួច ឬហឹងនៅត្រចៀក អស់កម្លាំងគ្មានហេតុផល ឬវិលមុខ វង្វេងវង្វាន់ គឺជារោគសញ្ញានៃជំងឺលើសឈាម។

៤. តើមូលហេតុអ្វីខ្លះដែលបង្កឱ្យកើតជំងឺលើសឈាម?

ជាទូទៅជំងឺលើសឈាមបណ្ដាលមកពី ការរួមស្ដួចនៃសរសៃឈាម បណ្ដាលឱ្យមានការកើនឡើងនៃការទប់ទល់ទៅនឹងចរន្ដឈាមដែលបាញ់។ រីឯបេះដូង នៅតែបន្ដការបាញ់ចរន្ដឈាមក្នុងល្បឿនដដែលៗក្នុងបរិមាណឈាមដដែល ជាហេតុបង្កឱ្យសម្ពាធឈាមនៅក្នុងសរសៃឈាមកើនឡើងខុសពីធម្មតា។

តែទោះជាយ៉ាងណា ក្នុងវិស័យវេជ្ជសាស្រ្តបានរកឃើញពីមូលហេតុនៃជំងឺលើសឈាមអាស្រ័យលើប្រភេទនៃជំងឺលើសឈាម។

- អ្នកជំងឺលើសឈាមប្រភេទទី១ អាចបណ្ដាលមកពី៖ ថ្វីត្បិតតែគ្រូពេទ្យពុំទាន់រកឃើញពីយន្តការនៃពិតប្រាកដ តែគ្រូពេទ្យបានឱ្យដឹងថាអាចបណ្ដាលមកពី កត្ដាពូជ ដែលបូករួមទាំងអាការស្ដ្រេស្ស (ការតានតឹងផ្លូវចិត្ដ) ធាត់ ឬលើសទម្ងន់ជាដើម។

- អ្នកជំងឺលើសឈាមប្រភេទទី២ អាចបណ្ដាលមកពី៖ កត្តាជំងឺ (ជំងឺតម្រង់នោម ជំងឺក្រពេញបញ្ចេញអ័រម៉ូន) និងការប្រើប្រាស់ឱសថ ( ឱសថ ឬថ្នាំពេទ្យមួយចំនួន ដូចជាថ្នាំប្រឆាំងរលាក ថ្នាំប្រឆាំងកំណក និងការខះស្លាក់, ចំពោះស្រ្តីការប្រើប្រាស់ថ្នាំពន្យាកំណើតលេប និងការមានផ្ទៃពោះ)

៥. តើនរណាគេងាយប្រឈមជំងឺលើសឈាម?

- មានអាយុច្រើន (បុរសលើសពី ៥៥ ឆ្នាំ និងស្ត្រីលើសពី ៦៥ ឆ្នាំ)

- ពុំសូវលំហាត់ប្រាណ

- ជក់បារី

- ជំងឺទឹកនោមផ្អែម

- លើសទម្ងន់ ធាត់ ឬលើសជាតិខ្លាញ់

- ធ្លាប់ប្រើ ឬកំពុងប្រើប្រាស់ថ្នាំ ឬឱសថដែលអាចបង្កឱ្យលើសឈាម

- ប្រវត្តិក្រុមគ្រួសារមានជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម។

៦. តើគេធ្វើរោគវិនិច្ឆ័យនៃជំងឺលើសឈាមយ៉ាងដូចម្ដេច?

យើងអាចធ្វើរោគវិនិច្ឆ័យនៃជម្ងឺលើសឈាមបាន ដោយប្រើឧបករណ៍វាស់ឈាមហៅថា តង់ស្យូម៉ែត្រ យកមកវាស់ឈាមនៅដៃ យ៉ាងហោចណាស់ឃើញ៣ដង ក្នុងរវាងបីបួនសបា្ដហ៍ ឬបីបួនខែជាប់ៗគ្នា ដែលរកឃើញថា សម្ពាធឈាមកើនឡើងលើសពីធម្មតា។

បន្ថែមពីលើនេះដែរ គ្រូពេទ្យអាចកត់ត្រាទុករាល់ព័ត៌មានរបស់អ្នកជំងឺ (ប្រវត្តិគ្រួសារអ្នកជំងឺធ្លាប់កើតជំងឺបេះដូង សរសៃឈាម តម្រង់នោម ឬលើសឈាមជាដើម) និងធ្វើការវិភាគទៅលើឈាម និងទឹកនោម រកអត្រាជាតិខ្លាញ់ ឬកូឡេស្តេរ៉ុល ជាតិទ្រីគ្លីសេរីដ និងពិនិត្យ អឺសេហ្សេ (ECG) ដើម្បីឱ្យដឹងពីបេះដូង (ជំងឺបេះដូង និងសង្វាក់បេះដូង)។

៧. តើអ្វីខ្លះជាផលវិបាកនៃជំងឺលើសឈាម?

បើអ្នកកើតជំងឺលើសឈាម ហើយមិនព្រមទទួកយកការព្យាបាលត្រឹមត្រូវ អាចប្រឈមនឹងជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា

- ជំងឺខ្សោយបេះដូង

- ជំងឺខ្សោយតម្រង់នោម

-ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល

- ស្លាប់មួយចំហៀងខ្លួនល

- ហូរឈាមក្នុងខួរក្បាល

- ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ



- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom

ញ៉ាំ​ក្រសាំងទាប ប្រៀប​ដូច​ញ៉ាំ​បន្លែ​ទិព្វ​! ព្រោះវាជួយ​ទប់ស្កាត់​ជំងឺមហារីក លើសឈាម កែរោគ​ទឹកនោមផ្អែម បំបាត់​ជំងឺ​ភ្នែក​...
07/08/2023

ញ៉ាំ​ក្រសាំងទាប ប្រៀប​ដូច​ញ៉ាំ​បន្លែ​ទិព្វ​! ព្រោះវាជួយ​ទប់ស្កាត់​ជំងឺមហារីក លើសឈាម កែរោគ​ទឹកនោមផ្អែម បំបាត់​ជំងឺ​ភ្នែក​កន្ទុយថ្លែន មហារីក​ដោះ ជំនួយ​បេះដូង បំបាត់​ជ្រុះ​សក់

– ស្លឹក​របស់​វា​ យើង​អាចយក​មួយ​ក្តាប់ដៃ​មក​បុក​ពូត​យក​ទឹក​ពិសារ​បំបាត់​ឈឺក្បាល
– បំបាត់​ជំងឺភ្នែក​កន្ទុយថ្លែន Glaucoma
– មាន​ផ្ទុក​សារធាតុ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី ទប់ស្កាត់​ជំងឺមហារីក
– កែ​ពិស , បូស , កើត​មុន ដោយ​ទប់ស្កាត់​ពពួក​បាត់​តេ​រី
– ព្យាបាល​រើម (​បុក​ស្លឹក ជាមួយ​ល្មៀត និង​ម្សៅ​អង្ករ យក​ទៅ​បិទ​ទុក​ចោល​មួយ​យប់​)
– បន្ថយកម្តៅ កែ​រលាក , បំបាត់​ចុកពោះ
– មហារីក​សុដន់ ទឹកនោមផ្អែម
– ជួយ​ទប់ស្កាត់​ការ​ឈឺចាប់ និង​ការ​រលាក ដែល​វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​
ព្យាបាល​គ្រុនក្តៅ​ក្អក ផ្តាសាយ​ឈឺក្បាល និង​ជំងឺ​រលាក​សន្លាក់
– ជួយ​កាត់​បន្ថយ​អាស៊ីត​អ៊ុយ​រិច នៅ​ក្នុង​ឈាម
– ជួយ​បញ្ចុះ ជាតិ​ខ្លាញ់​ក្នុង​ឈាម Cholesterol សម្រួល​ដំណើរ​នៃ​ឈាម​រត់
និង​បន្ថយ​នៃ​ការ​កក​ខ្លាញ់​ក្នុង​សរសៃឈាម
– ស្លឹក​ក្រសាំងទាប​មិន​ត្រឹម រក្សា​មុន​ទេ ថែម​ទាំង​ជួយ បំប៉ន​ស្បែក​ឲ្យ​ភ្លឺ​រលោង
( ច្រើន​យក​ស្លឹក​ដាំទឹក​យក​មក​លាងមុខ )
– ច្របាច់​ស្លឹក​យក​មក​កក់សក់​បំបាត់​ជ្រុះ និង​ធ្វើ​ឲ្យ​សក់​ភឺ្ល​ទន់​រលោង ។
– ក្រសាំងទាប មាន​បរិមាណ Vit C និង បេ​តា​ការ៉ូ​ទី​ន​ខ្ពស់ ក្ន​ង​ស្លឹក​មាន​
សារធាតុ TRINIDATE ដែល​ច្រើន​យក​មក​ប្រើ​ជា​ថ្នាំ​ត្រជាក់ ។

ការ​ប្រើប្រាស់​ដោយ​យើង​យក​វា​មក​ធ្វើ​ជា​បន្លែ​ញ៉ាំ​ឲ្យ​បាន​ញឹកញាប់
តែ​កុំ​ចំអិន​ឲ្យ​វា​ឆ្អិន​ខ្លាំង​ពេក​។
* ចំណាំៈ ក្រសាំងទាប​ជា​បន្លែ​សម្រាប់​បរិភោគ មិនមែន​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ឡើយ​
គ្រាន់តែ​វា​មានគុណ​សម្បត្តិ ដល់​ការ​ថែរក្សា​សុខភាព​និង ជំងឺ ៕

អត្ថបទដោយ ៖ អ៊ាង សុផល្លែត

06/08/2023

មានសង្ឃឹងហើយ ឈឺយូរប្រើក៏មិននត្រូវ យិនស៊ិនកាហ្វេជួយបាន
ប្រឹក្សាបញ្ហាសុខភាព មុននិងពិសារ🙏👇

មូលហេតុបង្កជំងឺទឹកនោមផ្អែម គួរដឹង និងការពារជំងឺទឹកនោមផ្អែម ជាប្រភេទ​ជំងឺ​មេតាប៉ូលិស ដោយ​បណ្ដាលឲ្យកម្រិត​ជាតិស្ករ​ក្នុង​ឈ...
13/07/2023

មូលហេតុបង្កជំងឺទឹកនោមផ្អែម គួរដឹង និងការពារ

ជំងឺទឹកនោមផ្អែម ជាប្រភេទ​ជំងឺ​មេតាប៉ូលិស ដោយ​បណ្ដាលឲ្យកម្រិត​ជាតិស្ករ​ក្នុង​ឈាម​ឡើងខ្ពស់។ ជាធម្មតា អ័រម៉ូន​អាំងស៊ុយលីន បាន​ចល័ត​ជាតិស្ករ​ពី​ឈាម ទៅក្នុង​កោសិកា ដើម្បី​រក្សា និង​ប្រើ​សម្រាប់ជា​ថាមពល។ តែនៅពេល​យើង​កើត​ជំងឺទឹកនោមផ្អែម រាងកាយ​របស់​យើង មិន​អាច​បង្កើត​អាំងស៊ុយលីន​គ្រប់គ្រាន់​នោះទេ។

១. ប្រភេទ​ជំងឺ​ទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម ប្រភេទ ១ (Type 1 diabetes ) ជាប្រភេទ​ជំងឺ​ប្រឆាំង​ប្រព័ន្ធ​ការពារ​ខ្លួនឯង ដោយ​ប្រព័ន្ធ​ការពារ បំផ្លាញ​កោសិកា​ក្នុង​លំពែង (កោសិកាបេតា) ដែល​ជាកន្លែង​បង្កើត​អាំងស៊ុយលីន។ ចំណែក​មូលហេតុ​នៃ​ការបំផ្លាញ​កោសិកា​នេះ ពុំទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នោះទេ។ ជំងឺ​ប្រភេទនេះ កើតមាន​ប្រមាណ ១០% ប៉ុណ្ណោះ។
ជំងឺទឹកនោមផ្អែម ប្រភេទ ២ (Type 2 diabetes) កើតឡើង​នៅពេល​រាងកាយ​ប្រឆាំង​នឹង​អាំងស៊ុយលីន ហើយ​កំរិតជាតិ​ស្ករ កកើត​ច្រើន​​នៅ​ក្នុងឈាម។
ជំងឺ​ទឹកនោមផ្អែមពេល​ពពោះ (Gestational diabetes) ជាការ​កើនឡើង​ជាតិស្ករខ្ពស់​ក្នុងឈាម អំឡុងពេល​ពពោះ ដោយ​នេះបណ្ដាល​មកពី​ការ​រាំងខ្ទប់​អ័រម៉ូន​អាំងស៊ុយលីន ដែល​ផលិត​ដោយ​សុក។
បម្រុង​ទឹកនោមផ្អែម (Prediabetes) កើតឡើង​នៅពេល​ជាតិស្ករ​កើនឡើង​ខ្ពស់​ជាងធម្មតា តែ​វាមិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​ថា ជំងឺ​ជំងឺទឹកនោមផ្អែម ប្រភេទ ២។

២. មូលហេតុ​បង្ក

ដូចបញ្ជាក់​ខាងលើ ក្រុម​វេជ្ជបណ្ឌិត​ពុំទាន់​អាច​កំណត់​ច្បាស់​លាស់ពី​មូលហេតុ​បង្ក​ជំងឺទឹកនោមផ្អែម ប្រភេទ ១ នៅឡើយទេ។ សម្រាប់​ការបកស្រាយ​មួយចំនួន ជំងឺនេះ​បណ្ដាល​មកពី​ប្រព័ន្ធ​ការពាររាងកាយ ​វាយប្រហារ និង​បំផ្លាញ​កោសិកា​ផលិត​អាំងស៊ុយលីន នៅ​ក្នុង​លំពែង។ សេណេទិក ក៏ជាផ្នែក​មួយ​នៃ​ការបង្ក​ជំងឺ​នេះ​ផងដែរ។

ចំណែក​ជំងឺទឹកនោមផ្អែម ប្រភេទ ២ កើតឡើង​ដោយសារ​កត្តា​សេណេទិក និង​របៀបរបប​រស់នៅ។ លើសទម្ងន់ និង​ជំងឺធាត់ មិនមានសកម្មភាពរាងកាយ ជាមូលហេតុ​ចម្បង​នាំឲ្យ​កើត​ជំងឺ​នេះ ជាពិសេសខ្លាញ់​ក្បាលពោះ ធ្វើឲ្យ​កោសិការបស់យើង ​ប្រឆាំង​នឹង​មុខងារ​របស់​អាំងស៊ុយលីន​។ ជំងឺនេះ ក៏ឆ្លងតាម​រយៈសេណេទិក​របស់ប្រវត្តិ​សមាជិក​គ្រួសារ​ផងដែរ។

រីឯ​ជំងឺទឹកនោមផ្អែម​ពេលពពោះ បណ្ដាលមក​ពីបម្រែបម្រួល​អ័រម៉ូន អំឡុងពេល​ពពោះ។ សុក​ផលិត​អ័រម៉ូន ដែល​ធ្វើឲ្យ​កោសិកា​ស្ត្រីពពោះ កាន់តែ​ខ្សោយ​ក្នុងការ​ទទួល​ឥទ្ធិពល​របស់​អាំងស៊ុយលីន ហើយ​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​កើន​ឡើង អំឡុងពេល​ពពោះ។ សម្រាប់​ស្ត្រី​លើសទម្ងន់ នៅពេល​ពពោះ ឬឡើង​ទម្ងន់ខ្លាំង​ពេល​ពពោះ ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ពេល​ពពោះ។
Kru pet

១១គន្លឹះដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ១/ បរិភោគអាហារដែលអ្នកចូលចិត្តលោកអ្នកមិនចាំបាច់បោះបង់ចោលអាហារដែលអ្នកចូលចិត្តដ...
11/07/2023

១១គន្លឹះដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ

១/ បរិភោគអាហារដែលអ្នកចូលចិត្ត
លោកអ្នកមិនចាំបាច់បោះបង់ចោលអាហារដែលអ្នកចូលចិត្តដោយសារតែ ជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែលោកអ្នកត្រូវដឹងពីជម្រើសអាហារដែលអាចប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាម។ អ្នកអប់រំជំងឺទឹកនោមផ្អែម ឬអ្នកជំនាញខាងចំណីអាហារអាចបង្រៀនលោកអ្នកពីរបៀបមើលកំប៉ុង អានផ្លាកម្ហូប និងទំហំនៃការបែងចែកអាហារ។ ជំនាញទាំងនោះនឹងអនុញ្ញាតឲ្យអ្នកគ្រប់គ្រងជាតិស្ករបានល្អ និងរក្សារសជាតិជីវិតឲ្យសប្បាយរីករាយក្នុងពេលតែមួយ។

២/ គ្រប់គ្រងចានបាយ
វិធីងាយស្រួល ដើម្បីទទួលបានអាហារដែលមានតុល្យភាពគឺ បែងចែកចានរបស់លោកអ្នកជា ៣ចំណែក(សូមមើលរូបខាងលើ)ដំបូង ចែកវាជាពីរដោយបំពេញមួយចំហៀងជាមួយបន្លែដូចជា ស្ពៃខៀវ ផ្កាខាត់ណាការ៉ុត ឬសណ្តែកបៃតង។ បន្ទាប់មក បំបែកផ្នែកនៅសល់ជាពីរ។ ប្រើមួយសម្រាប់អាហារម្សៅដូចជា បាយស បាយសំរូប មី ដំឡូងឬនំបុ័ង។ល។ នៅក្នុងផ្នែកចុងក្រោយ បន្ថែមសាច់ ឬប្រូតេអ៊ីនផ្សេងៗទៀត។ លើសពីនេះទៅទៀត លោកអ្នកក៏អាចទទួលបានទឹកដោះគោដែលមានជាតិខ្លាញ់តិច១កែវ និងផ្លែឈើកន្លះកែវផងដែរ។

៣/ រក្សាកំណត់ត្រា
ជារៀងរាល់ថ្ងៃ ចូរសរសេរព័ត៌មានសំខាន់ៗដូចជា កម្រិតជាតិស្ករក្នុងឈាម អ្វីដែលលោកអ្នកញ៉ាំ ហាត់ប្រាណ និងថ្នាំប្រើប្រាស់ប្រចាំ។ វានឹងជួយលោកអ្នកនិងគ្រូពេទ្យ ឲ្យដឹងថាតើការព្យាបាលជំងឺទឹកនោមផ្អែមរបស់លោកអ្នកកំពុងដំណើរការល្អដែរឬទេ។ សរសេរផងដែរអំពីគោលដៅ(Goals)និងអារម្មណ៍ ដែលរំលឹកអំពីប្រធានបទដែលលោកអ្នកចង់សួរគ្រូពេទ្យ។

៤/ ធ្វើផែនការសម្រាប់ថ្ងៃឈឺ
ជំងឺទូទៅដូចជា ជំងឺគ្រុនផ្តាសាយ និងរាគ អាចធ្វើឲ្យស្ករក្នុងឈាមឡើង។ ក្នុងពេលដំណាលគ្នា ជំងឺទឹកនោមផ្អែមរបស់លោកអ្នកកាន់តែពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង។ ដូច្នេះ ត្រូវរៀបចំទុកមុន ដូចជាអាហារសម្រន់ដែលមានភាពងាយស្រួលទៅលើក្រពះដែលអាចផ្តល់នូវជាតិទឹក និងជាតិស្ករគ្រប់គ្រាន់។ សូមពិនិត្យមើលជាតិស្ករនៅក្នុងឈាមឲ្យបានញឹកញាប់នៅពេលលោកអ្នកឈឺនិង គួរដឹងផងថាពេលណាត្រូវទៅជួបគ្រូពេទ្យ។ ហើយកុំភ្លេចទទួលថ្នាំវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់ឆ្នាំផង។

៥/ គ្រប់គ្រងថង់ថ្នាំ
បើលោកអ្នកលេបថ្នាំឬ ប្រើថ្នាំចាក់ សូមរៀបចំថ្នាំជាថង់ៗ និងប្រដាប់ប្រដាត្រៀមទុកសម្រាប់៣ថ្ងៃ ក្នុងករណីមានអាសន្ន។ ដោយសារតែថ្នាំទឹកនោមផ្អែមខ្លះអាចប៉ះពាល់ដល់ថ្នាំដទៃទៀត ដូចនេះ សូមប្រាប់គ្រូពេទ្យមុននឹងប្រើថ្នាំអ្វីថ្មី(ថ្នាំដែលលោកអ្នកទិញដោយគ្មានវេជ្ជបញ្ជា)។

៦/ ប្រឆាំងនឹងភាពតានតឹង(Stress)រាល់ថ្ងៃ
កាត់បន្ថយភាពតានតឹងនៅក្នុងជីវិតរបស់លោកអ្នកឲ្យបានច្រើន ព្រោះវាអាចបង្កើនជាតិស្ករនៅក្នុងឈាម ។ លំហាត់ប្រាណ គឺជាវិធីដ៏ល្អមួយ ដើម្បីបន្ធូរភាពតានតឹងព្រោះ វាបង្កើនកម្រិតសារធាតុគីមីនៅក្នុងខួរក្បាលដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ល្អ។ មានមធ្យោបាយជាច្រើន ដើម្បីទទួលបានភាពសកម្មដូចជា ធ្វើការហាត់ប្រាណ ចូលរួមក្នុងក្រុមកីឡាផ្សេងៗ ឬរៀនរាំ។

៧/ ហាត់ប្រាណក្នុងវគ្គខ្លីៗ
មិនចាំបាច់ហាត់ប្រាណឲ្យសកម្មខ្លាំងក្នុងពេលតែមួយពេកទេ អាចបង្កើនវាពីមួយថ្ងៃទៅមួយថ្ងៃដូចជា ការដើររយៈពេល ១០នាទីអោយបាន៣ដង គឺល្អដូច ៣០នាទីក្នុងពេលតែមួយ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់ និងមធ្យមនឹងធ្វើឲ្យលោកអ្នកមានសុខភាពល្អ ដោយវាជួយកាត់បន្ថយជាតិស្ករ សម្ពាធឈាម ជាតិខ្លាញ់កូឡេស្តេរ៉ូល និងបន្ថយភាពតានតឹង។

៨/ សាកល្បងកម្លាំងហាត់ប្រាណ
អាចទប់ស្កាត់ការបាត់បង់សាច់ដុំ ប្រសិនបើលោកអ្នកធ្វើការហ្វឹកហាត់កម្លាំងដូចជា ការលើកទម្ងន់ ឬប្រើឧបករណ៍ធ្ងន់ៗ។ ការសិក្សាបានបង្ហាញថាវាក៏ធ្វើឲ្យប្រសើរឡើងដោយរាងកាយរបស់អ្នកប្រើអាំងស៊ុយលីន និងស្ករ ហើយជាការពិតណាស់ វាជាវិធីដ៏ល្អមួយ ដើម្បីសម្រកទម្ងន់ផងដែរ។

៩/ ពិនិត្យជើង រៀងរាល់យប់
ប្រើកញ្ចក់ឆ្លុះ​ឬសួរអ្នកណាម្នាក់ឲ្យជួយរកមើលមានហើម ឬផ្លាស់ប្តូរពណ៌ស្បែកឬ មានមុតវត្ថុអ្វីមួយ និងមើលតាមចង្វែកជើងផងដែរ។ ប្រសិនបើអ្នកឃើញអ្វីមួយសូមទូរស័ព្ទទៅគ្រូពេទ្យភ្លាម ដើម្បីរាយការណ៍អំពីអាការៈរោគ។ ព្យាយាមថែរក្សាទម្លាប់ប្រចាំថ្ងៃជានិច្ច ដោយលាងសម្អាតជើងនិងធ្វើឲ្យស្បែកមានសំណើម ជារៀងរាល់ថ្ងៃដោយស្ថិតក្រោមកែវភ្នែករបស់លោកអ្នក។

១០/ ផ្ដាច់បារី
ដើម្បីផ្តាច់បារីលោកអ្នកត្រូវត្រៀមខ្លួនជាស្រេច និងសូមជ្រើសរើសកាលបរិច្ឆេទឲ្យជាក់លាក់ណាមួយ។ លោកអ្នកប្រហែលជាត្រូវការជំនួយ ដើម្បីយកឈ្នះផ្នែកផ្លូវចិត្ត និងរាងកាយនៃការញៀនជាតិនីកូទីន(បារី) ដូចជាកម្មវិធីបញ្ឈប់ការជក់បារី ក្រុមជំនួយនិងហាត់ប្រាណជាក្រុម(យ៉ូហ្គា តៃឈី)។ ឱកាសទទួលបានជោគជ័យ គឺវាអាស្រ័យលើខ្លួនលោកអ្នកទាំងស្រុង។

១១/ ពិសាគ្រឿងស្រវឹងជាមួយ តែអាហារ
គ្រឿងស្រវឹងអាចផឹកម្តងម្កាលបាន តែត្រូវមានអាហារញ៉ាំរួមជាមួយនឹងវា ព្រោះស្រាអាចបណ្តាលឲ្យជាតិស្ករនៅក្នុងឈាមចុះទាប។ ភេសជ្ជៈលាយអាចបង្កើនជាតិស្ករក្នុងឈាម ដូចជាទឹកផ្លែឈើ ទឹកក្រូច ឬទឹកសូដា ​ហើយត្រូវមានទឹកគ្រប់គ្រាន់សម្រាប់ផឹក នៅពេលលោកអ្នកស្រេកទឹក។ ស្ត្រីមិនគួរផឹកគ្រឿងស្រវឹងលើសពីមួយកែវក្នុងមួយថ្ងៃ ហើយបុរសមិនលើសពីពីរកែវទេ។

សារសំខាន់ៗរបស់លោកវជ្ជបណ្ឌិត ៖​ សូមលោកអ្នកត្រូវយល់ដឹងថា ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ និងអាចបង្កឲ្យមានផលវិបាកផ្សេងៗដូចជាខូចតម្រងនោម គាំងបេះដូងស្លាប់​ ខូចមួយចំហៀងខ្លួន ដំបៅមើលមិនជា កាត់អវៈយវៈ។ល។ ដើម្បីទទួលបានលទ្ធផលល្អក្នុងការព្យាបាល​ មិនមែនពឹងផ្អែកទៅលើតែវេជ្ជបណ្ឌិត ឬឱសថតែមួយមុខនោះទេគឺ ពាក់កណ្តាល(៥០%)ទៀត វាអាស្រ័យលើខ្លួនអ្នកជំងឺផ្ទាល់ តាមរយៈការលេបថ្នាំនិងមកតាមណាត់ឲ្យទៀងទាត់ ហើយធ្វើតាមអ្វីដែលខ្ញុំបាទបានបកស្រាយខាងលើ។

បកស្រាយដោយ ៖ លោក វេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ.​ នៅ គីមសាន(Diabetes Care Clinic, Phnom Penh)

.tips

លើស​សម្ពាធ​ឈាម និង​​សម្ពាធ​ឈាមឡើង​ខ្ពស់ ដូច​គ្នា​អត់?គ្នាយើងភាគច្រើនឲ្យតែឮជំងឺលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់ អាចគិតថាដូចគ្នា ...
05/07/2023

លើស​សម្ពាធ​ឈាម និង​​សម្ពាធ​ឈាមឡើង​ខ្ពស់ ដូច​គ្នា​អត់?

គ្នាយើងភាគច្រើនឲ្យតែឮជំងឺលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់ អាចគិតថាដូចគ្នា ជាជំងឺតែមួយ ប៉ុន្តែរឿងនេះជាការភ័ន្តច្រឡំ ព្រោះទាំងពីរមិនដូចគ្នាទេ គ្រាន់តែថាករណីខ្លះអាចមានទំនាក់ទំនងនឹងគ្នាប៉ុណ្ណោះ។ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ ច្បាស់ជាដឹងមិនខាន។

១- ជំងឺលើសឈាម

លើសឈាម ជាជំងឺរ៉ាំរ៉ៃ កើតឡើង ពេលសម្ពាធឈាមឡើងខ្ពស់រហូត ដោយមិនទាក់ទងជាមួយអ្វីយើងញ៉ាំ ឬសកម្មភាពយើងបានធ្វើនោះទេ។ យ៉ាងណា កត្តារស់នៅប្រចាំថ្ងៃ ជាមូលហេតុធំមួយនាំឲ្យកើតជំងឺនេះ។ ផឹកស្រា ជក់បារីជាប្រចាំ ធាត់លើសគីឡូ ញ៉ាំប្រៃ មានជំងឺរ៉ាំរ៉ៃ ដូចជា ទឹកនោមផ្អែម សុទ្ធតែប្រឈមមុខខ្ពស់នឹងជំងឺលើសឈាម។ ដោយសារលើសឈាមជាជំងឺតំណពូជ មានសមាជិកគ្រួសារកើត​ជំងឺនេះ យើងកាន់​មានភាគរយខ្ពស់ប្រឈមមុខកើតជំងឺនេះដូចគ្នា។

ពេលសម្ពាធឈាម ១២០/៨០ មិល្លីម៉ែត្របារត និង ១៤០/៩០ មិលី្លម៉ែត្របារត ជាសញ្ញាបង្ហាញថាអាចវិវត្តទៅរកជំងឺនេះ បើយើងមិនមានវិធានការបញ្ចុះសម្ពាធឈាមទេនោះ។

ដើម្បីបញ្ចុះសម្ពាធឈាម ត្រូវផ្លាស់ប្ដូរការរស់នៅ ឈប់ផឹកស្រា ឬជក់បារី បន្ថយការញ៉ាំកាហ្វេ បន្ថយអំបិល ឬអាហារប្រៃ ហើយបើមានជំងឺរ៉ាំរ៉ៃផ្សេងទៀត ឆាប់ទៅរកគ្រូពេទ្យ។ គ្នាយើងមានសម្ពាធឈាមឡើងខ្ពស់ខ្លាំងភ្លាមៗ ត្រូវលេបថ្នាំដើម្បីបញ្ចុះឈាម។

សរុបសេចក្តី សម្ពាធឈាមឡើងខ្ពស់មិនមែនបានន័យថា យើងមានជំងឺលើសឈាមទេ ប៉ុន្តែត្រូវរស់នៅប្រកបដោយផាសុកភាព និងជួបគ្រូពេទ្យជាប្រចាំដើម្បីតាមដានស្ថានភាពឈាម។

២- សម្ពាធឈាមឡើងខ្ពស់

កម្រិតសម្ពាធឈាមល្អ ស្ថិតនោចន្លោះ ៩០/៦០ មិល្លីម៉ែត្របារត ១២០/៨០ មិល្លីម៉ែត្របារត។ ក្នុងករណីកើនដល់ ១៤០/៩០ មិល្លីម៉ែត្របារត មានន័យថាឡើងសម្ពាធឈាម ព្រោះសម្ពាធឈាមមនុស្សម្នាក់ៗមិននៅថេររហូតទេ អាចកើនឡើងទៅតាមអារម្មណ៍ សកម្មភាព និងអាហារយើងញ៉ាំ ដូចជា ធ្វើសកម្មភាពខ្លាំង (រត់ ជិះកង់ ឡើងជណ្តើរ) ឬពេលផឹកកាហ្វេ ភិតភ័យជាដើម។ ប៉ុន្តែ វានឹងត្រឡប់មកធម្មតាវិញនៅពេលក្រោយ។

ករណីយើងវាស់សម្ពាធឈាមហើយឃើញថាកើនឡើងតែមួយពេលៗបែបនេះ មានន័យថាយើងមិនមែនមានជំងឺលើសឈាមទេ។

 #សញ្ញាចុះជាតិស្ករក្នុងឈាម_អ្នកជំងឺទឹកនោមផ្អែមត្រូវដឹងយើង​ធ្លាប់​ដឹង​ថា​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ជា​អ្នក​ជំងឺ​ដែល​មាន​កម្រ...
23/08/2022

#សញ្ញាចុះជាតិស្ករក្នុងឈាម_អ្នកជំងឺទឹកនោមផ្អែមត្រូវដឹង

យើង​ធ្លាប់​ដឹង​ថា​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ជា​អ្នក​ជំងឺ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ តែ​ប្រសិន​ជា​ព្យាបាល​មិន​ត្រឹម​ត្រូវ ឬ​តាម​ដានសុខភាព​ជាប់​លាប់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទេ​នោះ ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​កង្វះ​ជាតិ​ស្ករ​ទៅ​វិញ។
កាលណា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​ទាប​ជាង 70mg/dl មាន​ន័យថា​កម្រិត​ជាតិស្ករ​ចុះ​ទាប​ហើយ។ កង្វះ​ជាតិ​ស្ករ​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជំងឺ​ច្រើន ពិសេសឈាន​ទៅ​បាត់​បង់​ជីវិត ប្រសិន​បើ​ជួយ​មិនទាន់​ពេល​វេលា។
រោគ​សញ្ញា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប
– ងងុយគេង
– ញ័រ​បេះដូង
– ឆេវឆាវ
– ឃ្លាន
– ញ័រដៃ-ជើង
– បែកញើស
– ស្ពឹក​មាត់
– ឈឺក្បាល
រោគ​សញ្ញា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះទាប​ខ្លាំង
– ព្រិល​ភ្នែក
– វង្វេងវង្វាន់
– ពិបាក​និយាយ
– សន្លប់ ឬ​ប្រកាច់
​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប តើ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​ធ្វើ​ដូចម្តេច?
ក្នុង​សៀវភៅ​ជំនួយ​ស្មារតី​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ដែល​រៀប​រៀង​ដោយ​វេជ្ជបណ្ឌិត ស៊ុំ សត្ថា បានណែនាំថា ប្រសិន​បើ​អ្នក​ជំងឺ​នៅ​មាន​ស្មារតី​ធម្មតា អាច​ញ៉ាំ​បាន ត្រូវ​ឲ្យ​ញ៉ាំ​ជាតិស្ករ ១៥ក្រាម (ប្រហែល​ទឹក​ក្រូច​កន្លះកែវ ស្ករគ្រាប់ ២គ្រាប់ ស្ករស ឬទឹកឃ្មុំ ២ស្លាបព្រា​កាហ្វេ) រួចរង់ចាំ ១៥នាទី សឹម​ពិនិត្យ​ឈាម​មើលជាតិ​ស្ករ បើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​តែ​ទាប​ជាង 70mg/dl ត្រូវ​ញ៉ាំ​ជាតិស្ករ ១៥ក្រាម​ម្តង​ទៀត រួច​ជោះឈាម​ពិនិត្យ​ជាតិ​ស្ករ​ឡើង​វិញ។
ក្នុង​ករណី​អ្នក​ជំងឺ​សន្លប់ ប្រកាច់ ឬ​ស្មារតី​មិន​ប្រក្រតី ចាំបាច់​ត្រូវ​នាំ​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ​ជា​បន្ទាន់ ​ហាម​ឲ្យអ្នក​ជំងឺ​លេប​ជាតិ​ស្ករ​តាម​មាត់។
https://hellokrupet.com/

 #គុណប្រយោជន៍_និង​គ្រោះថ្នាក់​នៃ​ប្រទាលកន្ទុយក្រពើប្រទាល​កន្ទុយ​ក្រពើ ឬ​ហៅ​តាមភាសា​បច្ចេកទេស អាឡូវេរ៉ា គឺ​ជា​រុក្ខជាតិ​ម...
06/08/2022

#គុណប្រយោជន៍_និង​គ្រោះថ្នាក់​នៃ​ប្រទាលកន្ទុយក្រពើ

ប្រទាល​កន្ទុយ​ក្រពើ ឬ​ហៅ​តាមភាសា​បច្ចេកទេស អាឡូវេរ៉ា គឺ​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​មានគុណប្រយោជន៍​ល្បីល្បាញ និង​ពេញ​និយមខ្លាំង​ណាស់​។ ​​អំណាចដ៏​ខ្លាំងក្លា​របស់​ប្រទាល​កន្ទុយ​ក្រពើ គឺសម្រួល​ការ​ឈឺ​ចាប់ កន្ទួល​ ពង ជួយ​​ស្បែក​និង​សីររាង្គ​មិន​ឱ្យ​ស្ងួត បំបាត់​ការ​ឡើង​ខ្លាញ់​នៅ​សក់ ...។ ប៉ុន្តែ​សូម​​ប្រយ័ត្ន ប្រទាល​កន្ទុយក្រពើ​អាច​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារី​ក។ ស្ថាប័ន​សុខាភិបាល​បារាំង ទើប​បាន​ទាញ​សញ្ញា​អាសន្ន​កាលពី​​សប្តាហ៍​មុន និង​បាន​ស្នើ​ឱ្យ​អ្នក​ស្រាវជ្រាវ​វាយតម្លៃ​ហានិភ័យ​បង្ក​ឡើង​ប្រទាល​កន្ទុយ​ក្រពើ​ជា​ថ្មី​ឡើងវិញ​។
ពិភពលោក​បានស្គាល់ និង​ប្រើ​ប្រទាល​កន្ទុយក្រពើ​តាំង​ពី ៦០០០​ឆ្នាំ មុន។ ពី​មុន​គេ​គិត​ថា​រុក្ខជាតិ​នេះ មាន​ដើម​កំណើត​នៅ​ប្រទេស​អេហ្ស៊ីប ឬ តំបន់​ដើម​បូព៌ា ប៉ុន្តែប្រទាល​កន្ទុយក្រពើ​មាន​ដាំដុះ​នៅ​ស្ទើរ​គ្រប់​ទិសទី​ទាំង​អស់ នៅ​តំបន់​​​ត្រូពិក តំបន់​មាន​អាកាសធាតុ​ក្តៅ ​ដូច​យ៉ាង​អាហ្វ្រិក​ នៅ​ឥណ្ឌា អាស៊ី ការ៉ាអ៊ីប អាមេរិក​ខាង​ត្បូង នៅទ្វីប​អាមេរិក​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​ប៉ែក​ខា​ងក្រោម​ ព្រមទាំង​ក្នុង​តំបន់​ផ្សេងៗ​លើ​ពិភពលោក ក្នុង​នាម​ជា​រុក្ខជាតិ​លម្អ​ក្នុង​ផ្ទះ។
អាឡូវេរ៉ា ឬ​ប្រទាល​កន្ទុយក្រពើ​ជា​រុក្ខជាតិ ដែល​ដុះ​មាន​បន្សំ​ជាតិ​ទឹក​ដល់ទៅ​៩៩% ព្រមទាំង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​មុខ​ទៀត។ សាច់សៗក្នុង​​​ធាង​របស់​ប្រទាល ជា​បន្តុំ​នៃ​សារធាតុ​​ វីតាមីន រ៉ែ និង​អាស៊ីតអាមីណេ​ដ៏​ចាំបាច់​របស់​ជីវិត។ ដោយ​សារ​តែ​បន្សំធម្មជាតិ​ដ៏​សម្បូរបែប​នេះ​ហើយ​ទើប​ប្រទាល​កន្ទុយក្រពើ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រុក្ខជាតិ ​ដ៏​​គួ​រឱ្យ​ចាប់​អារម្មណ៍​ ខាង​ផ្នែក​​វេជ្ជសាស្ត្រ។
ប្រទាល​កន្ទុយក្រពើ​មាន​នាម​ជា​រុក្ខជាតិ​ឱសថ ដូច​ពាក្យ​ខ្មែរ​ហៅ​ថា​ប្រទាល។ ​​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ប្រទាល​កន្ទុយក្រពើ​ បាន​ក្លាយ​ជា​ផលិតផលឆ្នើម​​ក្នុង​ពិភព​​ឧស្សាហកម្ម​ចំណី​អាហារ និង​កែសម្ផស្ស។ ​ប្រទាល​កន្ទុយក្រពើ​ មានឈ្មោះ​បោះសំឡេងខ្លាំង​ ចំពោះ​​សមត្ថភាព​ខ្ពស់ខាង​​ថែរក្សា​ស្បែក ​ដោយ​ជួយ​កាត់​បន្ថយ​អាការៈ​កន្ទួល​រមាស់ ពង រលាក ... និង​​​គុណប្រយោជន៍ ជាច្រើន​ផ្សេង​ទៀត ដែល​គេ​មិន​សូវ​លើក​មក​បរិយាយ​​។
ប្រទាល​មិត្ត​របស់​ស្បែក បំបាត់ ​ពង​កន្ទួល មុន
ប្រទាលកន្ទុយក្រពើ​ជាមិត្ត​របស់​ស្បែក ! រលាក កកិត ​ រោល​នឹង​​កំដៅថ្ងៃ ឬ​ភ្លើង ឡើង​ពង ឡើង​កន្ទួល រមាស់ ប្រទាល​កន្ទុយក្រពើ​អាច​ជួយ​បន្ធូរ​បន្ថយ​​ និង​បំបាត់​អាការៈ​សញ្ញា​ទាំង​អស់​នោះ​បាន ដោយ​គ្រាន់​តែ​យក​ជែល​ ឬ​សាច់​សទន់ៗរបស់ក្នុង​ធាង​ប្រទាល​កន្ទុយក្រពើ​មក​បិទ​ពី​លើ។ បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​ឱសថការី Valentine Cabanelឱសថបណ្ឌិតឯកទេស​រុក្ខជាតិ​ ​ប្រទាល​កន្ទុយ​ក្រពើ​ មាន​សមត្ថភាពផ្តល់​​ភាព​ត្រជាក់ ​ផ្តល់​សំណើម​ជាតិ​ទឹក​ ឱ្យ​ស្បែក និង​ជួសជុល​អេពីដែម ឱ្យ​វិល​មក​រក​ភាព​ធម្មតា​ឡើង​វិញ។ សារធាតុ​សកម្ម​ជា​ធម្មជាតិ​របស់​ប្រទាល​កន្ទុយក្រពើ​ មាន​កំហាប់​ខ្ពស់​ខ្លាំង រហូត​អាច​មាន​សមត្ថភាព​ជួយស្បែក​ដំបៅ​ និង​មាន​ការ​បង្ក​រោគ​ ឱ្យ​ឆាប់​បាន​ជា​សះស្បើយ​បាន។
បើ​តាម​ប្រសាសន៍​របស់​លោក​ស្រី​ឱសថការី អាស៊ីត​សាលីស៊ីលិក ដែល​មាន​បង្កប់​នៅ​ក្នុង​ប្រទាល​ អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រទាប់​ស្បែក​​តាម​រន្ធ​ញើស​ទៅ​លាងសម្អាត​​ក្រពេញសេបាសេ (ក្រពេញ​នៅចន្លោះ​ស្រទាប់​ស្បែក​លើ​និង​ស្បែកក្នុង)​​ ដែល​មានខ្លាញ់​ច្រើន​ជ្រុល និង​ដែល​ជា​ដើមហេតុ​បង្ក​ឱ្យ​មាន​ការ​កើត​មុន។ ដូច្នេះ​ដើម្បី​ព្យាបាល​មុខ​កុំ​ឱ្យចេញមុន សូម​យក​សាច់​អាឡូវេរ៉ា​ទៅ​បិទ​ពីលើ​ស្បែក​ពកៗ​រកកើត​មុន​ នៅ​រាល់​ល្ងាច ឬ​ពេញមួយ​យប់​ក៏​បាន។ ក៏​​ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​​ ! កុំ​ភ្លេច​លាង​សម្អាត​និង​ផ្អើម​ស្បែក​មុខ​នៅ​ពេល​ព្រឹក​ឡើង។ បើ​អ្នក​មាន​ស្បែក​ស្ងួត ឬ​ស្ងួត​ខ្លាំង​ និង​ងាយ​មាន​ប្រតិកម្ម​ គួរ​ប្រយ័ត្ន​នឹង​ការ​ប្រើ​អាស៊ីត​សាលីស៊ីលីក ឬ​ប្រទាល​នេះ ព្រោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​ស្បែក​រលាក​ និង​អាឡែកហ្ស៊ី​បាន។ ក្នុង​ករណីនេះ សូមប្រើ​ប្រទាល​កន្ទុយក្រពើ​តែ​ម្តង​ឬ​ពីរ​បាន​ហើយ​ក្នុងមួយ​​សប្តាហ៍។
​​ឧស្សាហកម្ម​សម្ផស្ស ត្រូវ​ការ​ប្រទាល​កន្ទុយក្រពើណាស់ ! ព្រោះ​ប្រទាល​នេះ​មាន​ផ្ទុកសារធាតុ polysaccharides ​(ជាតិស្ករ) ​​ក្នុង​បរិមាណ​​ដ៏លើសលុប។ សារធាតុ​ polysaccharides មាន​នាទីទៅ​​​ផ្សើម​ និង​ចិញ្ចឹម​ ព្រមទាំង​ផ្តល់​អុកស៊ីសែន ឱ្យ​កោសិកាស្បែក​ ឱ្យ​ចាត់​ចែង​បញ្ចេញ​ជាតិ​កូឡាជែន មាន​ន័យ​ថា​ជាតិ​ស្ករ​របស់​ប្រទាល​កន្ទុយក្រពើ​នេះ នឹង​ជួយ​ឱ្យ​ស្បែក​មាន​កំរិត​ជាតិ​ទឹក​ខ្ពស់ ធ្វើ​ឱ្យ​រលោង​ យឺតល្អ និង​កាត់​បន្ថយ​ភ្លឺ​ផ្នត់​ជ្រីវជ្រួញ។ សមត្ថភាព​​ជួយ​ស្បែក​មិន​ឱ្យ​ឆាប់​ចាស់ បាន​រឹត​តែ​ធ្វើ​ឱ្យ​ប្រទាល​កន្ទុកក្រពើ​កាន់​តែ​ល្បីល្បាញ​និង​ពេញ​និយម។
ប្រឆាំង​នឹង​សក់​ឡើង​ខ្លាញ់
ជាង​នេះ​ទៅ​ទៀត ប្រទាល​កន្ទុយក្រពើ​សិន ជា​​រុក្ខជាតិ​មាន​ផ្ទុក​សារធាតុ​សង្កសី​ច្រើន​ ដែល​អាច​ជួយ​សម្រួល​ការ​ផលិតជាតិ​ខ្លាញ់​​សេប៊ុម ពោល​គឺ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​ជាតិខ្លាញ់​នៅសក់​។ ​ ដូច្នេះ​ បើ​សក់អ្នក​ឆាប់​ឡើង​ខ្លាញ់ សូម​កុំ​លាក់​បាំង​វា​ដោយ​ការ​ចង​ញុក ! សូម​សាកល្បង​ប្រើប្រទាល​កន្ទុយក្រពើ​ចុះ។ បន្ថែម​ពី​លើ​នេះ​ទៀត ​ អាឡូវេរ៉ា មាន​ផ្ទុក​វីតាមីន អា និង​បេ ព្រមទាំង​អាស៊ីតអាមីណេ ដែល​សុទ្ធ​សឹង ជាសារធាតុ​មាន​តួនាទី​ចិញ្ចឹម​សក់​ ថែទាំ​សក់​ដល់​ឬសគល់​។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ក្នុង​សាប៊ូកក់សក់​ជា​ច្រើន​គេតែង​បញ្ជាក់​បន្ថែម​ថា​មាន​ជាតិ​អាឡូវេរ៉ា ដើម្បី​អួត​អាង​អំពី​គុណភាព​ល្អ​របស់​សាប៊ូ។ ប៉ុន្តែ​ដើម្បី​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ​អ្នក​ត្រូវ​ទទួល​ប្រទាល​កន្ទុយក្រពើ​តែ​ម្តង មិន​មែន​ត្រឹម​តែ​លាបលន​ បិទខាង​ក្រៅ​ឡើយ។
កាត់​បន្ថយ​អាការៈ​រលាក​ក្រពះ
ការទទួល​ទាន​ប្រទាល​កន្ទុយក្រពើ អាច​ជួយ​ស្បែក ជួយ​សក់ឱ្យ​នៅ​ភ្លឺ​រលោង​ទន់​ល្អ និង​ជួយ​សរីរាង្គ​ផ្នែក​ខាង​ក្នុង​ទៀត។ ដោយ​សារ​ភាព​សម្បូរ​បែប​​ផ្នែក​សារជាតិ​ ប៉ូលីស្ហារីត polysaccharides ប្រទាល​កន្ទុយ​ក្រពើ​ អាច​ជួយ​ការពារ​ស្រទាប់​ភ្នាស​ក្រពះ មិន​ឱ្យ​ឈឺ និង​មិន​ឱ្យ​មាន​ច្រាល​ឡើង​មក​លើ​​ ព្រមទាំង​អាច​ជួយ​ព្យាបាល​ដំបៅ​ក្រពះ​បាន​ទៀត។ ព្រោះ​ប៉ូលីស្ហារីត ជា​ស្ករ​ធម្មជាតិ​មាន​សមត្ថភាព​ផ្តល់​សំណើម និង​ជួយ​ចាត់​ចែងឱ្យ​ភ្នាស​មាន​សភាព​សើម​​ជា​និច្ច​ ដែល​ការ​នេះ​អាចធ្វើ​ឱ្យ​​អត្រា​ជាតិ​ស្ករ​ និង​ខ្លាញ់​ក្នុង​ឈាម​ ចុះ​ថយ​បាន។ ជាតិ​ស្ករ​ធម្មជាតិ​របស់​ប្រទាល អាច​ជាមិត្ត​ល្អ​របស់​អ្នកកើត​ជំងឺ​ទឹក​នោម​ផ្អែម និង​អ្នក​មាន​ជំងឺ​ខ្លាញ់​ក្នុង​ឈាម​។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​ឱសថការី​ដដែល។ ដើម្បីការពារ​ស្រទាប់​ស្បែកស្តើងៗ​ឱ្យ​នៅ​សើម បាន​យូរ អ្នក​អាច​ទទួល​ទាន​​ទឹក​ប្រទាល​កន្ទុយក្រពើ គាប​​ស្រស់ៗ ជា​កិច្ច​ព្យាបាល​ជំងឺ​រយៈ​ពេល​២១ទៅ​២៥​ថ្ងៃ ក្នុង​បរិមាណ​ ២៥​មីល្លីលីត្រ​ ព្រឹក​ម្តង​ល្ងាច​ម្តង នៅ​អាទិត្យ​ដំបូង និង​បន្ទាប់​មក​ពិសារ​តែ​ម្តង ​នៅ​ពេលព្រឹក​មុន​ទទួល​ទានអាហារ។
ចំពោះ​ភ្នែក សរីរាង្គ​​ដែល​ងាយ​នឹង​រក​ការ​វាយប្រហារ​ពី​សំណាក់​មីក្រុប និង​បាក់តេរីផ្សេង​ៗ ឆាប់​មាន​អាការៈ​រលាក​ ឡើង​ក្រហម​វិញ​ ប្រទាល​កន្ទុយក្រពើ​អាច​ជួយ​សម្រួល​និងកាត់​បន្ថយភាព​រកាំបានខ្លះ។
ជ័រ​របស់​ប្រទាល​កន្ទុយក្រពើ​ អាច​បង្ក​ជំងឺ​មហារីក
ប៉ុន្តែ​សូម​ចង​ចាំ​ថា ថ្វី​បើ​ប្រទាល​កន្ទុយក្រពើ​មាន​គុណប្រយោជន៍​ច្រើនយ៉ាង​មែន តែ​ប្រទាល​កន្ទុយក្រពើ​មិនមែន​ជា​ឱសថទិព្វ​ទេ ! សូម​ទទួល​ទាន និង​ប្រើប្រាស់​វា​ដោយ​ប្រុង​ប្រយ័ត្ន និង​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រោះ​ពេទ្យ​ជានិច្ច។ ប្រទាល​កន្ទុយ​ក្រពើ​ ក៏​អាច​បង្ក​ផលវិបាក​ ច្រើន​យ៉ាង ប៉ះពាល់​ ដល់​សុខភាព​ដែរ។
​បើ​តាម​ភ្នាក់ងារ​បារាំង ​ប្រទាល​កន្ទុយក្រពើ​ដែល​មាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ ក្នុង​វេជ្ជសាស្ត្រ ក្នុង​ផលិតផល​សំអាង​កែសម្ផស្ស​ ជា​គ្រឿង​ផ្សំ​ធ្វើម្ហូប​ មិន​អាចយក​​ប្រើប្រាស់តាម​តែ​ចិត្ត​នឹកឃើញ​ឡើយ ជាពិសេស​ចំពោះ​ប្រទាលកន្ទុយក្រពើ​ស្រស់ៗដែល​មាន​​ជាប់​ជ័រ។ ហើយ​គឺ​ជ័រ​លឿងៗ​ដែល​មាន​ជាប់​នឹង​សំបក​ប្រទាល​នេះ​ឯង​ដែល​ជា​ប្រភព​ផ្តល់​គុណវិបត្តិ និង​ផលរំខាន​ជា​ច្រើន ដែលមាន​​បញ្ជាក់​បង្ហាញ​ក្នុង​ឯកសារ​ជា​ច្រើន តែ​គ្មាន​នរណា​បាន​រំលឹក​អំពី​គ្រោះ​ថ្នាក់​របស់​វា​ នៅ​ពេល​លក់​។
ជ័រលឿងៗ​​របស់​ប្រទាល​ ស្អិត​ខ្លាំងណាស់ ដូច្នេះ​ប្រសិនបើ​យើង​ទទួល​ទាន​ប្រទាល​កន្ទុយក្រពើ​​មាន​ជាប់​ជ័រ​នេះច្រើន និងញយៗ​ដង នោះ​គេ​នឹង​អាច​មាន​គ្រោះ​ជួប​ជំងឺ​មហារីក​ពោះវៀន​ បញ្ហា​តម្រង​នោម​ធ្ងន់ធ្ងរ។ ថ្វីបើ​អាឡូវេរ៉ា ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​សម្រួល​ការ​ទល់​លាមក​ម្តង​ម្កាល ការ​ទទួល​ទទួល​ប្រទាល​នេះ​ច្រើន​អាច​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហាចុក​ពោះ និង​​រាករូស​ទៅ​វិញ។
ភ្នាក់ងារ​គ្រប់គ្រង​សុវត្ថិភាព​ចំណី​អាហារ​បារាំង បាន​ចេញ​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ ចាប់​ផ្តើម​ធ្វើការ​សិក្សា​និង​វាយ​តម្លៃ​ហានិភ័យ​បង្ក​ឡើង​ដោយ​ប្រទាល​កន្ទុយ​ក្រពើ​ឡើង​វិញ។ ឯ​ចំណែក​​​​ភ្នាក់ងារ​សុវត្ថិភាព​ចំណី​អាហារ​អឺរ៉ុបវិញ ស្ថាប័ន​បាន​បង្ហើប​ភាព​សង្ស័យ​​របស់​ខ្លួន​ ដោយចំៗ កាលពី​ខែ​មករា ដើមឆ្នាំ​២០១៨ អំពី​គ្រោះ​ថ្នាក់​​ដែល​អាច​បង្ក​ឡើយ​ដោយ​សារធាតុ ​ hydroxyanthracéniques របស់​ប្រទាល​កន្ទុយក្រពើ​ ថា​ជា​ភ្នាក់ងារ​បង្ក​ជំងឺ មហារីក និង​អាច​ធ្វើ​ឱ្យ​អាដេអិន​របស់​មនុស្ស​ខូច​ខាត​។
ក្នុង​ពេល​រង់​ចាំ​លទ្ធផល​នៃកា​រសិក្សា​វាយ​តម្លៃ​អំពី​ហានិភ័យ​របស់​ធាង​ប្រទាល​កន្ទុយក្រពើ ភ្នាក់ងារ​សុវត្ថិភាព​ចំណី​អាហារ​បារាំង មិន​ណែនាំ​ឱ្យ​អស់​លោក​អ្នក​ឈប់​ប៉ះពាល់ ឬ​ទទួល​ទាន​​រុក្ខជាតិ​​ដ៏​ពេញនិយម​នេះ​ទេ ប៉ុន្តែ​ភ្នាក់ងារ​សូម​ផ្តល់​អនុសាសន៍​ឱ្យ​លោក​អ្នក​បង្កើន​ការ​ប្រុង​ប្រយ័ត្ន នៅ​ពេល​ប្រើ​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់ ដោយ​ត្រូវ​ចិត​សំបក​ចេញ​ឱ្យ​អស់ ​លាង​ជ័រ​ពណ៌​លឿងៗ​ចេញ​ឱ្យ​ស្អាត​ និង​ទទួល​ទាន​តែ​សាច់​ទន់ថ្លាៗ​របស់​ប្រទាល តែប៉ុណ្ណោះ។ ហាម​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​បំបៅ​ដោះ​កូន ក្មេង​ ព្រមទាំង​មនុស្សពេញ​វ័យ​ មាន​សុខភាព​មិន​រឹង​មាំ សូម​កុំ​ទទួល​ទាន​ប្រទាល​កន្ទុយក្រពើ​ ជាអាហារ​​​ស្រស់​ឱ្យសោះ​៕

Address

Street 60
Siem Reap
710

Telephone

+85516985236

Website

Alerts

Be the first to know and let us send you an email when អូនធីតា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to អូនធីតា:

Videos

Share

Nearby clinics


Other Siem Reap clinics

Show All

You may also like